“អរគុណបងសំឡាញ់សម្រាប់កាដូអូនពេញចិត្តខ្លាំងណាស់!”
Tag @Jeon Jungkook
ថេយ៉ុង បានដាក់បង្ហោះរូបភាពថ្មីៗ ទៅក្នុងគណនី Instagram សារជាថ្មីម្តងទៀត ដោយរូបភាពទាំងនោះមានភ្ជាប់មកជាមួយរូបចិញ្ចៀនបំពាក់លើម្រាមដៃ ដែលធ្វើឱ្យអ្នកកំពុងតាមដានហាក់ផ្ទុះមានការចាប់អារម្មណ៍សារជាថ្មីអំពីរូបភាពប៉ុន្មានសន្លឹក។ អ្នកខ្លះវិភាគថាពួកគេប្រហែលជាអាចកៀកជិតដល់ពេលនាំគ្នាគិតគូរអំពីរឿងរៀបការហើយ ឯខ្លះទៀតក៏បានវិភាគថា ជុងហ្គុក ប្រាកដជាអាចទិញកាដូឱ្យ ថេយ៉ុង សម្រាប់បញ្ជាក់ក្តីស្រលាញ់តែប៉ុណ្ណឹង។ ប៉ុន្តែពួកគេមិនបានដឹងទេថាចិញ្ចៀនពេជ្រតែមួយវង្សនោះវាមានតម្លៃនិងអត្ថន័យធំធេងខ្លាំងយ៉ាងណាសម្រាប់ ថេយ៉ុង ទេ ដ្បិតវាអាចមានតម្លៃថ្លៃក្នុងការដាក់បង្អួតខ្សែភ្នែកគ្រប់គ្នាក៏ដោយ សម្រាប់គេផ្ទាល់យល់ថាវាជារបស់អនុស្សាវរីយ៍មានន័យខ្លាំងបំផុតនៅក្នុងជីវិតមួយនេះដែរ។
«គ្រាន់តែចិញ្ចៀនពេជ្រមួយវង្សធ្វើដូច ជុង បបួលទៅចុះសំបុត្រអេតាស៊ីវិលជាមួយគ្នាយ៉ាងអ៊ីចឹង!» ពីសម្តីមនុស្សស្រីម្នាក់បន្លឺឡើងទាញយកចំណាប់អារម្មណ៍មនុស្សក្បែរខ្លួនប៉ុន្មាននាក់ឱ្យងាកទៅសម្លឹងមើលអាកប្បកិរិយាមិនត្រឹមត្រូវក្នុងខ្សែភ្នែកបង្កត់អត្ថន័យរៀងៗខ្លួន។
«មានរឿងអ្វី ម៉ារីអេ?» យ៉ូរី ឧទានសួរទៅកាន់នាងក្រមុំដែលអង្គុយគងអន្ទាក់ខ្លាហាក់មានអារម្មណ៍មិនសូវល្អបន្ទាប់ពីបានឃើញរូបភាពផ្អែមល្ហែមទាំងប៉ុន្មានសន្លឹកនោះរួចមកហើយ។
«ធុញថប់ រអើមពពួកមានរបស់របរបន្តិចបន្តួចចូលចិត្តអួតសំញែង មិនគួរឱ្យកោតសរសើរ ស្អីក៏បង្ហោះ..ងាកបង្ហោះៗធ្វើដូចមានរឿងផ្តល់ផលប្រយោជន៍ជួយដល់ប្រទេសជាតិ!» គ្រាន់តែស្តាប់ឮនាងនិយាយដល់ត្រឹមណេះភ្លាមធ្វើឱ្យអ្នកនៅម្តុំៗនេះយល់ដឹងពីជម្រៅចិត្តក្តៅដូចជារងើកភ្លើងរបស់នាងគ្រប់គ្នា។
ភាពច្រណែន ឈ្នានីស ចិត្តឫស្យា ប្រៀបដូចជាបិសាចក្នុងខ្លួននាងមិនអាចជួយឱ្យមុខមាត់នាងខ្ពង់ខ្ពស់ទៅណាឡើយ ជាពិសេសនោះគឺការតាមផ្តន្ទាមិនចេះចប់មិនចេះហើយ។ បើទោះបីជាពេលនេះ ទំនាក់ទំនងរវាងនាងនិង ជុងហ្គុក ត្រូវបានបញ្ចប់ទៅដោយមិនសេសសល់ស្លាកស្នាមអ្វីក៏ដោយ ក៏នាងនៅតែពុំអស់ចិត្ត ព្យាយាមតាមសុំគេត្រូវរូវគ្នាវិញទាំងគ្មានក្តីសង្ឃឹម