EP20:ធម៍ត្រជាក់មិនចង់ ចង់បានធម៍ក្តៅ

3.5K 209 5
                                        


«បងជុងហ្គុក.....!!»

ព្រាយពីខាងណាមកទៀតហើយ🥱🥱

«អេននី...!!»បានឃើញស្រីស្នេហ៍កំណាន់ចិត្តចូលមកភ្លាមទឹកមុខដែលគ្រាមសោះកក្រោះមុននេះក៏រលាយបាត់អស់ជំនួសមកជាការញញឹមញញែមវិញធ្វើអោយអ្នកដែលឈរមើលនៅម្តុំនោះមានអារម្មណ៍ថាសែនជ្រេញរឹក។

«ហ្ហឹស...មុខអោយរីកពេលឃើញស្រី»ខេស៊ុកឈរពេបមាត់និយាយដាក់ចៅហ្វាយ

«ទើសក្បាលឯងមែនទេ?»នាយលះទៅវិញធ្វើអោយខេស៊ុកងរង៉ក់ដើរចេញទៅបាត់ដោយខ្ពើមតបសម្តីជាមួយចៅហ្វាយចិត្តឃៅម្នាក់នេះ។

«អូនបានទិញរបស់ដែលបងចូលមកផ្ញើរបងច្រើនណាស់»នាងលើកថង់ម្ហូបបង្ហាញជុងហ្គុក។ក្នុងនោះមានតែរបស់ផ្អាប់ដែលជុងហ្គុកនៅមិនអាចញាំបានទេ។(ខ្លាចឡប់ជំងឺរាគទៀត)

«នាងទិញអ្វីមោខ្លះមានដឹងខ្លួនទេថារបស់ទាំងនេះជុងហ្គុកមិនអាចញាំបានទេ»ថេយ៉ុងដើរទៅទាញថង់ម្ហូបមកមើលក៏ឃើញថាមានបុកល្ហុងមាត់អាំងប្រហុកចំហុយដែលវាជាម្ហូបជុងហ្គុកចូលចិត្តបំផុត ប៉ុន្តែគេមិនអាចញាំបាននៅពេលនេះទេ។ថេយ៉ុងនិយាយទៅកាន់នាងបែបនឹងព្រោះមិនចង់អោយនាងខុសដែលទិញរបស់ចឹងៗយកមកអោយជុងហ្គុកញាំឡើយព្រោះជុងហ្គុកទើបតែចេញពីពេទ្យ អាការៈរបស់គេក៏មិនប្រាកដថាជាមួយរយភាគរយដែរ។

« ឯងចេះដឹងសម្បើមម្លេះ?ខ្ញុំជាអ្នកញាំតើ»ជុងហ្គុកមានអារម្មណ៍ខ្នាញ់ជាមួយថេយ៉ុងពេលនេះណាស់ ចេះយកខ្លួនមកចេះដឹងរឿងរបស់នាយទៅកើតដែរ

«ខ្ញុំដឹងថាលោកជាអ្នកញាំតែលោកក៏គួរតែគិតផងថាលោកទើបតែចេញពីពេទ្យ»គេស្តីទៅកាន់ជុងហ្គុកវិញ។

«បា៉គួរតែស្តាប់តាមប៉ាតូចខ្លះផងគាត់ធ្វើនេះព្រោះបារម្ភពីប៉ាប៉ុណ្ណោះ»វ៉ុនយូ

«បារម្ភ?បើបារម្ភមែនមិនមែនយកថ្នាំរាគមកដាក់ក្នុងបបរអោយបា៉ញាំទេវ៉ុនយូ កូនមើលទៅថាប៉ាតូចដែលកូនគិតថាជាមនុស្សល្អមានល្បិចកិចកលអាក្រក់ប៉ុណ្ណា?»ជុងហ្គុក

«មកពីបា៉ដែលទេទើបបា៉តូចធ្វើចឹងដាក់នោះ»វ៉ុនយូមិនបានអាណិតជុងហ្គុកទេមានតែដាក់ថែម។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Место, где живут истории. Откройте их для себя