ពេលព្រឹក
ម៉ោង ៦:៣០ នាទី..
ថេយ៉ុង ភ្ញាក់ចាប់តាំងតែពីព្រលឹមមករៀបចំរឿងបាយទឹកនំចំណីជាច្រើនអនេក កាលពីមុនថាគេមិនសូវប៉ិនប្រសប់រឿងចង្រ្កាន្តជើងឆ្នាំង ប៉ុន្តែឥឡូវនេះគេអាច ចេះសព្វ ចេះគ្រប់ មើលត្រឹមមុខម្ហូប នៅពេញខាងលើតុនេះសម្បូរបែបច្រើនមុខណាស់ មានចាប់ពីផ្លែឈើស្រស់ៗ បង្អែមលាងមាត់ ម្ហូបស្ងោ ឆា ចៀនចួន ស៊ុប រាប់ភ្លេចមុខតម្រូវចិត្តស្វាមីហើយនិងកូនមមាញឹកណាស់ទម្រាំតែចម្អិនហើយរួចរាល់ ម៉ោងក៏ចរត្រឹម ៧:១៥ នាទីល្មមដែរ។
«ជុងស៊ូ ហា!!» ជុងហ្គុក ចាប់លើកពរកូនប្រុសពៅធ្ងន់កណ្តុកៗកណ្តៀតជាប់ទៅនឹងចង្កេះមិនភ្លេចថើបក្រញិចលើថ្ពាល់ទន់ល្មើយដូចកើយខ្នើយសំឡីគ្រញិចញក់ញីឱ្យសើចបន្លឺសំឡេងកក្អឹកទាំងព្រលឹម។
«Mummy ញ៉ាំញ៉ាំ!!» ជុងស៊ូ ស្រែកលើកដៃចង្អុលបបរគ្រឿងសាច់បង្គាលាន់ឮសូរសំឡេងទ្រហឹងអឺងកងព្រោះជាអាហារដែលគេចូលចិត្តញ៉ាំខ្លាំងណាស់។
«បានញ៉ាំឥឡូវហើយកូនម្តាយ!» ថេយ៉ុង ទាញចានក្បានមកចាប់ដួសចូកបបរគ្រឿង យកទៅអង្គុយបញ្ចុកកូនប្រុសពៅ ចំណែកឯ ជុងហ្គុក និង ហាជូន រូតរះស្រុះស្រូបអាហារពេលព្រឹករៀងៗខ្លួន។
«ឆ្ងាញ់ណាស់ Mummy!»
«បើឆ្ងាញ់ញ៉ាំឱ្យច្រើនៗទៅឆាប់ធំ!» ថេយ៉ុង បញ្ចុកកូនបណ្តើរសើចសប្បាយចិត្តបណ្តើរ ឃើញកូនសម្រុកញ៉ាំបានច្រើនអាហារដែលខ្លួនចម្អិនរួចហើយមានអារម្មណ៍រំភើបចិត្តណាស់ព្រោះបានបញ្ចេញស្នាដៃរាល់ថ្ងៃទោះគ្មាននរណាសរសើរឱ្យតែមានចំណែកប្តីហើយនិងកូនសរសើរខ្លួនទៅគ្រប់គ្រាន់ណាស់ណាទៅហើយ។
«ហាមាត់...ហ្វូៗ!!!» ហាជូន ចាប់សាច់មកផ្លុំឱ្យត្រជាក់រួចបញ្ចុកដល់មាត់ ជុងស៊ូ យ៉ាងសមទំនង ជុងហ្គុក ឯណេះទំពារបាយបណ្តើរ ញញិមបណ្តើរសម្លឹងមើលឃើញកូនៗយកអាសារចំពោះគ្នាចេះៗណាស់ សំណាងហើយដែលនាយទទួលបានកូនប្រុសប្រកបទៅដោយគន្លងធម៌យ៉ាងសមប្រកបទាំងពីរនាក់ដូច្នេះ។
«ឆ្ងាញ់អត់ ជុងស៊ូ?»
