ថេយ៉ុង អង្គុយនៅស្ងៀមៗ ងេមងាមកាលបើឮសូរសម្តីបងពេទ្យ ស្រាប់តែប្រែក្រឡាស់បែបនេះឡើងមក ហាក់បានធ្វើឱ្យគេគាំងទ្រឹងចលនា មិនដឹងថាគួរប្រើមធ្យោបាយបែបណា ដើម្បីយកមកកែប្រែស្ថានការណ៍នៅពេលនេះនោះឡើយ។ គិតហើយគេបានត្រឹមរារែក ធ្វើ ភ្នែកស ភ្នែកខ្មៅ អារម្មណ៍ញ័រភ័យបុកពោះផឹបៗ នាំឱ្យចង្វាក់បេះដូងលោតស្ទើរតែផ្ទុះចេញមកខាងក្រៅ។
«បងពេទ្យ ស្រាតខោឥឡូវនេះមែនទេ?» ថេយ៉ុង សំដែងធ្វើជាសួរកែវភ្នែកចាប់ផ្តើមជ្រាបសំណើមចុងច្រមុះឆួលស្ទើរទ្រាំមិនបាន។
«ចាំស្អែកឬ?» ជុងហ្គុក ងាកមកឆ្លើយតបនិងរាងតូច រង់ចាំមើលពិនិត្យជំងឺដោយភាពហ្មត់ចត់។
«តែខ្ញុំអត់ទាន់គ្រប់អាយុទេ!» គេបែរជានិយាយស្តីសម្តីក្មេងល្ហក់មកធ្វើជាលេស ក្នុងការគេចខ្លួន ស្រាប់តែអ្នកកំលោះសង្ហាចងចិញ្ចើមឡើង ស្រដីទាំងភាពប្រាកដប្រជា៖
«ការពិនិត្យជំងឺគ្រូពេទ្យមិនចាំបាច់សង្កេតមើលលើអាយុទេ គឺត្រូវផ្តោតលើសុខភាពអ្នកជំងឺជាចម្បងដូច្នេះហើយ ឆាប់ស្រាតខោទៅ!»
«ងាប់ហើយអញ!» ថេយ៉ុង ត្អូញត្អែរក្នុងចិត្ត និយាយកុហកដល់ដាច់ខ្យល់ស្លាប់ទៀត ក៏មិនអាចជួយឱ្យគេរត់គេចយករួចខ្លួនផុតពីបំណងរបស់លោកគ្រូពេទ្យសង្ហាដែរ។ ខ្សែភ្នែកអ្នកទាំងពីរសម្លឹងមើលចំប្រស្រីគ្នា រួចពួកគេក៏បាននិយាយក្នុងចិត្តម្នាក់ម្តងដោយការផ្ចាញ់ផ្ចាល់៖
“ក្មេងពូកែកុហកតែងតែមានពិរុទ្ធបែបហ្នឹង!”
“បងពេទ្យតាមចាប់ពិរុទ្ធខ្ញុំធ្វើអី? ចង់មើលខ្ញុំស្រាតខោណាស់មែនទេ?”
“ចង់មើលដែរហ្នឹង មើលឱ្យដឹងថាអាការៈជំងឺមួយនេះវាមានផលវិបាកស្អីខ្លះ!”
“មើលហើយជួយអីបងពេទ្យបានខ្លះ?”
“ជួយត្រង់ថា..ជួយឱ្យចាប់ចោរពូកែកុហកបាននោះអី?”
«បាទ!» ថេយ៉ុង លែងប្រកែកក្រោកឈរចាប់ចង្កេះខោបម្រុងនិងសម្រាតចុះ។
«អ្ហាយ-បងពេទ្យ កណ្តុរ!» សំឡេងស្រែកបន្លឺសឹងតែបែកក្រដាសត្រចៀកបន្ទរឡើងលាន់ឮខ្ទរខ្ទារ ញ៉ាំងឱ្យរាងតូចស្ទុះវឹងរត់ទៅចាប់ឱបក្រសោបស្មាមាំយ៉ាងជាប់ កាលបើឃើញសត្វកណ្តុរវាស្រាប់តែរត់បោលចេញតាមគន្លៀតទូរសម្លៀកបំពាក់ យ៉ាងប្រសេចប្រសាចទៅហើយនោះ។
តុៗ...
