-My Jealous Boyfriend-
ដើមរឿងយើងឃើញថាមានកម្ល៉ោះពីរនាក់កំពុងប្រទាញប្រទង់គ្នាទៅវិញទៅមកនិងស្រែកឮៗនៅតាមទីសាធារណះដោយមិនខ្វល់ពីមនុស្សកំពុងតែមើលមកពួកគេឡើយ។"ផាក ស៊ុងហ៊ុន!! បងមានហេតុផលខ្លះផងបានទេ? អូនមកនិយាយការងារណា"
"ណាត់ការងារ? ណាត់ការងារគេអោបថើបគ្នានៅក្នុងហាងកាហ្វេអញ្ចឹងឬ?"ស៊ុងហ៊ុន
"ឲ្យអូនប្រាប់ប៉ុន្មានដងទៀត? ថាពេលនោះអូនត្រូវដីចូលភ្នែកទើបគាត់ផ្លុំឲ្យ"
"បងមិនជឿ!"ស៊ុងហ៊ុន ក៏ស្រែកដាក់រាងតូចដែលមាននាមជាសង្សារ
"ដោយសារតែរូបមួយសន្លឹកមិនដឹងបានប្រភពមកពីណាផង បងហ៊ានស្រែកដាក់អូន? បងក្លាយជាមនុស្សមិនចេះស្ដាប់ហេតុផលពីពេលណាមក? ហ៊ឹក ហ៊ឹក"រាងតូចក៏ក្រលាស់ដៃនាយក្រាស់រួចដើរចេញពីនាយ
"ស៊ុននូ អូនចង់ទៅណា? អូនមិនទាន់និយាយគ្នាជាមួយបងដឹងរឿងឡើយ"ស៊ុងហ៊ុន ក៏ដើរទៅចាប់កដៃរាងតូចជាប់
"លែងខ្ញុំ!"ស៊ុននូ
"បងមិនលែង ទៅជាមួយបង"ស៊ុងហ៊ុន
"អាយយយ៎ ដាក់ខ្ញុំចុះ ហ៊ឹក ហ៊ឹក ដាក់ខ្ញុំចុះភ្លាម អ្នកណាក៏បានដែលជួយខ្ញុំផងមានគេចាប់ចម្រិតខ្ញុំ"ស៊ុននូ ស្រែកឡើងពេលដែលត្រូវនាយក្រាស់លើកខ្លួនគេលីដើរសម្ដៅទៅរកឡាន
"កុំខំស្រែកនាំតែហត់អី គ្មាននរណាអាចជួយអូនបានឡើយ"ស៊ុងហ៊ុន
"ប្រុសឆ្កួតលែងខ្ញុំ~"ស៊ុននូ ខំប្រឹងននៀលនៅលើស្មានាយក្រាស់
"ផាច់! នៅឲ្យស្ងៀម"ស៊ុងហ៊ុន ដោយគ្រឺតខ្លាំងក៏លើកដៃទះគូទរាងតូចមួយដៃ
"ហ៊ឹក ហ៊ឹក ហា៎~~~"ស៊ុននូ ក៏ស្រែកយំយកៗតែម្ដង
មកដល់ឡានដោយមានកូនចៅចាំបើកទ្វារឲ្យរួចជាស្រេច ស៊ុងហ៊ុនក៏រុញស៊ុននូឲ្យចូលក្នុងហើយនាយបញ្ជាកូនចៅឲ្យបើកទៅណាមិនដឹងតាមបញ្ជារបស់នាយ។
"អត់ ហ៊ឹក ហា៎~"
នៅតាមផ្លូវស៊ុននូយំមិនឈប់រហូតឡានរំកិលកង់ទៅដល់ភូមិគ្រឹះមួយដ៏ធំស្កឹមស្កៃ។ រាងតូចក៏ផ្អាកយំសិនហើយបើកភ្នែកធំៗសម្លឹងទៅភូមិគ្រឹះនោះ។ នេះជាវិមានឬវាំងទៅហេតុអីក៏ធំដល់ថ្នាក់នេះ?

KAMU SEDANG MEMBACA
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
Fiksi PenggemarEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!