-Mine-នៅក្នុងទីធ្លាសាកលវិទ្យាល័យមួយមានសិស្សជាច្រើនកំពុងតែធ្វើកម្មវិធីបុណ្យសាលារាំរែកជុំគ្នាយ៉ាងសប្បាយរីករាយ។ ក្នុងនោះដែលមានសិស្សប្រុសកំពុងតែសម្លឹងមើលទៅមនុស្សម្នាក់ដែលកំពុងតែសើចសប្បាយជាមួយនឹងមិត្តភក្តិរបស់គេមើលទៅពិតជាសប្បាយខ្លាំងណាស់។
"បើស្រឡាញ់ម៉េចមិនសារភាព? ប្រយ័ត្នគេយកបានមុនតិចថាស្ដាយក្រោយ"បងស្រីរបស់គេដើរមកជិតហើយនិយាយ
"ខ្ញុំមិនទាន់ហ៊ាន"
"នឹងឬ នីស៊ីម៉ូរ៉ា រីគី? កំសាកម្ល៉េះ?"
"នេះបងថានរណាកំសាក? ចាំមើលណាបងស្រីខ្ញុំនឹងយកគេឲ្យបានក្នុងថ្ងៃនេះ"គេនិយាយហើយក៏ដើរទៅរកម្នាក់នោះគេមិនឲ្យបងស្រីរបស់គេថានាយកំសាកបានឡើយ
"អឺៗបងចាំមើល ជូនពរឲ្យបានសម្រេចណាប្អូនប្រុស"នាងស្រែកប្រាប់ទៅកាន់នីគី
"សិស្សច្បងស៊ុននូ!"នីគី ដើរទៅដល់វូងមនុស្សមួយក្រុមហើយហៅសិស្សច្បងគេម្នាក់ដែលមានឈ្មោះថាស៊ុននូ
"មានការអីមែនទេ?"ស៊ុននូ ងាកទៅសួរវិញរួមទាំងមិត្តរបស់គេងាកទៅតាម
"ខ្ញុំមានរឿងចង់និយាយជាមួយសិស្សច្បងរឿងមួយ ទៅលើដំបូលជាមួយខ្ញុំមួយភ្លេតបានឬអត់?"នីគី
"ហ៊ឹម តោះ!"ស៊ុននូ ក៏ដើរចេញទៅមុន
+លើដំបូលអាគារ
"តើឯងមានរឿងអីមែនទេ?"រាងតូចងើយមើលមុខនីគី
"គឺ....."នីគី នៅទាក់ទើមិនទាន់ហ៊ាននិយាយចេញមក
"ម៉េចមិនឆាប់និយាយមក"ស៊ុននូ
"គឺសិស្សច្បងស៊ុននូ! ខ្ញុំស្រឡាញ់បង"នីគី
"យូរឬនៅ?"ស៊ុននូ សួរបកវិញទាំងគ្មានអារម្មណ៍ភ្ញាក់ផ្អើលអ្វីបន្តិចសោះឡើយ
"២ឆ្នាំហើយ"នីគី
"អាក្មេងឆ្កួត! យូរហើយម៉េចមិនប្រាប់?"ស៊ុននូ លើកដៃវាយដើមដៃនីគីមួយដៃ
"អ៊ួយ~ម៉េចក៏បងវាយខ្ញុំអញ្ចឹង"នីគី
"វាយមួយដៃសោះឈឺដែល ទម្រាំនៅថ្ងៃខាងមុខទៀតការពារយើងម៉េចនឹងកើតទៅ?"ស៊ុននូ ពាក្យសម្ដីរបស់នាយតូចនិយាយចេញមកទាំងប៉ុន្មានធ្វើឲ្យនីគីឈរគិតមួយសន្ទុះទើបយល់សាច់ការ
![](https://img.wattpad.com/cover/332454503-288-k408611.jpg)
YOU ARE READING
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!