«ថេយ៍..យ៉ាងម៉េចទៅហើយកូនចេញមកញ៉ាំបាយបានហើយឬនៅ?»
«ម៉ាក់..» ថេយ៉ុង ងើយសម្លឹងមុខ ជុងហ្គុក ភ្នែកទល់ភ្នែក ច្រមុះទល់ថ្ងាស់ស្រឡូន សម្លឹងមើលកែវភ្នែកខ្មៅនិល រៀងយូរបន្តិចទើបលែងដៃចេញពីស្មាដ៏ក្រាស់។
«អ្ហះ!» រាងតូចភ្ញាក់ព្រើត ដ្បិតប្រអប់ដៃមាំ ស្រាប់តែចប់កញ្ឆក់ចង្កេះតូចអង្ក្រងមកជិតពិតជាប់ដើមទ្រូងធំទូលាយរួចឱបដងខ្លួនតូចស្រឡូនយ៉ាងណែន។
«បងនៅមិនទាន់បានមើលជំងឺទេ!»
«ថេយ៍ ក៏ឃ្លានបាយល្មម!»
«ពិនិត្យមើលមួយភ្លែតហ្នឹង!»
«ប៉ុន្តែឥឡូវ ថេយ៍ ហេវខ្លាំងណាស់!» ជុងហ្គុក លែងដៃចេញពីចង្កេះរាងតូច ព្រមអនុញ្ញាតឱ្យអាល្អិតងាកទៅរកបាយទឹកខ្លះនៅទីបំផុតគេក៏មិនអាចចាប់ពិរុទ្ធ ថេយ៉ុង លែងទាន់ដដែល។
«បងពេទ្យចុះទៅញ៉ាំអីជាមួយគ្នាអត់?»
«បងញ៉ាំមកពីអាផាតមីន៍រួចហើយ បើគ្រាន់បើហើយ បងប្រញាប់ត្រលប់ទៅធ្វើការវិញ!»
«តែបងក៏ទើបតែមកដល់ហ្នឹង?»
«ឆ្លៀតពេលមកចួបព្យាបាលអ្នកជំងឺពូកែកុហកបានត្រឹមតែប៉ុណ្ណឹង!»
«ហ្អឹម..ថេយ៍ ឈឺពិតមែន មិនបានកុហកបងទេ បងកុំខឹងអីណា នៅញ៉ាំអីជាមួយគ្នាពីរបីម៉ាត់ក៏បានដែរណា!» ថេយ៉ុង ទទូចសុំនាយឱ្យនៅកំដរខ្លួនញ៉ាំបាយព្រោះចង់ចួបមុខនាយ ចង់នៅក្បែរគ្នាឱ្យបានយូរ នឹកគេណាស់ នឹកចង់នៅជាមួយគ្នាឱ្យបានរាល់ថ្ងៃរហូតទៅ។
«មួយរយៈនេះបានទៅរៀនញឹកញាប់ទេ បើងាកៗឈប់សម្រាកបែបនេះធ្វើម៉េចនិងអាចរៀនទាន់គេទៅ?» ជុងហ្គុក សួរកំឡុងពេលនាំគ្នាដើរចុះមករកជាន់ខាងក្រោម។
«ថ្ងៃស្អែក ថេយ៍ ត្រលប់ទៅរៀនវិញហើយបង ខ្លាចរៀនមិនទាន់គេ ព្រោះឧស្សាហ៍ឈប់សម្រាកដោយសារតែឈឺញឹកញាប់ខ្លាំងពេក!»
