-My Sunshine-ផ្ដើមរឿងបានឲ្យយើងឃើញថាមនុស្សពីរនាក់មើលទៅដូចជាកំពុងតែទាស់ទែងសម្ដីគ្នារឿងអ្វីមួយ។ ពួកគេប្រកែកដាក់គ្នាទៅវិញទៅមកខ្លាំងៗ សូម្បីតែអ្នកផ្សេងដើរកាត់ក៏មិនហ៊ានឈប់នៅឈរមើលដែរ។
"ចុះបងបានបកស្រាយរួចហើយហេតុអីមិនស្ដាប់បងផងទៅ?"
"បកស្រាយ? បកស្រាយប៉ុន្មានដងទៀតទើបដាច់ស្រេចអស់ជាមួយនាង?"
"ស៊ុននូ! អូនចង់ឲ្យបងធ្វើអ្វីនិយាយអ្វីទៀតទើបអូនយល់ទៅ??"
"បានហើយខ្ញុំមិនចង់ស្ដាប់អ្វីទាំងអស់! បានហើយពួកយើងបែកគ្នាត្រឹមនឹងចុះខ្ញុំមិនចង់ទ្រាំទៀតឡើយ"ស៊ុននូ និយាយហើយក៏បានដើរចេញពីថ្នាក់ដោយអ្នកម្ខាងទៀតនៅឈរខាំមាត់ដកដង្ហើមធំមិនហ៊ានទៅតាម បន្ទាប់មកគេក៏ដើរចេញទៅណាក៏មិនដឹង
ព្រោះតែរឿងយល់ច្រឡំបន្តិចបន្តួចសោះក៏បានធ្វើឲ្យគូរស្នេហ៍មួយគូរនេះត្រូវទាស់ទែងសម្ដីគ្នា? តើមានរឿងអីបានជាឈានដល់ថ្នាក់អ្នកម្ខាងទៀតចង់បែកគ្នាបែបនេះ? ហើយទោះជាខំព្យាយាមបកស្រាយយ៉ាងម៉េចអ្នកម្ខាងទៀតនោះគេមិនព្រមស្ដាប់ឡើយ។
"នាងមកនេះ!"
នាយក៏បានដើរសម្ដៅទៅរកអគារសិក្សាមួយទៀតហើយចូលទៅក្នុងថ្នាក់មួយហើយអូសដៃមនុស្សស្រីម្នាក់ដែលកំពុងតែអង្គុយឆ្លុះកញ្ចក់លាបក្រែមនោះចេញទៅណាមិនដឹងទោះជានាងខំសួរនាយយ៉ាងណាក៏ដោយក៏គេមិនឆ្លើយតបនឹងនាងវិញដែរ។ មកដល់ក្រោយអគារមួយរៀងស្ងាត់នាយក៏រុញនាងទៅបុកនឹងជញ្ចាំងមួយទំហឹងឡើងនាងទន់ជើងដួលទៅលើដី។
"អ៊ួយ! ហ៊ីស៊ឹងបងធ្វើអីនឹងអូនឈឺណាស់"
"យើងសួរនាង! តើពេលណាទើបឈប់មកពាក់ព័ន្ធជាមួយនឹងពួកយើងហាស់?"ហ៊ីស៊ឹង សួរទៅនាងទាំងមានកំហឹងពេញខ្លួន
"ខ្ញុំមិនបានធ្វើអីឯណា? បងឈ្លោះគ្នាជាមួយវាហេតុអីមកចោតអូន?"
"មិនដឹងអី? ចុះហេតុអីក៏នាងដឹងថាយើងឈ្លោះគ្នាជាមួយនឹងស៊ុននូ?"ហ៊ីស៊ឹង បន្ទន់ជង្គង់ចុះហើយមើលមុខនាងចំៗ
YOU ARE READING
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!