-My Enemy- [Heehoon]

572 62 25
                                    

-My Enemy-


នៅសាលារៀននីមួយដូចដែលដឹងស្រាប់ហើយថាតែងតែមានបងតូចបងធំជើងកាងប្រចាំសាលាហើយ។ នៅឯវិទ្យាល័យមួយនេះផងដែលគឺមានជើងកាងពីក្រុមកំពុងតែឈរតទល់ជាមួយគ្នា។

តែកុំទាន់យល់ខុសពីរក្រុមនេះគឺមានមួយក្រុមដែលចិត្តល្អចាំជួយក្មេងៗដែលត្រូវក្រុមមួយទៀតធ្វើបាប។ ពេលនេះផងដែលនឹងមានសង្រ្គាមលោកលើកទី100រៀបនឹងកើតឡើងហើយ។

"ឯងហៅយើងមកមានការអី?"ម្នាក់ក្នុងចំណោមពួកគេទាំងពីរក្រុមមើលទៅទំនងជាមេក្រុមក៏ស្រដីឡើង

"ឯងចង្អុលមកមើល អាមួយណាធ្វើបាបឯង?"ម្នាក់នៅឯក្រុមម្ខាងទៀតក៏បានងាកសួរទៅកាន់ក្មេងប្រុសមុខខ្យូតៗម្នាក់ តែមាត់ក៏មានស្នាមដោយសារតែមានអ្នកធ្វើបាប

"គឺ...គឺម្នាក់នោះ"លើកដៃចង្អុលទៅម្នាក់ដែលនៅឈរមុខគេគឺជាមេក្រុមនឹងតែម្ដង

"ហ៊ឹម បានហើយទៅវិញចុះ"

"បាទ"គេក៏រត់ចេញទៅបាត់មិនហ៊ាននៅទៀតឡើយ

ម្នាក់ៗមុខមាំដាក់គ្នាមិនមានអ្នកណាថយក្រោយសោះឡើយមានតែដើរទៅមុខបន្ថែមទៀត។

"ឯង! អាហ៊ុនម៉េចក៏ឯងចូលចិត្តតែដើរធ្វើបាបគេម្ល៉េះហា៎?"

"យ៉ាងម៉េច? ឯងចង់មកធ្វើជាតួឯកទៀតហើយឬ?"ម្នាក់នេះមានឈ្មោះពេញថា ផាក ស៊ុងហ៊ុន

"មិនបានចង់មកធ្វើជាតួឯក តែចង់មកប្រដៅឯង"គេកាច់ដៃហើយដើរចូលទៅកាន់តែជិត

"ចង់ខ្លាំងមែនទេ? បានតើចាំយើងកំដរ"ស៊ុងហ៊ុន

ឈុតឆាកកាប់ចាក់គ្នាក៏កើតឡើតដោយស៊ុងហ៊ុនទទួលបានមួយកណ្ដាប់ដៃមុន មុខត្រូវងាកទៅម្ខាងហើយក៏មានឈាមផងដែរ។ នាយក៏ស្ទុះងើបទៅដាល់វិញដូចគ្នា រីឯកូនចៅក៏ចូលដូចគ្នា នៅចាំអីទៀតបើមេចូលហើយនឹង? ហើយសិស្សនៅទីនោះក៏នាំគ្នាមកឈរមើលព្រាត។

"ដើរធ្វើបាបគេវាសប្បាយណាស់ឬ?"

"ត្រូវហើយសប្បាយណាស់ ម៉េចក៏ឯងមិនសាក?"ស៊ុងហ៊ុន

ឌឹប ឌឹប!

"នែពួកឯងឈប់ភ្លាម"ពេលនោះផងដែលអ្នកគ្រូក៏មកដល់ហើយស្រែកឲ្យពួកគេឈប់ តែពួកគេមិនបានស្ដាប់សម្ដីរបស់គាត់ឡើយនៅតែវាយគ្នាបន្តដដែរ

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟حيث تعيش القصص. اكتشف الآن