"អា៎យ~ អត់ទេ! ខ្ញុំមិនព្រមរៀបការជាមួយនឹងគេម្នាក់នោះដាច់ខាត"
នៅដើមនៃរឿងនេះយើងក៏ឮសម្លេងមួយដូចកញ្ចែបានស្រែកឡើងដោយក្ដីមិនសុខចិត្ត ព្រោះតែគ្រួសារកំពុងបង្ខំឲ្យទៅរៀបការជាមួយនឹងមនុស្សប្រុសពិការភ្នែក មិនត្រឹមតែប៉ុណ្ណោះនៅពិការជើងថែមទៀត តើទៅមុខទៀតឲ្យគេរំពឹងអីទៅ គ្រាន់តែគិតក៏ឈឺក្បាលដែរ។
"ស៊ុននូ! ឯងត្រូវតែរៀបការជាមួយគេ បើមិនដូច្នោះក្រុមហ៊ុនរបស់ពួកយើងនឹងត្រូវក្ស័យធុនហើយ ប៉ាអង្វរឯងក៏បានដែរណា រៀបការជាមួយគេសិនទៅ ហើយក្រោយមកចាំលែងលះគ្នា"
"ប៉ា~ តែគេជាមនុស្សពិការ រៀបការហើយប្រាកដជាខ្ញុំនេះហើយដែលត្រូវមើលថែគេនោះ ប៉ាខ្ញុំមិនចង់រៀបការជាមួយនឹងមនុស្សពិការទេ"
រឿងរៀបការជាមួយនឹងមនុស្សប្រុសមិនជាបញ្ហាសម្រាប់គេឡើយ តែអ្វីដែលបញ្ហានោះគេត្រូវរៀបការជាមួយនឹងមនុស្សពិការ។
"បើឯងមិនជួយប៉ាទេ មានតែរងចាំមើលគេរឹបអូសយកទៅប៉ុណ្ណោះ"
"ទុកពេលឲ្យខ្ញុំគិតសិនបានទេ?"
"ពួកយើងគ្មានពេលគិតនោះទេកូន"
"អើយ~ ហេតុអីក៏ទៅជារញ៉េរញ៉ៃដល់ថ្នាក់នេះ?"ពេលនេះគេចង់តែស្រែកយំឲ្យខ្លាំងៗទេ
"ប៉ាជំពាក់លុយពួកគេប៉ុន្មាន?"ស៊ុននូ
"13លាន$"
"13លាន$? ហេតុអីក៏ច្រើនយ៉ាងនេះ?"ស៊ុននូ
"ប៉ាក៏មិនដឹងដែរ"
"ចាំបន្តិច!"
"អាឡូវីស! គឺអូនស៊ុននូ ពេលនេះបងទំនេរទេ? អូនចង់និយាយរឿងមួយជាមួយបងបន្តិច"ស៊ុននូ ក៏ដកទូរស័ព្ទចុចទៅរកសង្សាររបស់ខ្លួន
("យើងគ្មានពេលទំនេរទេ ហើយឈប់ទាក់ទងមកយើងទៀត បែកគ្នាត្រឹមនឹងចុះ")
"អាឆ្កែថោកទាប អាប្រុសហេងសយ អាជនបោកប្រាស់!"ស៊ុននូ ក៏រហ័សជេរប្រទិចទៅអ្នកម្ខាងទៀត មុននឹងអ្នកខាងនោះចុចបិទទូរស័ព្ទ
"ប៉ា! ខ្ញុំព្រមរៀបការ!"ដោយចិត្តខឹងស៊ុននូក៏សម្រេចចិត្តរៀបការតែម្ដង
ВЫ ЧИТАЕТЕ
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
ФанфикEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!