*អត់បានអាននិងកែអក្ខរាវិរុទ្ធខុសៗឡើងវិញឡើយ*
🙏🏻🙏🏻🙏🏻
នៅក្នុងវិទ្យាល័យមួយបានបង្ហាញឲ្យឃើញមានក្មេងប្រុសម្នាក់ដែលកំពុងតែគេងក្រាបក្បាលនឹងតុរៀននៅក្នុងថ្នាក់រៀនរបស់គេ ដែលជាថ្នាក់12-2។
"ផាំង!"
នៅខណៈនោះក៏ស្រាប់តែមានមនុស្សម្នាក់បានមកទះតុរបស់គេមួយទំហឹងទើបធ្វើឲ្យគ្រប់គ្នានៅទីនេះនាំគ្នាងាកមកមើលគ្រប់ៗគ្នា។ ចំណែកឯដែលកំពុងគេងនោះក៏ត្រូវភ្ញាក់ដូចគ្នា គេងើបមុខឡើងសម្លឹងទៅមើលមុខអ្នកដែលបង្កហេតុនោះទាំងជ្រួញចិញ្ចើម។
"ហេតុអីក៏គេងក្នុងម៉ោងរៀន?"
"ងងុយទើបគេង"
"ច្បាប់សាលាមិនអាចឲ្យឯងគេងក្នុងម៉ោងរៀនបានទេ"
"អញ្ចឹងខ្ញុំទៅគេងនៅផ្ទះ"នាយក៏ងើបឈរអស់កម្ពស់ហើយលើកកាតាបមកស្ពាយ
"យ៉ា~ ស៊ីម ជេយ៉ុន!"
"បាទលោកគ្រូគីម ស៊ុននូ?"
"ព្រហើន!"ឮហើយខឹងណាស់ខ្លួនជាសិស្ស ប៉ុន្តែមើលសម្ដីសម្ដៅចុះហៅគ្រូបកវិញឡើងស្មើតែម្ដង
"ត្រង់ណាដែលថាខ្ញុំព្រហើន? លោកគ្រូហៅឈ្មោះខ្ញុំ ខ្ញុំក៏ឆ្លើយនឹងលោកគ្រូវវិញ"ដូចជាមិនឃើញថាមានអ្វីលើសលប់ផង
"ព្រហើនត្រង់ដែលឯងហ៊ានហៅឈ្មោះគ្រូពេញៗមាត់នោះហើយ"ស៊ុននូ តបទៅវិញទាំងមួរម៉ៅ ខ្លួនគេព្រហើនដល់ថ្នាក់នេះហើយនៅមិនដឹងខ្លួនទៀត នេះគេហៅថាឈ្លើយហើយដែលតមាត់ជាមួយគ្រូមិនឲ្យដាច់មួយម៉ាត់បែបនេះ
"អញ្ចឹងឲ្យខ្ញុំសូមទោស"ជេយ៉ុន និយាយតែប៉ុណ្ណេះក៏ប្រុងនឹងចេញទៅបន្តតែស៊ុននូដែលជាគ្រូក៏កាត់
"ឯងចង់ទៅណា? នេះជាម៉ោងរៀន"
"គឺខ្ងុំទៅដេកនៅផ្ទះ ព្រោះបើដេកនៅក្នុងថ្នាក់មិនបានផងនឹង"ជេយ៉ុន
"ឯងមិនអាចទៅណាបានទេ នេះជាម៉ោងរៀន"
"អញ្ចឹងពេលចេញលេងអាចទៅផ្ទះបានមែនទេ?"ជេយ៉ុន
"កុំផ្គើនយើងឲ្យសោះ ក្នុងនាមយើងជាគ្រូរបស់ឯង យើងបញ្ជាឲ្យឯងឆាប់ចូលអង្គុយនៅតុរបស់ឯងវិញ ហើយក៏មើលនិងស្ដាប់យើងបង្រៀន បើយើងឃើញឯងមិនយកចិត្តទុកដាក់រៀនម្ដងនេះទៀត កុំថាយើងមិនបានប្រាប់"នាយជាគ្រូនិយាយយ៉ាងម៉ឺងម៉ាត់ដាក់ជេយ៉ុន
أنت تقرأ
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
أدب الهواةEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!
