ត្របកភ្នែកបើកឡើងកាយមាំប្រឹងងើបទាំងកំពុងឈឺក្បាលខ្ទោកៗនិងខំប្រឹងក្រលេកមើលជុំវិញខ្លួន។ នាយប្រឹងងើបចេញពីគ្រែដើរសម្ដៅទៅរកបន្ទប់ទឹកទាំងលំបាកលំបិន យប់មិញផឹកច្រើនពេកឡើងសន្លប់។
នាយចូលទៅសម្អាតខ្លួនដើម្បីឲ្យស្វាងពីជាតិស្រវឹងវិញ បន្ទាប់ពីសម្អាតខ្លួនរួចក៏ចេញមកវិញជាមួយសម្លៀកបំពាក់ដដែល។ នាយក៏ដើរសម្ដៅទៅរកទ្វា បម្រុងនឹងបើកទ្វាចេញទៅហើយ ក៏មានសម្លេងមួយបានបន្លឺឡើងបង្អាក់សកម្មភាពរបស់នាយ។
"ចង់ទៅណា?"នាយក៏រហ័សងាកទៅមើលម្ចាស់សម្លេងនោះ ហើយនោះគឺជាស៊ុននូ
"ខ្ញុំត្រូវទៅផ្ទះរបស់ខ្ញុំវិញ"ហ៊ីស៊ឹង
"មិនឲ្យទៅ!"
"ហេតុអី?"
"នេះជាបញ្ជា!"
"ពួកយើងធ្លាប់ស្គាល់គ្នាឬ? នេះជាលើកទី2ហើយដែលលោកបង្ហាញមុខនិងធ្វើដូចជាធ្លាប់ស្គាល់គ្នាជាមួយខ្ញុំពីមុនមក"
"ឈប់ធ្វើជាមិនស្គាល់អូនទៀតទៅ"
"សូមទោសខ្ញុំមិនស្គាល់លោកពិតមែន"នាយក៏បែរទៅរកទ្វាវិញ
"សម្ដែងចប់ឬនៅ? ប្រុសឆ្កួត!"កាយតូចក៏រហ័សចូលទៅអោបនាយខ្ពស់ពីក្រោយ
"លែងខ្ញុំទៅ ខ្ញុំប្រញាប់"
នាយនិយាយទៅកាន់រាងតូចប៉ុន្តែដូចជាគ្មានចម្លើយឆ្លើយតបវិញឡើយ ហើយនាយក៏ទទួលដឹងថាខ្នងរបស់ខ្លួនដូចជាក្ដៅអ៊ុនៗនិងសើមទៀតផង។
"កុំទៅចោលអូនម្ដងទៀតបានទេ? ហឹកហឹក អូនសូមអង្វរបង"ស៊ុននូ ក៏ស្រាប់តែយំខ្លាំងឡើង
"ពួកយើងរស់នៅជាមួយគ្នាណា កុំទៅចោលអូនទៀតអី ហឹកហឹក"ស៊ុននូ នៅអោបនាយក្រាស់ជាប់មិនព្រមប្រលែង
"ប៉ុន្តែពួកយើងមិនត្រូវជាអ្វីនឹងគ្នាទៀតទេ"ហ៊ីស៊ឹង
"ហឹក ហេតុអីក៏និយាយបែបនេះ? ប្រាប់អូនមកថាមានរឿងអី?"
"លែងខ្ញុំទៅ"
"អូនមិនលែង!"
"ប្រាប់ថាឲ្យលែងទៅ!"នាយក៏តំឡើងសម្លេងដាក់ស៊ុននូ
ВЫ ЧИТАЕТЕ
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
ФанфикшнEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!
