-Unexpected Love-
ពេលនេះព្រះអាទិត្យក៏បានអស្ដង្គតព្រោះជាពេលវេលាដែលមនុស្សគ្រប់គ្នាត្រូវសម្រាកពីការងារ ប៉ុន្តែអ្នកខ្លះទៀយ៊តនៅធ្វើការបន្តនៅឡើយទៅតាមកន្លែងនៃការងាររបស់ពួកគេ។ បើក្រឡេកមកមើលខាងមន្ទីរពេទ្យពេលនេះវិញ អ្នកខ្លះក៏នៅយាមបន្ត រីឯអ្នកខ្លះទៀតក៏កំពុងតែរៀបចំខ្លួនដើម្បីទៅផ្ទះ។"ពេទ្យគីម! កុំទាន់ទៅអី ជួយទៅពិគ្រោះជាមួយនឹងអ្នកជំងឺម្នាក់ជំនួសឲ្យខ្ញុំផងបានទេ? ព្រោះខ្ញុំត្រូវទៅវះកាត់ឲ្យអ្នកជំងឺម្នាក់ជាបន្ទាន់"
កំពុងរៀបចំរបស់របរទៅផ្ទះទ្វារក៏បានរបើកបង្ហាញឲ្យឃើញពេទ្យសង្ហារម្នាក់អើតមករួចហើយក៏និយាយសុំជំនួយពីអ្នកដែលនៅខាងក្នុងកំពុងតែរៀបរបស់របរនោះ។
"បាទ មិនអីទេណា ចាំខ្ញុំជួយ"ពេទ្យម្នាក់នេះក៏តបទៅវិញទាំងញញឹម
"ខ្ញុំអរគុណពេទ្យគីមច្រើនហើយណា អញ្ចឹងខ្ញុំសុំទៅសិនហើយ អូ! អ្នកជំងឺម្នាក់នោះរងចាំនៅក្នុងបន្ទប់ xxxxx"ចេញទៅហើយក៏បកមកវិញ
"បាទៗ បន្តិចទៀតខ្ញុំទៅហើយ"ពេទ្យគីម
ក៏ប្រញាប់រៀបចំឲ្យឆាប់ហើយនឹងអាលបានទៅមើលអ្នកជំងឺ។ បន្ទាប់ពីរៀបរួចរាល់គ្រូពេទ្យម្នាក់នោះក៏ទៅរកអ្នកជំងឺដែលនៅក្នុងបន្ទប់នោះ។
"សួស្តី តើលោកមានអ្វីឲ្យខ្ញុំជួយដែលទេ?"ក៏ចូលទៅដាក់ខ្លួនអង្គុយនៅទល់មុខអ្នកជំងឺមួយនោះ
"..."
"សួស្ដី? តើលោកមានបញ្ហាអ្វីដែរ?"ដោយឃើញថាអ្នកជំងឺម្នាក់នោះរវល់តែភ្លឹកមិនតបគេក៏សួរម្ដងទៀត
"អឺ! អ..អរគឺខ្ញុំចង់ឲ្យលោកគ្រូពេទ្យលាងរបួសឲ្យខ្ញុំបន្តិច"អ្នកខាងនេះក៏ភ្ញាក់ចេញពីការភ្លឹកហើយតបទៅកាន់គ្រូពេទ្យវិញ
"តើត្រង់ណាដែលបាទ?"
"គឺត្រង់នេះ"បុរសនោះក៏ដាក់ចង្អុលដៃទៅលើទ្រូងខាងឆ្វេងរបស់គេហើយញញឹមដាក់គ្រូពេទ្យនោះ
"លោកខ្ញុំសួរមែនទែនណា"
"ខ្ញុំក៏ឆ្លើយមែនដែរ"
YOU ARE READING
𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟
FanfictionEnhypen Khmer FF [BxB] No Smut 🙅🏻♀️ • • • រាល់ការសរសេរទាំងអស់គឺសុទ្ធតែជាការប្រឌិតឡើង ដូច្នេះសូមអធ្យាស្រ័យខន្តីអភ័យទោសរាល់កំហុសខុសឆ្គងលើប្រការណាមួយ🙏🏻 Author : Morin Keiy Dun be a copycat!!!!