«ឱ្យតែម្ហូប Mummy ធ្វើឆ្ងាញ់តែទាំងអស់ហិហិ!» ថេយ៉ុង សើចយ៉ាងសប្បាយចិត្តឱនឈ្ងោកថើបថ្ពាល់កូនប្រុសពៅដោយចិត្តគ្រឺតក្នាញ់អស់ពីបេះដូង ហេតុអីពួកគេគួរឱ្យស្រលាញ់យ៉ាងនេះ បើទោះបីត្រូវប្រើពេលវេលាចិញ្ចឹមមើលថែបីបាច់អស់រយៈពេលឆ្នាំទៅមុខទៀត ក៏តស៊ូដើម្បីកូនមិនខ្ចីរអ៊ូថាហត់នឿយដែរ។
«ពូកែយកចិត្តណាស់កូនប្រុសពៅ!» ពួកគេមានគម្រោងយកកូនតែពីរនាក់ទេ ដោយសារតែគ្មានពេលបានមើលថែសម្រាប់កូនគ្រប់គ្រាន់ផង ណាមួយរវល់រឿងការងារទៀត ហើយពេលកំណើតកូនម្តងៗ ថេយ៉ុង តែងតែពិបាកក្នុងការពរពោះជានិច្ចទើបជុងហ្គុក សម្រេចសម្រួលថាយកកូនត្រឹមតែពីរនាក់បានហើយព្រោះអាណិតដល់ចិត្តភរិយាដែលស៊ូទ្រាំទ្ររយៈពេល ៩ខែ ១០ថ្ងៃ ពោពេញទៅដោយក្តីលំបាក។
«អូនគិតចង់ទៅឃេមភីងទេ?» ថេយ៉ុង ស្រាប់តែដកខ្សែភ្នែកចេញពីផ្ទៃមុខកូនៗ រួចក្រឡេកទៅសម្លឹងមើលមុខស្វាមីជាមួយការចងចិញ្ចើមឡើង។
«ទៅបោះតង់ហ្នឹងមែនទេបង?»
«អ៉ឹមទៅបោះតង់!»
«មិនល្អទេដឹងបង? មូសខាំកូនណាស់ ពេលយប់សត្វល្អិតក៏ច្រើនទៀត!»
«អ៊ីចឹងអូនចង់ទៅណា? ប្រាប់បងមក» ជុងហ្គុក អនុញ្ញាតខណៈ ថេយ៉ុងក៏សើចយ៉ាងស្រស់និងក្រោកដើរទៅចាប់ឱបកស្វាមីពីខាងក្រោយយ៉ាងណែន។
«ចង់ទៅផ្ទះចម្ការនៅឯ ដេហ្គូ ជាផ្ទះស្រុកកំណើតរបស់ម៉ាក់អូន នៅទីនោះមានទេសភាពស្អាតណាស់ ហើយក៏មានបរិយាកាសល្អណាស់ដែរ បើពួកយើងទៅឃេមភីងនៅទីនោះក៏ល្អដែរ ព្រោះមិនសូវមានព្រៃក្រាស់ក្រែល យ៉ាងណាក៏រៀបចំឱ្យកូនៗគេងខាងលើផ្ទះ ហើយពួកយើងក៏បោះតង់គេងខាងក្រោមផ្ទះតើល្អទេ?»
«បើមានផ្ទះដដែលម្តេចក៏អូនមិនព្រមគេងក្នុងផ្ទះដែរទៅហិហិ?»
រាងក្រាស់ស្រាប់តែសើចហាមាត់ហោះៗ បើគង់តែមានផ្ទះស្នាក់នៅដដែលចាំបាច់បោះតង់នាំតែខាតកម្លាំងធ្វើអី។
«អត់ទេ អូនចង់បោះតង់ហើយបានថតរូបស្អាតៗជាមួយគ្រួសារយើងហ្នឹងណាបងយល់ថាល្អទេ ជុងហ្គុក?»
«បែបណាក៏បានបងមិនជំទាស់ចិត្តអូនទេ!» ជុងហ្គុក យល់ព្រម ថេយ៉ុង ក៏សើចដោយអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងពន់ពេក។
«អរគុណណាប្តីសំឡាញ់!!»
