មួយសប្តាហ៍បន្ទាប់...
ការងារដ៏មមាញឹក នាថ្ងៃដំបូងបានចាប់ផ្តើមហើយ ថេយ៉ុង កំពុងស្ថិតក្នុង Photoroom ដែលរៀបចំធ្វើឡើង សម្រាប់ការថតរូប ផ្សាយម៉ាកផលិតផលថែរក្សាស្បែកមុខដំបូងបង្អស់ដែលគេទទួលបានការងារសហការណ៍ជាមួយដៃគូដ៏ថ្មីស្រឡាងជនជាតិអាមេរិកជាលើកដំបូងរបស់ខ្លួន។ កំលោះតូចក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតបង្ហាញពីមុខមាត់លម្អទៅដោយគ្រឿងសម្អាងតុបតែងផ្ទៃមុខយ៉ាងបវរ បូករួមទាំងគ្រឿងអលង្ការលម្អកាយ ធ្វើឱ្យសម្រស់ដ៏ល្អឯកគ្មានកន្លែងទាស់ កាន់តែទទួលបានការចាប់អារម្មណ៍និងភាពទាក់ទាញមួយផ្នែកធំទៀត។
ក្រឹក!ក្រឹក!
សំឡេងម៉ាស៊ីនកាមេរ៉ាបន្លឺសូរឡើងជាប់គ្នារដឹក បណ្តាលឱ្យតួឯកទូតសុឆន្ទៈនាំមុខឱ្យក្រុមហ៊ុន Facial Care Company ឬហៅកាត់ថា FCC កំពុងតែត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការថតរូបសម្រិតសម្រាំងបានយ៉ាងហ្មត់ចត់ចំពោះផលិតផលដែលខ្លួនកំពុងតែបានកាន់ជាប់ដៃនិងត្រៀមបង្ហាញអំពីគុណភាពព្រមទាំងរបៀបប្រើប្រាស់បញ្ចូលទៅក្នុង Short film បន្ថែមផងដែរ។
«ការងារបានបញ្ចប់ហើយរីករាយដែលបានសហការណ៍ជាមួយគ្នា!»
«រីករាយ!» ថេយ៉ុង បន្តសំណេះសំណាលជាមួយនិងម្ចាស់ក្រុមហ៊ុនរួមទាំង Agency ថ្មីរបស់ខ្លួនគឺ រីឌីណា នាងជាជនអាមេរិកហើយតែងតែមើលថែទាំគេក្នុងនាមជាអ្នកណែនាំការងារឬឆ្លងកាត់ការពិភាក្សាជាមួយដៃគូជំនួញផ្សេងៗទៀតយ៉ាងហ្មត់ចត់។
កាសែត ទស្សនារដ្តី នៅឯខាងប្រទេសកូរ៉េខាងត្បូង បានចុះផ្សាយអំពីព័ត៌មានឈានមុខគេដំបូងបង្អស់ មិនលើកលែង សូម្បីព័ត៌មាន Website នៅក្នុង Internet ក៏បានសរសេរព្រោងព្រាតអំពីកេរ្តិ៍ឈ្មោះរបស់ដ៏ពិរោះសាយភាយក្រអូបរបស់អ្នកកំលោះតូច ថេយ៉ុង កំពុងតែលូតលាស់ត្រួយខ្ចីល្បីល្បាញ នៅឯខាងក្រៅស្រុក ទទួលបានការងារជាអ្នកថតស្ពតផ្សព្វផ្សាយគ្រឿង សម្អាង Cosmetic ទាក់ទាញឱ្យមានភាពចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈឃ្លីបវីដេអូខ្លីៗដែលខ្លួនគេបានរៀបរាប់និយាយដ៏ក្បោះក្បាយហាក់បីដូចជាអ្នកស្ទាត់ជំនាញម្នាក់យ៉ាងអ៊ីចឹង។
