-មិនមែនជាអ្នកជំនួស- [Heejake]

481 43 2
                                        

   នៅដើមនៃសាច់រឿងនេះបានបង្ហាញឲ្យឃើញថាមានពិធីមង្គលការមួយកំពុងតែប្រព្រឹត្តឡើង នៅពេលនេះជិតដល់ម៉ោងឡើងទៅហើយ ប៉ុន្តែនៅក្រោយឆាកឯនេះគឺកំពុងតែឆោឡោបាត់កូនក្រមុំទៅវិញ។

"ព្រះអើយ កម្មវិធីជិតចាប់ផ្ដើមហើយ តើពេលនេះជេយ៉ុងបាត់ទៅណាទៅ?"អ្នកជាម្ដាយក៏ស្លន់ស្លោបាត់កូន

"អ្នកម៉ាក់នៅទីនេះមានសំបុត្រមួយ"

"ឯណាយកមកឲ្យម៉ាក់បន្តិចមក"

"នេះបាទ"

   ^ពេលដែលប៉ាម៉ាក់ឬជេយ៉ុនបានឃើញសំបុត្រមួយនេះហើយគឺមានន័យថាខ្ញុំបានមកដល់ប្រលានយន្តហោះហើយ ប៉ាម៉ាក់! ជេយ៉ុន! ឲ្យខ្ញុំសូមទោសណា ខ្ញុំពិតជាមិនអាចរៀបការជាមួយនិងគេម្នាក់នោះពិតមែន ព្រោះតែខ្ញុំមានមនុស្សដែលខ្លួនស្រលាញ់រួចទៅហើយ និងកំពុងតែមានតំណក់ឈាមរបស់គេថែមទៀត។

   ប៉ាម៉ាក់កូនសូមទោសពិតមែនណា កូនសូមទោសដែលភ្លើតភ្លើនហួសព្រំដែនបែបនោះ សង្ឃឹមថាប៉ាម៉ាក់នឹងអភ័យទោសដល់កូនម្នាក់នេះ កូននឹងត្រឡប់មកវិញនៅថ្ងៃណាមួយ។

ខ្ញុំស្រលាញ់ប៉ាម៉ាក់និងជេយ៉ុន! ពីខ្ញុំ ស៊ីម ជេយ៉ុង^

"ម៉ាក់!? នេះម៉ាក់យ៉ាងម៉េចហើយ?"ជេយ៉ុន

   អ្នកស្រីស៊ីមបន្ទាប់ពីអានចប់ហើយអ្នកជាម្ដាយក៏ទន់ជង្គង់រកដួល តែក៏បានកូនប្រុសមកជួយទប់ទាន់និងជួយគ្រាគាត់ឲ្យអង្គុយលើសាឡុង។

"បងរបស់កូននាងរត់ទៅបាត់ហើយ នេះឲ្យម៉ាក់ដោះជាមួយនឹងខាងកូនកម្ល៉ោះយ៉ាងម៉េចទៅកូន?"អ្នកស្រីស៊ីម

"ម៉ាក់ថាយ៉ាងម៉េច? បងស្រីរត់ចោលពិធីមង្គលការអញ្ចឹងឬ?"ជេយ៉ុន

"កូនស្ដាប់មិនច្រឡំទេ បងស្រីឯងទៅបាត់ហើយ"អ្នកស្រីស៊ីម

"តើត្រូវធ្វើយ៉ាងម៉េចទៅម៉ាក់?"ជេយ៉ុន

"ម៉ាក់ក៏មិនដឹងដែលកូន"អ្នកស្រីស៉ីម

   តុកតុក! ភ្លាមនោះក៏មានអ្នកមកគោះទ្វាហៅ ជេយ៉ុនលឺហើយក៏ប្រញាប់ងើបទៅបើកទ្វា។

"នេះរួចឬនៅ? ដល់ម៉ោងកម្មវិធីចាប់ផ្ដើមហើយ"

"លោកប៉ា គឺថា...."ជេយ៉ុន

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Место, где живут истории. Откройте их для себя