{សូមអានពីចំណុចផ្ដើម មុននឹងអានភាគនេះបន្ត}
ភ្នែកមួយគូបើកឡើងព្រឹមៗសម្លឹងមើលជុំវិញខ្លួន ចង់ដឹងថាពេលនេះខ្លួនកំពុងនៅឯណា មើលចុះមើលឡើងក៏ដឹងថាខ្លួនកំពុងតែនៅក្នុងបន្ទប់ពេទ្យ។
"កូនស៊ុន! ដឹងខ្លួនហើយឬ?"លោកគីម
"លោកប៉ា?"សម្លេងខ្សោះៗបង្ហើបចេញពីបបូរមាត់តូចមក
"តិចៗកូន"គាត់ក៏ប្រញាប់មកជួយគ្រាកូនប្រុសឲ្យងើបបានអង្គុយបានស្រួល
"ញ៊ាំទឹកសិនទៅកូន"លោកគីម ចាក់ទឹកមួយកែវហុចឲ្យទៅស៊ុននូ
"អរគុណលោកប៉ា"ស៊ុននូ ក៏ទទួលយកមកផឹក
"កូនមានឈឺត្រង់ណាឬអត់?"លោកគីម សួរទៅកាន់កូនប្រុសទាំងបារម្ភ
"កូននៅឈឺពេញខ្លួនលោកប៉ា នេះកូនសន្លប់ប៉ុន្មានថ្ងៃហើយ?"និយាយ
"2សប្ដាហ៍ជាងហើយកូន ពេលឃើញកូនដឹងខ្លួនវិញប៉ាសប្បាយចិត្តណាស់"
"យូរដល់ថ្នាក់នេះ? ចុះឯណាហ៊ីស៊ឹងនោះលោកប៉ា?"ស៊ុននូ លោកគីមឮហើយក៏ទម្លាក់ទឹកមុខចុះហើយក្រវីក្បាល
"មានន័យថាយ៉ាងម៉េចលោកប៉ា?"
"គេមិននៅទៀតនោះទេ"លោកគីម
"មិន...មិនពិត! ហឹកហឹក លោកប៉ាកុហកគូន ខ្ញុំនឹងទៅរកគេ"ស៊ុននូ មាត់ញ័រតតាត់ទឹកភ្នែកក៏ស្រក់ចុះមក
"កូនស៊ុន! កូនមិនអាចធ្វើបែបនេះបានទេ កូនទើបតែងើបពីសន្លប់ទេណា"លោកគីម ស្ទុះចាប់ដៃស៊ុននូដែលបម្រុងនឹងផ្ដាច់ខ្សែសេរ៉ូមពីដៃនោះ
"លែងខ្ញុំ! ខ្ញុំទៅរកគេ ហឹក"ស៊ុននូ
"ស៊ុននូ! ស្ដាប់ប៉ាណា ទោះជាកូនចង់ទៅរកគេពេលនេះ ក៏កូនមិនអាចឃើញគេទៀតដែរ"
"ហឹក មិនពិត! ប៉ាកុហកកូន អាយ~ អត់ទេមិនពិតទេ"ស៊ុននូ ក៏ស្រែកយំធំធាក់ជើងនៅលើគ្រែអ្នកជំងឺដូចជាមនុស្សគ្មានសតិភ្លេចឈឺអស់ហើយ
ŞİMDİ OKUDUĞUN
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
Hayran KurguEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!