ទោះដឹងថានាយមិនអាចបកក្រោយឬវិលត្រលប់មកផ្សះផ្សារជាមួយនាងក្នុងឋានៈបែបណា ក្នុងនាមជាសង្សា ឬមិត្តភក្តិ ក៏នាយមិនអាចផ្តល់ឱកាសសូម្បីតែមួយចុងក្រចកដៃ ដោយសារតែសេចក្តីឈឺចាប់កន្លងមកតក់ជាប់ក្នុងចិត្តរឿងអតីតកាលជាបញ្ហាចាក់ស្រេះរឹតរួតក្នុងដើមទ្រូង គេគ្មានសិទ្ធសូម្បីតែការអភ័យទោសឱ្យនាងគ្រប់យ៉ាងទាំងអស់។
មកទល់និងពេលនេះ ជុងហ្គុក រស់នៅជាមួយ ថេយ៉ុង មានក្តីសុខខ្លាំងបំផុតគេមិនធ្លាប់មានអារម្មណ៍ខកបំណងចំពោះគ្នា មិនធ្លាប់មានរឿងរ៉ាវប៉ះទង្គិចដល់ថ្នាក់ប៉ះប៉ូវលែងបានដូចជាពេលបានសេពគប់ជាមួយនាង វាខុសគ្នាដាច់ស្រឡះ ខុសត្រង់ថា ថេយ៉ុង ជាមនុស្សយល់ដឹងគ្រប់កាលៈទេសៈច្រើនជាងនាង។ បើទោះបីជាគេនៅក្មេងវ័យ មានអត្តចរិត ឡិរឡក់ ពុំទាន់ចេះគិត ចាស់ចិត្ត ចាស់គំនិត ប៉ុន្តែគេអាចយល់ អាចដឹង មិនរឹងរូស មានះ ចចេស ផ្តាច់ការដូចជាចិត្តនាងដែលធ្លាប់បានសាងមុខរបួសក្នុងបេះដូងនាយមិនអាចព្យាបាលបានឡើយ។
@មន្ទីពេទ្យ Sejeong
សំឡេងសារដែលធ្វើឱ្យចិត្តលោកដុកទ័រសង្ហាយើងមានអារម្មណ៍ធុញទ្រាន់ចេះតែបន្លឺបន្តកន្ទុយគ្នាឥតល្ហែ ហើយអ្នកដែលទ្រាំស្តាប់វាបានត្រឹមតែអង្គុយស្ងៀមទ្រឹងនិងមិនតបតចំពោះសារឆ្កួតឡប់អស់ទាំងនោះ ទាំងនេះក៏មិនមែនជាលើកទីមួយដែរ ហើយវាក៏មិនមែនជាលើក ទីពី ទីបី ដែរ វាតែងតែលោតឡើងមកជាហូរហែរសឹងតែរាល់ថ្ងៃ លោតឡើងគួរឱ្យធុញទ្រាន់ ស្ទើរតែចង់វាយបំបែកទូរស័ព្ទដែលដាក់ខាងលើតុមួយគ្រឿងនេះចោលបាត់ទៅហើយ។
ទីង!!ទីង!!
► ជុងហ្គុក បងតបសារអូនបន្តិចបានទេ?
► ហេតុអីស្ងៀមស្ងាត់មករហូតបែបនេះ?
► កំហុសរបស់អូនវាពិតជាធ្ងន់ធ្ងរខ្លាំងដល់ថ្នាក់មិនអាចប៉ះប៉ូវអ្វីបានសោះតើមែនទេ?
► បងគួរតែនិយាយពីអ្វីឱ្យអូនបានអស់ចិត្តខ្លះផង
► អូនស្ទើរតែស្លាប់ទៅហើយ!
ក្រាក!
«ថេយ៍!» ជុងហ្គុក រហ័សទាញទូរស័ព្ទមកកាន់ បង្កការសង្ស័យឱ្យ ថេយ៉ុង មានមន្ទិលក្នុងចិត្តបន្តិច។
«អូនទិញអាហារមកឱ្យបង!» ថេយ៉ុង គ្រាន់តែដាក់កញ្ចប់អាហារទៅលើតុពុំចូលទៅចាប់ដណ្តើមទូរស័ព្ទពីដៃនាយមកឆែកឆេឡើយ ឫកពារបស់គេ កាន់តែខុសដាច់ឆ្ងាយពីអត្តចរិតឆេវឆាវរបស់ ម៉ារីអេ ដាច់ស្រឡះធ្វើឱ្យខួរក្បាល ជុងហ្គុក នឹកឃើញដល់រឿងចាស់ៗពេញខួរក្បាល÷
(បងលួចលាក់លេងសារជាមួយអ្នកណា? ឱ្យទូរស័ព្ទមកណេះ ឱ្យភ្លាមមក!)
