-លោកពូសំណព្វចិត្ត-
ផ្ដើមរឿងនេះបានបង្ហាញឲ្យយើងឃើញទិដ្ឋភាពនៅក្នុងផ្ទះមួយដែលមានក្រុមគ្រួសារតូចមួយមានសមាជិកបីនាក់កំពុងតែបរិភោគអាហារពេលព្រឹកជាមួយគ្នា។
"ខ្ញុំឆ្អែតហើយ ខ្ញុំសុំទៅរៀនសិនហើយ ជម្រាបលាប៉ាម៉ាក់"សម្លេងក្មេងប្រុសម្នាក់ក៏បន្លឺឡើងហើយគេក៏ងើបឈរឡើងអស់កម្ពស់មុននឹងលាអ្នកជាម្ដាយឪពុកចេញទៅសាលា
"នីគីឈប់សិនកូន"ម្ដាយក៏ហៅឈ្មោះកូនប្រុសបង្អាក់ដំណើរកូនឲ្យឈប់
"បាទម៉ាក់?"
ក្មេងប្រុសម្នាក់នេះមានឈ្មោះពេញគឺ នីស៊ីម៉ូរ៉ា រីគី ឆ្នាំនេះគេមានអាយុ20ឆ្នាំហើយ គេគឺជាកូនកាត់កូរ៉េ-ជប៉ុន ម៉ាក់ជាជនជាតិកូរ៉េនិងប៉ារបស់គេជាជនជាតិជប៉ុន ពេលនេះផងដែលគេកំពុងតែរៀនឆ្នាំទី1ផ្នែកពេទ្យសត្វ
"ថ្ងៃនេះពូរបស់កូនមក តើកូនទៅទទួលពូនៅប្រលានជាមួយម៉ាក់ឬអត់?"
"ពូ? ពូម្នាក់ណាទៅ?"នីគី ពូច្រើនពេកភ្លេចអស់ហើយណាមួយបែកពីពូមកនៅប្រទេសជប៉ុនតាំងពីអាយុ10ឆ្នាំមកគេភ្លេចអស់ហើយ
"គឺពូស៊ុននូសំណព្វរបស់កូននឹងហើយ យ៉ាងម៉េចចង់ភ្លេចពូអញ្ចឹង?"លោកនីស៊ីម៉ូរ៉ា ដែលជាឪពុកក៏ឆ្លើយ
"ពិតមែនហេស៎ប៉ា?"នីគី ឈរគិតបន្តិចក៏នឹកឃើញគេស្រាប់តែសប្បាយចិត្តឡើងមកពេលដឹងថាពូសំណព្វចិត្តរបស់គេមកបែបនេះ
"ប៉ាទៅកុហកកូនធ្វើអី?"
"ខ្ញុំនឹងទៅទទួលគាត់ដែរ ម៉ាក់ហាមទៅចោលខ្ញុំណា បើមិនអញ្ចឹងខ្ញុំនឹងស្រែកបែកអាកាសតែម្ដង"នីគី
"ចាស៎ៗលោកកូន"ស៊ូហ្យុន តបទៅកូនប្រុសវិញទាំងអស់សំណើច
"អញ្ចឹងខ្ញុំទៅសាលាសិនហើយ ជម្រាបលាម្ដងទៀតបាទ"នីគី លាឪពុកម្តាយម្ដងទៀតហើយក៏ដើរចេញទៅទាំងសប្បាយចិត្ត
+សកលវិទ្យាល័យ...
(ក្នុងថ្នាក់រៀន)"នែ នីគីឯងអង្គុយញញឹមតាំងពីមកដល់នឹងកើតថី?"រ៉ូស៊ីន ដែលជាមិត្តជិតស្និទ្ធរបស់នីគីក៏ដាច់ចិត្តសួរទៅនីគី ព្រោះឃើញអង្គុយញញឹមម្នាក់ឯងយូរហើយ
VOCÊ ESTÁ LENDO
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanficEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!