-វិញ្ញាណស្នេហ៍7ថ្ងៃ- (3/3)

367 42 10
                                    

វិញ្ញាណស្នេហ៍7ថ្ងៃ

ពីមួយថ្ងៃទៅមួយថ្ងៃស្អែកនេះក៏ដល់ថ្ងៃដែលជេយ៍ត្រូវបំពេញកិច្ចឲ្យស៊ុននូ។ ពេលនេះគេកំពុងតែនៅក្នុង office អង្គុយសញ្ជឹងគិតពីអារម្មណ៍ខ្លួនឯង អារម្មណ៍មួយបានហាមគេមិនឲ្យធ្វើព្រោះគេមិនចង់ឲ្យស៊ុននូទៅឡើយ។ ប៉ុន្តែបើសិនជាគេមិនធ្វើវាប្រៀបបានដូចជាការឃុំវិញ្ញាណរបស់ស៊ុននូទុកឲ្យនៅជាមួយគេមិនឲ្យទៅបាន។

"ហ្វូ~"នាយក្រាស់ក៏ដកដង្ហើមធំដើម្បីបញ្ចេញភាពស្មុគស្មាញតានតឹងនៅក្នុងខ្លួនចេញមកខាងក្រៅ

ថ្ងៃនេះនាយក៏បានចេញទៅផ្ទះមុនព្រោះគេគ្មានស្មារតីធ្វើការឡើយថ្ងៃនេះគេពិតជាស្មុគស្មាញណាស់គិតអ្វីមិនចេញទេ។ គ្រាន់តែមកដល់ផ្ទះភ្លាមនាយមិនចាំយូរក៏ប្រញាប់ឡើងទៅបន្ទប់តែម្ដង។

"អៅ! ម៉េចក៏មកលឿនម្ល៉េះ?"ស៊ុននូ

"មិនស៊ូវស្រួលខ្លួន ហើយណាមួយក៏គ្មានឯកសារត្រូវពិនិត្យដែរ"ជេយ៍ ទម្លាក់ខ្លួនដេកលើគ្រែដែលមានស៊ុននូអង្គុយនៅលើនោះផងដែរ

"កើតអីធ្ងន់ធ្ងរឬអត់?"ស៊ុននូ

"មិនអីនោះទេសម្រាកបន្តិចក៏លែងអីហើយ"ជេយ៍

នាយក្រាស់ក៏បិទភ្នែកសម្ងំគេងហើយក៏បានលូកដៃអោបចង្កេះចាប់ទាញរាងតូចយកមកអោបថែមទៀតផង។ ឯស៊ុននូស្រាប់តែគាំងរឹងខ្លួនធ្វើអ្វីមិនចេញក្រៅពីសម្ងំស្ងៀមនៅក្នុងដៃរបស់នាយក្រាស់ សូម្បីតែវិធីគេចខ្លួនគេទាំងប៉ុន្មានក៏គេនឹកប្រើមិនកើតទៀតដែរ។

"កុំទៅណាអី នៅបែបនេះហើយ"ជេយ៍ និយាយរួចក៏រឹតបន្តឹងដៃរបស់គេបន្ថែមទៀត ស៊ុននូក៏បាននៅស្ងៀមក្នុងរង្វង់ដៃរបស់ជេយ៍ទាំងមិននិយាយស្ដីអ្វី

"ស្អែកនេះដល់ថ្ងៃហើយមែនទេ?"ជេយ៍ និយាយទាំងបិទភ្នែក

"ត្រូវហើយ"ស៊ុននូ

"ហ៊ឹម!"ជេយ៍

"លោកកើតអីមែនទេ?"ស៊ុននូ

"មានកើតអីឯណា"ជេយ៍

"កុហក! ខ្ញុំមើលដឹងណា"ស៊ុននូ

"..."ជេយ៍

"នែ! ម៉េចក៏ស្ងាត់?"ស៊ុននូ ក៏ងាកមើលហើយឃើញថានាយក្រាស់គេងលក់បាត់ទៅហើយ

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Donde viven las historias. Descúbrelo ahora