«ប៉ុន្មានឆ្នាំទៀតទម្រាំរៀនចប់យូរណាស់!»
«យូរអីបង ធ្មេចបើកៗដាច់ឆ្នាំតែរហូតហ្នឹង!»
«ហ្អឹម!!!» មកដល់តុអាហារ ថេយ៉ុង អង្គុយស្រុះស្រូបបាយទឹកជាមួយ ជុងហ្គុក តែពីរនាក់ ខណៈលោកស្រី ដារីរ៉ា ក៏បានចាកចេញទៅខាងក្រៅរួមជាមួយនឹង ដូជុន ដែរ។
«បងសម្លឹងមើលអី?» ឃើញនាយផ្តោតខ្សែភ្នែកចំពោះតែ អេក្រង់ទូរស័ព្ទខ្លាំងពេក ថេយ៉ុង ស្រាប់តែចាប់អង្រួនស្មាសួរនាយឡើងដោយទឹកមុខងឿងឆ្ងល់។
«គ្មានអ្វីទេ!» ជុងហ្គុក ឆ្លើយចប់ចាប់លើកកែវទឹកមកក្រេបផឹក មានអារម្មណ៍ស្រាប់តែហេងហាងប្លែក គេមិនសូវនិយាយស្តី មិនសូវញញិមញញែមច្រើនដូចមុនទេ មួយរយៈនេះរវាងពួកគេទាំងពីរនាក់មានទំនាក់ទំនងខុសពីមុនច្រើនណាស់ ក្រៅពីមិនសូវផ្អែមល្ហែមហើយ ម្នាក់ៗចេះតែមានអារម្មណ៍តឹងទ្រូងតឹងចិត្តរហូត។
«បងពេទ្យមិនសូវសប្បាយចិត្តរឿងការងារឬអ្វីផ្សេងមែនទេ?» ថេយ៉ុង ខំតាំងចិត្តថាមិនចង់សួរនាំច្រើនទេ ខ្លាចគេមិនពេញចិត្ត តែខ្លួនក៏មិនអាចហាមអារម្មណ៍មិនឱ្យខ្វល់ខ្វាយពីនាយបានឡើយ។
«ការងារស្មុគស្មាញតែប៉ុណ្ណឹង គ្មានអ្វីធំដុំទេ!» គេឆ្លើយឱ្យតែចប់ៗ ហើយបន្តកំដរ ថេយ៉ុង ញ៉ាំបាយរហូតដោយគ្មានអារម្មណ៍រំភើបអ្វីទៀតសោះ។
មន្ទីពេទ្យ Sejeong
អ្នកជំងឺបានមកពិនិត្យមើលសុខភាពជាច្រើននាក់ហូរហែរ ប៉ុន្តែលោកដុកទ័រធំប្រចាំមន្ទីពេទ្យមួយនេះ ចេះតែបដិសេដមិនព្រមទទួលពិនិត្យមើលដោយសារតែបញ្ហាផ្ទាល់ខ្លួន។
ជុងហ្គុក អង្គុយសំកុកសំងំក្នុងបន្ទប់ការិយាល័យសម្លឹងមើលអេក្រង់ទូរស័ព្ទតាមដោយអារម្មណ៍ស្រពិចស្រពិលរហូត ហេតុអីសុខៗរឿងបែបនេះអាចកើតឡើងមកបានចំពោះគេទៅកើត មិនយល់សោះថាព័ត៌មានសង្គមសព្វថ្ងៃ ផ្សព្វផ្សាយតែរឿងឯកជនរបស់បុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជារឿងសំខាន់ខ្លាំងត្រង់ណា គួរឱ្យចាប់អារម្មណ៍ត្រង់ណា