(ម៉ារីអេ វាគ្មានអ្វីសំខាន់នោះទេ បងគ្រាន់តែពិភាក្សាជាមួយអ្នកជំងឺតែប៉ុណ្ណោះ!)
(មិនជឿទេ បងកុហក បងលួចមានស្រីមែនទេ? លួចទាក់ទងស្រីណាខ្លះ?)
(ម៉ារីអេ អូនមានហេតុផលជាងនេះបន្តិចទៅ!)
(ឆាប់ឱ្យភ្លាមមក!)
ប្រាវវវ
(ម៉ារីអេ!)
(គ្រាន់តែប៉ុណ្ណឹងសោះបងចាំបាច់លាក់បាំងអីខ្លាំងដល់ម្លឹង? បើឱ្យអូនមើលសារឆ្លើយឆ្លងចាប់តាំងតែពីដំបូង វាក៏គ្មានរឿងបែបនេះកើតឡើងមកដែរ!)
(បងប្រាប់អូនត្រង់ៗមុនពេលទាក់ទងគ្នាហើយតើស ថាបងមិនចូលចិត្តឱ្យនរណាម្នាក់មកឆែកឆេទូរស័ព្ទរបស់បងផ្តេសផ្តាស់ទេ បងត្រូវការពិភាក្សាជាមួយអ្នកជំងឺត្រូវការនិយាយអំពីបញ្ហាជំងឺដោយភាពឯកជនផ្ទាល់ខ្លួន បើបងចង់ក្បត់ បងក្បត់យូរហើយ ដឹងហើយ ឮហើយ ថាបងរវល់ចំពោះការងារខ្លាំងប៉ុណ្ណាហេតុអ្វីនៅតែនិយាយមិនចេះស្តាប់គ្នាទៀត?)
(បងចង់យ៉ាងម៉េច?)
(ឬអូនមិនចេះខុសខ្លះសោះ? បើទាក់ទងគ្នាទៅមុខទៀតមិនបាន ចប់គ្នាក៏ល្អ ព្រោះបងក៏មិនចង់ធ្វើខ្លួនក្លាយទៅជាចំណុចអាក្រក់ដែលធ្វើឱ្យអូនតែងតែមានមន្ទិលសង្ស័យជាមួយបង ហើយតែងតែតាមចាប់កំហុស ចោទបងមុខក្រោយ គិតថាបងជាបុរសមិនល្អ មិនស្រលាញ់អូន..បងធុញ បងហត់ បងស្មុគស្មាញ!)
(បែកក៏បែកទៅ ព្រោះមនុស្សប្រុសដូចជាបង ទាំងល្ងង់ ទាំងអសមត្ថភាព សាកតែចែកផ្លូវគ្នាពីខ្ញុំទៅ គ្មានស្រីឯណាដែលអាចទ្រាំមកស្រលាញ់មនុស្សប្រុសមួយរៀលៗដូចជាបងបានទេ!)
«អរគុណអូន!» ជុងហ្គុក ដកខ្លួនចាកចេញពីទិដ្ឋភាពស្រមើរស្រម៉ៃ រួចនិយាយទៅកាន់ ថេយ៉ុង ដោយស្នាមញញិមបន្លប់ទុក្ខសោក។
«ញ៉ាំអាហារឱ្យឆ្ងាញ់ៗណា កុំគិតច្រើនអី បើបងស្មុគស្មាញរឿងការងារសម្រាកសិនក៏បានណា!»
«បងមិនអីទេ គ្រាន់តែនឿយហត់ សម្រាកតែបន្តិចក៏បាត់ហើយ អូនកុំបារម្ភអី អរគុណអូនម្តងទៀតដែលយកអាហារមកឱ្យបង!» ថេយ៉ុង ដាក់ខ្លួនអង្គុយចុះក្បែរនាយ លូកដៃទៅចាប់ក្រសោបកាន់ប្រអប់ដៃមាំយ៉ាងណែន។
«មិនថាមានរឿងអ្វីអូនជឿជាក់លើបងដូចបងជឿជាក់លើអូនជានិច្ចណា ជុងហ្គុក!» ជុងហ្គុក សម្លឹងមើលកែវភ្នែក ថេយ៉ុង យ៉ាងជ្រៅ ស្តាប់ឮសូរសម្តីរាងតូចដូច្នេះ គេហាក់មានអារម្មណ៍សប្បាយចិត្តណាស់ ទើបឆាប់ចាប់ចង្កេះតូចអង្ក្រងមកឱបយ៉ាងណែនណាន់និងបានដាក់ក្បាលផ្អែកលើស្មាតូចថ្នមៗ អារម្មណ៍ដែលហត់នឿយទាំងអម្បាល់ម៉ាណក៏បានធូរស្រាលទៅអស់មួយចំណែកធំដែរ។
«អរគុណអូនដែលទុកចិត្តលើបង បងសន្យាថាមិនក្បត់ទំនុកចិត្តអូនឱ្យខូចចិត្តដោយសារតែបងទៀតទេ បងស្រលាញ់អូនខ្លាំងណាស់ ថេយ៉ុង ស្រលាញ់ស្មើជីវិតរបស់បង!»
