វ៉ុនយូនៅតែបន្តអង្គុយរង់ចាំថេយ៉ុងត្រឡប់មកបន្ទប់វិញដល់គេងលង់លក់បាត់នៅមាត់ទ្វារបន្ទប់នោះទៅ។
លុះរហូតដល់ម៉ោងជិត9យប់ទើបថេយ៉ុងត្រឡប់មកវិញ។គេមកពីរកការងារធ្វើ ពេលមកដល់ឃើញមានក្មេងមកគេងនៅមាត់ទ្វារបន្ទប់របស់ខ្លួនបែបនឹងក៏កើតចិត្តឆ្ងល់មួយរំពេចភ្លាម។«ក្មេងមកពីណាមកដេកនៅមុខបន្ទប់របស់ខ្ញុំហ្នឹង?»ថេយ៉ុងឈរស្កប់មួយកន្លែង។ទឹកមុខនឹងពាក្យសម្តីងឿយឆ្ងល់ក៏លិចមកដំណាលគ្នា។
រាងតូចដើរទៅយឺតៗរួចបន្ទន់ជង្គង់ចុះហើយក៏បានដាស់ក្មេងដែលកំពុងគេងនៅមុខបន្ទប់របស់គេ....
«អូនតូច...អូនតូចក្រោកឡើង»គេដាស់ដោយសម្លេងស្រាលស្រទន់នឹងផ្អែមល្ហែមធ្វើអោយអ្នកដែលកំពុងតែគេងលក់នោះបើកភ្នែកឡើងមកទាំងមមីមមើ
«អ្នកណាហៅខ្ញុំ?»វ៉ុនយូក្រោកឡើងហើយក៏យកដៃញីភ្នែកនឹងចោទសួរទាំងសម្លេងមិនច្បាស់។
«នេះឯងគឺជាកូនរបស់អាមុខឆែបម្នាក់នោះតើ!»គ្រាន់តែវ៉ុនយូងើបមុខឡើងភ្លាមថេយ៉ុងក៏លាន់មាត់និយាយទាំងភាពភ្ញាក់ផ្អើល។
«បងប្រុសថេយ៉ុង...នេះជាបងឬ?»វ៉ុនយូ
«អឺ..បាទគឺបងហើយអាល្អិតឯងទៅណាមកណាមិចក៏មកគេងនៅមុខបន្ទប់របស់បងចឹង?»ថេយ៉ុង
«ហ្ហឹកៗ...បងប្រុសជួយអូនវ៉ុនយូផង...ហុឺៗ...បា៉ៗ..ប៉ាៗគាត់វៃអូន...ហ្ហឹកៗអូនមិនចង់នៅជាមួយប៉ាទៀតទេ..ហ្ហឹក ទើបអូនអោយអ្នកមីងនៅកន្លែងធ្វើការជូនអូនវ៉ុនមករបងយ៉ុង»វ៉ុនយូនិយាយទាំងយំសសឹករៀបរាប់ទាំងទឹកភ្នែករហាមជោគថ្ពាល់អោយកម្លោះតូចដែលធ្វើមុខស្លឺៗនេះបានដឹង។
«ពុទ្ធោ នេះអាមុខឆែបនោះវៃឯងមែនទេ មើលបងសុំមើលបន្តិចតើគេវៃត្រង់ណាខ្លះ?»គ្រាន់តែស្តាប់សម្តីវ៉ុនយូចប់អារម្មណ៍ដែលនឹកអាណិតរបស់ថេយ៉ុងចំពោះវ៉ុនយូក៏មានឡើងដោយមិនដឹងខ្លួន។គេបានទាញវ៉ុនយូមកដាក់លើភ្លៅរបស់គេនឹងបានពិនិត្យមើលរាងកាយក្មេងតូចដោយការយកចិត្តទុកដាក់ជាខ្លាំង។
«បងអត់មានឃើញស្នាមប៉ារបស់ឯងវៃទេ នេះឯងមិនមែនកុហកបងទេឬ?»ដោយពិនិត្យមើលច្រើនសារហើយនៅតែមិនឃើញស្លាកស្នាមវៃឬក្តិចមួលនៅលើខ្លួនវ៉ុនយូទើបថេយ៉ុងងើបមុខមកសួរដោយភ្ជាប់មកជាមួយនឹងការសង្ស័យវិញ
![](https://img.wattpad.com/cover/330418696-288-k185742.jpg)
ČTEŠ
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Povídky‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...