ផ្តើមរឿង÷ឈឺជំងឺទ្រាំមិនចួបមុខប្រុសមិនបាន

10.5K 381 13
                                    

ចន ជុងហ្គុក ជាកិត្តនាមដែលកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គមអីនធើណេត មិនតែប៉ុណ្ណោះរូបសម្បិត្តដ៏ស្រស់សង្ហា បូករួមទាំងទេពកោសល្យជាដុកទ័រជំនាញ ប្រចាំមន្ទីពេទ្យ Sejeong ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យអ្នកនិយមលេងប្រព័ទ្ធ Internet នានាម្នីម្នានាំគ្នាចែកចាយរូបភាពជាច្រើនសន្លឹករបស់លោកតៗបន្តកន្ទុយគ្នា ក៏ព្រោះតែរូបរាងដ៏ខ្ពស់ស្រឡៈ មុខមាត់សង្ហាឥតទាស់ក្នុងខ្សែភ្នែក សូម្បីតែសំឡេងក៏ពិរោះគួរឱ្យចង់ស្តាប់។ ក្រោយពីបានទស្សនាឃ្លីបវីដេអូនាទីសុខភាពដែលលោកធ្លាប់បានបើកបង្ហាញមាតិកាសំខាន់ៗរួចមកហើយធ្វើឱ្យអ្នកទស្សនាតាមដានមិនដែលអាក់ខាន ខណៈ Channel YouTube របស់លោកក៏ទទួលបាន Subscriber មានចំនួនច្រើនខ្លាំងឡើងៗផងដែរ។
«សង្ហាខ្លាំងណាស់!» ព័ត៌មានទំព័រចុងក្រោយគេបង្អស់ បានធ្វើឱ្យអ្នកតាមដានដ៏វ័យខ្ចីម្នាក់នេះរំជើបរំជួលក្នុងចិត្តអង្រួនបេះដូងដល់ថ្នាក់អង្គុយលែងជាប់កៅអីសិក្សាទៅហើយ។ សូម្បីតែស្នាមញញិមរំភើបតែងតែរំលេចធ្លោយឡើងជារឿយៗមិនព្រមរលុបបាត់ចេញពីផ្ទៃមុខដ៏តូចច្រម៉ក់មួយនេះឡើយ។
«គីម ថេយ៉ុង!» ពីសំឡេងដ៏ស្អកស្អារបន្លឺឡើង ធ្វើឱ្យរាងតូចឈ្ងោកមុខជ្រប់ចុះជាមួយអេក្រង់ទូរស័ព្ទដៃទំនើបអម្បាញ់មិញរហ័សងើបផែនមុខឡើងតាមដោយអាការៈស្លន់ស្លោរ។
ថ្លែងរៀបរាប់ពីលក្ខណៈសម្បិត្តក្មេងប្រុសស្ថិតក្រោមវ័យ១៥ឆ្នាំដ៏ក្មេងខ្ចីម្នាក់ឯណេះវិញ។
គីម ថេយ៉ុង ជាកូនប្រុសម្ចាស់ជំនួញក្នុងស្រុកម្នាក់ ដែលមានជីវភាពធូរធារខ្លាំងសម្បើមណាស់ ដ្បិតមើលទៅរូបរាងខាងក្រៅរបស់គេត្រឹមតែជាក្មេងដែលមានអត្តចរិតឡិរឡក់រៀនសូត្រក៏មិនសូវពូកែអ្វីណាស់ណា ប៉ុន្តែក៏មិនប្រាកដថាគេគ្មានភាពទាក់ទាញក្នុងក្រសែភ្នែកអ្នកដទៃឡើយ។
លើសពីនេះទៅទៀត គីម ថេយ៉ុង ធ្លាប់បានល្បីល្បាញលើបណ្តាញសង្គម Internet រួមមាន Facebook Instagram Twitter ដោយសារតែមុខមាត់ដ៏ស្រស់ស្អាត អំណោយផលពីធម្មជាតិសុទ្ធសាធនិងជាកូនប្រុសអ្នកមានមុខមាត់ក្នុងសង្គមម្នាក់ទៀតផងនោះ ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គេរីកលូតលាស់ជះឥទ្ធិពលខ្លាំងមិនធម្មតា សូម្បីតែប៉ាម៉ាក់របស់គេក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមអស់ទាំងនោះ បង្ហើបពោលពាក្យសរសើរមិនដាច់ពីមាត់ផងដែរ។
