ភាគ៣៩៖ឃេមភីងផ្អែមល្ហែម

2.6K 99 0
                                    

    ថេយ៉ុង ខំប្រឹងស្រែកផង រើបម្រះផង ទីបំផុតនៅតែគ្មានបានប្រយោជន៍អ្វីដដែល។ ជុងហ្គុក ថែថើបរាងតូចច្រឡឹងពីក្បាលដល់ចុងជើងសព្វពាសពេញខ្លួនប្រាណពុំឱ្យខ្វះចន្លោះប្រហោងណានោះទេថ្ងៃនេះមានអារម្មណ៍ក្នាញ់ភរិយាវ័យក្មេងខ្លាំងពេក លែងមានចិត្តគិតគូរអំពីសុខទុក្ខកូនៗដែលនៅរត់លេងជាន់ខាងក្រោមអស់ទៅហើយ។
    តុៗៗ....
    «ហាជូន!!!»
    «យីកូននេះ!» ជុងហ្គុក ផ្អាកសកម្មភាពភ្លាមៗងាកទៅសម្លឹងមើលមាត់ទ្វារដែលបន្លឺសំឡេងគោះស្ទើរតែបែកក្រញរម្រាមដៃទៅហើយនោះ។
    «ហ៊ឺៗ..Mummy!!» ចង្វាក់ស្នេហារោលរាលទាំងអម្បាលមាណត្រូវបានបញ្ឈប់សកម្មភាពភ្លាមៗ រាងតូចក្នុងសភាពននលគកគ្មានក្រណាត់បិទបាំងរាងកាយភ្ញាក់បះដៃបះជើងស្ទុះវឹងទៅចាប់អាវឃ្លុំយកមកពាក់បិទបាំងរាងកាយទទេស្អាតតាមដោយក្តីតក់ស្លុត កាលបើឮសូរសំឡេងកូនស្រែកទ្រហោយំយ៉ាងកងរំពងឡើងខ្លាំងពេក។
    «ទៅហើយកូន..ទៅហើយ..» ថេយ៉ុង រហ័សទាញទ្វារចុចបើកគន្លឹះ សម្លឹងមើលវត្តមាន ហាជូន កំពុងឈរយំអណ្តឺតអណ្តក់គគ្រូកខាងមុខមាត់ទ្វារបន្ទប់ដោយទឹកមុខកម្សត់អស់ពីចិត្តពីថ្លើម។
    «កើតអីហះ? ប្អូនវាយទៀតហើយមែនទេ?»
    «អត់ទេ Mum.. Mummy ហ៊ឹកៗៗ..ហ៊ឺៗ..»
    «បើមិនមែនប្អូនវាយកូនយំធ្វើអ្វី?»
    «កូនខូចចិត្តហះ ខូចចិត្តណាស់ Mummy ខូចចិត្ត!!!» ហាជូន ឈោងដៃទាំងគូទៅចាប់ឱបក្រសោបលើចង្កេះតូច ថេយ៉ុង យំញ័រខ្លួនប្រាណសសឹកគួរឱ្យអាណិត។
    «មិនអីទេណា..មិនអីទេ កុំយំអីកូន!» ថេយ៉ុង ចាប់ក្រសោបលើកពរ ហាជូន នាំគេចូលទៅខាងក្នុងបន្ទប់ សន្សឹមដាក់ឱ្យក្មេងតូចគេងកណ្តាលគ្រែរួចសម្លឹងមើលផ្ទៃមុខស្មឿគតាមដោយខ្សែភ្នែកបារម្ភណាស់។
    «Mummy!!»
    «ហ្អឹម?»
    «Mummy គេងឱបកូនមក Mummy!!»
    «បានតើស Mummy នៅគេងឱបកូនណា!» ថេយ៉ុង ដាក់ខ្លួនគេងលូកដៃទៅចាប់ឱបខ្លួនតូចក្តៅគគុក កំពុងតែយំញ័រខ្លួនរណ្តំក្នុងរង្វង់ដៃទទ្រើក ហាជូន ងាកបែរខិតទៅចាប់ឱប ថេយ៉ុង យ៉ាងណែនខ្វិតបន្តយំរហូតទាល់តែអស់ចិត្តអស់ចង់ទើបយល់ព្រមស្ងាត់។
    «នរណាធ្វើអីកូន? ប្រាប់ Mummy មើល?»
