-Between Us- [Jayke] 1/2

559 49 0
                                    

-Between Us-

   នៅក្នុងដើមរឿងនេះបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពមួយក្នុងវិទ្យាល័យមួយដែលបង្ហាញឲ្យឃើញសិស្សានុសិស្សកំពុងតែបរិភោគអាហារថ្ងៃត្រង់នៅឯកង់ទីន។

ផាំង*

   សិស្សទាំងអស់ដែលកំពុងតែបរិភោគអាហារនៅទីនោះទាំងអស់ក៏ត្រូវបានបង្វែរចំណាប់អារម្មណ៍ទៅតាមប្រភពសម្លេងនោះគ្រប់គ្នា។

"Yahhhh ផាក ជុងស៊ុង!! ឯងកើតឆ្កួតស្អីនឹង? ម៉េចមកដើរបុកយើងទាំងរស់បែនេះហាស់??"គេម្នាក់នេះក៏ស្រែកទៅកាន់អ្នកម្ខាងទៀតដែលបានដើរមកបុកគេធ្វើឲ្យជ្រុះថាសទៅលើឥដ្ឋការ៉ូ

"អចេតនាទេសូមទោស! ហើយហៅឈ្មោះបងពេញមាត់បែបនេះខ្លាចភ្លេចមែនទេ?"ជេយ៍ និយាយតបទៅវិញទាំងច្រឡើម ជេយ៍? ជេយ៍គឺជាឈ្មោះហៅក្រៅរបស់ ផាក ជុងស៊ុង នឹងឯង

"អចេតនា? អចេតនាក្បាលឯងស្អី? ដើរមកបុកយើងទាំងរស់នេះ ហើយមកបងៗស្អីតិចថាយើងទះឯងផ្កាប់មុខ!"គេម្នាក់នេះមើលទៅដូចជាកាចដល់ហើយ

"កុំឆ្នាស់ពេកមើលពៅប្រលឹងស្ទឹងមានជ័យរបស់បង"ជេយ៍ នៅតែព្យាយាមញោះគេម្នាក់នោះដដែរ

"អញទ្រាំលែងបានហើយវើយ~"គេម្នាក់នោះស្រែកហើយក៏អោនរើសថាសដែលជ្រុះនោះប្រុងទៅវាយជេយ៍ ឯនាយក្រាស់ក៏រត់ទៅវិញយ៉ាងលឿន

"អេ៎! ជេគបានហើយឈប់ទៅ"

   មិត្តរបស់គេពីរនាក់ក៏ស្ទុះចូលទៅចាប់ឃាត់ព្រោះតែមិនចង់ឲ្យគេនោះត្រូវទៅជួបលោកគ្រូនាយកទៀតឡើយនេះជាលើកទី129ហើយបើគិតតាំងពីថ្ងៃដែលជេយ៍ម្នាក់នោះបានប្តូរសាលាចូលមករៀននៅទីនេះម្ល៉េះ។ ពួកគេទាំងពីរពេលខ្លះត្រូវចូលទីចាត់ការមួយអាទិត្យ5ដងក៏មានដែរ ព្រោះតែពួកគេតែងតែរករឿងសងសឹកគ្នាទៅវិញទៅមកជានិច្ច។

"កុំឃាត់យើង ជុងវ៉ុន ស៊ុននូ យើងត្រូវតែវាយអាប៉ិនេះឲ្យរៀងម្ដង"ជេគ ជាក្មេងប្រុសកាត់អូស្ត្រាលីពាក់កណ្ដាលកូរ៉េនិងមានឈ្មោះពេញថា ស៊ីម ជេយ៉ុន

"ថាបានហើយ"ជុងវ៉ុន

"ជេគបានហើយប្រយ័ត្នតែយើងយករឿងនេះប្រាប់ប៉ារបស់ឯងទៅ"ស៊ុននូ និយាយម្ដង ពេលនេះជេគឮហើយក៏ព្រមឈប់

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Tempat cerita menjadi hidup. Temukan sekarang