-Torturous Love-
នៅក្នុងក្លឹបមួយកន្លែងយើងឃើញមនុស្សម្នាររាំលេងជាមួយនឹងភ្លេងតន្តី្រញាក់លាន់ឮរណ្ដំនិងមានភ្លើងពណ៌ចម្រុះជះមកខ្វាត់ខ្វែង។ មានមនុស្សជាច្រើនចូលចិត្តមកក្លឹបនេះ ព្រោះតែវាជាក្លឹបដែលល្បីឈ្មោះជាងគេនៅក្នុងប្រទេសកូរ៉េ។
ក្នុងតុមួយមានកម្លោះសង្ហាម្នាក់កំពុងអង្គុយក្រេប wine ដោយសម្លឹងមើលទៅមនុស្សម្នាក់ដែលកំពុងតែរាំសើចសប្បាយនៅកណ្ដាលវូងមនុស្សជាច្រើននោះដោយមិនដាក់ភ្នែក។
"សប្បាយឲ្យហើយចុះណា ព្រោះថាបន្តិចទៀតនេះអូននឹងមិនបានដើរសប្បាយទៀតឡើយ ក្មេងតូច~"នាយម្នាក់នោះក៏ភ្ញោចឡើងនូវស្នាមញញឹមដែលមើលទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់
កាត់មកអ្នកដែលកំពុងតែរាំនោះសុខៗក៏ស្រាប់តែឈប់ហើយដើរមកអង្គុយវិញ។
"ម៉េចក៏ឈប់ហ៎?"មិត្តរបស់គេកំពុងតែអង្គុយនៅតុក៏សួរពេលមិត្តខ្លួនដើរមកអង្គុយវិញ
"យើងហត់មិនឲ្យយើងមកអង្គុយទេឬ?"បែរទៅសម្លក់មិត្តថ្លែ
"បានៗឈប់សម្លក់យើងទៅ"គេទទួលថាគេពិតជាខ្លាចក្រសែភ្នែកមិត្តរបស់គេម្នាក់នេះណាស់
"អឺ ស៊ុននូអា៎ យើងចង់ប្រាប់យើងត្រូវទៅមុនហើយណាព្រោះម៉ាក់បាន call មកឲ្យប្រញាប់ទៅវិញ"
"អឹម ឯងទៅមុនចុះបន្តិចទៀតយើងនឹងទៅវិញដែលហើយ"ស៊ុននូ
"កុំនៅយប់ពេកឯងប្រញាប់ទៅវិញផង"
"បាទទទួលបញ្ជាជុងវ៉ុនមិត្តសម្លាញ់"ស៊ុននូ
"Byebye"ជុងវ៉ុន ក្រោយពីលាគ្នារួចក៏ចេញទៅ
ស៊ុននូយើងនេះក៏នៅអង្គុយផឹកមួយកែវពីរទៀតហើយក៏គិតលុយរួចចេញទៅដូចគ្នា។ គេដើរសម្ដៅទៅរកឡានរបស់ខ្លួនដែលចតនៅបរិវេណចំណតនោះទាំងធីងធោងក្នុងខ្លួនតិចៗ។
មកដល់ឡានក៏ចូលទៅបញ្ឆេះម៉ាស៊ីនឡានរៀបនឹងបើកចេញទៅតែក៏ត្រូវរលត់វិញ គេព្យាយាមបញ្ឆេះវិញតែមិនឆេះ គេចេញពីក្នុងឡានមកហើយទាញទូរស័ព្ទយកមកចុចប្រុងនឹង call ទៅនរណាម្នាក់តែទូរស័ព្ទក៏អស់ថ្មទៀត។

YOU ARE READING
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!