«មកពីអូនដឹងថាបងស្រលាញ់អូនស្មោះត្រង់ពិតប្រាកដ ទើបអូនផ្តល់ការជឿទុកចិត្តនិងសេចក្តីស្រលាញ់សម្រាប់បងឱ្យអស់ពីចិត្តរបស់អូន!»
«បងមិនធ្លាប់គិតថាបងបានចួបស្នេហាពិតដែលអាចធ្វើឱ្យបងមានក្តីសុខដល់ថ្នាក់នេះនោះទេ បងមិនធ្លាប់មានអារម្មណ៍រំភើបបែបនេះ បងមិនធ្លាប់យល់ថាការស្រលាញ់របស់បងដែលបានផ្តល់ទៅឱ្យអូនវាពិតជាមានអត្ថន័យជ្រាលជ្រៅដល់ថ្នាក់នេះសោះឡើយ បងមិនធ្លាប់មានអារម្មណ៍ថាខុសដែលយល់ព្រមស្រលាញ់អូន រឹតតែមិនដែលមានចិត្តវេចវេរ នៅជាមួយអូន បងមានក្តីសុខ នៅជាមួយអូនបងអាចញញិមបានគ្រប់ពេលវេលាទាំងអស់!» ថេយ៉ុង បង្ហូរដំណក់ទឹកភ្នែកជ្រាបតក់ៗចាប់មានអារម្មណ៍រំជើបរំជួល នាំឱ្យបេះដូងមួយនេះលោតបោកកន្ទ្រាក់ខ្លាំងឡើងៗស្ទើរតែមិនអាចឃាត់បាន។
«អូនក៏ដូចគ្នាដែរ..»
«បងស្រលាញ់អូន..» ជុងហ្គុក ងើបផ្ងើយផ្ទៃមុខសង្ហាឡើង ថើបលើបបូរមាត់ ថេយ៉ុង ស្រាលៗរួចក៏បឺតជញ្ជក់ខ្លាំងទៅៗ។
ថេយ៉ុង ឥតប្រកែករហ័សបឺតជញ្ជក់ខាំបបូរមាត់ ជុងហ្គុក មិនឱ្យរបូតដូចគ្នា។ កែវភ្នែកមុតស្រួចថ្លាសម្លឹងមើលកាមេរ៉ាបង្កប់ក្រោយខ្នងនាយកំលោះថតភ្ជាប់បានសកម្មភាពគ្រប់យ៉ាងទាំងអស់។
ថេយ៉ុង ថើបបណ្តើរលើកដៃអង្អែលច្របាច់កញ្ចឹង.ក ជុងហ្គុក បណ្តើរ ថើបផង ជញ្ជក់ផង ឮសូរសំឡេងជីបជុបៗ រហូតដល់ធ្វើឱ្យអ្នកទស្សនាមានចិត្តក្តៅអន្ទៈអន្ទែនប្រៀបដូចជាភ្លើងដែលត្រូវបានគេកំពុងតែចាក់សាំងពីលើដូច្នេះ។
មួយម៉ោងក្រោយ..