    «ហាជូន អត់សប្បាយចិត្តទេ ហាជូន ចង់នៅជាមួយ Mummy!»
    «អត់សប្បាយចិត្តរឿងអី? ទៅទិញសម្លៀកបំពាក់ថ្មីៗទេ Mummy ជូនកូនទៅផ្សារ រើសមើលដោយផ្ទាល់ឬដាក់ការកុម្មង់ ក្នុងវេបសាយអនឡាញកូនថាយ៉ាងម៉េចដែរ?ទិញឈុតថ្មីឱ្យច្រើនៗ ទុកពាក់ថ្ងៃទៅឃេមភីងជាមួយ Mummy Daddy តើល្អទេ?» ហាជូន ញញិមមុខរីកដូចគ្រាប់ជីរួចងក់ក្បាលញាប់ស្អេកខិតឡើងខាងលើបន្តិចដើម្បីឱ្យ ថេយ៉ុង ឈ្ងោកថើបបបូរមាត់ខ្លួនមួយខ្សឺត។
    «ចាំ Mummy ទិញដង្កៀបស្អាតៗឱ្យកូនទុកកៀបសក់ពេលថតរូបដែរណា..»
    «ទិញដង្កៀបរូបតុបប៉ាលីណា Mummy!»
    «ទិញរូបអីក៏បានដែរឱ្យតែកូនពេញចិត្តចង់បាន!»
    «ហិហិ ហាជូន សប្បាយចិត្តណាស់!!» សំឡេងយំអម្បាញ់មិញបែរជាស្ងាត់បាត់សូន្យឈឹង ជំនួសមកវិញដោយសំឡេងសើចឮៗយ៉ាងកក្អឹកនាំយកស្នាមញញិមម្តាយឪពុកទាំងពីរនាក់មានអារម្មណ៍រីករាយឡើងវិញ កាលបើឃើញកូនប្រុសហាក់បីមានអារម្មណ៍ប្រសើរឡើងជាងមុនថែមមួយកម្រិតទៀត។
   
    សប្តាហ៍ក្រោយ
    ខេត្ត ដេហ្គូ/ Daegu
    មកតាមពេលវេលាដែលបានសន្យាហើយនៅពេលនេះពួកគេបានធ្វើដំណើរមកដល់ទឹកដីដេហ្គូជាលើកដំបូងសម្រាប់ ជុងហ្គុក និងក្មេងៗដែលបានមកលេងកម្សាន្តនៅទីនេះជាលើកដំបូងបង្អស់។ នៅជុំវិញបរិវេណផ្ទះចម្ការដែលមានដីនិងទីធ្លាដ៏ធំល្វឹងល្វើយ ញ៉ាំងឱ្យយើងអាចសង្កេតឃើញអំពីដើមប៉ោមជាច្រើន ដាំដុះលើដីដែលមានជីវជាតិបូកផ្សំទាំងបរិយាកាសដ៏ត្រជាក់ស្រេងនិងលោមព័ទ្ធទៅដោយរបងឈើដែលបានធ្វើសម្រាប់ការពារធ្លាដីខាងក្រៅយ៉ាងមានរបៀបរៀបរយផងទៀត។
    «អូយស្អាតណាស់ Mummy!» ហាជូន រត់ប្រដេញគ្នាលេងយ៉ាងសើចសប្បាយឮៗជាមួយនិង ជុងស៊ូ ហាក់បីដូចជាត្រេកអរប្លែកភ្នែកណាស់ នៅពេលដែលបានមកដល់ទីនេះភ្លាមទេសភាពដ៏ស្រស់ស្អាតបរិយាកាសក៏ល្អធ្វើឱ្យក្មេងៗចូលចិត្តសម្បើមណាស់។
    «Daddy ថតរូបឱ្យកូនផងមើល!»
