ក្រោយវិលត្រលប់មកដល់បន្ទប់អាផាតមីន៍វិញ ជុងហ្គុក ដកដង្ហើមធំៗហាក់បីដូចជានឿយហត់សម្បើមណាស់ នាយដាក់ខ្លួនអង្គុយចុះលើកៅអីខាងមុខតុធ្វើការផ្ទាល់ខ្លួន មិនភ្លេចក្រឡេកទៅសម្លឹងឃើញប្រអប់ដាក់សំបុត្រជាច្រើនច្បាប់ទៀតដែលមិនទាន់បានបើកអាននៅឡើយ។
«អ្វីខ្លះទេ?» នាយឧទានទាញប្រអប់មកបើកឡើង សឹមដកសំបុត្រមកមើលជាក្រោយទើបបើកអានតាមដោយអារម្មណ៍ថ្មីមួយផ្សេងទៀតក្នុងចិត្ត។
"បងពេទ្យ ម្សិលមិញជូន ថេយ៍ ដើរលេងសប្បាយណាស់ អរគុណបងជាច្រើនដង ដែលបាននាំ ថេយ៍ ទៅកន្លែងសប្បាយៗ ជួយឱ្យ ថេយ៍ មានអារម្មណ៍ពិសេស មិនឯកោពេក មិនកណ្តោចកណ្តែងខ្លាំងពេក!"
"អាហារពេលល្ងាចដែលបងបានចម្អិនក៏ឆ្ងាញ់ណាស់ដែរ គ្រែរបស់បងទន់ល្មើយគេងហើយលក់ស្រួលខ្លាំងណាស់!"
"បងពេទ្យ ថេយ៍ មានអារម្មណ៍កក់ក្តៅ នៅជាមួយបង ដូចនៅជាមួយលោកប៉ាអ៊ីចឹង!"
"ថេយ៍ នឹកបងណាស់ មកចួប ថេយ៍ ឱ្យឃើញមុខបន្តិចបានទេ?"
"បងពេទ្យ ខឹងអី ថ្ងៃនេះ ថេយ៍ ក្តៅខ្លួន!"
ទឺត~
ទើបតែបានអានសំបុត្រដល់ច្បាប់ចុងក្រោយចប់ភ្លាម សំឡេងទូរស័ព្ទដៃស្រាប់តែរោទ៍រន្ទឺសំឡេងឡើងរងុំពេញត្រចៀកដល់អ្នកសណ្តាប់។
ជុងហ្គុក សម្លឹងឃើញលេខទូរស័ព្ទលោកស្រី ដារីរ៉ា ខលហៅចូលមកសារជាថ្មីម្តងទៀតហើយ គ្រាន់តែចាប់ដឹងភ្លាម អារម្មណ៍របស់គេហាក់ប្រែបារម្ភខ្លាំងមួយរំពេច ដ្បិតខ្លាចក្មេងល្អិតនោះឈឺថ្កាត់ធ្ងន់ធ្ងរញ័រដើមទ្រូងចំប្រប់អស់ទៅហើយ។
«ហេឡូ!»
(បងពេទ្យ!) សំឡេងស្អកស្អារឧទានឆ្លើយតបនិងម្ចាស់ទម្ងន់សំឡេងដ៏មាំធ្ងន់។
«កើតអី?» គេប្តូរឫកពាតោះតើយវឹង និយាយខឹងដូចមុនអ៊ីចឹង។
(ខ្ញុំលួចទូរស័ព្ទម៉ាក់ខលទៅសូមទោសបង!)
«អត់ខលទៅសង្សាទេឬ?»
(បងពេទ្យ!!!!)
«ខលទៅសង្សាទៅ!»
(ថេយ៍ មានសង្សាឯណាបង?)
«សង្សាចាំ Missing call ហើយ!»
(បងពេទ្យបញ្ចោះឌឺដងឱ្យ ថេយ៍ រឿងហ្នឹងជាប្រចាំហើយឥឡូវនេះ ថេយ៍ នៅក្មេងអ៊ីចឹង ម៉ាក់ហាមមិនឱ្យមានសង្សាស្រាប់ហើយ បងពេទ្យហេតុអីមិនព្រមជឿជាក់លើសម្តីរបស់ ថេយ៍ ទៀត?)
«ក្នុងចិត្តក្រែងចង់មាន?»