@ភូមិគ្រឹះ គីម
«កូនប្រុសម៉ាក់ពូកែដល់ហើយ!» លោកស្រី ដារីរ៉ា រំភើបសប្បាយចិត្តរកពាក្យអីមកថ្លឹងថ្លែងពីអារម្មណ៍របស់គាត់ពេលនេះមិនបានទេ។
កាលពីដំបូងគាត់ពុំសូវហ៊ានប្រថុយបណ្តោយឱ្យកូនចេញទៅរស់នៅឯខាងក្រៅប្រទេសតែម្នាក់ឯងនោះទេ ព្រោះគិតខ្វល់ខ្វាយច្រើន ខ្លាចកូនមិនចេះមើលថែខ្លួនប្រាណ ចាប់តាំងតែពី ការញ៉ាំ ការគេង សូម្បីតែរឿងការងារក៏គាត់នេះកង្វល់ក្នុងចិត្តខ្លាំងណាស់ដែរ។ ប៉ុន្តែនៅពេលដឹងថាកូនអាច រកផ្លូវ រកច្រក ចេញបានដោយខ្លួនឯង គាត់បែរជាមានអារម្មណ៍កក់ក្តៅឡើងមកពេញមូយទំហឹង មិនសូវហេងហាងក្នុងចិត្តដូចពីមុនពេកទេ។
«ឃើញទេ ខ្ញុំប្រាប់បងរួចហើយថា ថេយ៉ុង ប្រាកដជាអាចរៀនរស់នៅប្រើជីវិតឯករាជ្យជារបស់ខ្លួនឯងបាន តាំងតែពីដំបូងខ្ញុំមើលទៅគេ រៀនក្រោក រៀនដើរ រឹងប៉ឹងដោយខ្លួនឯងបានច្រើនមកហើយ ទើបខ្ញុំតែងតែឧស្សាហ៍ប្រាប់ដល់បងកុំឱ្យបារម្ភច្រើនបន្តទៅមុខទៀត!» ដូជុន និយាយកៀកក្បែរៗជិតត្រចៀកបងស្រីរួចដើរក្រឡឹងសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ចូលទៅរកចាប់លើកទូរស័ព្ទដៃទំនើបដែលកំពុងតែមានខ្សែទំនាក់ទំនងភ្ជាប់បណ្តាញចូលមក។
«ហេឡូ! ឯងមានការអី?»
(អាទិត្យក្រោយមកជំនួសកន្លែងឱ្យយើងបានទេ?) គ្រាន់តែស្តាប់សម្តីក៏ដឹងយ៉ាងជ្រៅទៅហើយថាជានរណាគេដែរ។
«ចុះឯង..គិតបម្រុងទៅណា?»
(កុំចង់ដឹង ដឹងថាមានការរវល់ជាប់បំពេញធុរៈខ្លាំងទៅបានហើយ!)
«ហើយទៅប៉ុន្មានថ្ងៃ?»
(មួយសប្តាហ៍!)
«ស្អីហា យូរណាស់?»
(យូរស្អីប៉ុណ្ណឹង ចាំកន្លែងឱ្យផងមកវិញមានអីផ្ញើ!)
«អើរ!» ដូជុន ទម្លាក់ទូរស័ព្ទដៃចុះ ឈរទ្រឹងគិតមួយស្របក់ធំ ជុងហ្គុក មានកិច្ចការសំខាន់អីខ្លាំង ត្រូវសុំដាក់ច្បាប់ឈប់សម្រាកដល់ទៅមួយសប្តាហ៍បើតាមការស្នើសុំច្បាប់មុនៗគេឈប់យូរយ៉ាងច្រើន ត្រឹម ១ ទៅ ២ ថ្ងៃអីតែប៉ុណ្ណោះ។
"Hello this is my channel.."
"Started in workstation for my first time!"
"Get ready With Me!!!"
