‹មិនពិតមែ៉ដោះកុហក...ហ្ហឹកៗ..ប៉ាៗមិនបានទៅក្រុមហ៊ុន..ច្បាស់ជាទៅជួបមីងមុខសេះនោះហើយមើលទៅ›
‹អ្នកប្រុសតូច កុំចឹងអីណាម៉ែដោះពិតជាមិនបានកុហកមែន ប៉ាៗរបស់អ្នកប្រុសគឺទៅក្រុមហ៊ុនមិនបានទៅជួបស្រីអីនោះទេ›
‹វ៉ុនយូ នេះកូនយំរឿងអីនឹង?›ជុងហ្គុកចូលមកដល់បានឮសម្លេងកូនប្រុសរបស់ខ្លួនយំគេនេះភ័យណាស់ទើបប្រញាប់រត់ចូលមកមើល(គេជិះតាក់សុីមកភូមិគ្រឹះវិញព្រោះឡានមិនទាន់ជួសជុលហើយ)
‹ហុឺៗ....ប៉ាៗ...ប៉ាៗទុកអូនចោល...ហ្ហឹកៗ..អូនស្អប់ប៉ាៗ...›ដៃតូចៗលើកគក់ទ្រូងអ្នកជាប៉ាឮសូរឌឹបៗព្រោះតែអារម្មណ៍អន់ចិត្តដែលប៉ារបស់គេទុកខ្លួនចោលបែបនេះ
‹អូ! ប៉ាៗសុំទោសណាកូនសម្លាញ់កុំយំអីមកពីប៉ាឃើញកូនគេងទើបប៉ាមិនចង់ដាស់កូន›ជុងហ្គុកចាប់ដៃកូនជាប់នឹងលើកគេពរដើរទៅអង្គុយនៅសាឡុង។ក្រោយអង្គុយស្រួលបួលហើយទើបគេរហ័សនិយាយលួងលោមចិត្តរបស់វ៉ុនយូ
‹ហ្ហឹស...ប៉ាគិតថាសុំទោសអូនហើយអូនបាត់ខឹងប៉ាៗមែនទេ?កុំសង្ឃឹមនោះ›ពេបមាត់និយាយទាំងសម្លក់រួចក៏បែមុខចេញព្រោះមិនចង់ឃើញមុខប៉ាកំហូចដូចជាជុងហ្គុកដែលហ៊ានទុកកូនចោលនៅផ្ទះតែឯង
‹ចឹងកូនប្រាប់មកមើលតើប៉ាគួរធ្វើបែបណាទើបកូនប៉ាបាត់ខឹងទៅ›គេខិតខ្លួនបន្តិចមកជិតកូនសំណព្វប៉ុន្តែអាល្អិតវ៉ុនយូនេះបានដៃណាស់អាងតែប៉ាៗស្រលាញ់ធ្វើបាបប៉ាៗនោះ ។ជុងហ្គុកកាន់តែខិតចូល
វ៉ុនយូកាន់ខិតចេញ
‹ទេ..កុំមកនិយាយជាមួយអូន..អូនខឹងហើយ›
‹ហ្ហឹស~បានតើចឹងប៉ាឡើងទៅបន្ទប់មុនហើយអោយឯងនៅអង្គុយខឹងបន្តចុះ›
‹នេះប៉ាអត់លួងអូនទេហ្ហ៎?›កែវភ្នែកមូលក្រឡង់តាមសម្លក់ផែនខ្នងក្រាសមាំដែលងើបចេញទៅមិនខ្វល់ពីគេទាំងកំហឹង
‹អៅ..ក្រែងកូនប្រាប់ប៉ាថាមិនអោយប៉ានិយាយជាមួយ ហើយប៉ាលួងធ្វើអី?›នាយមិនដឹងថាគួរនិយាយបែបណាជាមួយនឹងវ៉ុនយូទេ មុននេះស្រែកញ៉ែតៗមិនអោយគេនិយាយជាមួយសោះ ដល់គេអត់និយាយជាមួយមែនខឹងទៀត
ВЫ ЧИТАЕТЕ
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Короткий рассказ‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...
