វិញ្ញាណស្នេហ៍7ថ្ងៃ
នាយក្រាស់របស់យើងក៏បានមកដល់ក្រុមហ៊ុនគ្រាន់តែចុះពីលើឡានភ្លាមក៏មានកូនចៅចាំស្វាគមន៍ជាជួរយ៉ាងសន្ធឹក។ នាយដើរចូលទៅខាងក្នុងទាំងទឹកមុខមាំមានអំណាចមិនញញឹមរាក់ទាក់ទៅកាន់បុគ្គលិកវិញឡើយ។
"លោកប្រធានអញ្ចើញទៅមុនចុះ ខ្ញុំសុំទៅដោះធុរះបន្តិចសិន"ដាយវីន
"អឺ"ជេយ៍ ឯដាយវីនក៏រត់ទៅយ៉ាងញាប់ជើង
នាយរៀបនឹងដើរចូលជណ្ដើរប្រអប់ក៏ត្រូវឈប់ង៉ក់ហាក់ដូចជាមានអ្នកទាញអាវគេនាយក៏ឈប់ហើយងាកទៅមើល ហើយក៏ឃើញថាជាស៊ុននូ។
តើនេះមកតាមនាយដល់ទីនេះទៀតឬ?
"ខ្ញុំសុំចូលដែលណា"ស៊ុននូ អង្វរធ្វើភ្នែកម៉ក់ៗដាក់នាយក្រាស់
"អត់ទេ!"ជេយ៍
"ណា~"ស៊ុននូ នៅតែទទូចសុំចូលដដែល
"យើងថាអត់គឺអត់ហើយ"ជេយ៍
បុគ្គលិកដែលដើរកាត់នោះក៏ឈប់មើលហើយកេសគ្នានិយាយ នេះមេរបស់ខ្លួនកើតអីនឹង? ម៉េចក៏មកឈរនិយាយតែឯងបែបនេះ?
ជេយ៍វៀសភ្នែកឃើញបុគ្គលិក2នាក់កំពុងតែឈរមើលមកគេបែបនេះក៏រហ័សយកទូរស័ព្ទមកធ្វើជានិយាយជៀសវាងបុគ្គលិកនាំគ្នាទៅនិយាយថាគេឆ្កួតទាន់។
"យើងមិនដឹងទេ មិនឲ្យចូល"ជេយ៍ មាត់និយាយទូរស័ព្ទតែភ្នែកមើលទៅរាងតូចស៊ុននូកំពុងតែអង្វរខ្លួន
"ឲ្យចូលដែលទៅណា"ស៊ុននូ ទទូចសុំធ្វើទឹកមុខម៉ក់ៗ
"ណាៗ ជុងស៊ុងហ្គីណា~"ស៊ុននូ
"នែមិញនេះឯងហៅយើងយ៉ាងម៉េច?"ជេយ៍
"ជុងស៊ុងហ្គី!?"ស៊ុននូ នាយក្រាស់សម្លឹងមុខនាយតូចដោយមិននិយាយអ្វីទាំងអស់
"យ៉ាងម៉េចមែនទេ?"ដោយឃើញគេមិននិយាយអ្វីស៊ុននូក៏សួរឡើង
"គ្មានអីទេ ឆាប់ចូលទៅ"ជេយ៍
"ឲ្យចូលមែនហ៎?"ស៊ុននូ
"បើមិនចូលក៏អត់"ជេយ៍ រាងក្រាស់ចុចប៊ូតុងបិទទ្វាតែស៊ុននូក៏រហ័សចូល
មិនយូរប៉ុន្មានប្រអប់យន្តក៏នាំពួកគេឡើងមកដល់ជាន់ទី7នៃអគារក្រុមហ៊ុនមួយនេះ។ ស៊ុននូ ដើរតាមពីក្រោយនាយក្រាស់ហើយថែមទាំងលាតអណ្ដាតទៅកាន់អ្នកណាក៏មិនដឹង។ ជេយ៍ងាកឃើញហើយក៏ចម្លែកចិត្តបន្តិចនេះឆ្កួតឬក៏យ៉ាងម៉េច?
ВЫ ЧИТАЕТЕ
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
ФанфикшнEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!
