[រឿងមួយនេះគ្រាន់តែជារឿងប្រឌិតឡើង បើមានអ្នកមិនពេញចិត្តអាចអូសរំលងមិនអានបាន 🙏🏻]
នៅក្នុងខុនដូធំល្មមមួយដែលមានមនុស្សរស់នៅក្នុងនោះជាមួយគ្នាចំនួន7នាក់ ដោយពួកគេទាំងអស់សុទ្ធតែមកពីកន្លែងផ្សេងៗគ្នា។ ពួកគេគឺជានិសិត្យនៅឯមហាវិទ្យាល័យមួយដែលពួកគេជាកូនអ្នកមានៗនៅតាមខេត្តនីមួយ។ ពួកគេទាំងនោះជាក្មេងឆ្លាតៗដែលបានប្រលងជាប់អាហាររូបករណ៍ រួចក៏ត្រូវមករៀននៅមហាវិទ្យាល័យមួយនៅឯទីក្រុងសេអ៊ូល ហើយខាងសាលាក៏បានផ្ដល់កន្លែងស្នាក់នៅឲ្យទៅពួកគេដើម្បីស្នាក់នៅរួមគ្នា។ (មានវ័យប្រហាក់ប្រហែលគ្នា)
ថ្ងៃនេះគឺជាថ្ងៃសៅរ៍មិនមានអ្នកណាទៅរៀនឡើយ ពួកគេនៅគេងដល់ម៉ោង7ជាងទើបមានអ្នកភ្ញាក់។ អ្នកដែលងើបមកមុនគេនោះគឺជាជេយ៍កម្ល៉ោះសង្ហារនិងឆ្លាតជាងគេ នាយត្រូវបានគេដាក់រហ័សនាមឲ្យថាជា rich kid។ ព្រោះនាយមិនត្រឹមតែសង្ហារនិងឆ្លាតនោះទេ ថែមទាំងជាកូនប្រុសតែម្នាក់គត់របស់សេដ្ធីនីម្បាក់ដែលមានទ្រព្យសម្បត្តិច្រើនគេប្រចាំប្រទេសទៀតផង។
ពេលនេះនាយក្រោកពីគ្រែគេង នាយទាញយកកន្សែងពោះគោមួយ និងដើរហួសទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ 10នាទីក្រោយនាយក៏ចេញមកវិញដោយមានកន្សែងរុំជាប់នឹងខ្លួនត្រឹមចង្កេះ។ នាយបើកទូរសម្លៀកបំពាក់រកមើលថាគួរពាក់អ្វីនៅថ្ងៃនេះមើលមួយសន្ទុះក៏ទាញសម្លៀកបំពាក់មួយឈុតចេញមកពាក់។ បន្ទាប់ពីរៀបចំខ្លួនរួចរាល់អស់ហើយនាយក៏ចេញទៅចម្អិនអាហារពេលព្រឹក កន្លះម៉ោងក្រោយអាហារក៏ឆ្អិននាយលើកមកដាក់លើតុ រួចដើរទៅគោះទ្វាបន្ទប់នីមួយៗដើម្បីដាស់ឲ្យអ្នកផ្សេងទៀតភ្ញាក់។
"ហ៊ីស៊ឹងហ្យុង ជេគ ស៊ុងហ៊ុន ជុងវ៉ុន រីគី ភ្ញាក់ឡើង"ជេយ៍ ដាស់ពួកគេម្ដងមួយ អ្នកទាំង5ចេញពីបន្ទប់មកទាំងញីភ្នែកមិនទាន់អស់ងងុយ
"ស៊ុននូអា៎~ ភ្ញាក់ឡើងព្រឹកហើយអូន ក្មេងត្រម៉ក់ សឺត!"ជេយ៍ ដើរចូលទៅក្នុងបន្ទប់ចុងក្រោយគេ រួចក៏ដើរទៅជិតអ្នកដែលកំពុងគេងលង់លក់ស្រួលនោះ នាយអន្រួនដៃគេនិងអោនទៅជិតនិយាយដាស់គេតិចៗ ហើយថែមទងឆ្មក់ថើបទៅលើថ្ពាល់ក្រហមព្រឺងៗប៉ោងៗនោះថែមទៀត
YOU ARE READING
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!