-វិញ្ញាណស្នេហ៍7ថ្ងៃ- (1/3)

639 56 16
                                    

វិញ្ញាណស្នេហ៍7ថ្ងៃ

នៅដើមរឿងនេះផងដែលបានបង្ហាញនៅកម្លោះសង្ហាមួយនាក់ដែលមានរូបរាងខ្ពស់សង្ហាមើលទៅសាច់ឈាមសរលោងទំនងជាកូនប្រុសមកពីគ្រួសារអ្នកមាន កំម្លោះសង្ហាកំពុងតែអង្គុយឆ្ងោកមុខមើលឯកសារយ៉ាងម៉ត់ចត់។ ហើយម្នាក់នោះគ្មានអ្នកណាឆ្ងាយក្រៅពី ផាក ជុងស៊ុង មានឈ្មោះកាត់ថា ជេយ៍ ទើយ។ នាយជាកូនប្រុសតែម្នាក់គត់របស់ម្ចាស់ក្រុមហ៊ុនផលិតសម្ភារះផ្ទះបាយដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសកូរ៉េព្រមទាំងខាងក្រៅប្រទេសផងដែរ។

តុក តុក!

"ចូលមក!"

"លោកប្រធាននេះជាទិន្នន័យដែលលោកប្រធានឲ្យខ្ញុំធ្វើកាលពីម្សិលមិញបាទ"

"ហ៊ឹម ទុកលើនឹងសិនចុះ"នាយនិយាយទៅកាន់កូនចៅទាំងមិនដកភ្នែកចេញពីឯកសារឡើយ នាយជាកូនចៅក៏បានដាក់នៅលើតុរួចនិយាយ

"នេះលោកប្រធានមិនងើបមុខសូម្បីតែបន្តិច?"

"វាយ៉ាងម៉េចឯងហាស់ ដាយវីន?"នាយក៏ងើបមើលមុខកូនចៅតែក៏ឃើញថាមានប៉ារបស់គេកំពុងតែឈរញញឹមនៅទល់មុខតុរបស់គេ

"លោកប៉ា? ហេតុអីប៉ាមកម៉េចមិនប្រាប់កូន? កូននឹងបានទៅទទួលលោកប៉ា?"នាយក៏ចូលអោបប៉ារបស់នាយព្រោះតែភាពនឹកដែលគាត់បានទៅនៅបរទេសឡើង2ឆ្នាំហើយ

"ក៏ឃើញថាកូនប្រុសរបស់ប៉ានេះងប់មុខនឹងការងារឡើងរកពេលវេលាឲ្យខ្លួនឯងមិនបានផងនោះឲ្យប៉ាប្រាប់បានយ៉ាងម៉េច?"អ្នកដែលជាប៉ាក៏អោបតបនឹងកូនវិញដោយក្ដីនឹករឮកដូចគ្នា អ្នកជាកូនចៅឃើញដូច្នោះហើយក៏ដើរចេញទៅវិញ

"តែយ៉ាងណាក៏ប៉ាត្រូវតែប្រាប់ខ្ញុំឲ្យបានដឹងដែរ"ជេយ៍ បណ្ដើរឪពុកខ្លួនទៅអង្គុយនៅលើសាឡុងដើម្បីស្រួលនិយាយគ្នា

"ទោះជាយ៉ាងណាឥឡូវក៏ប៉ាមកដល់ទៅហើយ"លោកផាក

"អញ្ចឹងលោកប៉ាមកប៉ុន្មានថ្ងៃដែរ?"

"ប្រហែលខានស្អែកនឹងទៅវិញហើយព្រោះនៅខាងនោះក៏មមាញឹកដូចគ្នា"

"បាទលោកប៉ា អញ្ចឹងថ្ងៃនេះចាំកូនចេញទៅផ្ទះលឿនហើយធ្វើម្ហូបដែលលោកប៉ាចូលចិត្តឲ្យពិសា"ជេយ៍

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Où les histoires vivent. Découvrez maintenant