    «បាទកូន ចាំបន្តិចណា ធ្វើ style ផងទៅ!» ថេយ៉ុង ឈរសើចរីកថ្ពាល់គ្រហាញៗសម្លឹងមើល ហាជូន ឈរធ្វើឫកក្រមិចក្រមើមលើកដៃលើកជើងញញិមញញែមសើចស្ញេញៗដើម្បីថតរូបជាមួយប្អូនប្រុសពៅខ្លួនសមទំនងដូចមនុស្សធំយើងអ៊ីចឹង។
    «សឺត!» ហាជូន ឱនថើបគ្រញិចលើថ្ពាល់ ជុងស៊ូ ថតរូបបានច្រើនសន្លឹកហើយទើបនាំគ្នាដើរសំដៅទៅរកផ្ទះចម្ការដើម្បីអង្គុយអាហារពេលថ្ងៃត្រង់នៅទីនោះ។ ខ្យល់ធ្លាក់បក់ចុះមកត្រសៀករំកិលសំឡេងស្លឹកឈើងាប់ក្រៀមៗ ឱ្យធ្លាក់ចុះមករពុយៗ អមដំណាលនិងសំឡេងសត្វចាបស្រែក ខណៈមេឃក៏ប្រែទៅជាស្រទុំ បង្កឱ្យទិដ្ឋភាពទាំងមូលកាន់តែបន្ថែមពណ៌ទេសភាពដែលនៅទីនេះដ៏ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត។
    «បានមកលេងទីនេះមានអារម្មណ៍យ៉ាងម៉េចដែរកូន?» ថេយ៉ុង សួរឡើងស្របពេលកំពុងអង្គុយចិតសំបកប៉ោម។
    «កូនសប្បាយចិត្តណាស់ មកទីនេះល្ហើយស្រួយអើយស្រួយ ចង់តែគេងមិនចង់ត្រលប់ទៅស៊ែលអូលវិញទេ!!» ហាជូន ឆ្លើយចប់ផ្អែកខ្នងលើដើមទ្រូងទូលាយដ៏កក់ក្តៅរបស់ ជុងហ្គុក រួចបិទភ្នែកទំពារផ្លែប៉ោមក្នុងមាត់យ៉ាងឆ្ងាញ់ពិសារ។
    «ចាំមើលពេលដល់ថ្ងៃទៅវិញ Mummy ទុកកូនចោលឱ្យនៅទីនេះហើយ!»
    «គាត់មិនចង់ទៅទីក្រុងវិញដោយសារតែមូលហេតុមួយចំនួន គាត់ខ្លាចទៅឃើញមុខបង យ៉ុនណាម ដើរបណ្តើរក្មេងស្រីម្នាក់ កាលពីអាទិត្យមុនគាត់យំសោកបោកខ្លួនដោយសារតែរឿងអស់ហ្នឹង!» ជុងស៊ូ និយាយប៉ប៉ោចបណ្តើរនិងសំឡេងសំណើចសើចចម្អកឮៗប្រកាសឱ្យ ហាជូន បានស្តាប់ឮបញ្ចប់រួចបានស្ទុះស្ទារកញ្ជ្រោលខឹងភ្លាមៗ។
    ផាច់!
    «ហាជូន វាយប្អូនធ្វើអីកូន?» ជុងហ្គុក ចាប់ក្រសោបប្រអប់ដៃអាល្អិតដែលបានវាយខ្លាំងៗទៅលើកំប៉េះគូទ ជុងស៊ូ អម្បាញ់មិញនេះ។
    «មកពីអាអូនមាត់ឆ្កែដាក់កូនមុន!»
    «អត់ឈឺ ជុងស៊ូ អត់ចេះរំអួយ..អាក់!» ជុងស៊ូ មិនបញ្ចេញអាការៈឈឺចាប់ថែមទាំងបានលានអណ្តាតក្រហមទុំឌឺដងធ្វើឱ្យ ហាជូន ខឹងសម្លក់មុខគេដោយខ្សែភ្នែកសស្គូសថ្មែថែមទៀត។
    «Mummy..» ហាជូន ឧទាន។
    «ហ្អឹម?»
    «ធំឡើងកូនចង់ធ្វើជាថៅកាយម្ចាស់ចម្ការតុបប៉ាលី!»
    «រកស៊ីខាងហ្នឹងចំណេញដែរអីកូន?»
    «ចំណេញស៊ីខ្លួនឯងហ្នឹងហើយ!»
    «មិនដឹងពឹងពាក់អីបានទេ បើងាកៗរកស៊ី ស៊ីតែខ្លួនឯងអ៊ីចឹងនោះ!»