«មិនអីទេ ប្រញាប់ញ៉ាំអាហារពេលព្រឹកទៅ បងឆាប់បានជូនអូនទៅហាងរួចក៏បង្ហួសទៅធានាគារតែម្តង សប្តាហ៍ក្រោយនេះចាំទៅឃេមភីងណា!»
«យេ Mummy Daddy បានជូនកូនដើរលេងហើយ!» ជុងស៊ូ ហាជូន ស្រែកឮៗកាលបើបានឮដំណឹងទៅដើរលេងកម្សាន្តនៅឯតាមខេត្ត នាំគ្នាសប្បាយអរកខិកកខុបខ្លាំងណាស់ ព្រោះពុំងាយរកបានឱកាសដ៏ល្អយ៉ាងនេះនោះទេ។
«ចង់ដើរលេងត្រូវតែខិតខំញ៉ាំបាយឱ្យអស់ណាកូនណា!»
«បាទ!» ក្មេងទាំងពីរឆ្លើយព្រមៗគ្នា រួចព្យាយាមញ៉ាំអាហារពេញខាងលើតុនេះឱ្យបានចម្អែតក្រពះគ្រប់គ្រាន់។
ធានាគារ JK-BNAK
តួនាទីការងារជាប្រធានកាន់កាប់ផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិក្នុងធានាគារឯកជនផ្ទាល់ខ្លួនបានផ្លាស់ប្តូររសជាតិជីវិតថ្មី សម្រាប់ការបំពេញទុក្ខធុរះបុរសក្នុងស្ថិតក្នុងវ័យ ៣៩ឆ្នាំ ឱ្យមានចិត្តគំនិតកាន់តែគិតបានជ្រៅជ្រះនិងវែងឆ្ងាយជាងមុន។ នៅក្នុងកិច្ចបម្រើការងារស្ថិតក្រោមកាតព្វកិច្ចដ៏សំខាន់នៃវិស័យធានាគារឯកជននៅក្នុងប្រទេសយ៉ាងចាំបាច់។ ជុងហ្គុក ជាបុរសតែងតែឧស្សាហ៍ព្យាយាមចំពោះរឿងការងារខ្លាំងណាស់ ដល់ថ្នាក់ធ្វើការទាល់តែបានខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពហើយទើបនាយពេញចិត្តក្នុងការបញ្ចេញស្នាដៃបង្ហាញបង្កើតទស្សនីយភាពផ្សេងៗឱ្យអ្នកដទៃបានឃើញច្បាស់អំពីសមិទ្ធផលដ៏ល្អឥតខ្ចោះចាកចេញពីស្នាដៃរបស់ខ្លួនដោយផ្ទាល់។
បច្ចុប្បន្នសព្វថ្ងៃនេះគម្រោងការប្រកួតប្រជែងកើតមានច្រើនសន្ធឹកសន្ធាប់ណាស់ជុំវិញការធ្វើទីផ្សារផ្សព្វផ្សាយដ៏ទូលំទូលាយនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ដូចជាមានការចែកចាយខិត្តប័ណ្ណទៅគ្រប់ទីកន្លែងនៃភ្នាក់ងារបុគ្គលិកផ្នែកឃោនា ការបញ្ចុះបញ្ចូលអតិថិជន អូសទាញចំណាប់អារម្មណ៍ក្នុងការផ្តល់សេវាកម្មប្រាក់កម្ចីក៏ដូចជាការសន្សំប្រាក់កាក់បញ្ជើទៅតាមធានាគារនីមួយៗខុសៗគ្នា (តាមមុខងារគោលការណ៍ការងារនៃធានាគារជាតិឬអន្តរជាតិ) ជាច្រើនទៀតផងដែរ។ មិនតែប៉ុណ្ណោះវិស័យមួយនេះហាក់បីមានការចរាចរណ៍យ៉ាងឆាប់រហ័សក្នុងការវិឌ្ឍន៍វិស័យបង្កើតគ្រឹះស្ថានហរិញ្ញវត្ថុក្នុងប្រទេសស្របច្បាប់ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលដ៏ត្រឹមត្រូវបន្ថែមទៀតផងដែរ។
ក្រាក!!