«តោះបងត្រលប់ទៅផ្ទះ ចាំអូនជួយលួងលោមបងឱ្យបានធូរស្រាលជាងនេះណា!» ថេយ៉ុង ចាប់អូស.កដៃ ជុងហ្គុក ថ្នមៗខណៈនាយក៏រហ័សបិទបញ្ជីការងារតាមទម្លាប់រួចរាល់ទើបម្នីម្នានាំគ្នាចាកចេញទៅ។
អាផាតមីន៍/Apartment
នៅលើគ្រែដ៏ប្រណីតញ៉ាំងឱ្យយើងទាយដឹងពីសកម្មភាពនៅលើគ្រែរវាងមនុស្សពីរនាក់យ៉ាងស្អិតរមួត។ បូករួមទាំងសូរសំឡេងថ្ងួចថ្ងូរលាន់បន្ទរឡើងខ្ទរខ្ទ័របន្ថែមទៀត។ ប្រអប់ដៃមាំរាវស្ទាបអង្អែលចង្កេះទទឹកញើសជោក ព្រមទាំងថើបបង្អូសបបូរមាត់កកិតលើស្មាតូចស្រឡូនសើរៗអមទៅដោយអារម្មណ៍រោលរាលបីដូចជាមិនទាន់ចង់ពន្លត់ភ្លើងស្នេហ៍នៅឡើយ។
«ជុងហ្គុក!» ថេយ៉ុង ងាកទៅសម្លឹងមើលមុខនាយ ប្រើចុងម្រាមដៃប៉ះស្ទាបលើដើមទ្រូងគេថ្នមៗ។
«បាទ! សឺត!!» សំឡេងថើបស្រូបក្លិនថ្ពាល់ក្រអូបបន្លឺលាន់រងុំនាំឱ្យកាយតូចញោចស្នាមញញិមអឹមអៀនបន្តិច។
«បងមានក្តីសុខទេ?»
«បងមានក្តីសុខពេលនៅជាមួយអូនជាងពេលណាៗទាំងអស់!»
«អូនបម្រើអារម្មណ៍របស់បងបានល្អទេ?»
«បងមិនដែលគិតថាអូនជាអ្នកបម្រើផ្លូវកាមកិលេសឱ្យបងទេ អូនកុំនិយាយបែបនេះអី ថេយ៍ មានតម្លៃសម្រាប់បងខ្លាំងណាស់ បងតែងតែគិតថាអូនជាគ្រាប់ពេជ្រដែលមានភាពថ្លៃថ្នូរខ្លាំងបំផុតក្នុងចិត្តបង កុំនិយាយបែបនេះទៀតអី បងមិនចង់ឱ្យអូនគិតខ្លួនឯងចាត់ទុកក្នុងន័យបែបនោះអ៊ីចឹងទេ!» ជុងហ្គុក បកស្រាយចម្លើយដែលធ្វើឱ្យ ថេយ៉ុង ពេញចិត្ត សែនពេញចិត្តខ្លាំងបំផុត គ្រប់ពាក្យ គ្រប់ម៉ាត់ ដែលនាយបានពោលពាក្យនិយាយគឺសុទ្ធតែមានអត្ដន័យចាក់ដោតរណ្តំក្នុងចិត្តពុំដែលធ្វើឱ្យគេថ្នាក់ថ្នល់ចិត្តបន្តិចណាឡើយ។
«អូនគ្រាន់តែចង់ដឹងថាអូនមិនបានធ្វើឱ្យបងក្នក់ក្នុងចិត្ត!» ថេយ៉ុង សើចបន្តិច ស៊កម្រាមដៃចូកសរសៃសក់ ជុងហ្គុក ផាត់ឡើងពីថ្ងាសនាយ មុននឹងខិតទៅផ្អឹបបបូរមាត់ថើបថ្ងាសធំទូលាយមួយខ្សឺតយ៉ាងវែងបន្ថែម។
«ហេតុអីបងគួរឱ្យគោរពយ៉ាងនេះ ជុងហ្គុក?»
«ព្រោះអ្វី?» ជុងហ្គុក សួរឡើងខិតទៅផ្អឹបផែនមុខសង្ហាកៀកកិតគល់ក.ស្រឡូន។
«ព្រោះបងជាមនុស្សប្រុសចាស់ទុំដែលយល់សាច់ការណ៍គ្រប់យ៉ាងទាំងអស់សម្រាប់អូនបងមិនមែនត្រឹមតែជាដៃគូសង្សា ឬអនាគតស្វាមីនោះទេ រាល់ពេលអូនចួបទុក្ខ មានបញ្ហា តែងតែមានបងនៅរង់ចាំផ្តល់កម្លាំងចិត្តឱ្យអូនជានិច្ច បងបានធ្វើឱ្យអូនដឹងថា ស្នេហារវាងពួកយើងទាំងពីរនាក់កើតឡើងដោយចិត្តនិងចិត្ត មិនចាំបាច់មាននរណាបង្ខិតបង្ខំនរណា បងគឺបង អូនគឺអូន ស្នេហាពួកយើងឈានដល់ផ្លូវសុខសាន្តក៏ដោយសារតែក្តីស្រលាញ់ដែលមានចំពោះគ្នាពិតប្រាកដ មិនរញ៉ាំរញ៉ូវ មិនមានអារម្មណ៍ថាមិនទុកចិត្ត ជាស្នេហាដែលមិនអាចឈានដល់ថ្ងៃបំបែក..»
