នៅក្នុងបន្ទប់ទទួលភ្ញៀវមួយមានមនុស្សប្រុស2នាក់កំពុងតែអង្គុយជជែកគ្នានូវរឿងការងារអ្វីមួយ ដែលយើងមិនទាន់បានដឹងឡើយ។ ចំណោមពួកគេទាំង2មានម្នាក់វ័យចំណាស់52ឆ្នាំ ឯម្នាក់ទៀតក៏មានវ័យប្រហែលជា27ឆ្នាំ។"ទៅលើកនេះពួកវាអាចនឹងព្យាយាមធ្វើដូចរាល់លើក អញ្ចឹងហើយឯងត្រូវតែការពារកូនប្រុសរបស់យើងឲ្យបានល្អឮទេ?"
"បាទ លោកប្រុស! ខ្ញុំនឹងការពារអ្នកប្រុសស៊ុននូឲ្យបានល្អ ខ្ញុំនឹងមិនឲ្យអ្នកប្រុសតូចកើតអ្វីនោះឡើយ"
"ល្អណាស់! យើងទុកចិត្តលើឯងហើយហ៊ីស៊ឹង"
"អញ្ចឹងខ្ញុំសូមទៅជួយយកឥវ៉ាន់របស់អ្នកប្រុសតូចសិនហើយ"ហ៊ីស៊ឹង
"អឹម ទៅចុះ"
នាយក៏ងើបឈរអស់កម្ពស់អោនគំនាបដាក់លោកម្ចាស់ធំមុននឹងបែរខ្លួនដើរសម្ដៅទៅរកជណ្ដើរដើម្បីឡើងទៅជាន់ខាងលើ។ ឡើងមកដល់ជាន់ទី2នៃផ្ទះនេះរួចក៏បត់ស្ដាំដើរសម្ដៅទៅរកបន្ទប់ដែលនៅចុងគេបំផុត។
តុក តុក!
"ចូលមកចុះ ទ្វាមិនបានចាក់សោរនោះទេ"
"អ្នកប្រុសរៀបចំរួចឬនៅ?"ចូលមកដល់ខាងក្នុងបិទទ្វាជិតហើយក៏សួរទៅកាន់ស៊ុននូ
"រៀបរួចហើយ អ្នកប្រុសស្អីបង? នៅតែ2នាក់សោះ"ស៊ុននូ និយាយឮៗរបៀបខឹង
"ស៊ូច~ មានអ្នកនៅខាងក្រៅ"ហ៊ីស៊ឹង ដើរទៅខ្ទប់មាត់របស់ស៊ុននូជាប់
"ឆឺស!"ស៊ុននូ ក៏រុញដៃរបស់ហ៊ីស៊ឹងចេញ ហើយខ្លួនបែរទៅម្ខាង
"ខឹងបងមែនទេ?"ហ៊ីស៊ឹង ចូលទៅអោបស៊ុននូពីក្រោយ
"អត់ទេ"ស៊ុននូ ក្រវីក្បាល
"ចុះហេតុអីក៏ធ្វើមុខបែបនេះ?"ហ៊ីស៊ឹង ចាប់បង្វែរឲ្យរាងតូចប្រសព្វនឹងភ្នែកខ្លួន
"មានឯណា"ស៊ុននូ
"កុំខឹងអីណាក្មេងតូចរបស់បង ចាំបងនាំទៅញ៊ាំការ៉េម mint choco ពេលទៅដល់ទីនោះណា"ហ៊ីស៊ឹង
"មិនញ៊ាំទេស"ស៊ុននូ
"ឈប់ខឹងទៅណា ណា ណា~"ហ៊ីស៊ឹង ធ្វើភ្នែកម៉ក់ៗដាក់រាងតូច

BẠN ĐANG ĐỌC
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!