-Long Distance-
រាត្រីពេលយប់នៅក្នុងប្រទេសកូរ៉េនៃទីក្រុងសេអ៊ូលប៉ុន្តែវាមិនបានងងិតសូន្យឆឹងឡើយព្រោះតែមានភ្លើងភ្លឺចិញ្ចាចជាច្រើនដែលបានបើកបំភ្លឺគ្រប់ទីកន្លែង។
ចរាចរណ៍ឡានជិះទៅមកខ្វាត់ខ្វែង ឯអ្នកខ្លះក៏ដើរតាមដងផ្លូវអមសងខាង ក្នុងចំណោមពួកគេទាំងនោះក៏មានតួអង្គរបស់យើងម្នាក់ផងដែរ។
គេម្នាក់នោះមានរាងតូចច្រលឹងសាច់សស្អាតមុខម៉ដ្ឋរលោងដូចកូនង៉ែតកែវភ្នែកភ្លឺថ្លាប្រៀបបាននឹងកែវភ្នែករបស់សត្វឆ្មា។ គេមានឈ្មោះថា គីម ស៊ុននូ មានអាយុ 24ឆ្នាំ សព្វថ្ងៃគឺជាបុគ្គលិកក្រាហ្វិកនៅក្រុមហ៊ុនមួយ។
*Sunoo's POV
ជីវិតរបស់មនុស្សគ្រប់គ្នាមិនដូចគ្នាឡើយ អ្នកខ្លះក៏សប្បាយរីករាយអ្នកខ្លះក៏មានទុក្ខ ដូចជាខ្ញុំអញ្ចឹងពេលខ្លះក៏សប្បាយពេលខ្លះក៏កើតទុក្ខរហូតមកដល់ពេលមួយខ្ញុំបានស្គាល់គ្នាជាមួយនឹង Online friend ម្នាក់តាម Instagram, username របស់គេគឺ @hhleee_15។
ខ្ញុំស្គាល់គ្នាជាមួយគេម្នាក់នោះបានបីឆ្នាំហើយ គេតែងតែផ្ដល់កម្លាំងចិត្តដល់ខ្ញុំពេលដែលខ្ញុំមានអារម្មណ៍មិនល្អឬស្មុគស្មាញនឹងអ្វីមួយ ហើយខ្ញុំក៏អាចមានកម្លាំងចិត្តនិងញញឹមឡើងវិញដោយសារតែគេ ព្រោះរាល់ថ្ងៃនេះខ្ញុំគ្មានសល់សាច់ញាតិដើម្បីលើកទឹកចិត្តដូចគេផ្សេងឡើយ។ ពួកយើងតែងតែផ្ញើសារទៅកាន់គ្នាទៅវិញទៅមក ខ្ញុំក៏បានដឹងថាគេមិនបាននៅក្នុងប្រទេសកូរ៉េនេះជាមួយឡើយគឺគេនៅអ៉ីតាលីឯនោះ។
រហូតមកដល់ថ្ងៃមួយពួកយើងស្គាល់ប្រហែលជាបានប្រាំខែ គេម្នាក់នោះក៏បានផ្ញើសារមកសារភាពស្នេហ៍មកកាន់ខ្ញុំ ខ្ញុំពេលនោះពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែសុខៗក៏ស្រាប់តែបែបនេះ។ ខ្ញុំក៏បានសុំពេលគិតសិនគេក៏បានតបមកវិញថា "មិនអីឡើយទោះជាចម្លើយបែបណាក៏ទទួលយកបាន"។ មិនប៉ុន្មានថ្ងៃផងខ្ញុំក៏យល់ព្រមនឹងគេព្រោះតែខ្ញុំបានដេកគិតពីរបីយប់ជាប់គ្នា ទើបបានចម្លើយទៅឲ្យគេវិញ។
ឥឡូវនេះពួកយើងស្គាល់គ្នាហើយក៏ស្រលាញ់គ្នាយូរហើយដែលប៉ុន្តែពួកយើងមិនទាន់បានជួបមុខគ្នាបានម្ដងឡើយ ឯរូបថតក៏គ្មាន សូម្បីតែ video call វិញក៏មិនដែលផង នៅរឿងហួសចិត្តមួយទៀតឈ្មោះពិតក៏គេមិនប្រាប់ខ្ញុំដែរ។ ខ្ញុំពិតជាអន់ចិត្តនឹងគេខ្លាំងណាស់ឲ្យតែខ្ញុំសុំ video call ជាមួយម្ដងៗគឺគេតែងតែរកលេសដោះសារជានិច្ច។
YOU ARE READING
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!