«បាទលោកគ្រូ!» រាងតូចស្គមស្តើងកម្ពស់ខ្ពស់ស្រឡៈបានឧទានក្រោកឈរបង្ហាញខ្លួនក្នុងឈុតឯកសណ្ឋានពណ៌ទឹកប៊ិកក្រម៉ៅសម្លឹងទៅកាន់បុរសចំណាស់មានឋានៈជាគ្រូទទួលបន្ទុកថ្នាក់ដោយទឹកមុខញញិមពុំសូវស័ក្តិសមអ្វីប៉ុន្មាន។
«មុននេះក្រែងគ្រូបាននិយាយពីអ្វី?» ថេយ៉ុង ហាក់បីដូចជាមិនបានត្រងត្រាប់សណ្តាប់ប្រសាសន៍របស់គាត់ឡើយ ព្រោះអម្បាញ់មិញគេរវល់តែឱនឈ្ងោកសម្លឹងមើលទូរស័ព្ទ មិនបានចាប់អារម្មណ៍ពីសម្តីដ៏មានតម្លៃដែលធ្លោយចេញពីបបូរមាត់លោកគ្រូបាននិយាយមុននេះនោះទេ។
«គឺ..» ឫកពាទាក់ទើររឹតតែធ្វើឱ្យលោកគ្រូគ្រវីក្បាលហួសចិត្ត។
«ថ្ងៃនេះលោកគ្រូមានការងារឱ្យគ្រប់គ្នាបានធ្វើ..រៀបចំបោសសម្អាតថ្នាក់រៀនឱ្យរួចរាល់គ្រប់ពេល ៤០នាទី បន្តិចទៀតនិងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីពេទ្យ Sejeong ចុះមកត្រួតពិនិត្យមើល..» សិស្សដទៃស្តាប់សម្តីលោកគ្រូបញ្ចប់ ប្រញាប់ប្រញាប់ចាត់ចែងការងារតាមតួនាទីធ្វើរៀងៗខ្លួន អ្នកខ្លះបោសសម្អាតថ្នាក់ ឯខ្លះទៀតក៏បោសជូតលម្អងធូលីដីដែលទុំជាប់ប្រឡាក់និង តុ កៅអី បង្អួច រួមទាំងតុការងាររបស់គ្រូជាមួយឫកពាដ៏ស្វាហាប់យ៉ាងមមាញឹកផងដែរ។
បន្ទាប់មកក្នុងរយៈពេល ៤០នាទីក៏បានបញ្ចប់ទៅ គ្រប់គ្នារូតរះរៀបចំសម្លៀកពាក់និងសក់ក្បាលឱ្យបានត្រឹមត្រូវឡើងវិញ។ មិនយូរប៉ុន្មានខាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស្រាប់តែបានបង្ហាញខ្លួនឡើង ជាមួយកាតាបធំៗសម្រាប់ដាក់ឧបករណ៍វេជ្ជសាស្ត្រជាច្រើនបន្ថែមទៀត។
«ស្តាប់ណា..ពេលលោកគ្រូហៅឈ្មោះគ្រប់គ្នាត្រូវតែបង្ហាញខ្លួនឡើងនៅទីនេះ នៅខាងមុខនេះ ដើម្បីមកចាក់ថ្នាំការពារជំងឺរលាកស្រោមខួរក្បាល!» ប្រសាសន៍លោកគ្រូ យូ ជូនយ៉ុង បានក្តោបយកសម្ពាធអារម្មណ៍សិស្សគ្រប់គ្នាឱ្យមានភាពភ្ញាក់ផ្អើល ព្រោះជារៀងរាល់ឆ្នាំកម្មវិធីគ្រូពេទ្យស្ម័គ្រចិត្តបែបនេះចុះមក មិនមានពេលវេលាទៀងទាត់រហូតទាំងអស់នោះទេម្យ៉ាងវិញទៀតតែងតែមានសិស្សលួចគេចវេសមិនព្រមចាក់ថ្នាំក៏មានដែរដោយសារតែមានជំងឺខ្លាចម្ជុលជ្រុលហួសហេតុខ្លាំងពេក។
«លោក ដុកទ័រ ចន មិនទាន់មកទៀត?» ហ្យុនគី គ្រូពេទ្យទើបតែចុះស្តាស្រាប់តែស្រដី រួចងាកក្រឡេករកមើលលោកដុកទ័រធំ ដោយទឹកមុខងឿងឆ្ងល់ ចំណែកឯ មីនជុន ខាងណេះមិនទទួលបានដំណឹងទើបស្ងាត់មិនមានចម្លើយតបត។
«សូមទោសខ្ញុំមកយឺតពេលបន្តិចហើយ..» សំឡេងដ៏ក្រអួនបន្លឺឡើង ដំណាលនិងរាងកាយដ៏ស្វាហាប់បានចាប់បង្ហាញខ្លួនជាមួយទឹកមុខសង្ហាខណៈសិស្សគ្រប់គ្នា បានស្គាល់ថាគាត់គឺជាដុកទ័រសង្ហា ដែលនរណាៗក៏ស្ងើចសរសើរពីរូបសម្បិត្តរបស់គាត់គ្រប់ៗគ្នាដែរ។
«អ្ហាយ..សង្ហាណាស់ បានជួបលោកដុកទ័រ ចន នៅខាងក្រៅពិតជាដូចពាក្យគេថាមិនខុសមែន!»