«ថេយ៉ុង ស្អាតខ្លាំងណាស់!» លោកស្រី ដារីរ៉ា កំពុងតែធ្វើការទស្សនាសម្លឹងមើលកូនប្រុសតែមួយគត់របស់ខ្លួន អង្គុយចំពោះមុខកញ្ចក់កាមេរ៉ាបង្ហាញពីទិដ្ឋភាពទាំងមូលក្នុងស្ថានីយ៍ការងារមួយកន្លែងនៅក្នុងទីក្រុងញ៉ូវយ៉កទាំងអស់នេះជាការធ្វើបទបង្ហាញអំពីការងារជា Modeling សម្រាប់ផលិតនូវវីដេអូ ជាការបើកគេហទំព័រគណនី YouTube ផ្លូវការរបស់ ថេយ៉ុង ជាលើកដំបូងផងដែរ។
"តាមការពិតការមករស់នៅស្រុកក្រៅតែម្នាក់ឯងវាមានការពិបាកខ្លាំងណាស់ ខ្ញុំនឹកម៉ាក់!"
"ប៉ុន្តែអ្វីដែលខ្ញុំត្រូវគិតខ្លាំងបំផុតគឺត្រូវធ្វើខ្លួនឱ្យពូកែគ្រប់យ៉ាងដូចជាម៉ាក់អ៊ីចឹងដែរ!"
"ខ្ញុំមករស់នៅទីនេះបានរយៈពេល ៣ សប្តាហ៍ជាងមកហើយ ដូច្នេះហើយការងារលើកដំបូងដែលខ្ញុំទទួលបានគឺការថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលប្រើប្រាស់សម្រាប់ស្បែកមុខ..ការងារទាំងនេះខ្ញុំចូលចិត្ត ខ្ញុំរីករាយធ្វើវាបានគ្រប់យ៉ាងទាំងអស់ ខ្ញុំពិតជាចូលចិត្តការថែទាំស្បែកនិងរាងកាយ ភាពស្រស់ស្អាតតែងតែនាំមុខជានិច្ច ដូច្នេះហើយការទទួលបានបទពិសោធន៍ជាច្រើននៅទីនេះ ខ្ញុំនិងចែករំលែកឱ្យអ្នកគ្រប់គ្នាបានដឹង បានស្គាល់អំពីជីវិតជានិស្សិតបរទេស រៀនផង ធ្វើការផង ដូចជាខ្ញុំនៅពេលនេះដែរ!"
"នៅទីនេះប្រើប្រាស់ភាសានិយាយច្រើន គឺភាសាបរទេស ការប្រើប្រាស់និយាយភាសាអង់គ្លេសឱ្យបានល្អ សរុបសេចក្តីមកខ្ញុំនៅតែប្រើប្រាស់ភាសាដើមកំណើតសម្រាប់និយាយទៅកាន់អ្នកទាំងអស់គ្នាដដែល គ្រាន់តែអាចលាយឡំជាមួយភាសាបរទេសបន្តិចបន្តួច សង្ឃឹមថាគ្រប់គ្នាមិនប្រកាន់ខឹង និងជួយគាំទ្រលើមាតិកាសង្គមរបស់ខ្ញុំបន្ថែមផងដែរ.."
"ចំណែកឯ Website សាកលវិទ្យាល័យដែលខ្ញុំកំពុងតែសិក្សារាល់ថ្ងៃ ខ្ញុំនិងទម្លាក់ Link ខាងក្រោមវីដេអូនេះទៅក្នុង Comment ដូច្នេះអ្នកទាំងអស់គ្នាអាចចុចចូលមើលពីចំណុចត្រួសៗខ្លះៗសម្រាប់ការស្វែងយល់បន្ថែម អរគុណ See You Next time.."