ហើយចុះបើវាជាការពិត មហាជនមានសិទ្ធអីចេះដឹងអាកាត់និងហែកហួរ វែកញែករឿងជីវិតផ្ទាល់ខ្លួនរបស់គេដែរ? ព័ត៌មានដែលគេទទួលបាននៅថ្ងៃនេះ ជាព័ត៌មានទទួលរង់ការប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយស ព្រមទាំងមុខមាត់ អនាគតរបស់ ថេយ៉ុង និងខ្លួនឯងជាខ្លាំងទៀត។
∘នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ តាមរយៈការសង្កេតឃើញពីអ្នកនិយមលេងបណ្តាញសង្គម Internet បានឱ្យដឹងថា: ថ្មីៗនេះកំពុងផ្ទុះមានការចាប់អារម្មណ៍ពីទំនាក់ទំនងរវាងលោកដុកទ័របម្រើការងារប្រចាំនៅមន្ទីពេទ្យដ៏ល្បីឈ្មោះមួយកន្លែង បានបង្កាត់ភ្លើងស្នេហ៍ជាមួយកូនប្រុសអ្នកជំនួញម្នាក់ដែលគ្រប់គ្នាបានស្គាល់ថាជាកូនប្រុសលោកស្រី គីម ដារីរ៉ា ជាស្ត្រីមេម៉ាយរស់នៅប្រើប្រាស់ជីវិតអភិជន លំដាប់សេដ្ឋីនីក្នុងស្រុក ហើយក៏បានទាក់ទាញឱ្យមានការចាប់អារម្មណ៍ពីការណាត់ចួបរបស់ពួកគេជាច្រើនដងផងដែរ នៅក្នុងមន្ទីពេទ្យ នៅឧស្យានជាតិ នៅហាងអាហារ និងកន្លែងផ្សេងៗទៀត...
ការបញ្ចេញមតិ/ Comment..
"មតិអាក្រក់"
► អាយុច្រើនហើយ សេពគប់ជាមួយក្មេងអ៊ីចឹងយល់ថាត្រឹមត្រូវដែរ? ឬមួយមកពីចង់អែបអបកូនប្រុសគេជាអ្នកមាន?
► ជាបុគ្គលិកក្នុងមន្ទីពេទ្យតូចតាចសោះ អាយុក៏ច្រើនដូចពូហើយនិងក្មួយ កោតតែចេះធ្វើរឿងអ៊ីចឹងទៅរួចដែរ!
► គោចាស់ចង់ស៊ីស្មៅខ្ចីហាស់ៗៗ
► ដូចឪពុកកូនបណ្តើរគ្នា
► ខុសគ្នាជិតដប់ឆ្នាំ មើលទៅក៏ឃើញថាមិនសមត្រង់ណាផង ស្តាយអនាគតក្មេង ចាស់ហើយស្រលាញ់ចាស់គ្នាឯងទៅ
► គូស្នេហ៍ឆ្កួត
► ពួកអាខ្ទើយ បំពុលសង្គម ឥតប្រយោជន៍
► កើតមករស់នៅនាំតែធ្ងន់ផែនដី
► គំរូអាក្រក់
► ចង្រៃណាស់
► ពួកអាដុះក្តបង្ហិនសាច់
"មតិល្អ!"
► សម័យនេះទៅហើយក្តីស្រលាញ់មិនប្រកាន់ភេទ មិនសម្អាងទៅលើភេទតែម្យ៉ាងគត់នោះទេ កុំគិតអវិជ្ជមានខ្លាំងពេក!
