-វិញ្ញាណស្នេហ៍7ថ្ងៃ- (2/3)

293 45 13
                                    

-វិញ្ញាណស្នេហ៍7ថ្ងៃ-


  បន្ទាប់ពីចេញពីធ្វើការនាយក៏បានឈានចូលផ្សារទំនើបដែលនៅជិតក្រុមហ៊ុនគេនោះដើម្បីទិញរបស់ខ្លះដូចជាទឹកអប់ឬក៏សម្លៀកបំពាក់អ្វីជាដើម។

   ជេយ៍ដើរមកដល់ហាងសម្លៀកបំពាក់មួយកន្លែងដោយមាន ដាយវីន ដើរតាមពីក្រោយ ហើយក៏មានសមាជិកម្នាក់ទៀតដើរតាមពីក្រោយដូចគ្នា។

   នាយដើរចូលទៅដោយមានបុគ្គលិកជាច្រើនដើរមករាក់ទាក់ទាំងស្នាមញញឹម។ នាយដើរមើលហើយក៏រើសដាក់ៗចូលកន្រ្តក់ដែល ដាយវីន កំពុងកាន់ដើរតាមនោះមិនមើលតម្លៃអ្វីសោះឡើយ។

   ស៊ុននូ ដើរតាមពីក្រោយហើយបានងាកទៅមើលតម្លៃអាវដែលបិតជាប់នៅលើផ្លាកអាវនោះរួចហើយក៏បើកភ្នែកធំៗ។

"អាវមួយម៉េចក៏ថ្លៃម្ល៉េះ? ជំនាន់ខ្ញុំអាចទិញបានផ្ទះមួយឯណោះ"ស៊ុននូ នាយក្រាស់មិនហ៊ាននិយាយតបតទេគ្រាន់តែសម្លឹងមើលមុខរបស់គេ

"យកទៅគិតលុយចុះ នេះ!"ជេយ៍ បែរទៅនិយាយជាមួយ ដាយវីន ហើយហ៊ុចកាតពណ៌ខ្មៅមួយទៅឲ្យគេ

"បាទ"ដាយវីន

"សម័យនេះគេចាយលុយជាមួយអាខ្មៅៗនុងមែនទេ?"ស៊ុននូ

"ហ៊ឹម"ជេយ៍ គ្រាន់តែបញ្ចេញសម្លេងបន្តិច នាយមិនចង់និយាយឡើយ ព្រោះខ្លាចមានបុគ្គលិកឬអ្នកផ្សេងដើរកាត់ថាគេឆ្កួតដោយសារឃើញគេនិយាយម្នាក់ឯង

"រួចហើយបាទ"ដាយវីន

   នាយដើរចេញពីហាងហើយចូលហាងមួយទៀតដែលរំលងគ្នាតែមួយហាងប៉ុណ្ណោះ។ ជេយ៍ ដើរចូលទៅរើសទឹកអប់ពីរបីដបរួចក៏យកទៅគិតលុយហើយចេញទៅវិញ។

"បងជេយ៍!?"នៅស្រាប់តែមាននរណាម្នាក់ហៅគេឲ្យងាកទៅ

"ជួបទៀតហើយលោក"ដាយវីន បែរមុខទៅម្ខាងហើយរអ៊ូទាំងសង្ក្រឺតធ្មេញ

"ស្រីច្រើនគ្រាន់បើ"ស៊ុននូ

"ណានហ៊ី?"

"បងជេយ៍មកទិញអីមែនទេ?"នារីម្នាក់នោះក៏ដើរសម្ដៅមករកនាយ

"បើមិនមកទិញអីស្មានតែចូលផ្សារ?"ជេយ៍

"អឺ...គឺ បងជេយ៍ហា៎! ស្អែកនេះបងទំនេរទេ? ចៃដន្យជួបបងហើយចង់បបួលបងទៅពិធីជប់លៀងនៅផ្ទះខ្ញុំបានទេ?"ណាមហ៊ី បន្ទាប់ពីឮសម្ដីរបស់នាយក្រាស់ហើយក៏រៀងងស្ពឹកបន្តិច តែនាងក៏ប្ដូរសាច់រឿងវិញ

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Onde histórias criam vida. Descubra agora