«កូនប្រុសម៉ាក់ពូកែខ្លាំងណាស់ ម៉ាក់ក៏នឹកកូនដូចគ្នាដែរ ថេយ៉ុង!» និយាយពីអារម្មណ៍របស់គាត់នៅពេលនេះវិញ គាត់សប្បាយចិត្តរំភើបរកពាក្យអ្វីមកនិយាយបកស្រាយជំនួសឱ្យស្នាមញញិមដ៏រីករាយមួយនេះមិនបាននោះឡើយ។ គាត់នៅតែសប្បាយចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់ ថេយ៉ុង កន្លងមក ក្នុងនាមជាមនុស្សពេញវ័យ គេបានខំប្រឹងយ៉ាងខ្លាំងចំពោះការរៀនសូត្រក៏ដូចជាការងារដែលគេកំពុងតែធ្វើសព្វថ្ងៃនេះ។ មិនថាអនាគតរបស់គេប្រែប្រួលក្លាយទៅជាយ៉ាងណានោះទេសម្រាប់ លោកស្រី ដារីរ៉ា នៅតែបន្តមានមោទនភាពចំពោះកូនប្រុសម្នាក់នេះជានិច្ច។
ទីក្រុងញ៉ូវយ៉ក ( New York )
ចំណាយពេលនៅខាងក្រៅអស់រយៈពេលពេញមួយថ្ងៃមក ថេយ៉ុង ក៏បានវិលត្រលប់មកកាន់កន្លែងស្នាក់នៅវិញយ៉ាងស្រួលចិត្តមួយរយៈនេះអាចថាមានពេលវេលារវល់ខ្លាំង មិនអាចឆ្លៀតរកពេលឱ្យខ្លួនឯងទំនេរបាន ប៉ុន្តែគេនៅតែមានស្នាមញញិមជានិច្ច ដ្បិតគិតថាបើរៀនធ្វើខ្លួនឱ្យសប្បាយៗចិត្តរៀងរាល់ថ្ងៃនិងគ្មានបញ្ហាចូលមករំខានយីយាស្មុគស្មាញក្នុងជីវិតនោះទេ។
«គាត់នៅបន្តតាមដានខ្ញុំទៀត?» ថេយ៉ុង អស់សំណើចសម្លឹងមើលអេក្រង់ទូរស័ព្ទដែលមានលោតសារ Chat ថ្មីៗចូលមក ជាគណនី Account Instagram ទីពីផ្លូវការរបស់ ជុងហ្គុក បានចុច Follow គេដដែល មិនតែប៉ុណ្ណោះនៅតាម Chat មកនិយាយជាហូរហែរទៀត មិនបានតបព្រោះគេរវល់ជាប់ធ្វើការនិងរៀនបន្ថែមផង។
«គាត់នៅតែសង្ហាដដែល!» ម្តងនេះ ថេយ៉ុង សម្លឹងមើលរូបភាពក្នុងសារបង្ហោះរបស់ ជុងហ្គុក ដោយស្នាមញញិមអឹមអៀន ពេលនាយថតរូបសង្ហា គួរឱ្យស្រឡាញ់ គួរឱ្យក្នាញ់ មើលឃើញពីជ្រុងណាក៏ស្អាតក៏សង្ហាឥតទាស់ក្នុងខ្សែភ្នែករបស់គេដែរ។
ទីងៗៗ...
«Chat មកទៀតហើយ!»
► រវល់ណាស់ឬ ទើបមិនតបបង?
► ដឹងទេបងនឹកអូនខ្លាំងណាស់
► តបពីបីម៉ាត់ក៏បានកុំស្ងាត់មាត់ ស្ងាត់សំឡេងអ៊ីចឹងបានទេ?
► Block បងធ្វើអី? បងនឹក!
ទីង!
◄ ហេតុអីបងត្រូវនឹកដល់ខ្ញុំ?