(គ្រាន់តែសួរបងលេង!)
«ខ្វះសំណួរសួរ?»
(បងពេទ្យ..បងពេទ្យ ខឹងនិងរឿងហ្នឹងដល់ពេលណាទៀត?)
«ម្តេចបានដឹងច្បាស់ថាបងខឹងមកពីរឿងទាំងនេះ?»
(អ៊ីចឹងបងគំហករឿងរកទ្រគោះបោះបោកចំពោះ ថេយ៍ ធ្វើអី? បងឌឺដងឱ្យ ថេយ៍ រឿងសង្សាបែបហ្នឹងធ្វើអី?)
«បងមិនចូលចិត្តរឿងក្មេងសួរច្រើនទៅវិញទេ!» ជុងហ្គុក ដឹងថាការដែលនិយាយបែបនេះអាចធ្វើឱ្យ ថេយ៉ុង មានអារម្មណ៍ថ្នាក់ថ្នល់ចិត្តចំពោះខ្លួនតែគេប្រើលេសគេចវេសព្រោះមិនចង់ឱ្យក្មេងចាប់កំហុសបានចំពោះរឿងទាស់ទែងគ្នាដោយសារតែពាក្យថា សង្សា នោះឯង។ អ្នកម្ខាងទៀត គ្រាន់តែបានស្តាប់ចប់ទឹកភ្នែកហូរស្រក់ច្រោកៗ ខំកាត់កេរ្តិ៍ កាត់ខ្មាស ខលទូរស័ព្ទទៅរៀបរាប់ប្រាប់ពាក្យសូមទោសយ៉ាងអួលដើម.ក ចុងក្រោយបានត្រឹមតែសណ្តាប់ពាក្យសម្តីគេស្តីបន្ទោស គិតទៅមានអារម្មណ៍ថាខ្លួនឯងអន់ណាស់ដែរ តែបំណាច់ជាខុសហើយមានតែការនិយាយពាក្យសូមទោសដើម្បីលុបលាងទោសកំហុសតែប៉ុណ្ណោះ។
(មិនអីទេ ថេយ៍ សូមទោសផង ដែលតែងតែទៅរំខានបងរហូតមក សូមទោស!)
ថេយ៉ុង បញ្ចប់សម្តី រហ័សចុចបិទទូរស័ព្ទ ទម្លាក់ខ្លួនគេង យំញ័រស្មាសសឹក ជួនជាពេលសំឡេងខ្សឹកខ្សួរបន្លឺឡើងរងុំទៅហើយនោះ កំលោះជាពូត្រចៀកវៃបែរជាឆាប់ងាកមកចាប់អារម្មណ៍ពីសម្រែកឈឺចាប់ មុននឹងចាប់រុញទ្វារដើរចូលទៅមួយទំហឹង៖
«ថេយ៍!!!» ដូជុន ដើរសំដៅចូលទៅចាប់ដាក់បង្គុយចុះ លូកដៃទៅអង្អែលក្បាលក្មួយប្រុស រួចចាប់ក្រសោបទាញរាងតូចមកឱបជាប់ដើមទ្រូងយ៉ាងណែន។
«ហ៊ឹកៗៗៗ...ហ៊ឺៗៗ..លោកពូ!!»
«អា-អ្ហា..ស្ងាត់ៗឈប់យំបានហើយ!»
«លោកពូ..ថេយ៍ ធ្វើខុសធ្ងន់ណាស់ឬ ទើបបានជាគាត់ខឹងដល់ថ្នាក់នេះ សូម្បីតែ ថេយ៍ បាននិយាយពាក្យ សូមទោសហើយក៏គាត់មិនចង់ស្តាប់ដែរ!» ថេយ៉ុង ព្យាយាមអត្ថាធិប្បាយទាំងដំណក់ទឹកភ្នែកថ្លាយង់ហូរស្រក់ចុះច្រោកៗ ពេបមាត់សំដែងភាពតូចចិត្តនៅនឹងមុខលោកពូដ៏គួរឱ្យអាណិត ដូជុន ស្រាប់តែដកដង្ហើមធំៗ មុននឹងជូតកៀសទឹកភ្នែកឱ្យក្មួយសំណព្វចិត្តចេញក្នុងទង្វើថ្នាក់ថ្នមអស់ពីចិត្ត។
«អាហ្នឹងវាឆ្កួតជ្រូកម្តងម្កាល់តែអ៊ីចឹង!»