«ពិតមែនហើយគាត់សង្ហា..សង្ហាខ្លាំងណាស់!!»
«សង្ហាបែបហ្នឹង គាត់ប្រហែលមិនមែននៅលីវទេដឹង?»
«មើលទៅគាត់រៀងចំណាស់ដែរ ប្រហែលជាមានគ្រួសារហើយ!»
«មិនអាចទៅរួចទេ ព័ត៌មានមិនធ្លាប់មាននរណាម្នាក់ អះអាងថាគាត់មានប្រពន្ធកូនផង សូម្បីតែសង្សាក៏មិនទាន់បានលេចឮដំណឹងនរណាម្នាក់ប្រកាសអំពីទំនាក់ទំនងទាំងអស់នេះដែរ!»
«ពួកឯងនាំគ្នាខ្សឹបខ្សៀវរឿងអី? ស្ងាត់មាត់ រង់ចាំស្តាប់ឈ្មោះ..»
លោកគ្រូ ជូនយ៉ុង ថាចប់លើកក្រដាសឈ្មោះសិស្សក្នុងថ្នាក់មកសម្លឹងមើលព្រមទាំងហៅឈ្មោះពួកគេតាមនាមត្រកូលនីមួយៗផងដែរ។
«កាង ស៊ុងហី!»
«កាង ដូយ៉ុង!»
«គីម ជីយ៉ុន!»
«គីម មីនរី!»
«គីម ថេ...»
«ថេយ៉ុង ទៅណាបាត់ហើយ?» លោកគ្រូ ទើបតែចាប់អារម្មណ៍ពេលមិនឃើញថេយ៉ុងនៅក្នុងថ្នាក់រៀនសោះមុនពេលលោកដុកទ័រធំបង្ហាញខ្លួន មិនដឹងថាគេលួចរត់គេចខ្លួនទៅតាំងពីថ្មើរមាណឡើយ ព្រោះគ្រប់គ្នាសុទ្ធតែបានដឹងច្បាស់ថាគេជាមនុស្សខ្លាចម្ជុលប៉ុណ្ណាដែរ។
«គេលួចចេញទៅតាមទ្វារក្រោយយូរហើយលោកគ្រូ!» ស៊ុងឆុល ជាអ្នកប្រាប់ហើយអ្នកដទៃទៀតក៏បានត្រឹមតែអង្គុយស្ងៀមស្ងាត់និងធ្វើតាមការបញ្ជារបស់លោកគ្រូរហូតទាល់តែបានបញ្ចប់កិច្ចការការងារ។

អាគារបណ្ណាល័យ
«ដឹងដែរថាមនុស្សម្នាក់នេះខ្លាចម្ជុល នៅតែបង្ខំឱ្យចាក់ថ្នាំទៀត ខាងសាលារៀនមិនដឹងជាគិតស្អីទេ!» ថេយ៉ុង សំងំលាក់ខ្លួនពួនអាត្មា អានសៀវភៅក្នុងបន្ទប់បណ្ណាល័យយ៉ាងស្ងៀមស្ងាត់ រួចពោលក្នុងចិត្តទាំងអារម្មណ៍ស៊ាំញ៉ាំ។
«ឯងគេចមកត្រង់នេះទេអ្ហេះ? លោកគ្រូឱ្យតាមមកហៅ!» រាងតូចក្រឡេកទៅសម្លឹងមើលមុខមិត្តរួមថ្នាក់ជាមួយទឹកមុខដ៏ធុញទ្រាន់។
«យើងមិនទៅទេ បើគង់តែទៅចាក់ថ្នាំដដែល!»