ថេយ៉ុង តបទាំងអាការៈអន្ទះសារចង់ដឹងហេតុផលរបស់នាយខ្លាំងណាស់។
► មកពីបងខានចួបមុខអូនយូរ
◄ ចង់ចួបធ្វើអី ក្រែងប៉ុន្មានឆ្នាំមុនបងជាអ្នកដេញខ្ញុំចេញហើយស្រែកថាស្អប់ខ្ញុំនោះអី?
► មកពីបងបារម្ភខ្លាចអូនខូចកេរ្តិ៍ឈ្មោះដោយសារតែបង!
◄ កេរ្តិ៍ឈ្មោះ? គ្រាន់តែស្រលាញ់គ្នាជាមួយបងខូចកេរ្តិ៍ឈ្មោះដែរ? ឬមួយបងក៏ជាមនុស្សប្រុសមិនល្អ?
► មិនមែនអ៊ីចឹងទេ!
ទីង!
ជុងហ្គុក រហ័សចុចផ្ញើ Link ព័ត៌មានចាស់ៗមកឱ្យ ថេយ៉ុង បានមើលជាក់ច្បាស់ផ្ទាល់និងភ្នែកខ្លួនឯង ដើម្បីអះអាងថាគេមិនបាននិយាយកុហកនោះទេ ទទួលស្គាល់ថាកាលពីមុនកំលោះតូចមិនសូវបានដឹងរឿងសង្គមព័ត៌មាន Online ច្រើនឡើយ ដោយសារម្តាយរបស់គេហាមប្រាមពុំអនុញ្ញាតឱ្យកូនប្រើប្រាស់ទូរស័ព្ទទំនើបៗ ទើប ថេយ៉ុង មិនអាចទទួលបានព័ត៌មានអ្វីសោះ សូម្បីតែនៅសង្គមខាងក្រៅក៏លោកស្រី ដារីរ៉ា បញ្ជាមិនឱ្យនរណាម្នាក់និយាយរឿងមិនល្អអំពីប្រធានបទស្នេហាក្តៅគគុករវាង ជុងហ្គុក និង ថេយ៉ុង ដែរ។
► ដោយសារតែបែបនេះ!
◄ ដោយសារតែមូលហេតុបែបនេះ? ហេតុអីបងមិនព្រមប្រាប់ដល់ខ្ញុំ?
ថេយ៉ុង ចាប់ផ្តើមអន់ចិត្ត និងយំសស្រាក់ចេញមករហាម ដឹងទេថាកាលណោះបេះដូងរបស់គេខ្ទេចប្រេះស្រាំប៉ុណ្ណា ក្តីស្រលាញ់ដែលគេមានចំពោះ ជុងហ្គុក ពិតជាជ្រាលជ្រៅខ្លាំងណាស់ មិនអាចលេងសើចបានទេ គេបានព្យាយាមសរសេរសំបុត្រផ្ញើទៅកាន់នាយជាច្រើនច្បាប់និងយំជាច្រើនដង ប្រើពេលវេលាយ៉ាងយូរដើម្បីព្យាយាមកាត់ចិត្តពីនាយដ៏លំបាក មកទល់និងពេលនេះទៅហើយអារម្មណ៍ទាំងអស់នោះនៅតែបន្តតក់ជាប់ក្នុងចិត្តគេជានិច្ច។
► បងដឹងថាការធ្វើបែបនោះ ធ្វើឱ្យអូនខូចចិត្តខ្លាំងប៉ុណ្ណា!
◄ បងកុំបាច់មកនិយាយកែខ្លួន!