    ថេយ៉ុង និង ជុងហ្គុក សើចព្រមគ្នាមិនភ្លេចក្នក់ក្នាញ់ចរិតកូនៗដ៏គួរឱ្យស្រលាញ់ទាំងពីរនាក់ ឆ្លៀតពេលពីការញ៉ាំអាហាររួចរាល់ ទើបនាំគ្នាដើរលេងមើលនេះមើលនោះនិងបានថតរូបជាមួយគ្នាបង្កើតអនុស្សាវរីយ៍ល្អៗជាច្រើនទៀតទម្រាំតែមេឃងងឹតក្មេងៗក៏ងងុយគេងល្មមអស់ដែរ។
   
    យប់ដដែល
    ម៉ោង ៨:៣៥ នាទី
    ភ្លើងចន្លុះដុតបញ្ឆេះឡើង ដាក់តាមបង្គោលរបងឈើបំភ្លឺពន្លឺឡើង ចាំងផ្លាតធ្វើឱ្យសម្លឹងមើលឃើញពីផ្ទៃមុខបុរសសង្ហា ស្នាមញញិមផ្អែមក្រោមស្បៃរាត្រីដ៏ត្រជាក់ស្រេង ចោលខ្សែភ្នែកសម្លឹងទៅមើលផ្ទៃមុខដ៏ស្រឡូនញោចស្នាមញញិមដ៏ស្រស់ស្អាតនិងបានរំលេចឡើងឱ្យយើងចាប់សង្កេតបានអំពីសកម្មភាពស្និទ្ធស្នាល ស្អិតរមួតនៅក្រោមដំបូលតង់សម្រាប់មនុស្សពីរនាក់។
    «បានមកទីនេះបងធូរស្បើយក្នុងអារម្មណ៍ខ្លះទេ ជុង?» ថេយ៉ុង ចាប់ក្រសោបប្រអប់ដៃស្វាមីមកកាន់យ៉ាងណែន រួចចោលសំណួរទៅកាន់នាយតាមរយៈកែវភ្នែកដ៏ស្រទន់។
    «បានធូរស្បើយក្នុងចិត្តគ្រាន់បើដែរតើសអូន ទីនេះបរិយាកាសល្អណាស់ ថែមទាំងមានទេសភាពស្អាតទៀតឃើញកូនៗយើងចូលចិត្តបងក៏សប្បាយចិត្តណាស់ដែរ!» ជុងហ្គុក ចាប់ទាញកាយតូចមកផ្អែកក្បែរដើមទ្រូងលើកដៃឱបលើស្មាភរិយាមុននឹងឈ្ងោកសន្សឹមៗទៅថើបសើរៗលើថ្ពាល់ដ៏ម៉ដ្ឋរលោងមួយដង្ហើម។
    «សឺត!»
    «ខ្យល់ត្រជាក់ធ្លាក់ចុះមកអូនរងារណាស់ តោះបងចូលទៅគេងក្នុងតង់វិញទៅ!» ថេយ៉ុង ឧទាននាំរាងក្រាស់ចូលទៅគេងក្នុងតង់វិញព្រោះសន្សើមត្រជាក់ធ្លាក់ចុះមកធ្វើឱ្យព្រឺព្រួចបះរោមលើរាងកាយបះឡើងព្រោងព្រាត។
    #ខាងក្នុងតង់
    ថេយ៉ុង គេងកើយដើមដៃមាំឱបលើដើមទ្រូង ជុងហ្គុក យ៉ាងណែនកក់ក្តៅខ្លាំងណាស់ កាលបើបានរាងក្រាស់មកបីបមក្រសោបថ្នាក់ថ្នមរាងកាយរបស់ខ្លួនវិញយ៉ាងណែនដូច្នេះដែរ ធ្វើឱ្យរាងតូចហាក់បីដូចជាទទួលបានភួយសាច់ជួយលុបបំបាត់អារម្មណ៍រងារទាំងអម្បាលមាណឱ្យរសាត់ផាត់ទៅជំនួសមកវិញ នូវកម្សួលក្តៅងុំឧណ្ហៗគ្របដណ្តប់លើខ្លួនប្រាណមួយនេះបណ្តាលឱ្យផ្លូវចិត្តមានក្តីសុខខ្លាំងណាស់។
    «បងសំឡាញ់!»
