-Lost-មនុស្សគ្រប់រូបសុទ្ធតែធ្លាប់បានបង្កើតកំហុសឡើងមកប៉ុន្តែពួកគេអាចនិយាយពាក្យសូមទោសនោះចេញមកភ្លាមៗបានពេលពួកគេធ្វើខុសដាក់នរណាម្នាក់ ខុសអីតែខ្ញុំដែលបានបង្កើតកំហុសនោះឡើងមកហើយប៉ុន្តែមិនអាចនិយាយពាក្យសូមទោសនោះចេញមកភ្លាមៗបានដូចគេ ហើយវាគឺជាវិប្បដិសារីមួយដែលខ្ញុំមិនអាចបំភ្លេចវាបានរហូតមកទល់ពេលនេះ ទោះជាចង់និយាយពាក្យសូមទោសទៅកាន់គេមួយលានដងទៀតក៏មិនអាចឲ្យគេឮផ្ទាល់ត្រចៀកបានដូចគ្នា។
[ត្រឡប់ទៅ2ឆ្នាំមុន]
យប់ជ្រៅស្មាលនេះទៅហើយដោយមិនឃើញប្ដីរបស់ខ្លួនមកពីការវិញក៏គេសម្រេចថានឹងខលទៅរក:
("ហាឡូ ហ៊ីស៊ឹង បងមកផ្ទះវិញម៉ោងប៉ុន្មាន?") ប្រព័ន្ធទូរស័ព្ទមួយខាងទៀតបាននិយាយឡើងមក
("ថ្ងៃនេះយើងមិនទៅទេ!")ខ្សែម្ខាងទៀតឆ្លើយមកវិញទាំងគំរោះគំរើយ
("បងរវល់មែនទេ?")
("បើដឹងហើយនៅសួរដដែលៗធ្វើអីទៀត? ពិតជាគួរឲ្យធុញមែនហើយ")
("សូមទោស! អូនឈប់សួរហើយ ប៉ុណ្ណឹងចុះ") ទូរស័ព្ទអ្នកខាងនោះក៏បានកាត់ផ្ដាច់
"នេះនាងពង្វក់បងបានដល់ថ្នាក់នេះហេ៎? បងពីមុនមិនមែនបែបនេះទេ ហ៊ីស៊ឹង! បងប្រែហើយ ហ៊ឹកហ៊ឹក..."គេនិយាយឡើងទាំងអួលដើមក រួចមកក៏មិនអាចទប់ទឹកភ្នែកបានទៀតក៏បង្ហូរវាចេញមក
"បងភ្លេចហើយមែនទេថាបងស្រឡាញ់តែអូនម្នាក់នោះ? បងប្រែហើយមិនផ្អែមល្ហែមដូចពីមុន ប្ដូរសូម្បីតែសព្វនាមហៅ"សម្ងំយំតែម្នាក់ឯងនៅក្នុងបន្ទប់
ក្រលែកទៅមើលអ្នកខាងនោះវិញគេក៏កំពុងអោបគ្នាស្អិតរមួតជាមួយនឹងស្រីស្នេហ៍របស់គេពុំខ្វល់អ្វីបន្តិចឡើយ។
"ប្រពន្ធបងខលមកទៀតហើយមែនទេ?"
"ត្រូវហើយ ពិតជាគួរឲ្យធុញខ្លាំងណាស់"ហ៊ីស៊ឹង
"កុំធ្វើមុខបែបនេះចាំម៉ូស៊ីនកំដរបងណា"
"បាទ~"ពួកគេទាំងពីរក៏ធ្វើអ្វីដែលពួកគេចង់ធ្វើ
YOU ARE READING
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!