«លោកប្រធាន!» អីនសុង ជាបុគ្គលិកប្រុសបម្រើការងារផ្នែកភ្នាក់ងារឥណទាននាំចូលបញ្ជីការងារបានឧទានឡើងទៅកាន់ប្រធាននៃការិយាល័យត្រួតពិនិត្យដោយទឹកមុខដ៏សោមនស្សរីករាយ។
«ចូលមក!» ជុងហ្គុក បើកការអនុញ្ញាតរួចងាកទៅញញិមរាក់ទាក់ចំពោះបុគ្គលិកជ្រកកោនក្រោមដំបូលការងារតែមួយយ៉ាងយកចិត្តទុកដាក់។
«ខ្ញុំយកឯកសារតម្រូវការត្រួតពិនិត្យមកជូនលោក!»
«អរគុណច្រើន!» អីនសុង ខាងណេះបែរជាជ្រួញចិញ្ចើមជ្រឹមត្របក់ភ្នែក ជាទូទៅគេបានឆ្លងកាត់ការបម្រើការងារនៅធានាគារផ្សេងៗទៀត ក៏មិនសូវបានចួបប្រធានការិយាល័យឯណាប្រកបដោយក្រមសីលធម៌យ៉ាងនេះនោះដែរ។ ដ្បិតរាល់ដងចួបតែមនុស្សអាងសិទ្ធអាងអំណាច មានពេលខ្លះមុខមាត់មិនរីក ធ្វើការយកតួនាទីគាបសង្កត់បុគ្គលិកជាធំ ទើបតែបានផ្លាស់ប្តូរមកធ្វើការនៅទីនេះជាលើកទីមួយទេដែលបានចួបប្រធានរួសរាយរាក់ទាក់សុភាពរាបសារដល់ថ្នាក់នេះ។
«លោកប្រធានត្រូវការកាហ្វេដែរទេបាទ?» ដោយសារតែឃើញថាតុធ្វើការរបស់ ជុងហ្គុក ទទេស្អាតខ្លាំងពេក ទើប អីនសុង ធ្វើជាសួរយកគួរបន្ថែមទៅ។
«មិនអីទេ ខ្ញុំញ៉ាំទឹកសុទ្ធធម្មតាបានហើយ!» កាន់តែចម្លែកទៀតហើយ ហេតុអ្វីទើបបានជានាយមិនចូលចិត្តការផឹកកាហ្វេដូចដែលអតីតប្រធានចាស់តែងឧស្សាហ៍ពិសាររាល់ដងដូច្នេះ។
«ការផឹកកាហ្វេច្រើន អាចបណ្តាលឱ្យមានផលប៉ះពាល់ខ្លះ និងផ្តល់អត្ថប្រយោជន៍ខ្លះដែរ ជៀសវាងការមានបញ្ហាចំពោះសុខភាព គ្រប់គ្នាគួរតែជ្រើសរើសការញ៉ាំកាហ្វេប្រភេទណាដែលជំនួយដល់សុខភាពឱ្យបានត្រឹមត្រូវផង!»
ជុងហ្គុក និយាយដំណាលនិងឫកពាឱនឈ្ងោកត្រួតពិនិត្យសម្លឹងមើលឯកសារទាំងអស់នោះដោយការហ្មត់ចត់ដ៏ម៉ិតប្រាយ ចំណែកឯអ្នកកំលោះ អីនសុង ខាងណេះបានត្រឹមតែឈរលួចញញិមញញែមចំពោះការផ្ញើសារដាស់តឿនរបស់លោកប្រធានដូច្នេះដែរ។
«លោកប្រធានណែននាំប្រៀបដូចជាវេជ្ជបណ្ឌិតម្នាក់អ៊ីចឹង!»
«ព្រោះខ្ញុំជាអតីតវេជ្ជបណ្ឌិតនិងដុកទ័រធំនៅមន្ទីពេទ្យ Sejeong!»
