-Love Language- [Jaywon]

682 56 3
                                        

-Love Language-


   សង្គមសព្វថ្ងៃនេះយើងនៅតែឃើញមានការស្អប់ខ្ពើមឬរើសអើងទៅលើអ្នកដែលស្រឡាញ់ភេទដូចគ្នាដដែល ប៉ុន្តែពួកយើងមិនអាចហាមពួកគេឲ្យឈប់បានឡើយ។

   ពេលនេះកំពុងតែមានគូរស្នេហ៍ភេទដូចគ្នាមួយគូរកំពុងតែញ៊ាំអីជាមួយនៅក្នុងភោជនីយដ្ឋានមួយមើលទៅទំនងជាថ្លៃថ្នូរខ្លាំងណាស់។ តែអ្នកដែលនៅខាងក្នុងនោះហាក់ដូចជាមិនថ្លៃថ្នូរឡើយ ពួកគេទាំងនោះសម្លឹងមើលទៅគូរស្នេហ៍មួយគូរនោះទាំងពេបជ្រាយទៅកាន់ពួកគេទាំងពីរ។

   តែគូរស្នេហ៍មួយគូរនោះមិនបានខ្វល់នឹងពួកគេឡើយពួកគេបញ្ចុកគ្នាធ្វើមិនដឹង។ អ្នកណាចងើស្អប់ក៏ស្អប់ទៅ ព្រោះតែពួកគេមិនបានទៅសុំលុយឬសុំបាយរបស់អ្នកទាំងនោះឡើយ។

"វ៉ុននី អូនញ៊ាំឲ្យច្រើនៗណា"និយាយទៅកាន់សង្សាររបស់ខ្លួនទាំងញញឹមហើយក៏ឈោងដៃទៅញីសក់គេលេងតិចៗ

"បាទ បងក៏ដូចគ្នា ញ៊ាំឲ្យច្រើនៗណានឹងមានកម្លាំងខ្លាំងធ្វើជា Super Hero ដើម្បីការពារអូន"អ្នកជាសង្សារនេះក៏តបមកវិញទាំងញញឹមចេញថ្ពាល់ខួចមកដូចគ្នា

"បាទ~ ចេញពីទីនេះបងនាំអូនទៅកន្លែងមួយ"

"ទៅណាទៅ?"

"មិនទាន់ប្រាប់ទេ សុំលាក់សិន"

"ហ៊ួត ប្រាប់មកណាៗ"ធ្វើភ្នែកម៉ក់ៗដូចជាកូនឆ្កែទៅកាន់អ្នកដែលមានមាឌធំជាងខ្លួន

"អត់ទេ បងអត់ប្រាប់ ទុកឲ្យឆ្ងល់សិន"

"អា៎~ ផាក ជុងស៊ុង! មនុស្សអាក្រក់"

"សុខចិត្តធ្វើជាមនុស្សអាក្រក់ដើម្បីកូនឆ្មារបស់បង"

"ឈប់ទៅជ្រេញណាស់"

"កុំខឹងច្រើនពេក ប្រយ័ត្នបងឈប់ជូនទៅ"

"អូនឆ្អែតហើយ គិតលុយទៅ"

"បាទ"

   ពួកគេក៏ហៅឲ្យបុគ្គលិកមកគិតលុយហើយក្រោយពីគិតរួចពួកគេក៏បណ្ដើរគ្នាដើរចេញពីហាងនោះក្រោមក្រសែភ្នែកមនុស្សជាច្រើនគូរដែលបានសម្លឹងមើលមកនោះ។

*Introduction time

ផាក ជុងស៊ុង ហៅកាត់ថា ជេយ៍ អាយុ 26ឆ្នាំ មានរូបរាងខ្ពស់សង្ហា ឆ្លាត ពូកែគ្រប់រឿង ថែមទាំងក្មេងទៀត។ នាយជាកូនប្រុសតែមួយគ្រាប់គត់នៃគ្រួសារត្រកូលផាក រាល់ថ្ងៃនេះក្នុងខ្លួនគ្មានអីច្រើនទេ មានតែសណ្ធាគារបី ក្រុមហ៊ុនទឹកផ្លែឈើពីរកន្លែង និងមានដីចំការមួយរយហិចតាប៉ុណ្ណោះ

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Donde viven las historias. Descúbrelo ahora