► នរណាថាបំពុលសង្គម? តាមដឹងលោកដុកទ័រតែងតែឧស្សាហ៍ចុះធ្វើមូលនិធិ ជួយសម្រួលដល់វិស័យសុខាភិបាលច្រើនខ្លាំងណាស់ មិនថាការសាងសង់មន្ទីពេទ្យឬតម្លៃព្យាបាលដល់ប្រជាពលរដ្ឋនោះទេ
► ដូចឪពុកកូន ដូចពូក្មួយឯណា? លោកដុកទ័រក៏មិនចាស់អីណាស់ណាដែរ មើលទៅគាត់មិនមែនជាមនុស្សដូចគ្រប់គ្នាបានគិតទេ ក្មេងក៏មានម្តាយឪពុកចិញ្ចឹមមើលថែផ្តល់ដំបូន្មានល្អៗឱ្យដែរ មានម៉ែឪរៀបចំទុកដាក់ ឋានៈគ្រួសារគេប៉ុណ្ណឹងដែរ គេមិនយកអនាគតកូនប្រុសគេមកលេងសើចទេ កុំបញ្ចេញគំនិតស្អុយកខ្វក់ សាបព្រួសលាបពណ៌កេរ្តិ៍ឈ្មោះពួកគេខ្លាំងពេក!
► នៅមិនទាន់ដឹងរឿងច្បាស់ផង ម្នាក់ៗនាំគ្នាបញ្ចេញមតិវាយប្រហារខ្លាំងដល់ម្លឹង? ថាមិនត្រូវគ្រាន់តែរាប់អានគ្នាធម្មតាមិនមានភាពខុសឆ្គងទេ បើគ្រាន់តែពួកគេសេពគប់គ្នា ព្រោះលោកដុកទ័រក៏ជាមិត្តស្និទ្ធស្នាលនិងលោកគ្រូពេទ្យ ដូជុន រួមអាជីពការងារជាមួយគ្នាដែរ!
► ខួរក្បាលពួកអាខ្វះការអប់រំគិតបានត្រឹមតែប៉ុណ្ណឹង ចូលចិត្តវិភាគ វិចារណ៍ រឿងជីវិតឯកជនរបស់គេណាស់!
► ព័ត៌មានមិនគួរផ្សព្វផ្សាយ គួរគិតដល់អនាគតក្មេងផងពួកអាអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈអស់ទាំងនេះ ចំជាខ្វះអ្វីផ្សព្វផ្សាយពិតមែន។
ចប់ម៉ោងធ្វើការ
ជុងហ្គុក ដើរចេញពីបន្ទប់ការិយាល័យត្រលប់ទៅរកចំណតឡាន អារម្មណ៍មិនសូវនៅនឹងខ្លួនសោះ ចេញទៅចួបនរណាៗក៏គេមើលមកខ្លួនដូចមនុស្សចម្លែកដែរ មានអារម្មណ៍ពិបាករស់នៅជាងពេលមុនៗ មានអារម្មណ៍តានតឹងធុញថប់ មានអារម្មណ៍កង្វល់ច្រើន គិតច្រើនទៅដល់អនាគត ថេយ៉ុង ទៀត មិនគួរណាគេភ្លេចខ្លួនមួយគ្រា ធ្វើឱ្យមនុស្សជាច្រើននាក់យល់ឃើញបែបនេះ អាចថាមកពីគេដែរ ដែលហាមបេះដូងខ្លួនឯងមិនបាន ជ្រុលចិត្ត ជ្រុលគំនិត លែងគិតពីផលវិបាកតទៅថ្ងៃមុខសុខៗក៏ចាប់អូសទាញក្មេងដែលមិនដឹងអីឱ្យមកចួបរឿងដ៏អាក្រក់ទាំងនេះជាមួយដែរ។
«អាពេទ្យ!» ប្រអប់ដៃដែលហៀបនឹងចាប់ទាញទ្វារឡាន ឆាប់ដកចេញមកវិញ រួចងាកមកសម្លឹងមើលរាងខ្ពស់ស្រឡះតាមដោយកែវភ្នែករាបស្មើ។
«ឯងមានការអី?» ជុងហ្គុក ចោលសំណួរទៅកាន់ ដូជុន ក្នុងទម្ងន់សំឡេងត្រជាក់ស្រេង។
«ឯងឃើញព័ត៌មានហើយឬ?»
«អឹម!»
