-Unexpected Love- (2/3)

491 34 7
                                    

-Unexpected Love-

#មួយអាទិត្យក៏ត្រូវបានកន្លងផុតទៅ

ថ្ងៃនេះថ្ងៃថ្មីនាពេលព្រឹកជាពេលដែលមនុស្សគ្រប់គ្នាត្រូវទៅរៀនឬក៏ទៅធ្វើរការ ប៉ុន្តែបើក្រឡេកមកមើលកម្លោះតូចរបស់យើងវិញកំពុងតែគេងនៅលើពូកយ៉ាងសុខស្រួល។ តែមិនយូរប៉ុន្មានក៏ត្រូវបានរំខានដោយសម្លេងគោះទ្វារពីខាងក្រៅមក ទើបបណ្ដាលឲ្យនាយតូចងើបទៅបើកទ្វារទាំងមមីមមើដើរមិនចង់ត្រង់ផ្លូវ។

"ម៉ាក់~ ខ្ញុំសុំគេងបន្តិចទៀតមក"ស៊ុននូ និយាយទាំងដៃកំពុងញីភ្នែក ខំប្រាប់យប់មិញហើយថាកុំឲ្យដាស់ព្រឹកពេកព្រោះថ្ងៃនឹងអត់ធ្វើការទេ សុំគេងយូរបន្តិចហើយ ចុះម៉េចក៏ឥឡូវមកដាស់អញ្ចឹង?

"ល្មមងើបហើយ មិនមែនព្រឹកទេមើលម៉ោងផង ម៉ោង8ហើយ"

"នេះដូចជាមិនមែនសម្លេងអ្នកម៉ាក់ទេ ហើយក៏មិនមែនលោកប៉ាទៀត បើបងហ៊ីរិតតែអត់ទៀត ហើយចុះជាសម្លេងអ្នកណា?"ស៊ុននូ ឈប់ញីភ្នែកព្រមទាំងគិតទាំងដែលកំពុងឈរបិទភ្នែកនៅឡើយ

"ហ៉ើយ!?"ស៊ុននូ ដោយមិនមានការឆ្លើយតបរាងតូចក៏បើកភ្នែកមើល ហើយក៏ត្រូវស្វាងដូចគេជះទឹកដប់ធុងដាក់

គ្រាំង!!! ទ្វារត្រូវបានបិទមួយទំហឹងដោយកម្លាំងរាងតូចហើយទល់ខ្នងនឹងទ្វារសញ្ចឹងគិត នេះយល់សប្តិឬយ៉ាងម៉េចនៀក៎?

គ្រាំង!! សម្លេងបិទទ្វារក៏បានឮម្ដងទៀតពេលដែលត្រូវបិទវិញដោយដៃរាងតូចដដែល គេចង់បើកមើលម្ដងទៀតឲ្យច្បាស់ គ្រាន់តែឃើញមុខហើយក៏បិទវិញ

"អ៊ួយ!"ស៊ុននូ ស្រែកពេលដែលគេក្ដិចដៃខ្លួនឯងដើម្បីបញ្ជាក់ឲ្យច្បាស់បន្ថែមទៀត

"យើងមិនបានយល់សប្តិទេចុះហេតុអីក៏គេចូលមកទីនេះបាន?"ស៊ុននូ

"10នាទីសម្រាប់ងូតទឹករៀបចំខ្លួនឲ្យរួច ហើយចុះទៅខាងក្រោម បើមិនឃើញចុះ ប្រយ័ត្នបងឡើងមកទម្លុះទ្វារចូលទៅ"សម្លេងអ្នកដែលនៅខាងក្រៅបន្ទប់ក៏និយាយឡើង

"នែ លោកឯងជាស្អីបានមកគម្រាមខ្ញុំបែបនេះហាស់?"ស៊ុននូ ស្រែកពីខាងក្នុងតបទៅវិញ

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Where stories live. Discover now