«ហឹម..ព្រោះបងស្រលាញ់អូនចេញពីចិត្ត ស្រលាញ់អស់ពីបេះដូងមួយនេះ តទៅបងនិងព្យាយាមធ្វើខ្លួនឱ្យបានល្អ ឱ្យអូនមានអារម្មណ៍ថាបងមិនឡេះឡះ មិនធ្វើឱ្យអូនខកបំណងនោះទេ!»
«អូនរំភើបចិត្តណាស់ បងត្រូវតែស្រលាញ់អូនតែម្នាក់គត់ឮទេ?»
«បាទ!បងស្រលាញ់អូនតែម្នាក់គត់!»
◎◎◎
ប្រាវ!!!
«អ្ហាយ!!!!»
រាងកាយដ៏ស្រឡូនស.ខ្ចីខឹងសម្បារ ច្រឡោតតោតតូងគប់របស់របរឱ្យមានសភាពខ្ទេចខ្ទីអស់ពេញខាងក្នុងបន្ទប់គេង ខណៈទឹកភ្នែកក្តៅឧណ្ហៗស្រាប់តែបានធ្លាយហូរស្រក់ចុះមករហេមរហាមយ៉ាងដាបដាលដោយសារតែបានប្រទះភ្នែកឃើញឃ្លីបវីដេអូសន្ទនា ផ្អែមល្ហែមប្រៀបដូចជាបានឃើញស្រមោចចោមរោមស្ករ វាអាចចាក់ចំចំណុចខ្សោយ នាំឱ្យទឹកភ្នែករបស់នាងហូរស្រក់ចុះមកសស្រិកសស្រាក់ ចង្វាក់បេះដូងលោតស្ទើរតែផ្ទុះចេញមកខាងក្រៅ ហេតុអ្វីទៅ? ស្នេហានាងធ្លាប់បានខិតខំសាងឡើងមកកាលពីមុន ពេលនេះម្តេចក៏ត្រូវដើរមកដល់ផ្លូវបំបែក? បុរសម្នាក់នោះធ្លាប់និយាយពាក្យថាស្រលាញ់នាង ឱបនាង ថើបនាង ហេតុអ្វីគេអាចធ្វើបែបនេះទៅរួច? ទាំងដែលបេះដូងរបស់នាងកំពុងពេញស្រលាញ់គេនៅឡើយ នាងអាចល្ងង់ ខឹងមួយឆាវ ដេញគេចេញភ្លាមៗ មិនអាចបានគិតគូរវែងឆ្ងាយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះនាងក៏តែងតែតាមលួងលោមគេជានិច្ច សម្តីរបស់នាងប្រៀបដូចជាខ្យល់ ទឹកភ្នែករបស់នាងក៏លែងមានភាពសំខាន់ក្នុងកែវភ្នែករបស់គេទៀត។ នាងត្រូវឈរមើលពួកគេរួមរស់មានក្តីសុខ មានសុភមង្គលជាមួយគ្នា ទាំងដែលនាងមិនអាចរៀនធ្វើចិត្តដោះលែងគេបាន នាងនៅតែចងចាំអនុស្សាវរីយ៍អតីតកាលល្អៗរវាងគ្នា នាងនៅតែរង់ចាំផ្លូវគេវិលត្រលប់មករកនាងសារជាថ្មីម្តងហើយម្តងទៀតដោយគ្មានក្តីសង្ឃឹម។
«ម៉ារីអេ?» យ៉ូរី ជា Agency ផ្ទាល់ខ្លួនរបស់នាងស្រាប់តែស្ទុះស្ទារចូលមកតាមក្រោយ ពេលទើបតែបានវិលត្រលប់មកពីខាងក្រៅវិញ។ ឃើញនាងអង្គុយក្រាបខ្លួនផ្ទាល់នឹងឥដ្ឋយំថ្ងួចថ្ងូររហ៊ឹះសភាពរបស់នាងពិតជាគួរឱ្យអាណិត នាងតែងតែបែបនេះ នាងតែងតែស្រែកទ្រហ៊ោយំរាល់ពេលនាងមិនអាចទ្រាំទ្រនិងការឈឺចាប់បាន វាបានក្លាយទៅជាទម្លាប់ដ៏អាក្រក់មួយដែល យ៉ូរី តែងឧស្សាហ៍ប្រទះឃើញជាញឹកញាប់ខ្លាំងណាស់មានពេលខ្លះនាងសឹងតែអាចគិតខ្លីម្តងៗទៀត។
«ហ៊ឹកៗ..ហ៊ឺៗ..ខ្ញុំត្រូវធ្វើខ្លួនបែបនេះដល់ពេលណាទៀត? អ្ហឹកៗ..ខ្ញុំត្រូវរង់ចាំគេអស់ពេលប៉ុន្មានឆ្នាំទៀត? ខ្ញុំស្រលាញ់គេ ខ្ញុំនឹកគេ ខ្ញុំចង់ចួបមុខនិយាយគ្នាជាមួយគេឱ្យបានម្តងក៏ខ្ញុំបានអស់ចិត្តដែរ..ប៉ុន្តែហេតុអ្វីគេមិនអាចផ្តល់ឱកាសឱ្យខ្ញុំបានសូម្បីតែម្តង? អ្ហឹកៗ..យ៉ូរី!!»