«លោកពូ..ហ៊ឹកៗ...» រាងតូចចាប់ផ្តើមយំខ្លាំងទៅៗ យំរហូតទាល់តែផ្សើមទឹកភ្នែកជោកក្រណាត់អាវនាយកំលោះអស់មួយចំហៀងខ្លួន។
«វាប្រចណ្ឌ ថេយ៍ ទេដឹង បើវាមិនប្រចណ្ឌ រឿងអីវាត្រូវខឹង គ្រាន់តែពាក្យថា ថេយ៍ ចង់មានសង្សាទៅនោះ?» ដូជុន និយាយដល់ត្រឹមណេះកាត់ចូលជម្រៅចិត្តរាងតូចឱ្យឈប់ទួញសោកយំដង្ហក់មួយប៉ប្រិចភ្នែក ខណៈ ថេយ៉ុង បានត្រឹមតែបង្ហើបបបូរមាត់និយាយម្ហបៗ៖
«លោកពូ!!!!!!»
«អាឆ្កួតហ្នឹងជេរពូដូចព្យុះរឿងពូទៅសួរវាបែបហ្នឹង ! បែបស្រលាញ់ក្មួយពូទេដឹង?» ថ្ពាល់ដែលសើមរលាក់ប្រែជាឡើងកម្តៅមួយរំពេចមានពណ៌ក្រហមស្រស់លែងស្លេកគ្មានជាតិចូវទៀតហើយ កាលបើនាំគ្នាគិតមកដល់ចំណុចមួយនេះភ្លាម នាំឱ្យអារម្មណ៍អ្នកខូចចិត្ត ហាក់ទទួលរង់ឥទ្ធិពលពីហេតុផលទាំងនោះរំញោចដល់សរសៃបេះដូងឱ្យលោតញាប់រកថាមិនត្រូវ។
«មនុស្សរាប់អានគ្នាធម្មតាឯណា មកមួម៉ៅរឿងជីវិតឯកជនរបស់គេនោះ? ស្មឿគៗ ធ្មឹងៗ គ្មានទាំងអារម្មណ៍ធ្វើការអ៊ីចឹងអ្ហេះ? បើវាមិនខឹងក៏ដោយសារតែរឿងបែបហ្នឹង ស្មានថាវាក្រឡុកខួរដើរខឹងគេឯងគ្រប់គ្នាទៅរួចដែរ?» ថេយ៉ុង លើកខ្នងដៃជូតទឹកភ្នែកខ្លួនឯងចេញតិចៗ នៅសល់តែសំឡេងអណ្តឺតអណ្តក់ត្រសឹកឡើងរដឹកជាប់ៗគ្នា។
«តែបងពេទ្យ..អត់ស្រលាញ់ ថេយ៍ ទេ..បងពេទ្យ គាត់មិនងាកមកចាប់អារម្មណ៍ ថេយ៍ ផង!»
«ងាកមកចាប់អារម្មណ៍ នាំឱ្យវាជាប់គុកច្រវ៉ាក់?»
«លោកពូនិយាយស្តីបែបហ្នឹងធ្វើអី អពមង្គលណាស់!»
«ថាអីចេះខុស កាន់ជើងអាពេទ្យរហូត ស្រលាញ់វាណាស់ឬ? ទៅចាប់អារម្មណ៍ពីវាធ្វើអី អាយុខុសគ្នាជិតដប់ឆ្នាំ ខ្វះអីប្រុសសង្ហាៗស្អាតៗវ័យស្របាលក្មួយឯង ស្រលាញ់អីប្រុសចាស់ តែបន្តិចទៀត វាងាប់មុនហើយ!»
«លោកពូបិទមាត់ភ្លាមហឹក..» ថេយ៉ុង ស្រែកចាចចាប់ផ្តើមខឹងដល់ពូរបស់ខ្លួនទៀត កាលបើនាយនិយាយដល់រឿងអាយុ រឿងស្លាប់រស់ ធ្វើឱ្យគេឯណេះខឹងឡើងក្រហមមុខអស់រលីង។
«ពូប្រាប់ឱ្យល្អតើស!»
