-Couldn't-
គូស្នេហ៍មួយគូកំពុងតែបណ្ដើរគ្នានៅឯមាត់ច្រាំងនៃទន្លេហាន ពួកគេទាំងពីរដើរកាន់ដៃគ្នាមើលមនុស្សម្នានិងស្រូបយកខ្យល់អាកាសត្រជាក់ៗនៅទីនោះ។
"ស៊ុននូ! អូនចង់ញ៊ាំការ៉េមទេ? បងទៅទិញឲ្យណា"
កំពុងតែដើរក៏ក្រលៀសភ្នែកឃើញកន្លែងលក់ការ៉េមហើយក៏បែរមកសួរសង្សារបស់ខ្លួន
"អត់ទេៗ បងទុកលុយចុះណា"ស៊ុននូ ប្រញាប់ប្រកែក
"អូនប្រាកដជាឃ្លានហើយណា៎ ចាំបងទៅទិញឲ្យ"
"តែហ៊ុន! បងយកលុយអូនទៅចុះណា"ស៊ុននូ ឃាត់ពេលនាយក្រាស់រៀបនឹងដើរចេញទៅ
"មិនអីទេ ស្អែកនេះបងបើកប្រាក់ខែហើយអូនកុំភ័យទៅមើល អូននៅអង្គុយចាំទីនេះហើយបន្តិចទៀតបងនឹងត្រឡប់មកវិញហើយ"ស៊ុងហ៊ុន អង្អែលក្បាលរាងតូចបន្តិចក៏រត់ទៅទិញ
មួយសន្ទុះក្រោយនាយក៏ត្រឡប់មកវិញទាំងញញឹមដោយនៅក្នុងដៃមាន teokboki មួយចាន ទឹកមួយដប និង ការ៉េមមួយដូចគ្នា។
"នេះអូនញ៊ាំទៅ"ស៊ុងហ៊ុន
"ហេតុអីក៏បងទិញច្រើនម្ល៉េះ?"ស៊ុននូ ក៏ជួយទទួលពីដៃនាយក្រាស់
"មានច្រើនឯណា អូនឆាប់ញ៊ាំទៅ"
"អញ្ចឹងបងញ៊ាំជាមួយអូនណា"ស៊ុននូ
"អត់ទេ អូនញ៊ាំទៅ"ស៊ុងហ៊ុន
"បងត្រូវតែញ៊ាំ ចាំអូនបញ្ចុកបង"
ស៊ុននូញ៊ាំបណ្ដើរបញ្ចុកនាយក្រាស់បណ្ដើរហើយក៏ជជែកគ្នាពីនេះពីនោះដើម្បីកុំឲ្យស្ងាត់ពេក។ ពួកគេបានទាក់ទងគ្នាមកនេះគឺមានរយះពេលជាងបីឆ្នាំមកហើយ ពួកគេទាំងពីរនាក់បានជួបគ្នាក៏ដោយសារតែពេលនោះ ស៊ុងហ៊ុន បានប្រឡងជាប់អាហារូបករណ៍សិស្សពូកែទើបនាយត្រូវបានគេប្ដូរពីក្វាងជូឲ្យមករៀននៅសកលវិទ្យាល័យនៅឯសេអ៊ូល ហេតុនេះហើយទើបជាពួកគេបានជួបគ្នា។
ស៊ុងហ៊ុនមិនមែនជាកូនអ្នកមានស្ដុកស្ដម្ភអ្វីឡើយប៉ុន្តែនាយតែងតែមើលថែនិងយកចិត្តទុកដាក់ចំពោះនាយតូចជានិច្ច។ រីឯស៊ុននូវិញ ស្អាត ឆ្លាត ពូកែ ហើយថែមទាំងជាកូនអ្នកមានលំដាប់ទីពីរនៃប្រទេសកូរ៉េខាងត្បូងនេះទៀតផង។
BINABASA MO ANG
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!
