-Scorpio x Cancer- [Sunjake]

594 53 19
                                    

-Scorpio x Cancer-

Requested by @......
ស៊ីម ជេយ៉ុន Top
គីម ស៊ុននូ Btt
(ABO)
___________________________

នៅក្នុងអាផាតមិនមួយដែលស្ថិតនៅជាន់ទី56 ដែលជាជាន់ខ្ពស់ជាងគេបំផុតនៅក្នុងអគារអាផាតមិនមួយនេះ។ ពេលនេះផងដែលបានបង្ហាញឲ្យឃើញថាមានមនុស្សម្នាក់កំពុងតែឈរមើលទៅទិដ្ធភាពទីក្រុងទាំងមូលតាមបង្អួច។

"ហ៊ឹម~ អូនធ្វើអីនឹង?"

"អុស? ជេគ! ហេតុអីក៏បងមកស្ងាត់ៗបែបនេះ? ហើយបងចូលមកតាំងពីពេលណា"

ភ្លាមនោះកំពុងតែបណ្ដែតអារម្មណ៍តាមខ្យល់ដែលបក់មកត្រូវផ្ទៃមុខរបស់គេនោះក៏ត្រូវភ្ញាក់ពេលដែលមានដៃមួយគូរត្រជាក់ស្រេបស៊កមកអោបចង្កេះរបស់គេពីក្រោយ។

"អា៎ៗ ឲ្យបងសូមទោសដែលធ្វើឲ្យអូនភ្ញាក់ តែអូននេះយ៉ាប់មែនហើយ មានមនុស្សចូលផ្ទះម៉េចក៏មិនដឹងអញ្ចឹង?"ជេគ

"អូនដឹងតើ! ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីបងនោះទេដែលចូលបាននោះ"

"តែយ៉ាងណាក៏អូនគួរតែប្រយ័ត្នដែលណា"ជេគ និយាយទាំងជ្របមុខនៅប្រឡោះករបស់រាងតូច

"បាទៗ~ អូនមិនឲ្យមានលើកក្រោយនោះទេ"

"បែបនេះហើយទើបជាក្នេងល្អរបស់បង ខ្សឺត~"ជេគ និយាយចប់ក៏បង្វែរនាយតូចមកថើបថ្ពាល់មួយខ្សឺតយ៉ាងវែងអន្លាយ

"បងទើបតែចេញពីធ្វើការមែនទេ? ហើយមកទាំងបែបនេះបងញ៊ាំអីរួចឬនៅ?"

"នៅទេ តែបងឃ្លានអូនជាង"ជេគ និយាយទាំងញញឹមខិលដាក់រាងតូច

"ផាច់! កុំមកនិយាយបែបនេះជាមួយអូន"នាយតូចក៏វាយដើមដៃនាយក្រាស់បន្តិច

"អ៊ួយ ស៊ុននូ! បងឈឺណា"ជេគ

"បើដឹងថាឈឺហើយឲ្យចាំផង"ស៊ុននូ

"បងមិនចាំទេ"ជេគ

"យ៉ា~"ស៊ុននូ ក៏សម្លក់ទៅកាន់នាយ

"កុំសម្លក់បង ប្រយ័ត្នបងលេងមែនទែន"ជេគ

ស៊ុននូមិនចង់និយាយច្រើនក៏ដើរទៅកាន់ចង្រ្កានបាយបើកទូទឹកកកយកទឹកមកផឹកឲ្យត្រជាក់ចិត្ត។ ខឹងណាស់ឲ្យតែគេនិយាយម្ដងៗសង្សារបស់គេម្នាក់នេះតែងតែផ្កើនគេគ្រប់ពេល។

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Tempat cerita menjadi hidup. Temukan sekarang