«មិនទៅ មិនបានទេ លោកគ្រូផ្តាំមកប្រាប់ថាដាច់ខាតឯងត្រូវតែទៅ!»
ជីនស៊ុក ប្រកែកនិងសេចក្តីតវ៉ាចំពោះថេយ៉ុង ដោយសារតែគេយកមុខខ្លួនឯងមកធានាអះអាងថានិងតាមមកហៅ ថេយ៉ុង ទៅចាក់ថ្នាំឱ្យបាន បើមិនបានទេក៏តម្រូវឱ្យគ្រូដកពិន្ទុ ព្រោះគ្រប់គ្នាសុទ្ធតែបានដឹងថាវាមិនមែនជារឿងងាយស្រួលនោះទេ។
ថេយ៉ុង ជាក្មេងពូកែរឹងរូសខ្លាំងណាស់ មានពេលខ្លះសូម្បីតែសម្តីរបស់គ្រូ គេមិនយកត្រចៀកស្តាប់ផង រឿងអីគ្រាន់តែសម្តីមិត្តរួមថ្នាក់ប៉ុណ្ណឹងៗគេត្រូវសម្របខ្លួនធ្វើតាមដែរ?
«ឯងកុំមករំខានខ្ញុំ ដឹងថាខ្ញុំជាអ្នកណាទេ?» ពេលដឹងថាការបង្ខិតបង្ខំគ្មានបានការអ្វីសោះ ជីនស៊ុក បានត្រឹមតែឈរងេមងាមគិតរកមធ្យោបាយមកដោះស្រាយ ខណៈចិញ្ចើមទាំងសងចេះតែកោងចូរគ្នាមិនព្រមឈប់។
«អ្ហា- មិនទៅក៏បាន តែ..យើងមានរឿងចង់ប្រាប់ឯង!» ជីនស៊ុក ដាក់គូទអង្គុយចុះ ខិតចូលទៅកៀកជិត ថេយ៉ុង ដែលសម្លឹងមុខគេធ្វើភ្នែកឡិងឡង់ៗ។
«កាលពីប្រាំឆ្នាំមុន នៅក្នុងបន្ទប់បណ្ណាល័យមួយនេះមានរឿងរន្ធត់គួរឱ្យភ្ញាក់ផ្អើលមួយករណីបានកើតឡើងឯងចង់ដឹងទេ?»
«ស្អីហ្អា?» ថេយ៉ុង ព្រឺសម្បុរខ្ញាកលើកដៃក្តាប់ដាក់លើភ្លៅក្រឡេកមើលជុំវិញទីនេះទាំងខ្សែភ្នែកភ័យខ្លាច។
«ឯងស្គាល់អ្នកគ្រូម្នាក់ឈ្មោះ ស៊ូអាន ទេ?»
«អើរ..ស្គាល់តើស..គាត់ជាអតីតគ្រូមុខវិជ្ជារូប-គីមី!»
«ហ្នឹងហើយ គាត់នេះឯងជាអ្នកចួបហេតុការណ៍ប្លែកៗនៅក្នុងបន្ទប់មួយនេះដោយផ្ទាល់ ថ្ងៃខ្លះណាមកឱ្យគាត់ឃើញតែជើងទេ..»
«អា ជីនស៊ុក..មាត់ឆ្កែស៊ីអាចម៍ម្លេ៉ះហះ?» ថេយ៉ុង ភ័យខ្លាចភ្ញាក់ញ័រស្មាទាំងគូទទ្រើកលើកដៃទះលើក្បាល ជីនស៊ុក សឹងតែប្រេះលលាដ៍។
«យើងនិយាយសុទ្ធសឹងតែជាការពិត..មកឱ្យឮសំឡេងយំក៏មានដែរ ជួនកាលធ្វើធ្លាក់របស់នេះរបស់នោះ មានទាំងមកបែបស្រស់ៗ ពេលខ្លះក៏ឈរបែរខ្នង សក់ទម្លាក់វែងៗ អាវក្រណាត់.ស ពេលខ្លះមកហោះ មកហើរ មានអារបៀបមកឈរឆ្កឹងនៅនឹងមុខទៀត..»
«ជីនស៊ុក!!!»
«យើងថាមែនណា..»
