-Long Distance-
@វីឡាត្រកូលលី
មកដល់ផ្ទះហ៉ីស៊ឹងទម្លាក់ខ្លួនគេងលើពូករួចក៏លូកដៃចូលក្នុងហោប៉ៅខោទាញទូរស័ព្ទមកចុចដៃញាប់ស្អេកទាំងញញឹម។
____________________________
1:18PM
@hhleee15
អូនកំពុងធ្វើអី?
1:25PM
@sunshine_oo
កំពុងតែធ្វើការ
មិនមើលម៉ោងទេឬ?
@hhleee15
អូនកើតអីហេ៎?
@sunshine_oo
មិនបានកើតអីទេ
@hhleee15
ចុះហេតុអីក៏អូន
ឆ្លើយបែបនេះ?
@sunshine_oo
បានហើយខ្ញុំត្រូវធ្វើការ
មិនទំនេរទេ
@hhleee15
តបនឹងបងសិនមក
1:37PM
@hhleee15
ស៊ុននូយ៉ា
តបបងបន្តិចមក
1:40PM
@hhleee15
ខឹងនឹងបងរឿងអី?
បងសូមទោសណា
____________________________
នាយក្រាស់បន្តផ្ញើសារទៅស៊ុននូជាបន្តបន្ទាប់ ប៉ុន្តែរាងតូចមិនបានឆ្លើយតបនឹងនាយឡើយ។ ហ៊ីស៊ឹងក៏ចុចទូរស័ព្ទបិទរួចក្រវែងទៅម្ខាងនៃពូក ភ្នែកសម្លឹងទៅពិដានបន្ទប់ហើយសញ្ចឹងគិត។
Heeseung's POV
ខ្ញុំដឹងថាគេប្រាកដជាខឹងនឹងខ្ញុំហើយ ដែលខ្ញុំបានប្រងើយកន្តើយដាក់គេជិតមួយខែមកនេះ ការពិតគឺវាបែបនេះ មិនមែនខ្ញុំឈប់ស្រលាញ់គេឡើយ ប៉ុន្តែដោយសារខ្ញុំរវល់ហ្វឹកហាត់ការងារត្រៀមចូលបន្តតំណែងពីលោកប៉ាទើបខ្ញុំមិនស៊ូវមានពេលតបសាររបស់គេ ហើយទីបំផុតពេលនេះខ្ញុំក៏បានមកដល់ប្រទេសកូរ៉េហើយក៏បានជួបគេដោយចៃដន្យនៅក្រុមហ៊ុនរបស់លោកប៉ា ដំបូងខ្ញុំក៏ភ្ញាក់ផ្អើលដែល ខ្ញុំមិននឹកស្មានសោះឡើយថាវាគឺជារឿងចៃដន្យដល់ថ្នាក់នេះ។ រឿងរំភើបទុកមួយលែកសិនចុះ ពេលនេះគឺខ្ញុំលួងគេជាមុនសិន។
"តើខ្ញុំគួរធ្វើអ្វីទៅ? ហឹម គួរតែកុម្មង់អាហារឲ្យគេញ៊ាំ? ថ្ងៃមិញគេញ៊ាំតិចណាស់"និយាយចប់ក៏ទាញទូរស័ព្ទចុច
YOU ARE READING
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!