«អត់! ខ្ញុំស្រលាញ់បងពេទ្យ..បងពេទ្យជាអនាគតប្តីខ្ញុំតែម្នាក់គត់ ហ៊ឹកៗ..បងពេទ្យគ្មានថ្ងៃអាចក្លាយទៅជារបស់ស្រីណាម្នាក់ទេ បងពេទ្យជារបស់ខ្ញុំ តែធំទៅ គ្រប់អាយុ 18 ឆ្នាំ ខ្ញុំហុចខ្លួនឱ្យគាត់មុនគេហើយ!»
«យី! ខោកពកលលាដ៏ក្បាលឥឡូវ អាហ្នឹងវាឱ្យស្អីស៊ីបានងប់ៗៗ ងប់ងើបក្បាលមិនរួចសោះអញ្ចេះ?»
«ហ៊ឹកៗ..ហ៊ឺៗលោកពូ..លោកពូ ថេយ៍ និង បងពេទ្យ សមគ្នាអត់?»
«អត់..»
«ម៉េចបានអត់? ថេយ៍ កើតមកមុខស្អាតប៉ុណ្ណឹងដែរ ហេតុអីទើបមិនសមគ្នា?»
«មុខ ថេយ៍ ស្អាតទាក់ទងស្អីជាមួយវា មើលមុខវាឡើងកញ្ចាស់ គ្មានអ្វីគួរឱ្យទាក់ទាញផង?»
«ទាក់ទាញ..ទាក់ទាញណាស់ ថេយ៍ ធ្លាប់ឃើញគាត់ដោះអាវ គាត់សង្ហា គាត់ស្អាត គាត់សិចស៊ី គាត់ឆ្លាត..ហ៊ឺៗ..លោកពូ ថេយ៍ កាត់ចិត្តមិនបានទេ!»
«ហ៉ើយ..ផ្ទុះខួរក្បាលឥឡូវហើយ ទៅដេកទៅ កុំយំទៀត ដេកទៅថ្លង់ណាស់!» ដូជុន រុញ ថេយ៉ុង ទម្រេតខ្នងឱ្យគេងវិញ ចាប់ទាញភួយដណ្តប់លើខ្លួនតូចច្រម៉ក់ មិនភ្លេចនិយាយលួងគេឱ្យឈប់យំបន្ថែម ទម្រាំតែគេងលក់ប្រើពេលលួងលោមស្ទើរក្បែរមួយម៉ោងទៅហើយ។
ព្រឹកថ្ងៃថ្មី
ម៉ោង ៧:៣០ នាទី..
ទ្វារបន្ទប់បើកមិនបានទេ ព្រោះតែ ថេយ៉ុង បានចាក់គន្លឹះយ៉ាងជិតស្លប់ទៀតហើយ រឿងរ៉ាវកាលពីម្សិលមិញនៅរត់ប្រលែងប្រដេញពេញខួរក្បាលគេជានិច្ច អារម្មណ៍នៅខ្លាច នៅបារម្ភ ខ្លាចលែងបានចួបមុខបងពេទ្យ ខ្លាចបងពេទ្យ ផ្តាច់ការទាក់ទង លែងមករវីរវល់ជាមួយខ្លួនទៀត។
តុៗ...
«ថេយ៍ បើកទ្វារឱ្យម៉ាក់បន្តិចមកកូន!»
«.......» សំឡេងស្ងាត់។
«ឆ្កួតនិងប្រុស ឆ្កួតៗៗៗ គ្មានថ្ងៃភ្ញាក់ស្វាងទេ ដេកសំងំជំទិតគូទដល់ម៉ោងប៉ុន្មាន? បាយទឹកក្រៀមអស់ហើយ គិតថាឃុំខ្លួនឯងក្នុងបន្ទប់ប្រុសមកមើលដល់ផ្ទះអ៊ីចឹងអ្ហេះ?» លោកស្រី ដារីរ៉ា ឈឺក្បាលវិលមុខស្រែកចេចចាចខាងមុខមាត់ទ្វារបន្ទប់បន្លឺដល់ត្រចៀក ថេយ៉ុង នាំឱ្យគេរអ៊ូរងូវៗម្នាក់ឯងក្នុងភួយស្ងាត់ៗ។
«បើបងពេទ្យមិនព្រមមក ខ្ញុំប្តេជ្ញាចិត្តមិនព្រមស៊ីបាយដាច់ខាត!»