ប្រាវវវវវវវវវវ
«អ្ហាយ!!!!!!» ថេយ៉ុង ស្រែកចាចគ្រវីក្បាលដូចមនុស្សកើតវិកលចរិតមុននឹងបោះសៀវភៅអានចោល រត់ប្រាសខ្លួនចេញទៅបាត់លឿនស្លេវ។
«ហាស់ៗៗយើងកុហកសោះក៏ចេះតែជឿដែរ!» ជីនស៊ុក សើចសឹងតែរហែកមាត់យ៉ាងឆ្កួតលីលាស្ទុះស្ទាររត់ដេញទៅតាមរាងតូចរហូតមកដល់ថ្នាក់រៀន។
«ភ្លេចៗខ្លួនមិនបាន មកណេះ មកឱ្យគ្រូពេទ្យចាក់ថ្នាំ!» លោកគ្រូ ជូនយ៉ុង បញ្ជាទាំងទឹកមុខមាំទាំប្រៀបដូចជាដុំថ្ម ធ្វើឱ្យ ថេយ៉ុង អស់ល្បឿនរត់លែងទៅមុខដោយសារតែខ្សែភ្នែកបានប្រទាក់ប្រទាញជាមួយនឹងខ្សែភ្នែកលោកដុកទ័រដ៏សង្ហា។
«ហុចម្ជុលមក!» ជុងហ្គុក ស្រដីចប់ ហ្យុនគី ប្រញាប់ហុចម្ជុលសឺរ៉ាំងថ្នាំចុងក្រោយគេបង្អស់ទៅឱ្យនាយភ្លាមៗ។
«ចូរមក!!» ថេយ៉ុង ភ្លឹកៗ ភ្លាំងៗ លែងមានអារម្មណ៍អ្វី ក្រៅពីការឈរនៅស្ងៀមៗសម្លឹងមើលមុខលោកដុកទ័រសង្ហាដោយខ្សែភ្នែករំភើបឡើយ។
«នៅឈរភ្លឹកអ្វីទៀត ម្តេចមិនឆាប់អង្គុយចុះមក!» លោកគ្រូ ចាប់តឿនគេម្តងទៀត មិនភ្លេចចាប់អូសដៃ ថេយ៉ុង ឱ្យដើរចូលមកអង្គុយលើកៅអី។
«អង្គុយចុះទៅ!» ជុងហ្គុក វាចាយ៉ាងផ្អែមសំឡេងដ៏ស្រទន់របស់គេធ្វើឱ្យ ថេយ៉ុង ទម្លាក់បង្គុយចុះដល់កៅអី សម្លឹងមើលមុខនាយមិនព្រមធ្មេច អារម្មណ៍ហោះហើរដល់ឋានទីណាហើយក៏មិនដឹង ព្រោះគិតតែពីភ្លឹក ភ្លេចគិតឱ្យឈឹងទៅថាមុខម្ជុលមួយនោះវាជ្រាបទៅក្នុងសាច់របស់គេដល់ជម្រៅណាទៅហើយ។
«អូយ..» ថេយ៉ុង ស្ញូញមុខបង្ហាញអាការៈឈឺ កាលបើ ជុងហ្គុក បានយកបង់ស្អិត មកបិទត្រង់របួសដែលបានប្រើប្រាស់ម្ជុល ចាក់ចូលទៅក្នុងសាច់គេអម្បាញ់មិញ។
«រួចរាល់ហើយ ទៅដល់ផ្ទះញាំទឹកឱ្យបានច្រើនៗណា កុំលើកអីធ្ងន់ៗប្រយ័ត្នប៉ះពាល់ដល់មុខម្ជុល!»
«ម្ជុលរបស់លោកដុកទ័រចាក់ខ្ញុំមិនឈឺសោះ!»
«ម្តេចបានមិនឈឺ?» ជុងហ្គុក ញញិមផ្អែមណាស់ ផ្អែមដល់ថ្នាក់នាំឱ្យ ថេយ៉ុង នឹកក្នាញ់ក្នុងចិត្តចង់តែចាប់បបូរមាត់មួយនោះមកថើបក្រេបជញ្ជក់រស់ជាតិចង់ដឹងណាស់ថាការពិត ទាំងសម្តីនិងឥរិយាបទ ខាងក្នុងខាងក្រៅក្រអូមមាត់នាយវាផ្អែមល្ហែមខ្លាំងប៉ុណ្ណាទៅ។
«ព្រោះលោកដុកទ័រចាក់ខ្ញុំថ្នមៗ!»