ម៉ារីអេ ទួញសោកសៅទឹកភ្នែកហូរស្ទើរតែក្លាយទៅជាលំហូរឈាម នាងយំរាល់ថ្ងៃ មានពេលខ្លះមាត់ឆ្លើយថាមិនអី ទាំងដែលក្នុងចិត្តនាងកំពុងតែឈឺខ្លាំងស្ទើរតែប្រេះបែករហែកដើមទ្រូងស្លាប់ភ្លាមៗក៏ថាបានដែរ។
«ឯងដោះលែងគេទៅរឿងឯងនិងគេវាចប់គ្នាយូរណាស់មកហើយ!»
«អ្ហឹកៗ..ខ្ញុំធ្វើមិនបាន..» នាងឆ្លើយតបដោយសំឡេងអួលណែនក្នុងដើមទ្រូង បេះដូងនាងឈឺចុកអួលញាប់រន្ថាន់ពេលស្តាប់ឮសូរសម្តី យ៉ូរី និយាយប្រាប់ឱ្យនាងដោះលែងគេ ទាំងដែលចិត្តនាងកំពុងតែរង់របួសខ្លាំង វាមិនមែនជារឿងងាយឡើយ ដែលអាចធ្វើចិត្តបានភ្លាមៗ បេះដូងនាងជាសាច់មានឈាម មិនមែនជាដុំថ្ម កែវភ្នែកនៅភ្លឺមិនទាន់ងងឹត ត្រចៀកក៏នៅមិនទាន់ថ្លង់ នាងអាចឈឺ អាចមើលឃើញ អាចស្តាប់ឮ អារម្មណ៍របស់នាងវិលវល់គ្រប់វិនាទីទាំងអស់។
«ចុះឯងប្រុងធ្វើយ៉ាងម៉េចទៀត ឯងត្រូវរស់នៅបែបនេះដល់ពេលណាទៀតទៅ? បេះដូងរបស់ឯងតែងតែមានគេ ចំណែកឯគេបានលុបវត្តមានរបស់ឯង ចាកចេញពីជីវិតយូរយារណាស់មកហើយ ឯងឈប់គិត ឈប់សៅហ្មងទៀតទៅ!»
«យ៉ូរី!» ម៉ារីអេ ស្ទុះក្រោកទាំងកជើងញ័រទទ្រើកបែរខ្លួនដើរមករក យ៉ូរី ជាមួយទឹកមុខសោកសៅបំផុត។
«ឯងជួយខ្ញុំបន្តិចបានទេ?» យ៉ូរី បានត្រឹមតែសម្លឹងមុខនាងជាមួយកែវភ្នែកសង្វេគក្នុងចិត្ត។
«រឿងអី?»
«ឯងជួយទាក់ទងទៅរក ជុងហ្គុក ឱ្យខ្ញុំបន្តិចបានទេ? ប្រាប់គេថាខ្ញុំឈឺធ្ងន់ណាស់..»
«ម៉ារីអេ!!!»
«ខ្ញុំលុតជង្គង់អង្វរឯងក៏បានដែរ ខ្ញុំនឹកគេខ្លាំងណាស់!» ម៉ារីអេ ពិតជាបានលុតជង្គង់ចុះសូមអង្វរទៅកាន់ យ៉ូរី ពិតមែន ទឹកភ្នែកនាងហូរម៉ាត់ៗចុះមករលាក់ មើលទៅសភាពរបស់នាងទារុណទុរាណាស់ កែវភ្នែកនាងឡើងក្រហមស្ទើរតែដូចជាពណ៌ឈាម។
«អ្ហឹកៗ..ខ្ញុំសូមអង្វរឯង...អ្ហឹកៗសូមអង្វរណា យ៉ូរី!» នាងកាន់តែអង្វរ ចិត្តរបស់ យ៉ូរី កាន់តែទន់ស្រាលខ្លាំងទៅៗ ពេលបានសម្លឹងមើលឃើញនាងធ្លាក់ខ្លួនក្នុងសភាពបែបនេះទៀត អារម្មណ៍ទាំងមូលប្រែជាទប់ចិត្តអាណិតចំពោះនាងមិនបាន។
«មិនអីទេ..ខ្ញុំនិងជួយឯង..»