នៅពេលចូលដល់រឿងប្រធានបទមន្ទីពេទ្យ Sejeong ធ្វើឱ្យនាយកំលោះ អីនសុង យើងហាក់បីភ្ញាក់ស្វាងចែសចេញពីចម្ងល់ទាំងឡាយតាមទៅដោយខ្សែភ្នែកដ៏ភ្ញាក់ផ្អើល។ តាមការពិត ជុងហ្គុក មិនមែនមានត្រឹមតែទេពកោសល្យពឹងផ្អែកលើជំនាញការងារដ៏ប៉ិនប្រសប់នោះទេ ប៉ុន្តែបើនិយាយអំពីបុគ្គលលក្ខណៈនាយក៏ជាមនុស្សដែលបានជួយជ្រោមជ្រែងរឿងកង្វះខាតជាច្រើននៅក្នុងសង្គមម្នាក់ដែរ។ មិនត្រឹមតែបានឆ្លុះបញ្ចាំងលើ Screen ទូរស័ព្ទឬកញ្ចក់ទូរទស្សន៍និងទស្សនាវដ្តីផ្សេងៗតែប៉ុណ្ណោះនោះទេ ជីវិតពិតខាងក្រៅក៏នាយជាមនុស្សពូកែជួយយកអាសារខ្នះខ្នែងចំពោះមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនដូច្នេះដែរ។
«លោកប្រធានពិតជាពូកែដូចជាពាក្យគេថាដូច្នេះមែន!» ជុងហ្គុក អស់សំណើចបន្តិច រួចគ្រវីក្បាលតិចៗមុននឹងវាចាតបតនិងសម្តី អីនសុង÷
«ជីវិតរបស់មនុស្សម្នាក់ៗមិនមែនអាចរស់នៅត្រឹមតែមួយកន្លែងបានទេ ជួនកាលគ្រាន់តែពួកយើងមិនទាន់បញ្ចេញសមត្ថភាពអស់តែប៉ុណ្ណោះ!»
«បាទ!» ជុងហ្គុក ទម្លាក់ចុងប៊ិកស៊ីញ្ញេលើឯកសារត្រួតពិនិត្យចប់ទើបក្រឡេកទៅសម្លឹងមើលនាឡិការបារាំងដែលព្យួរជាប់នឹងជញ្ជាំងចរត្រឹមម៉ោង ៤:២០ នាទីល្ងាច ជាពេលវេលាដែលត្រូវឈប់សម្រាកពីការងារល្មម។
ភូមិគ្រឹះ ចន
សំឡេងម៉ាស៊ីនរថយន្តបរចូលមកដល់ខាងក្នុងទីធ្លាភូមិគ្រឹះដូចសព្វមួយដង ម្ចាស់រថយន្តដ៏ទំនើបមួយគ្រឿងនេះក៏ជាមនុស្សដដែលដូចគ្នាដែរគ្មានអ្វីខុសប្លែកទេ។
ជុងហ្គុក លើកចុងម្រាមដៃចាប់ប្រលេះឡេវអាវគ្រ័ហ្សេធំឱ្យមានសភាពរៀងធូររលុងបន្តិច សន្សឹមដើរចូលទៅដាក់គូទអង្គុយចុះលើសាឡុងក្បែរកូនប្រុសពៅមិនភ្លេចចាប់លើក ជុងស៊ូ មកដាក់ខាងលើភ្លៅបន្ថែមដែរ។
«បានអីញ៉ាំហ្នឹងកូន?»