«ម៉ែចិញ្ចឹមមករាប់សិបឆ្នាំ មិនស្តាប់តាមសម្តីម៉ែខ្លះទេ បើស្គាល់គេមួយខែ ពីរខែហ្នឹង ស្រលាញ់គេ ស្តាប់តាមគេ ជាងឯងម៉ែបង្កើតទៀត កូនមានតែមួយគ្រាប់ហ្នឹងផង បើសុខៗយ៉ាងម៉េចយ៉ាងម៉ាទៅឱ្យម៉ែរស់នៅដោយរបៀបណា ន៎ែ..ម៉ាក់ខំចម្អិនម្ហូបដែលកូនចូលចិត្តញ៉ាំឱ្យហើយណា ក្រោកមក..បើក្រោកមិនទាន់ប្រយ័ត្នចាក់ឱ្យឆ្កែស៊ីអស់!»
ក្រាក!!!
«ម៉ាក់...» ថេយ៉ុង ដើរចេញមកបើកទ្វារឈរទ្រឹង។
«ហ្នក៎ឃើញទេ ម៉ាក់ថាកូនប្រាកដជាចេញមកញ៉ាំបាយហើយ ព្រោះមានម្ហូបដែលកូនចូលចិត្ត..នេះកូននេះមកញ៉ាំបាយណាអ្ហា..»
«ម៉ាក់ខលទៅហៅបងពេទ្យមក!» លោកស្រី ដារីរ៉ា ឈរធ្វើមាត់ចំហស្ញេញធ្មេញឡើងសស្គូស ទាយខុសបំណងកូនទៀតហើយ។
«គេរវល់ហើយដឹងកូន?»
«ម៉ាក់ថតវីដេអូកូនផ្ញើទៅ ថាកូនឈឺចង់ស្លាប់ ជិតស្លាប់ កូនអត់បានញ៉ាំបាយ ញ៉ាំទឹក កូនឈឺ កូនគ្រុនពោះវៀន ឈឺក្បាលវិលមុខ ឈឺសរសៃប្រសាទ ចង់វិកលចរិត កូនឈឺ..»
«ន៎ែក..ឆាប់ហាច់ទៅណា ក្បាលប៉ុនកូនឯង ម៉ែនៅរត់លេងដេញគ្នាដូចឆ្កែដាច់ហ្វូងនៅឡើយទេ ហើយកូនឯងទើបតែអាយុប៉ុណ្ណឹងៗ ទៅគិតគូរស្អីរឿងប្រុសឈ្មោលហ្នឹង!»
«ម៉ាក់បងពេទ្យប្រចណ្ឌកូនហះ!» និយាយលែងចូរគ្នា គាត់ចាប់ផ្តើមខឹងសឹងតែវាយក្បាលកូនមួយចានបាយឱ្យភ្ញាក់រំឭកខ្លះ។
«អាហ្នឹងមែន!!!!!!!!»
«បងពេទ្យស្រលាញ់កូនដែរ បងពេទ្យស្រលាញ់កូន បើម៉ាក់ទៅនិយាយតែពីរបីម៉ាត់ បងពេទ្យប្រាកដជាបើកឡានមកដល់ផ្ទះយើងភ្លាម មកលួងកូនទៀតហើយ!»
«មិនដឹង..មិនមែនរឿងម៉ាក់ កុំយកម៉ាក់ធ្វើជាខែល..»
«ម៉ាក់..ម៉ាក់!!!» ថេយ៉ុង ស្រែកឮៗសំឡេងឱ្យឡើងចាចចង់រហែកក្រដាសត្រចៀកគាត់។
«ល..លោកស្រី...លោក ដុកទ័រ ជុងហ្គុក អញ្ជើញមក!» ស្រីបម្រើរត់ស្កាត់ចូលមកនិយាយដោយអាការៈសរសន់តក់ស្លុតជាខ្លាំង។
«ហះ..» ស្ត្រីចំណាស់ស្រាប់តែឈរមិងមាំង។
«ម៉ាក់ចេញ..ម៉ាក់ចេញភ្លាម ទុកឱ្យកូននៅតែពីរនាក់ជាមួយបងពេទ្យ ហាស់ៗ..តែបងពេទ្យ ចូលមកកូនចាក់គន្លឹះទ្វារឱ្យជិត ហើយម៉ាក់ហាមតាមមករំខានកូនពេញមួយថ្ងៃឮនៅ?»