    «បាទអូន!»
    «ពិរោះណាស់ ពេលឆ្លើយតបជាមួយនិងអូនអ៊ីចឹង!» នឹកដល់សម្តីហ្នឹង ថេយ៉ុង ញញិមស្រស់ប៉ប្រិមអៀនព្រួចក្នុងចិត្តថែមទាំងលើកដៃវាយតិចៗថ្នមៗលើដើមទ្រូងមាំធំដ៏ទូលាយ ព្រោះតែមានអារម្មណ៍ក្នាញ់នោះក្នាញ់ចំពោះស្វាមីខ្លាំងពេក។
    «មកពីប្រពន្ធបងហៅបងពិរោះខ្លាំងណាស់ដែរ..» ថេយ៉ុង សើចជ្រួញកន្ទុយភ្នែក ស្ទុះចាប់ថើបក្រសោបលើបបូរមាត់ស្វាមីគ្រញិចខ្លាំងៗដោយការស្រលាញ់យ៉ាងអស់ពីចិត្ត។
    «ថ្ងៃនេះបានឆ្លៀតពេលមកជូនអូននិងកូនដើរលេង ថ្ងៃក្រោយចាំអូនសុំបងទៅកន្លែងផ្សេងទៀតណា!»
    «បាទ!ទៅបានតើស..ឱ្យតែអូនស្នើសុំបងជូនអូនទៅបានទាំងអស់ណា!»
    «ហិហិ..អ៊ីចឹងថ្ងៃក្រោយអូនសុំទៅលេងនៅឯឆ្នេរសមុទ្រចង់នាំកូនៗយើងទៅមើលទឹកសមុទ្រនិងបានមើលទេសភាពស្អាតៗជាច្រើនកន្លែងទៀតហើយក៏ទៅលេងនៅឯតាមបណ្តាខេត្តផ្សេងៗទៀតក្នុងប្រទេសកូរ៉េយើងនេះណា!»
    «ស្រេចតែចិត្តអូនសុំបងទេ បងមិនជំទាស់និងចិត្តរបស់អូនឡើយ!»
    ជុងហ្គុក ថាហើយឡើងទ្រោមពីលើរាងតូចជាប់ រួចឱនទៅថើបផ្តិតថ្នមៗលើបបូរមាត់ ថេយ៉ុង បឺតជញ្ជក់យ៉ាងស្អិតរមួតរួចខាំគ្រញិចសាច់មាត់ដ៏ទន់ល្មើយទាំងខាងលើនិងខាងក្រោម ដោយលូកអណ្តាតផ្សើមល្អូកចូលទៅក្រឡាស់គ្រលែងលិឍជញ្ជក់អណ្តាតរាងតូចទាល់តែកាយស្រឡូនញោចចលនាតាមឱបក្រសោបលើកញ្ចឹង.ករាងក្រាស់យ៉ាងណែន។ សម្លៀកបំពាក់កូនរវាងអ្នកទាំងពីរត្រូវបានរបូតជ្រុះអស់ធ្លាក់រតាត់រតាយពេញខាងលើកម្រាលតង់ ដ្បិតរាងក្រាស់ជាអ្នកចាត់ការវារហូតទាល់តែរលីងរលាត់អស់ពីខ្លួនប្រាណគ្មានសល់។
    «ហាជូន ហា!» សំឡេងស្រួយស្រែសឧទាន ខណៈប្រអប់ដៃតូចៗច្រមិចក៏បានលូកចូលទៅចាប់អង្រួនលើខ្លួនរាងតូចដែលគេងលុងលក់ដាស់ឱ្យភ្ញាក់ឡើង។
    «ស្អី..អូយ..ជុងស៊ូ!»
    «ឈឺនោមហា!!!»
    «មិនដឹងទេ ទៅនោមម្នាក់ឯងទៅ!»