«បើទំនេរថ្មើរនេះ មក Clear រឿងជាមួយយើងបន្តិច!» ដូជុន បែរដើរទៅរកកន្លែងស្ងាត់ហៅ ជុងហ្គុក ទៅតាមដើម្បីនិយាយអំពីរឿងសម្ងាត់ជាមួយគ្នា។
«ឯងគិតយ៉ាងណាចំពោះ ថេយ៍?» សំណួរដែលគេពិបាកឆ្លើយ ពេលនេះវាកំពុងចង្អុលចំៗពេញផ្ទៃមុខរបស់គេហើយ។
«យើងមិនដឹង!» ជុងហ្គុក ឆ្លើយធ្វើហីៗតាមរយៈទឹកមុខគ្មានភាពប្រតិកម្ម។
«ឯងឆ្លើយធ្វើដូចគ្មានរឿងអ្វីធំដុំកើតឡើងអ៊ីចឹង? អនាគតក្មួយរបស់យើងនិងក្លាយទៅជាយ៉ាងណាឯងមានដឹងទេ?»
«រាប់អានគ្នាបែបជាអ្នកស្គាល់គ្នាធម្មតា ឯងប្រុងឱ្យយើងគិតយ៉ាងណា គិតថាយើងគិតខុស យល់ខុសចំពោះក្មេងម្តេចនិងបាន? ប្អូនក៏នៅរៀន មានអនាគតវែងឆ្ងាយទៀតណាស់ យើងក៏មិនចង់ឱ្យគេមានបញ្ហាដោយសារតែយើងទៀតដែរ!»
«សម្រេចថាឯងឈប់ទាក់ទងនិង ថេយ៍?» ជុងហ្គុក ចាប់ផ្តើមជ្រួយច្របល់ក្នុងអារម្មណ៍ ក្នុងខួរក្បាលគេពេលនេះស្មុគស្មាញច្របូកច្របល់ខ្លាំងណាស់។
«ឯងដឹងហើយថាយើងជិតប្តូរទីតាំងការងារដែរហើយ ប្រហែលសប្តាហ៍ក្រោយនេះយើងផ្លាស់ទៅហើយ!»
«គេចមុខ?»
«អាជុន!!!»
«បើក្មួយយើងក្លាយទៅជាយ៉ាងណា នរណាទទួលខុសត្រូវ យើងដឹងថា ថេយ៍ ស្រលាញ់ឯងខ្លាំងណាស់ គេហ៊ានលះបង់ភាពអៀនខ្មាស មិនខ្វល់ថាក្រសែភ្នែកគ្រប់គ្នា មកមើលថាគេយ៉ាងណានោះទេ សំខាន់គេចង់នៅក្បែរឯង ស្រលាញ់ឯង ចង់ចួបមុខឯង ដ្បិតគេនៅក្មេង មិនទាន់ចេះគិតវែងឆ្ងាយមែនទេន ប៉ុន្តែក្តីស្រលាញ់ដែលគេមានចំពោះឯង គឺពិតជាបរិសុទ្ធ ហើយធំធេងខ្លាំងណាស់!» ជុងហ្គុក ស្តាប់ដឹងយល់ពីជម្រៅចិត្ត ដូជុន ដល់ក្រអៅបេះដូងទាំងអស់ គេគ្មានបំណងចង់ ឱ្យ ថេយ៉ុង ខូចចិត្តដោយសារតែគេឡើយ គេគ្មានចេតនាចង់ឱ្យអនាគត ថេយ៉ុង ធ្លាក់ចុះចូលរណ្តៅអបលក្ខណ៍ដោយសារតែទំនាក់ទំនងដ៏ពិបាកបើកចំហទាំងនេះដែរ តាមពិតគេសឹងតែមិនធ្វើខ្លួនរវីរវល់ជាមួយ ថេយ៉ុង តាំងតែពីដំបូងមកម្ល៉េះ ព្រោះដឹងច្បាស់ថាពេលវេលាដើរទៅមុខត្រូវចួបរឿងអ្វីខ្លះ គេពិតពិបាកកែប្រែវាឱ្យល្អជាងនេះខ្លាំងណាស់។
«ឯងឈប់បន្តគិតបែបនេះបានទេ? ព្យាយាមមើលថែគេឱ្យបានល្អ ទុកអនាគតឱ្យគេបានសេពគប់ជាមួយមនុស្សល្អជាងយើងទៅ រវាងយើងទាំងពីរនាក់គ្មានផ្លូវអាចទៅរួចបានស្រាប់ហើយ..»