«ចេះបញ្ជាក្បាលអញទៀត ក្នាញ់ណាស់អញ...អាកូ...»
«សួស្តីបងស្រី!» នាយកំលោះរូបស្រស់បង្ហាញវត្តមានឡើង ដោយក្នុងដៃមានយួរកាន់កន្ត្រកផ្លែឈើមកជាមួយគ្នាដែរ។
«អរ..ចាសសួស្តីប្អូនប្រុស..» គាត់ចាប់ផ្តើមខាំមាត់សង្កត់ចិត្តប្រឹងញញិមញញែមទាំងដែលក្នុងចិត្តក្នាញ់មាយាទកូនប្រុសខ្លួនស្ទើរតែបែកដើមទ្រូងស្លាប់។
«ថេយ៍ យ៉ាងម៉េចទៅហើយបង?»
«អឺ..គឺ..ក៏ឈឺពោះ ឈឺក្រពះ ក្អួត ក្អក យំពេញមួយយប់ ឈឺ..ឈឺនោម..នោមក៏ទាស់ ខ្លួនវិញក្តៅប្រៀបដូចជាភ្លើង ដៃជើងញ័រសសឹកៗ ថេយ៍..ក៏..ក៏..ក៏..ក៏..» ទាំងអ្នកបម្រើនិង ជុងហ្គុក នាំគ្នារង់ចាំស្តាប់សម្តីគាត់ទាល់តែចំហមាត់តាមរៀងខ្លួន។
«ក៏ឈឺក្បាលវិលមុខក្រោកមិនរួច ឥឡូវថ្មើរណេះហើយនៅមិនទាន់ភ្ញាក់ទៀត បងនេះខ្លោចចិត្តអាណិតកូន ចង់ស្រក់ទឹកភ្នែក!»
«បាទបង!» ជុងហ្គុក ងក់ក្បាលយល់រឿងហើយងាកទៅរុញទ្វារបើកដើរចូលទៅខាងក្នុង សម្លឹងមើលក្មេងកំហូចដេកធ្វើពុត យំរហេមរហាមអណ្តឺតអណ្តក់ដូចតួកុនសំដែងធ្វើជាកុហកភូតភរពិតៗ។
«ខ្លួនមានក្តៅឯណា?» ជុងហ្គុក លូកដៃចូលទៅក្នុងអាវ ថេយ៉ុង ស្ទាបប៉ះពាល់សាច់ខ្លួនរាងតូចចាប់ផ្តើមត្រជាក់ខ្លះហើយតើ។
«ប៉ះសុដន់ខ្ញុំធ្វើអី្វស្រេវណាស់!» ថេយ៉ុង ខាំបបូរមាត់អៀនចង់ងាប់ និយាយក្នុងចិត្តមិនហ៊ានកម្រើកចលនាសោះ។
«បងពេទ្យ!!!»
«សម្រេចថាឈឺអី្វឱ្យពិតប្រាកដ? បើខ្លួនក៏ត្រជាក់ជាងម្សិលមិញទៅហើយ អាពូក៏ខលទៅប្រាប់ថាក្មួយឈឺគ្រុនពោះវៀន មកដល់ផ្ទះភ្លាមសួរម៉ាក់ក៏ម៉ាក់ថាកូនឈឺក្រពះ..ឥឡូវសម្រេចថាឆ្លើយមក ថេយ៍ ឈឺអី្វឱ្យពិតប្រាកដ?» ជុងហ្គុក ចាប់ផ្តើមដេញដោលសួរ សម្លឹងមើលមុខ ថេយ៉ុង ដែលស្លេកក្រៀមស្ងួតមិនដឹងថាគេលួចតប់ម្សៅឱ្យស្លេកថែមទេ។
«បងពេទ្យ កុំសម្លុតកំហែងពេកបានទេ?»
«បងសួរធម្មតា ឈឺអីស្រួលពិនិត្យមើលឱ្យ..»
«ឈឺ...»
«យ៉ាងម៉េច?»
«គឺ..»
«ហ្អឺ?»
«ឈឺប្លោកនោម...»
«បើអ៊ីចឹងស្រាតខោមក!»
«ហះ?»
«បងមើលប្លោកឱ្យ!!»
«?????»
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់