    «ជូនអូន ជុងស៊ូ ទៅនោមតិចម៉ោ..លឿន..ឈឺនោមចង់បែកពងហើយ ហាជូន!!!» ជុងស៊ូ ចាប់ផ្តើមតឿនលឿនទៅៗយំរម្ងាស់មិនព្រមឈប់នោះទេ ថែមទាំងស្រែកឡូឡាមិនព្រមឱ្យ ហាជូន បានដេកពួនទៀត។
    «ហ៊ឹះ ដេកមិនបាន..ឆាប់ងើបមកអ៊ីចឹង!» ហាជូន ស្រែកដោយការមួម៉ៅ រួចចាប់កញ្ឆក់កដៃ ជុងស៊ូ ដើរចេញទៅឈរនៅយ៉ខាងក្រៅផ្ទះចម្ការ។
    «ស្រាតខោនោមភ្លាមហូវ!»
    «នោមកន្លែងណា..ហាជូន?»
    «នោមលើហ្នឹងហើយ!»
    «អាស..ហ្អាស..អាយយ!!!»
    «សំឡេងអី?» ហាជូន និង ជុងស៊ូ នាំគ្នាសម្លឹងមើលមុខគ្នា ខណៈសំឡេងថ្ងួចថ្ងូរក៏បានបន្លឺឡើងលាន់សូររហ៊ឹះ។
    «ណាគេធ្វើអីគ្នា? តិច Mummy ហើយ Daddy ទៅ?» ជុងស៊ូ សួរចប់ធ្វើភ្នែកឡិងឡង់ៗ។
    «មិនដឹងទេ នោមឱ្យលឿនៗទៅប្រយ័ត្នខ្មោចមកលងស៊ីពង..អឹកហេហិហិ!!» ហាជូន និយាយបណ្តើរនិងការផ្ទុះសំណើចសើចកក្អឹក។
    «ឈ្លើយ..ហា!»
    «នោមឱ្យលឿនឡើងទៅបងងងុយដេកណាស់!»
    ឈូរ!!!!!!
    «ចេញនោមហើយ!»
    តក់ៗៗ...
    «ទឹកអីបង?» ថេយ៉ុង ចោលសំណួរឡើង ក្រោមដើមទ្រូង ជុងហ្គុក រាងក្រាស់ឯណេះមិនមាត់បានត្រឹមតែគ្រវីក្បាលមិនតបតនិងភរិយារួចក៏ព្យាយាមប្រើល្បឿនចង្កេះអុកឡុកទន្ទ្រានពេញរាងកាយភរិយារហូតទាល់តែចប់ចុងចប់ដើមបង្ហើយអស់រួចរាល់។
   
    ព្រឹកថ្ងៃថ្មី
    ម៉ោង ៧:០០ នាទី
    តុៗៗ..
    «ហាជូន..ជុងស៊ូ ហា..បើកទ្វារឱ្យ Daddy បន្តិចមកកូន!» ព្រឹកឡើងភ្លាម ជុងហ្គុក រូតរះភ្ញាក់ចាប់តាំងពីព្រឹកព្រលឹមរៀបចំបាយទឹកនិងចំណីអាហារសម្រាប់កូនៗ រួចបានដើរមកគោះទ្វារហៅកូនប្រុសទាំងពីរនាក់ដោយស្នាមញញិមស្រស់ប៉ប្រិមខណៈអាល្អិតទាំងពីរនាក់ក៏បានស្ទុះវឹងរត់ចេញមកបើកគន្លឹះទ្វារឥតបង្អង់ពេលយូរឡើយ។
    «Daddy!»
    «យប់មិញគេងលក់ស្រួលទេកូន..ម៉ោះប្រញាប់ចុះទៅងូតទឹកស្លៀកពាក់ញ៉ាំអាហារពេលព្រឹកណា!»
    «បាទ!» ជុងហ្គុក បណ្តើរនាំកូនៗទៅរកងូតទឹកសម្អាតខ្លួនស្លៀកពាក់រួចរាល់ទើបរហ័សរហួនបបួលពួកគេទៅជួបជុំគ្នាញ៉ាំអាហារពេលព្រឹកបន្ថែមដែរ។
    នៅក្រោមម្លប់ដើមឈើដ៏ត្រជាក់ល្ហឹមយ៉ាងត្រឈឹងត្រឈៃនាំឱ្យខ្យល់ធ្លាក់ត្រសៀកចុះមករំភើយផាត់រង្គើជើងសក់ឥតនៅស្ងៀម។ ក្លិនអាហារឈ្ងុយឡើងប្រហើរ អមនិងសំឡេងចាបស្រែកបន្លឺសំឡេងទ្រហឹងអឺងកងឡើងកូករំពងគួរឱ្យចង់សណ្តាប់។
    «Mummy!» ហាជូន និយាយរួចលូកដៃឈោងទៅចាប់ឱបក ថេយ៉ុង យ៉ាងណែន។
    «ហ្អឹម?» រាងតូចគ្រហឹមរួចបែរទៅចាប់ឱបកូនប្រុសទាញមកថើបថ្ពាល់ជាច្រើនខ្សឺត។
    «យប់មិញហះ?»