«នំសូកូឡា Daddy!» ជុងស៊ូ ប្រាប់រួចសើចបញ្ចេញធ្មេញប្រឡាក់សូកូឡាឡើងខ្មៅធ្វើឱ្យឪពុកខាងណេះអស់សំណើចនិងចាប់ថើបលើថ្ងាស់គេមួយខ្សឺតថែម។
«ហាជូន ហា..» ទើបតែបានចាប់អារម្មណ៍អំពីឫកពាកូនប្រុសច្បងដែលអង្គុយសំកុកស្ងាត់មាត់ស្ងាត់ក នៅលើសាឡុងចំពោះមុខខ្លួន ជុងហ្គុក ក៏ស្រាប់តែចាប់មានអារម្មណ៍បារម្ភពីកូនខ្លាំងមួយរំពេច។
«មកជិត Daddy មកអ្នកណាធ្វើអីកូនទៀតហើយ?» អាល្អិតស្តាប់ឮសូរការដង្ហោយហៅរួចរំកិលខ្លួនរត់ទ្រុយចូលមករកឪពុក ប្រអប់ដៃដ៏ក្រាស់រហ័សចាប់លើកក្រសោបរាងតូចមកឱបជាប់ដើមទ្រូង ប្រើដៃម្ខាងទៀតចាប់ច្បិចបេះបួយថ្ពាល់ប៉ោងៗនៅលើទឹកមុខស្ងួតក្រៀមក្នុងសភាពព្រួយបារម្ភ។
«កូនមិនអីទេ!» ហាជូន តបដោយអារម្មណ៍មិនសូវសប្បាយចិត្ត។
«គាត់ខូចចិត្តរឿងប្រុស Daddy!!» ជុងស៊ូ និយាយប្រាប់រួចដៀងខ្សែភ្នែកសម្លឹងមើលសភាព ហាជូន ដែលអង្គុយធ្វើមុខមិងមាំងដាក់ខ្លួនមិនព្រមឈប់។
«..........» ជុងហ្គុក ស្ងាត់មាត់ច្រៀប លើកដៃជាសញ្ញាហាមមិនឱ្យ ជុងស៊ូ ពោលពាក្យផ្តេសផ្តាស កាលបើឃើញថា ថេយ៉ុង កំពុងតែចាប់ដើរចូលមកទីនេះល្មមដែរ។
«Mummy សិចស៊ីម្ល៉េះថ្ងៃនេះ..ហិហិ!» ជុងស៊ូ លាន់មាត់សួរពេលឃើញ ថេយ៉ុង ស្លៀកខោជើងខ្លីត្រឹមភ្លៅនិងអាវយឺតស្តើងពណ៌.សខ្លីកំពិតខើចលើផ្ចិតបន្តិច។
«សិចស៊ីបង្អួតខ្សែភ្នែក Daddy កូនហ្នឹងណា!» ថេយ៉ុង ធ្មេចភ្នែកញ៉ាក់ចិញ្ចើមយ៉ាងច្រឡឺមញ៉ោះ ជុងហ្គុក ឱ្យមានអារម្មណ៍គ្រឺតក្នាញ់ចំពោះខ្លួន។
«អូនទៅណា?»
«អូនទៅយកអីវ៉ាន់គេដឹកមកហើយ!»
«អត់ទេ ស្លៀកពាក់អ៊ីចឹងដើរចេញទៅខាងក្រៅមិនបានទេមកវិញ!»
ជុងហ្គុក ស្លន់ដាក់កូនៗចុះពីលើភ្លៅដើរទៅចាប់ឱបចង្កេះតូចអង្ក្រងយ៉ាងណែនពីខាងក្រោយជាប់។
«ហិហិ..មើល៍លែង..អូនទៅយកអីវ៉ាន់!» ថេយ៉ុង ប្រាប់ទាំងសើចកក្អឹក។
«ហាជូន ចេញទៅយកជំនួស Mummy មកកូន!» នាយទើបតែដាច់ចិត្តប្រើកូនម្តងនេះទេ ខណៈ ហាជូន ក៏ឯណេះក៏ស្ទុះស្ទាររត់វឹងចេញទៅបាត់មិនឱ្យឪពុកក្នក់ចិត្តឡើយ។
«លែងអូនមើល..ឱបអូនមិនចេះខ្មាសកូនទេអ្ហេះ?»
«ខ្មាសអី? កូនឃើញយើងថើបគ្នារាល់តែពេលសោះ អូនឯងឆាប់ទៅផ្លាស់ប្តូរខោអាវចេញភ្លាម!» ទ្រាំលែងបាន ជុងហ្គុក ចាប់អូសដៃរាងតូចដើរឡើងទៅខាងលើបន្ទប់ភ្លាមៗ ថេយ៉ុង ឯណេះភ័យស្លេកមាត់ ខំប្រឹងរើផងស្រែកផងតែគ្មាននរណាម្នាក់ជួយបានក្រៅពីភាពទួញអង្វរស្វាមីនោះទេ។
«លែងអូន..លែង..»
ក្រឹក!
