"វ៉ាងស៊ូ ឆាប់លើកវាទៅ"ក្រោយពីបុរសនោះបានដួលសន្លប់បាត់ស្មារតីហើយ ម្ចាស់សម្លេងមាំនោះក៏បញ្ជាឲ្យកូនចៅលើកចេញពីបន្ទប់របស់ខ្លួន
"បាទលោកប្រុសធំ"វ៉ាងស៊ូ និង កូនចៅប៉ុន្មាននាក់ទៀតក៏ចាប់លើកបុរសដែលមិនស្គាល់មុខនោះទៅ
ចំណែកឯនាយក្រាស់ខ្ពស់សង្ហារក៏បានដើរចេញទៅតាមពីក្រោយទៅដល់បន្ទប់សម្ងាត់មួយនោះ។
"យកទឹកមកឲ្យយើង"
"នេះបាទ"
"ឈូរ~ ខឹកខឹក"
សន្លប់មិនទាន់នឹងបាន10នាទីស្រួលបួលផង ក៏ត្រូវដឹងខ្លួនឡើងវិញបន្ទាប់ពីទទួលបានទឹកមួយធុងចំកណ្ដាលមុខ។
"ផាក ស៊ុងហ៊ុន!? ឯងមិនបានពិការមួយជីវិតទេ?"
"យ៉ាងម៉េច? ខកបំណងមែនទេដែលយើងមិនបានពិការតាមបំណងរបស់ឯង?"ស៊ុងហ៊ុន
"ហឺស! មុននិងក្រោយឯងតែស្លាប់ដដែល"
"ចង់សម្លាប់យើងវាមិនងាយស្រួលដូចឯងគិតនោះទេ"ស៊ុងហ៊ុន
"យើងនឹងសម្លាប់ឯងឲ្យបាន"បុរសនោះក៏ទាញកាំបិតស្នៀតមួយពីចង្កេះ ស្ទុះងើបទៅចាក់ស៊ុងហ៊ុន តែក៏ត្រូវមួយជើងផ្ងារក្រោយ
"ឯងចូលមករកឋាននរកដោយខ្លួននោះទេកុំថាយើងអាក្រក់ឲ្យសោះ លាហើយ ផាក សាងវ៉ូ ប្អូនប្រុសក្រៅខោរបស់បង"ស៊ុងហ៊ុន
និយាយចប់ក៏ទាញកាំភ្លើងដែលនៅចឹងចង្កេះរបស់វ៉ាងស៊ូយកមកបាញ់បុរសនោះឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយកាំភ្លើងនោះជាកាំភ្លើងដែលមិនអាចបង្កឲ្យមានឮសម្លេងអ្វីឡើយ។
"លោកប្រុស!?"វ៉ាងស៊ូ សឹងមិនជឿនឹងភ្នែកដែលស៊ុងហ៊ុនដៃឆៅបែបនេះ
"យកវាចេញពីទីនេះទៅ យកទៅបោះចោលនៅក្នុងព្រៃក៏បានដែរ"ស៊ុងហ៊ុន ក៏បោះកាំភ្លើងទៅឲ្យវ៉ាងស៊ូវិញ ហើយដើរចេញពីបន្ទប់នោះទៅកាន់បន្ទប់របស់ស៊ុននូវិញ នាយមិនបានគេងនៅបន្ទប់របស់នាយឡើយ នាយតែងតែសុំឲ្យស៊ុននូនាំនាយទៅគេងនៅបន្ទប់របស់ស៊ុននូ
ក្រាក!
"ទើបតែមកពីណា?"គ្រាន់តែបើកទ្វាចូលភ្លាមក៏មានសម្លេងបានបន្លឺឡើងសួរមកកាន់នាយតែម្ដង
ŞİMDİ OKUDUĞUN
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
Hayran KurguEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!