    «យប់មិញយ៉ាងម៉េចកូន?»
    «សំងំធ្វើអី អេះអុះៗក្នុងតង់ជាមួយគ្នាហ្នឹង ហា..ជុងស៊ូ លេចឈឺនោមពេក នោមពីលើផ្ទះមក!» ជុងស៊ូ អង្គុយទំពារបាយសួរគ្មានយល់មុខឪពុកម្តាយ ខណៈ ថេយ៉ុង និង ជុងហ្គុក នាំគ្នាងាកសម្លឹងមុខគ្នាធ្វើភ្នែកសស្គូស។
    «ចឹងបានជ្រាបចូលតង់ស្រក់ត្រូវក្បាល Daddy ស្មានតែ Daddy ស្រក់ហូរញើស!» ជុងហ្គុក ឮសូរ ថេយ៉ុង និយាយហើយនឹកឡើងសើចហៀរទឹកភ្នែកទាំងព្រលឹម។
    «ហើយចុះធ្វើអីមែន? បាន Daddy ស្រក់ញើសហ្នឹង?» ម្តងនេះ ហាជូន ស្រាប់តែជាអ្នកនិយាយម្តង រួចសើចរំកិលក្បាលពោះកក្អឹក។
    «ធ្វើអេះអុះហ្នឹង!»
    «កុំសួរច្រើនពេករឿងមនុស្សចាស់ទេ!»
    «ហិហិ!!!» ក្មេងនាំគ្នាសើចឮៗដូចសប្បាយចិត្តណាស់ ញ៉ាំបាយបណ្តើរ បញ្ចេញសំឡេងសើចបណ្តើរហាក់ដូចជាមានក្តីសុខខ្លាំងដល់ហើយ។ ក្រោយពីបានញ៉ាំអាហារហើយរួចរាល់ក្មេងៗនាំគ្នារត់លេងពេញក្នុងទីធ្លាចម្ការលោមព័ទ្ធទៅដោយសម្រស់ធម្មជាតិជាមួយការបង្ហោះខ្លែងទំនងសប្បាយម្យ៉ាងដែរ។
    «រត់ស្រួលបួលណាកូនប្រយ័ត្នជំពប់ជើងដួល!» ថេយ៉ុង បារម្ភណាស់ស្រែកប្រាប់កូនៗពីចម្ងាយដោយកែវភ្នែកព្យាយាមតាមសម្លឹងមើលមិនឈប់ឈរ ដ្បិតខ្លាចក្មេងៗធ្វេសប្រហែលរត់ដួលដោយអចេតនាប្រការណាមួយ។
    «កុំបារម្ភអី Mummy ចាំ ហាជូន មើលថែប្អូន..អាស..អូយ!»
    «ហាហា..ហាជូន ក្រោកឡើងមក!» ជុងស៊ូ រត់បុក ហាជូន ឱ្យដួលអុកគូទទូងមុននឹងបន្លឺសំឡេងសើចក្អាកក្អាយជួយស្រវាចាប់លើកបងប្រុសឱ្យក្រោកឈរឡើង។
    «ក្បាលខូចណាស់!»
    «ក្បាលខូចដូចអូនកាលនៅក្មេងអ៊ីចឹង!» ជុងហ្គុក ឱនខ្សឹបនិយាយដាក់ត្រចៀកភរិយាវ័យក្មេងឱ្យព្រឺរោមរសើបដល់អារម្មណ៍សំឡេងនាយធ្ងន់ពិតមែនតែបែបស្តាប់ទៅស្រទន់ហើយផ្អែមល្ហែមណាស់សម្រាប់គេ។
     «អូនក្បាលខូចតែអូនស្រលាញ់បងស្មោះស្ម័គ្រណាស់!»