«អ្ហឹកៗ...យ៉ូរី..អរគុណ..អរគុណឯងខ្លាំងណាស់!»
ទឺត!!!!!
ទូរស័ព្ទបន្លឺសូរសំឡេងតិចៗឡើង ជុងហ្គុក ដកខ្លួនចេញពីតំណេកបែរទៅចាប់យកទូរស័ព្ទមកសម្លឹងមើលទើបឃើញថាជាលេខទូរស័ព្ទរបស់ យ៉ូរី ព្រោះគេក៏ស្គាល់ថានាងជាអ្នកចាត់ការរឿងការងារឱ្យ ម៉ារីអេ ដែរ។ ទឹកមុខរបស់គេពេញប្រៀបទៅដោយមន្ទិលសង្ស័យ អារម្មណ៍របស់គេប្រែជាឆ្លេឆ្លាឡើងរកថាមិនត្រូវខុសប្រក្រតីមួយរំពេច។
នាយស្រាប់តែងាកទៅសម្លឹងមើលផែនខ្នងស្រឡូនគេងលុងលក់បាត់សំឡេងជជែកសូន្យ ទើបក្រោកដើរចេញទៅឈរនៅឯយ៉ខាងក្រៅបន្ទប់អាផាតមីន៍ដើម្បីនិយាយទូរស័ព្ទ។
«ហេឡូ!»
(សួស្តី!លោកដុកទ័រ!)
«យ៉ូរី មានការអី?»
(គឺ..ខ្ញុំមានរឿងចង់សុំពឹងពាក់លោក ដោយសារតែវាពិតជាសំខាន់ខ្លាំងណាស់!) សំឡេងអណ្តឺតអណ្តក់បូកផ្សំទាំងសូរខ្យល់ដង្ហើមយ៉ាងដង្ហក់បានបន្លឺឡើងតាមរយៈទូរស័ព្ទដៃដ៏ទំនើប។
«យ៉ូរី ប្រញាប់ថាមកចុះ!»
(រសៀលមិញខ្ញុំចេញទៅខាងក្រៅមិនបាននៅជាមួយ ម៉ារីអេ ពេញមួយថ្ងៃនោះទេ នាងបានប្រើប្រាស់ថ្នាំ សម្រាប់រម្ងាប់អារម្មណ៍កម្រិតធ្ងន់ នាងលេបអស់ជាច្រើនគ្រាប់ ធ្វើឱ្យនាងមានបញ្ហាធ្ងន់ធ្ងរ ថ្នាំក៏កាន់តែធ្វើទុក្ខខ្លាំងឡើងៗនិងបានធ្វើឱ្យនាងមានសភាពកាន់តែមិនប្រក្រតី ក្អួតចេញឈាមនិងមានរាងកាយក្នុងសភាពស្លេកស្លាំងខ្លាំងណាស់!)
ជុងហ្គុក ចាប់ផ្តើមយល់រឿង យល់ពីអត្ថន័យនៃសារលោតត្រឹមប្រយោគចុងក្រោយដែល ម៉ារីអេ បានផ្ញើចូលមកកាន់ខ្លួន÷
► អូនស្ទើរតែស្លាប់ទៅហើយ!!
ស្មារតីទាំងប៉ុន្មានភ្ញាក់ស្វាងចែសបីដូចជាត្រូវគេចាប់ទះប៉ុន្មានកំផ្លៀង គ្រាន់តែស្តាប់ដឹងឮសូរពាក្យ យ៉ូរី បកស្រាយចប់ភ្លាម នាយលែង លែងខ្វល់ពីអ្វីតទៅទៀត ទើបរហ័សរហួនបិទទូរស័ព្ទ ស្ទុះស្ទារទៅចាប់ទាញអាវធំមកពាក់មិនភ្លេចចាប់យកកាបូបទុកដាក់ឧបករណ៍បរិក្ខារពេទ្យរបស់ខ្លួនចេញទៅវឹង ស្របពេលដង្ហើមអ្នកដែលដេកស្តូកស្តឹងខាងលើគ្រែខាងណេះ ស្រាប់តែដកញាប់ញ័ររន្ថើន មិនយូរប៉ុន្មានទឹកភ្នែកក៏បានធ្លាយហូរច្រោកៗរមៀលផ្សើមក្រណាត់ខ្នើយតក់ៗ។
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomansaJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់