-Afraid to Confess- [SunWon]

444 45 13
                                    


   នៅទីធ្លាក្នុងសាលាមួយមានក្មេងប្រុសម្នាក់កំពុងអង្គុយសម្លឹងមើលទៅកាន់ក្មេងប្រុសម្នាក់ទៀតដែលកំពុងតែលេងបាល់ទាត់នៅក្នុងតារាង គេមើលទៅក្មេងប្រុសម្នាក់នោះទាំងគិតនៅក្នុងចិត្ត។

{យើងស្រលាញ់ឯង តែយើងមិនហ៊ានសារភាព ព្រោះតែឯងជាមិត្តរបស់យើង បើយើងសារភាពយើងមិនដឹងឡើយថាមិត្តភាពរបស់ពួកយើងអាចនៅដូចដើមឬក៏អត់ យើងខ្លាចឯងស្អប់យើង រាល់ថ្ងៃនេះមានមនុស្សស្រីស្អាតៗច្រើនណាស់ដែលតាមស្រលាញ់ឯង ឯយើងមានរូបរាងបែបនេះហើយក៏ជាមនុស្សប្រុសទៀត តើឲ្យសង្ឃឹមអីទៅ?}គិតនៅក្នុងចិត្តហើយក៏សម្លឹងទៅបុគ្គលម្នាក់នោះដែលគេបានលួចស្រលាញ់ជាយូរមកហើយ

   គេក៏ងើបឡើងហើយដើរទៅថ្នាក់ទាំងទឹកមុខស្រពាប់ស្រពោន។ ប៉ុន្តែដើរមិនបានប៉ុន្មានជំហានផងក៏ បឹប! មួយបាល់កណ្តាលមុខសន្លប់ទោងទៅលើដី។

"ហ៉ើយ? ស៊ុននូ!"អ្នកដែលនៅខាងក្នុងតារាងក៏រត់ចេញមកមើលមិត្តយ៉ាងលឿន

"ស៊ុននូ ឆាប់ដឹងខ្លួនឡើង"នាយក៏ព្យាយាមអង្រួននិងទះថ្ពាល់មិត្តតិចៗដើម្បីឲ្យគេភ្ញាក់ពីការសន្លប់នោះ

   (គីម ស៊ុននូ អាយុ18ឆ្នាំជាសិស្សថ្នាក់ទី12)

"ជុងវ៉ុន យើងថាគួរតែយកទៅបន្ទប់ពេទ្យសិនទៅ មានឈាមច្រមុះទៀតនោះ"គ្នានៅក្នុងក្រុមរបស់គេម្នាក់ក៏បន្លឺឡើង

"អឹម"ជុងវ៉ុន

   (ឯម្នាក់នេះ យ៉ាង ជុងវ៉ុន ជាមិត្តរបស់ស៊ុននូ)

   ជុងវ៉ុនគេក៏ប្រញាប់លើកអៀវស៊ុននូរត់សម្ដៅទៅកាន់បន្ទប់ពេទ្យដែលមាននៅក្នុងសាលាស្រាប់នោះយ៉ាងលឿន។ មកដល់បន្ទប់ពេទ្យគេក៏ដាក់ឲ្យស៊ុននូគេងនៅលើគ្រែហើយក៏ឲ្យអ្នកគ្រូពេទ្យដែលប្រចាំការនៅទីនោះពិនិត្យមើល។ បានបន្តិចមកស៊ុននូក៏បានដឹងខ្លួនមកវិញហើយជុងវ៉ុននៅមើលគេផងដែរ។

"យ៉ាងម៉េចហើយ?"ជុងវ៉ុន សួរទៅកាន់ស៊ុននូទាំងទឹកមុខបារម្ភ

"នៅឈឺក្បាលបន្តិច"ស៊ុននូ

"អញ្ចឹងក៏សម្រាកសិនទៅ យើងទៅរកទឹកមកឲ្យឯងសិន"ជុងវ៉ុន

"អឹម"ស៊ុននូ

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Where stories live. Discover now