«បើប៉ាមិនជួយ ខ្ញុំធ្វើវាខ្លួនឯងក៏បាន»អេននី នាងងើបឡើង និយាយទៅកាន់លោកលីទាំងកំហឹង។មនុស្សដូចជានាងបើចង់បានអ្វីត្រូវតែបានទោះត្រូវដូរដោយអ្វីក៏ដោយ។
«អេននីប៉ាសុំទៅចុះកុំយកខ្លួនទៅបៀតជាមួយនឹងភ្លើងអី»លោកលីបានដើរមកជិតនាង គាត់ចាប់កាន់ដៃតូចល្អិតឡើងថ្នមៗភ្ជាប់ដោយពាក្យសម្តីទតូចសុំអង្វរនាង។គាត់មិនចង់ឃើញកូនជ្រុលខ្លួនធ្វើអ្វីដែលមិនគម្បីឡើយ។
«ហ្ហឹស~លេងដៃខ្ញុំទៅ ប៉ាក៏ដឹងថាខ្ញុំជាមនុស្សបែបណា អ្វីដែលខ្ញុំចង់បានខ្ញុំត្រូវតែធ្វើអោយបាន»នាងក្រវាសដៃគាត់ចេញមួយទំហឹង។គិតថាមកនិយាយបែបហ្នឹងហើយនាងទន់ចិត្តឬ? នាងជាមនុស្សមិនចេះខ្លាចអ្វីឡើយហើយនាងក៏ហ៊ានធ្វើគ្រប់យ៉ាងដូចគ្នាដើម្បីបានអ្វីដែលនាងស្រឡាញ់មកគ្រប់គ្រង។
«ប៉ាស្រឡាញ់ឯងទើបប៉ាដាស់តឿន ប៉ាមិនចង់អោយឯងយកខ្លួនទៅក្បែរមនុស្ស ដូចជា ចន ជុងហ្គុកឡើយព្រោះប៉ាស្គាល់គេច្បាស់ណាស់ថាគេជាមនុស្សបែបណា បើគេស្រលាញ់គឺស្រលាញ់ខ្លាំងណាស់ប៉ុន្តែបើគេដឹងថាអ្នកដែលហ៊ានប៉ះពាល់កូនប្រុសរបស់គេ គេនឹងមិនទុកអោយរួចខ្លួនឡើយ»លោកលីបានខំប្រឹងពន្យល់ទៅអេននីណាស់ដើម្បីអោយនាងបានគិតនឹងយល់ហើយសង្ឃឹមថានាងផ្លាស់ប្រែចិត្តឈប់គិតអាគំនិតចង់សម្លាប់មនុស្សហ្នឹងទៀត។
«ដែលប៉ាមិនជួយខ្ញុំ ព្រោះតែប៉ាខ្លាចស្លាប់មែនទេ?»
«អេននី រឿងផ្សេងប៉ាជួយឯងបានទាំងអស់លើកលែងតែរឿងដែលពាក់ព័ន្ធនឹង ត្រកូល ចន ប៉ុណ្ណោះ ហើយដែលប៉ាមិនជួយមិនប៉ាខ្លាចស្លាប់ប៉ុន្តែប៉ាខ្លាចឯងត្រូវមានទោសនៅពេលដែលគេចាប់បាននោះទេ»គាត់ស្រលាញ់កូនគាត់មិនចង់ឃើញឡើយកូនស្រីដែលប្រព្រិត្តរឿងអាក្រក់រឿងមិនគួរប្រព្រិត្តប៉ុន្តែហេតុអីអេននីនាងបែជាមិនយល់ពីចិត្តរបស់លោកលីសោះចឹងហេតុអីបែជាគិតថាគាត់ខ្លាចនេះខ្លាចនោះព្រោះមិនចង់ជួយនាងទៅវិញ។
«បើប៉ាស្រលាញ់ខ្ញុំមែន ប៉ាសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីខ្ញុំមិនប៉ាប្រកែកបែបនេះឡើយ»នាងនិយាយចប់ក៏កញ្ឆក់សោឡានឹងកាបូបដើរចេញពីក្នុងភូមិគ្រឹះដោយដំណើរញាប់ស្អេក។ព្រោះមិនចង់នៅនិយាយតវ៉ាច្រើនជាមួយលោកលីទៀតទេកាន់តែនិយាយនាងកាន់ខឹង ខឹងដែលប៉ារបស់នាងមិនព្រមជួយនាងហើយថែមចង់បំបែកនាងចេញពីជុងហ្គុកទៀត។
ŞİMDİ OKUDUĞUN
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Kısa Hikaye‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...