► បងមិនបានតាំងចិត្តនិយាយកែខ្លួន ដើម្បីលុបលាងទោសកំហុសនោះទេ បងពិតជាមិនចង់ឱ្យរឿងរ៉ាវនាគ្រានោះវាយប្រហារទៅលើអូន ធ្វើឱ្យមានការប៉ះពាល់ចំពោះរឿងរៀនសូត្ររបស់អូនឡើយ ដោយសារតែអូនក៏នៅក្មេងខ្ចីខ្លាំងពេក។
◄ ខ្ញុំនៅតែមិនអាចសប្បាយចិត្តជាមួយការបកស្រាយរបស់បងដដែល បងបានបង្កស្នាមរបួសឱ្យខ្ញុំឈឺចាប់ច្រើនឆ្នាំមកនេះខ្លាំងណាស់ ខ្ញុំនឹកបង បងបែរជាព្យាយាមរត់គេចពីខ្ញុំ សូម្បីតែថ្ងៃដែលខ្ញុំឡើងទៅទទួលសញ្ញាបត្រក៏គ្មានវត្តមានរបស់បងទៅចូលរួមដែរ បងបាត់ទៅជាច្រើនខែឆ្នាំ នៅពេលដែលខ្ញុំធំពេញវ័យ ខ្ញុំមានការងារល្អៗធ្វើ ទើបបងងាកមកចាប់អារម្មណ៍ពីក្មេងដែលបងធ្លាប់តែបោះបង់ចោល មិនដែលយកភ្នែកមើល មិនដែលយកចិត្តទុកដាក់សួរនាំថាខ្ញុំមានមនោសញ្ចេតនាខ្លាំងប៉ុណ្ណាចំពោះបងនោះទេ?
► បងខ្វល់ពីអូនគ្រប់ជំហ៊ាន បងខ្វល់ខ្លាចថាអូនលំបាក ខ្វល់ច្រើនគិតថាអូនអាចនិងឈឺចាប់ដោយសារតែបងខ្លាំងប៉ុណ្ណា? អូនឈឺចាប់ប៉ុណ្ណា បងឈឺប៉ុននោះដូចគ្នា អូននឹកបង បងក៏នឹកអូន បងចង់ឱបអូន ចង់ប្រាប់ថា បងសូមទោស ឃើញអូនយំបងក៏ពិបាកចិត្ត បងចង់លួងអូន ជូតទឹកភ្នែកឱ្យអូន ពេលអូនខូចចិត្ត ចង់ថើបអូនពេលបងក្នាញ់និងអូន ចង់ឱបអូនឱ្យខ្លាំងៗ ប្រាប់ថាបងស្រលាញ់អូន!
◄ មនុស្សប្រុសដូចជាបងប្រែក្រឡាស់សម្តីបានគ្រប់វិនាទីតែរហូតហ្នឹង!
► នរណាថាបងក្រឡាស់សម្តី?
► សំបុត្រ ១៨២៥ ច្បាប់ រយៈពេល ៤ ឆ្នាំមកនេះ បងតបខ្ញុំបានត្រឹមមួយច្បាប់ ច្បាប់ចុងក្រោយដែលខ្ញុំទទួលបាន គឺពាក្យ បដិសេច..
◄ អូនចេះសរសេរសំបុត្រផ្ញើឱ្យមនុស្សប្រុស ចាប់តាំងពីអាយុ ១៥ ឆ្នាំ ឱ្យបងតបតយ៉ាងម៉េច? ប្រាប់ថាស្រលាញ់កូនក្មេងមិនទាន់គ្រប់អាយុអ៊ីចឹងឬ?
► ឥឡូវខ្ញុំគ្រប់អាយុ ១៨ ឆ្នាំហើយ បងគ្មានសំបុត្រអ្វីសរសេរមកផ្ញើខ្ញុំវិញទេអ្ហេស?
◄ មានតើស..តែជាសំបុត្រអាពាហ៍ពិពាហ៍!
► ខ្ញុំមិនព្រមចិត្តទន់ជាមួយនិងបងទេ បងមិនបាច់មកនិយាយធ្វើឱ្យខួរក្បាលខ្ញុំគិតខ្វល់ខ្វាយពីសម្តីរបស់បងបន្តទៅទៀតឡើយ។
◄ ស្អែកនេះបងទៅជួបអូន ឱ្យប្រាកដចិត្តថាបងស្រលាញ់អូន នឹកអូន ចង់ចួបអូនខ្លាំងប៉ុណ្ណា!!