គន្លឹះទ្វារចាក់បិទជិតស្លប់ ជុងហ្គុក រុញ ថេយ៉ុង ទៅលើគ្រែថ្នមៗរួចឡើងជិះពីលើញញិមចុងមាត់ពោពេញដោយល្បិចកល។
«ថ្ងៃនេះអូនឌឺបងសម្បើមណាស់!» នាយថាចប់ចាប់ក្រសោបសង្កត់ប្រអប់ដៃទាំងពីររបស់ភរិយាជាប់លើពូក រួចញ៉ាក់ចិញ្ចើមឌឺដងក្នុងទឹកមុខលេបខាយគួរឱ្យចង់ធាក់។
«ប្រយ័ត្នកូនចូលមកវីវរហើយណាបង!»
«វីវរអី..បើបងចាក់គន្លឹះទ្វារជាប់ហើយ?» ថេយ៉ុង ធ្វើមុខមិងមាំងរួចគ្រវីក្បាលប្រកែកទាំងអារម្មណ៍មិនស្រណុកក្នុងចិត្ត។
«បងកុំលេងសើចច្រើនពេកទៅមើល!»
«បងមិនបានលេងសើចទេ អូនមុនទេតើសដែលជាអ្នកឱ្យដៃបងមុននោះ?» ជុងហ្គុក ក្រឡេកមកសម្លឹងមើលគល់ភ្លៅស.ស្រឡូនខ្ចីញ៉េញគួរឱ្យចង់ចាប់គ្រញិច ទទួលស្គាល់ថាជើងរបស់ ថេយ៉ុង ពិតជាស្អាតណាស់ ថែមទាំងមានស្បែកទន់ល្មើយគួរឱ្យចង់ថ្នាក់ថ្នមផងទៀត រឹតតែសម្លឹងកាន់តែគ្រឺតក្នាញ់។
«កុំសម្លឹងមើលអូនក្នុងក្រសែភ្នែកបែបនេះបានទេ!» ថេយ៉ុង វាយលើស្មានាយតិចៗ។
«យ៉ាងម៉េចវានៅមិនទាន់ស័ក្តសមទេមែនទេ?» ម្រាមដៃរស់រវើកដ៏រពឹសឆ្លៀតឱកាសនៅពុំស្ងៀមចាប់កាន់បង្អូសកាត់លើគល់ភ្លៅស្រឡូនអង្អែលថ្នមៗរួចក៏ប្រើចុងម្រាមដៃច្បិចតិចៗក្តិតសាច់ភ្លៅនោះឱ្យរាងតូចចាប់មានអារម្មណ៍ស្រើបស្រាល។
«ចន ជុងហ្គុក!»
«ហៅឈ្មោះបងចំៗបែបនេះគួរតែដាក់ទោសឱ្យទ្រោមខ្លួនម្តង!»
«អ្ហាយយ!!!»
«អរគុណលោកពូ!» ហាជូន ទទួលយកកញ្ចប់អីវ៉ាន់ជាថង់កញ្ចប់តូចមួយពីដៃនាយកំលោះអ្នកដឹកជញ្ជូនអីវ៉ាន់រួចរាល់ទើបក្រឡេកទៅសម្លឹងមើលឃើញវត្តមាន យ៉ុនណាម បណ្តើរក្មេងស្រីម្នាក់ដើរចេញពីម៉ាតលក់ទំនិញក្បែរនេះជាមួយនិងទឹកមុខស្រងាកចិត្តជាខ្លាំង។
«គេមានឆង់ឆាបាត់នុះ!» ជុងស៊ូ លាន់មាត់និយាយក្រឡេកទៅសម្លឹងមើលចំហៀងផ្ទៃមុខ ហាជូន ដោយខ្សែភ្នែកចំអក។
«ជុងស៊ូ!!!»
«ខ្ញុំប្រាប់ហើយថាគេមិនស្រលាញ់បងទេ មើលបងស្រីម្នាក់នោះទៅមើល៍ស្អាតសឹងអី បងយកប្រៀបគេម្តេចនិងបានទៅ?»
«ជុងស៊ូ បងគឺស្អាតជាងនាងឯងឈប់និយាយស្តីផ្តេសផ្តាសទៀតទៅ...អ្ហាយយយយ...អាយ...អ្ហា...Mummy Daddy ហ៊ឹកៗ!!»
«ចំជាឆ្កួតពិតមែន..ចន ហាជូន!!!»
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
Lãng mạnJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់