-Unexpected Love-
ពីមួយថ្ងៃទៅមួយថ្ងៃបីខែក៏បានកន្លងផុតទៅហើយ ដែលកម្ល៉ោះសង្ហាម៉ាហ្វៀរបស់យើងតាមចែចង់រាងតូចស៊ុននូនោះ។ ហើយរយះពេលបួនខែមកនេះគឺនាយក្រាស់តាមស៊ុននូមិនទាន់បានជាផលអ្វីឡើយ។ប៉ុន្តែមិនថ្វីនោះទេនាយនៅតែប្រឹងប្រែងទោះត្រូវបានរាងតូចជេរស្ដីបដិសេដយ៉ាងណាក៏ដោយក៏នាយក្រាស់មិនបានបោះបង់ឡើយ។ ការងារស្អីនឹងទម្លាក់ឲ្យកូនចៅធ្វើអស់ហើយ ព្រោះតែនាយនេះរវល់តាមឃ្វាលសំណព្ធចិត្ត មិនថាពេលស៊ុននូដើរផ្សារឬក៏នៅមន្ទីរពេទ្យក៏ដោយគឺមាននាយតាមយកចិត្តទុកដាក់ការពារគ្រប់ពេល សូម្បីតែស្រមោចមួយក្បាលក៏មិនឲ្យវារលើបានដែរ។
ដូចជាពេលនេះអញ្ចឹងស៊ុងហ៊ុនកំពុងតែដើរតាមរាងតូចទៀតហើយ នាយតាមឡើងស៊ុននូលែងគិតលែងខ្វល់នឹងវត្តមានរបស់នាយទៅហើយ។
"លោកល្មមឈប់ដើរតាមខ្ញុំទៅខ្ញុំសូមអង្វរក៏បានដែរ"ស៊ុននូ កំពុងតែដើរក៏ត្រូវឈប់ហើយបែរមកនិយាយជាមួយនឹងនាយក្រាស់ព្រមទាំងលើកដៃសំពះទៀតផង
"លុះត្រាតែអូនព្រមរៀបការជាមួយបងសិន"ស៊ុងហ៊ុន
"លោកចង់បង្ខំខ្ញុំទៀតហើយឬ?"ស៊ុននូ
"..."ស៊ុងហ៊ុន ក៏ត្រូវស្ងាត់ព្រោះតែវាជាការពិត នាយតែងតែតាមបង្ខំស៊ុននូឲ្យយល់ព្រមនឹងខ្លួនរហូតមក
"មិនអីទេបើសិនជាខ្ញុំធ្វើឲ្យឯងទើសទាល់ ខ្ញុំឈប់ក៏បាន"នាយក្រាស់និយាយទាំងញញឹមមិនស៊ូវសម
"លោកក៏គួរតែដឹងខ្លួនឯងហើយ ខ្ញុំហត់ណាស់ខ្ញុំចង់ធ្វើអីក៏មិនកើតដែរ"ស៊ុននូ និយាយទាំងទឹកមុខធុញទ្រាន់
"ឲ្យខ្ញុំសូមទោសដែលខ្ញុំរំខានឯងកន្លងមកនេះ"ស៊ុងហ៊ុន និយាយរួចក៏ដើរចេញទៅទុកឲ្យស៊ុននូនៅម្នាក់ឯង
ស៊ុននូបានត្រឹមសម្លឹងមើលដំណើរពីក្រោយរបស់នាយក្រាស់ដែលដើរចេញទៅនោះ។ មិនចង់គិតអ្វីច្រើនស៊ុននូក៏ដើរទៅមើលអ្នកជំងឺរបស់គេបន្តទៀត។
រាងតូចធ្វើការបណ្ដើរគិតពីស៊ុងហ៊ុនបណ្ដើរ គេមានអារម្មណ៍ថាមុននេះគេខុសខ្លាំងណាស់ដែលនិយាយបែបនោះដាក់នាយ។ កំពុងតែគិតក៏មានអ្នកមកកាត់ការគិតទាំងនោះចេញ :
VOCÊ ESTÁ LENDO
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanficEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!