ថេយ៉ុង លេបទឹកមាត់ក្អឹកៗឮសូរ ជុងហ្គុក និយាយបែបនេះ? តើវាជាការពិតមែនទេ? នាយនិងមកកាន់ទីនេះដើម្បីចួបគេពិតមែនទេ? គេភ្លឹកហើយសួរខ្លួនឯងជាច្រើនដងសម្លឹងមើល Chat ដែល ជុងហ្គុក ផ្ញើចូលមកបន្តកន្ទុយគ្នាជាហូរហែរទៀត។
► បងមិនចាំបាច់ធ្វើដល់ថ្នាក់នេះ
◄ វាចាំបាច់ ព្រោះបងនឹក!!
ម្តងនេះកំលោះតូចលែងតបតឆ្លើយឆ្លង ដ្បិតចិត្តមួយជឿ ចិត្តមួយទៀតមិនជឿ ព្រោះគិតថា ជុងហ្គុក ប្រហែលជានិយាយផ្តេសផ្តាស់អះអាងបានត្រឹមតែមាត់។ គេរវល់ការងារនៅឯមន្ទីពេទ្យខ្លាំងណាស់ គេច្បាស់ជាមិនឆ្លៀតពេលមកកាន់ទីនេះបាននោះទេ ម្យ៉ាងវិញទៀតគេធ្លាប់បានធ្វើឫកពាមិនសូវខ្វល់ខ្វាយពីខ្លួន ព្រោះតែងតែគិតពីកិច្ចការងារជាធំ រាល់ពេលបាននៅជាមួយ ថេយ៉ុង គេនិយាយពីរឿងការងារៗគ្មានពេលធូរស្បើយ ប្រសិនបើមនុស្សស្រលាញ់គ្នា គេច្បាស់ជាមិនយកលេសទាំងអស់នេះមកប្រើប្រាស់រាល់វេលាដែលបាននៅក្បែរគ្នានោះទេ។ គិតហើយកាន់តែខឹង រឹតតែអន់ចិត្តខ្លាំងៗលើសដើម។
(បងប្រាប់ឱ្យហើយណា ហាមតាមមករំខានបងទៀត បងធុញដល់កំពូលហើយ រវាងពួកយើងទាំងពីរនាក់ បានត្រឹមតែជាអ្នកស្គាល់គ្នាធម្មតាៗ មិនអាចមានអ្វីឱ្យលើសលួសពីពាក្យថាអ្នកជិតដិតនោះទេ កុំរំឭកដល់រឿងដែលគ្មានបានការមួយណាមកនិយាយទៀត ថេយ៍ នៅក្មេងខ្ចីណាស់ មិនសមនិងបងទេ ព្រោះបងក៏មិនដែលចាត់ទុក ថេយ៍ ឱ្យលើសពីពាក្យថាប្អូនប្រុសដែរ ឈប់ធ្វើខ្លួនគួរឱ្យរំខាន ឈប់តាមមកបង្ករឿងឱ្យបងឈឺក្បាលឥតល្ហែរទៀត ចាប់ពីពេលនេះតទៅ..)
«បងនៅតែចិត្តអាក្រក់ដដែលហ្នឹង!» ថេយ៉ុង បោះទូរស័ព្ទទៅម្ខាង បែរទៅចាប់យកកន្សែងមកកាន់ជាប់នឹងដៃ រួចសំដៅទៅរកបន្ទប់ទឹក ដើម្បីបានងូតទឹកសម្អាតខ្លួនចេញ។
ព្រឹកស្អែក
អាកាសយាន្តដ្ឋានជាតិ..
