-Don't Leave Me- [Sunjay]

378 35 3
                                    

នៅក្នុងវិទ្យាល័យមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។ សិស្សដែលរៀននៅវិទ្យាល័យមួយនេះភាគច្រើនគឺសុទ្ធសឹងតែជាកូនអ្នកមាន។ ដូចដែលដឹងរួចហើយថាសាលាមួយណាក៏ដូចមួយណាគឺតែងតែមានការមាក់ងាយរើសអើងវាយដំទៅលើអ្នកដែលមានឋានៈទាបជាងខ្លួនដើម្បីជាការកម្សាន្តលេងរបស់ពួកគេ។

ដូចជាពេលនេះអញ្ចឹងគឺមនុស្សមួយក្រុមមានទាំងប្រុសទាំងស្រីកំពុងតែធ្វើការវាយប្រហារដោយប្រើពាក្យសម្ដីទៅកាន់កម្លោះតូចម្នាក់ដែលគិតតែពីអោនមុខចុះយំខ្សឹកខ្សួលគ្មានសម្លេង។

"អាក្មេងគ្មានម៉ែឪ! ឯងនេះសមតែទៅតាមម៉ែឪឯងឲ្យបាត់ទេមិនគួរណារស់នៅធ្វើស្អី"

"មែនហើយមិនដឹងជារស់នៅធ្វើស្អីនាំតែវេទនាខ្លួនដដែល បើគ្មានម៉ែឪនៅជាមួយទៀតផងនោះ"

"ល្មមៗបានហើយ! ហឹកហឹក"ដោយទ្រាំមិនបានក៏ស្រែកឡើងហើយលើកដៃទាំងសងខាងខ្ទប់ក្បាលជាប់

"ហៃយ៉ា ឥឡូវព្រហើនហ៊ានចេះតមាត់វិញទៀត"ម្នាក់ក្នុងចំណោមនោះក៏បានស្ទុះចូលទៅច្របាច់មាត់នាយតូចដែលតមាត់គេ រួចហើយលើកដៃទៅបម្រុងនឹងទះទៅលើថ្ពាល់ម៉ដ្ឋរលោងតែក៏មានសម្លេងមួយកាត់

"បានហើយ ថ្ងៃនេះប៉ុណ្ណឹងចុះ ទៅថ្នាក់វិញ!"និយាយចប់ក៏ដើរចេញទៅមុន ឯគ្នីគ្នារបស់គេទាំងប៉ុន្មាននាក់នោះក៏ដើរតាមពីក្រោយ

"បងជេយ៍ចាំអូនផង"ស្រីស្រស់ម្នាក់ក៏ប្រញាប់ងើបរត់ទៅតាមនាយកម្លោះដែលដើរចេញទៅនោះ

មួយក្រុមនោះចេញទៅផុតបានមួយសន្ទុះធំនាយតូចម្នាក់នេះដែលត្រូវបានគេវាយប្រហារមុននេះក៏ឈោងដៃរើសវែនតាមកពាក់ហើយក៏ប្រឹងងើបឡើងដើរទាំងគ្មានកម្លាំងក្នុងខ្លួន នាយប្រឹងដើរចេញពីសាលារៀនយឺតៗទាំងទឹកភ្នែកដក់ជាប់ពេញថ្ពាល់។

ដំណើរគ្មានទិសដៅចេះតែដើរទៅមុខមិនដឹងទិសតំបន់រហូតមកដល់មាត់ស្ទឹងមួយកន្លែងក៏ឈប់ទ្រឹង។ នាយឈរសម្លឹងមើលទៅស្ទឹងនោះទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន។

{ក្មេងគ្មានម៉ែឪ! អាក្មេងក្ររហាម}

{ក្រហើយគ្មានម៉ែឪទៀត អាក្មេងធន់ទាប}

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Unde poveștirile trăiesc. Descoperă acum