«ហឹះៗ!» សំឡេងសើចបន្លឺសូរកក្អឹកបន្តិច រាងក្រាស់ដាក់ទុកថ្នាំនិងសឺរ៉ាំងទៅក្នុងប្រអប់វិញ រួចបែរទៅឈរសម្រួលឥរិយាបទ ខណៈ ថេយ៉ុង ក៏បានក្រោកទាញអាវរៀបចំស្លៀកពាក់ឱ្យបានត្រឹមត្រូវឡើងវិញដូច្នេះដែរ។
«អរគុណលោកដុកទ័រច្រើនណាស់ ដែលបានអញ្ជើញចុះមកដោយផ្ទាល់!»
«មិនអីទេលោកគ្រូ យ៉ាងណាក៏សូមឱ្យខាងសាលារៀនតែងឧស្សាហ៍ព្យាយាមឆែកមើលបញ្ហាសុខភាពរបស់ក្មេងៗផង ព្រោះនៅទីនេះខ្ញុំឃើញមានមន្ទីព្យាបាលមួយដែរ ជាពិសេសគឺជំងឺរលាកស្រោមខួរក្បាលនិងជំងឺទឹកនោមផ្អែម ក្រពះពោះវៀន គ្រោះរលាកតម្រង់នោម ដោយសារតែការបរិភោគចំណីអាហារមិនល្អ!» ជុងហ្គុក និយាយរៀបរាប់សំណេះសំណាលជាមួយលោកគ្រូទទួលបន្ទុកថ្នាក់ជារឿយៗ រហូតដល់បានបញ្ចប់ភារកិច្ចការងារទើបពួកគេម្នីម្នាចាកចេញទៅបន្តបេសកកម្មខាងមុខបន្ថែមទៀត។
«ស្តាយណាស់..»
«ស្តាយរឿងអី?» ជីនស៊ុក តាមមកសួរជីកឫសគល់ មិនភ្លេចញញិមសើចធ្វើទឹកមុខឆ្កួតៗចំពោះមុខ ថេយ៉ុង។
«ស្តាយដែលបានចួបមុខគាត់ត្រឹមតែមួយភ្លែតហ្នឹងណា!» គេនិយាយដោយចិត្តមិនដាច់អាល័យបន្តិចណានោះសោះ។
«មកពីឯងហ្នឹងរត់គេចទៅបាត់ ហៅមកក៏មិនចង់មកទៀត!»
«បើយើងដឹងថាជាគាត់ណា ទោះបីស្រាតឱ្យគាត់ចាក់ថ្នាំឱ្យយើងគ្រប់ទីកន្លែងនៃខ្លួនប្រាណមួយនេះក៏យើងយល់ព្រមដែរ!»
«ឯងនៅក្មេងណាស់និយាយបែបហ្នឹងមិនត្រូវទេ គាត់ចាស់ណាស់ណាទៅហើយ បើបម្រុងធ្វើដូចឯងគិត អ្នកជាប់គុកច្បាស់ជាគាត់ ជាក់ជាមិនខានពីបទរំលោភបំពានសេពសន្ថវៈអនីតិជនក្រោមអាយុ១៨ឆ្នាំ..»
«អនាគតទៅឳពុកឯងច្បាស់ជាគិតគូររឿងជ្រើសរើសរៀនជំនាញច្បាប់ឱ្យឯងរៀនសូត្រតាមហើយ!» ថេយ៉ុង លើកប្រអប់ដៃជ្រងសរសៃសក់ស្តើងៗចេញពីថ្ងាសមុននឹងចាប់លើកប្រអប់ម្សៅមកផាត់សើរៗ លើផ្ទៃមុខយ៉ាងប្រងើយ។
«យើងនិយាយមានបំណងល្អ ចេះតែតាមដាស់តឿនទៅ ហើយឯងធ្វើខ្លួនបែបហ្នឹងប្រុងគិតចង់ទៅណា?»
«មុខមាត់របស់យើងស្លេកខ្លាំងហើយនៅ?»
«គួរសម..»
«ល្អហើយចឹង!»
«ចុះឯងបម្រុងទៅណា?»
«ទៅមន្ទីពេទ្យ Sejeong!»
«ទៅធ្វើអី?»
«ទៅធ្វើពិនិត្យមើលជំងឺ!»
«ឯងឈឺអី?»
«ឈឺជំងឺទ្រាំមិនចួបមុខប្រុសមិនបាន!»
«ថោក-ខ្លាំង-ណាស់-អកតញ្ញូ-ជា-មួយ-ប្រុស!»
«See you later, Bye!»











ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now