Just Now
Fly to → New York ♡
សារបង្ហោះនៅលើគណនី Instagram របស់ ជុងហ្គុក ទើបតែបាន Update កាលពីថ្មីៗនេះ ជាធម្មតាគេប្រើប្រាស់បណ្តាញសង្គមមួយនេះពុំសូវផូសរូបឬការដើរហើរទៅណាច្រើននោះទេ ប្រសិនបើគ្មានទុក្ខធុរៈការងារនាយក៏មិនចាំបាច់ត្រូវប្រើដែរ។ ប៉ុន្តែថ្ងៃនេះគេស្រាប់តែបានផូសរូប ភ្ជាប់ជាមួយទិដ្ឋភាពក្នុងអាកាសយាន្តដ្ឋាន ជារូបពាក់អាវធំ ពណ៌ខ្មៅ ស្ទាយអង្គុយគងអន្ទាក់ខ្លា លើកដៃបំពាក់នាឡិកាថ្លៃទំនើប បានកាន់កែវកាហ្វេម្ខាង យ៉ាងសង្ហាទាក់ទាញចិត្ត ខណៈការចុច Like , Comment ក៏បានកើនឡើងដូចគ្នាជាលំដាប់ផងដែរ បើគិតពីចំនួនអ្នកចុច Follow មានរហូតដល់ទៅ 2.1M Follower ខណៈគណនី Instagram របស់ ថេយ៉ុង កើនចំនួនអ្នកចុច Follow បន្ថែមរហូតដល់ទៅ 2.5M Follower ជាងឯណោះ។
Comment...
➦ គួរឱ្យសង្ស័យខ្លាំងណាស់
➦ ខ្ញុំចាប់អារម្មណ៍ពីខ្សែ.ក លើ.ករបស់គាត់ ដូចទៅនឹងខ្សែ.ករបស់ ថេយ៉ុង ពាក់បេះដាក់
➦ ទ្រាំនឹកអូនមិនបានហោះទៅចួបអូនហើយអ្ហេះ?
➦ ប្រាប់ថា Real Couple ហើយមិនជឿទៀត ! មើលចុះហោះទៅកាន់ New York ទៀត..Ayyy ខ្ញុំរង់ចាំគូស្នេហ៍មួយនេះបើកចំហទំនាក់ទំនងជាយូរមកហើយ ♥︎♥︎♥︎
See More.....
+++
«ចុម!អានេះ...?» ដូជុន ស្ទុះងើបគូទវឹបចេញពីកៅអី ធ្វើការខលទៅ កាន់ ជុងហ្គុក សួរនាំជាបន្ទាន់...
ទឺត!!!!
«ហេឡូ!»
(ឯងមានការអី?)
«នេះអ្ហេះហេតុផល? ដែលឱ្យយើងជួយដាក់ច្បាប់ការងារឱ្យពេញមួយសប្តាហ៍?»
(ត្រូវហើយ!)
«ឯងលេងលែនទេនឬ?»
(យើងដែលថាមិនពិត?)
«ស្អីហះ?»
(យន្តហោះចេញដំណើរហើយ!)
«អ៎េ.....អាជុងឈប់...យីអានេះបិទបាត់វ៉ី!» ដូជុន នឹកឡើងហួសអស់ពាក្យបរិយាយ បានត្រឹមតែលើកដៃជជុះសក់ក្បាលទាំងអារម្មណ៍ភ័យបុកពោះជំនួសមិត្តមិនដឹងថាទៅដល់ដេកក្រៅផ្ទះឬក្នុងផ្ទះជាមួយក្មួយប្រុសគេឬអត់ទេ?។
New York/ ញ៉ូវយ៉ក
Notifications..
ទីងៗ!!!!!
«គាត់ពិតជា....ពិតជាមកកាន់ទីនេះមែនឬ? ស្លាប់ហើយ...» ថេយ៉ុង លើកដៃអែសក្បាលខ្វោកៗ សភាពងើបពីដេករបស់គេពេលនេះប្រែជាមានអារម្មណ៍ថាស្វាងចែសយកតែមែនទេនតែម្តង។
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
Roman d'amourJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់