«អាពេទ្យ!» ដូជុន ស្ទុះវឹងទៅចាប់ក្រសោបក្របួចក.អាវ ជុងហ្គុក ហាក់ដូចជាខឹងសម្បើមណាស់។
«អារម្មណ៍របស់ឯង?»
«យើងគ្មានអារម្មណ៍ជាមួយគេទេ!»
ឌឹប!
«ថោក..ធ្វើឱ្យក្មួយយើងស្រលាញ់ហើយ ក៏បកក្បាលមកធ្វើចរិតមួយរៀលៗបែបនេះទៅរួចដែរ កើតមកជាកូនប្រុសធ្វើស្អីហះ?»
«តាំងសតិ កុំគិតអី្វផ្តេសផ្តាស់ខ្លាំងពេក!» ជុងហ្គុក តបទាំងសំឡេងរឹង បបូរមាត់កំពុងហៅសំណើមជ្រាបដំណក់ឈាមរឹមៗចេញមកដំណាលនិងកែវភ្នែកដ៏មុតស្រួច។
«មនុស្សប្រុសដូចជាឯងនិយាយស្តីស្រួលស្តាប់គ្នាមិនបានស្រាប់ហើយ យើងដឹងចាប់តាំងតែពីដំបូង ឯងគ្មានអារម្មណ៍ គ្មានចិត្តស្រលាញ់ក្មួយយើងទេ វាដូចតែពេលដែលឯងធ្វើដាក់សង្សាចាស់ឯងអ៊ីចឹង មួយណាក៏ដូចមួយណាដែរ ក្បត់គេ យកបេះដូងគេមកជាន់ឈ្លី លេងសើច ថោកមិនព្រមកែប្រែ!» ដូជុន លែងដៃចេញពីក.អាវ ជុងហ្គុក និយាយគ្នាដឹងរឿងហើយគេក៏ចាកចេញទៅបាត់ដោយភាពស្ទាក់ស្ទើរអ្វីទាំងអស់។
ក្រាក!!!!
សំឡេងទ្វារបន្ទប់ប្រជុំបានបន្លឺ..
«លោកដុកទ័រ!!!» ទាំងបុគ្គលិកនិងគ្រូពេទ្យដទៃនាំគ្នាងាកមកសម្លឹងមើលមុខ ជុងហ្គុក ដែលឈរទ្រឹងនៅនឹងមាត់ទ្វារ។
«រីន..ជួយរៀបចំរបស់របរឱ្យខ្ញុំផង ថ្ងៃស្អែកខ្ញុំផ្លាស់ការងារទៅហើយ!»
«ថាម៉េច?» ម្នាក់ៗបានត្រឹមតែសំដែងភាពភ្ញាក់ផ្អើលនិងយោបល់របស់នាយរកថាមិនត្រូវឡើយ ហេតុអី្វសុខៗ ជុងហ្គុក ស្រាប់តែផ្លាស់ប្តូរចិត្តលឿនដល់ថ្នាក់នេះ រីន ដែលជាបុគ្គលិកផ្នែកសម្អាត បានត្រឹមតែងក់ក្បាលសន្សឹមៗនិងមិនប្រកែកចំពោះការងារដែល ជុងហ្គុក បានស្នើមកឱ្យខ្លួនធ្វើនោះឡើយ។
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
Storie d'amoreJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់