-Neighbor Charm- [SunKi]

442 48 7
                                    


   ដើមដំបូងនៃរឿងនេះបានបង្ហាញឲ្យឃើញថានៅក្នុងផ្ទះមួយកន្លែងកំពុងមានសម្លេងតុបតាក់ៗទាំងព្រឹកព្រលឹមមិនដឹងជាកំពុងធ្វើអ្វីឡើយ ហើយសម្លេងមួយនេះក៏បានធ្វើឲ្យឮទៅដល់ផ្ទះគេដទៃផ្សេងទៀតផងដែរ។

តីង តុង~

ក្រាក~

"នែ! ផ្ទះលោកឯងធ្វើស្អីតុបតាក់ៗទាំងព្រឹកប្រលឹមនឹងតម្លង់គេថ្លង់ឲ្យពេញតែភូមិ រកតែខ្ញុំនេះដេករកពួនអីមិនបាននឹងហា៎ស?"

   បើកទ្វាមកក៏ឃើញមានក្មេងប្រុសរូបរាងតូចច្រលឹងម្នាក់ឈរនៅមុខហើយនៅក្នុងដៃមានកាន់ខ្នើយមួយ។ ម្ចាស់ផ្ទះឯនេះមិនទាន់បានហា៎មាត់និយាយស្វាគមន៍មួយម៉ាត់ផង អ្នកដែលមកគោះទ្វានោះក៏បញ្ជេញឃ្លារ៉េបយ៉ាងមួយខ្សែមកដាក់កណ្ដាលមុខតែម្ដង។

"ចប់ឬនៅ?"

"នៅ! លោកឯងនេះណាតាំងពីពេលដែលលោកឯងមកនៅទីនេះលោកឯងពិតជានាំសយមកឲ្យខ្ញុំខ្លាំងណាស់ រាល់ថ្ងៃនេះខំបន់ស្រន់ព្រះសំពះទេវតារាល់ថ្ងៃ ប៉ុន្តែនៅតែជួបអ្នកជិតខាងដូចជាលោកឯងដដែរ "គេម្នាក់នោះនិយាយទាំងមានកំហឹងពេញក្នុងខ្លួន

"ហើយខ្ញុំទៅធ្វើអីឯង?"

"ចុះលោកឯងនឹងអត់មានដឹងខ្លួនឯងទេឬ? ឬមួយក៏ភ្លើហាស៎?????"

"នែ! ឯងនិយាយឲ្យស្រួលបួលមើលវាថី?"

"ខ្ញុំមិនស្រួលជាមួយលោកឯងទេ!"

"ហើយឯងចង់យ៉ាងម៉េច?"

"ខ្ញុំនឹងប្ដឹងលោកឯងពីបទតម្លង់អ្នកជិតខាង"

"ប្ដឹងទៅស្មានតែខ្ញុំខ្លាច?"

"ហ៉ើយ ស៊ុននូ!! ពុទ្ធោ~ បានហើយកូន កូនធ្វើស្អីនឹង?"ដើរមកពីផ្ទះខ្លួនឯងទៅឃាត់កូន ដំបូងថាឡើងទៅដាស់កូននៅឯបន្ទប់ តែមិនឃើញបែរជាមកឃើញឈរស្រែកឈ្លោះគ្នានៅផ្ទះគេឯនេះវិញ

"រីគីហា៎ ឲ្យពូសូមទោសផងណា មកស៊ុននូទៅផ្ទះវិញកូន"គាត់ក៏បែរមកសូមទោសម្ចាស់ផ្ទះនេះ ព្រោះតែកូនគាត់និយាយពាក្យពេចន៍សម្ដីសម្ដៅមិនសមរម្យ

"បាទ ខ្ញុំមិនប្រកាន់ក្មេងទេលោកពូ"រីគី

"នែ! លោកឯងថាឲ្យអ្នកណាក្មេង? ហើយប៉ាទៅសូមទោសអាគាត់នឹងធ្វើអី?"ស៊ុននូ រៀបនឹងដើរទៅផ្ទះហើយតែក៏បែរមកចង្អុលមុខរបស់រីគីវិញ

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Donde viven las historias. Descúbrelo ahora