     «ពិតមែនហ្អេ?»
     «ហ្អឹម..ពិតហើយ!» ថេយ៉ុង ងក់ក្បាលនិយាយសើចស្រស់ខិតទៅថើបបបូរមាត់ស្វាមីមួយខ្សឺតដើម្បីបញ្ជាក់ចិត្តស្នេហ៍អស់ពីបេះដូង។
     «យ៉ាងម៉េចជឿចិត្តអូនបាននៅប្តី?»
     «នៅទេ!» រាងតូចគ្រាន់តែស្តាប់ឮសូរហើយបែរជ្រួញចិញ្ចើមកោងឡើងចូលគ្នា។
     «ហេតុអី?»
     «ព្រោះបងចង់រៀបការ..ចង់ដឹងថាអូនយល់ព្រមរៀបការជាមួយបងហើយស្រលាញ់បងពិតប្រាកដពិតមែនឬអត់!» ពេល ជុងហ្គុក ស្នើសំណើរទៅកាន់ ថេយ៉ុង ដល់រឿងរៀបចំអាពាហ៍ពិពាហ៍កែវភ្នែករាងតូចឯណេះស្រាប់តែរលីងរលោងហៅសំណើមជ្រាបចេញមករលាក់គួរឱ្យបារម្ភ តាមពិតក្នុងចិត្តគំនិតគេពិតជារំភើបក្រៃណាណាស់ អារម្មណ៍ដ៏រំភើបពុះកញ្ជ្រោលមួយនេះ បានបំផុសឡើងចេញពីក្រអៅបេះដូងខ្លួនធ្វើឱ្យស្មាតូចស្រឡូនទាំងគូញ័រចំប្រប់មិនដល់ប៉ុន្មាននាទី ថេយ៉ុង នៅតែមិនអាចឃាត់ដំណក់ទឹកភ្នែកជាប់ទើបយំបង្ហូរឈូរចេញមកតែម្តង។
     «បង!»
     «បងមិនចង់សេពគប់ជាមួយអូន ក្នុងនាមជាប្តីប្រពន្ធត្រឹមសំបុត្រអេតាស៊ីវិលតែប៉ុណ្ណឹងនោះទេ ថេយ៍ បងចង់រៀបការហោចណាស់ក៏មានបន្សល់ទុក្ខត្រឹមរូបថតអនុស្សាវរីយ៍ថ្ងៃមង្គលពួកយើងទុកសម្រាប់ក្មេងៗជំនាន់ក្រោយបានមើលឃើញដែរ នាំអូនមកទីនេះ បងមិនមែនមានបំណងចង់នាំអូនមកដើរលេងតែម្យ៉ាងគត់នោះទេ តែបងចង់បបួលអូនមកពិភាក្សាគ្នាដើម្បីបានគិតឱ្យល្អិតល្អន់មែនទេនចំពោះរឿងរៀបការរវាងពួកយើងដែរ!» ថេយ៉ុង រំភើបដល់ថ្នាក់អួលដើម.កអនេក ថ្ងៃលាភ ថ្ងៃមង្គល នរណាៗក៏ចង់បាន ចង់ចួបដែរ អ៊ីចឹងហើយទើបបានជាគេរំភើបខ្លាំងដល់ថ្នាក់យំរហេមរហាមយ៉ាងនេះនោះ។
     «បងគិតច្បាស់ហើយមែនទេ?»
     «បងគិតច្បាស់ហើយទើបបងមកនិយាយនិងអូន!» ជុងហ្គុក គិតគូរបានដិតដល់ណាស់ មុនពេលសម្រេចចិត្តធ្វើរឿងអ្វីម្យ៉ាងគេពុំដែលចោលគំនិតនិងការសម្រេចចិត្តរបស់ ថេយ៉ុង ម្តងណាទេ។
     «អូនសម្រេចចិត្តតាមបងគ្រប់យ៉ាង ព្រោះបេះដូងអូនដើរតាមបងគ្រប់ៗជំហ៊ាន មិនថារឿងអ្វីឡើយ ឱ្យតែឆ្លងកាត់ការគិតរបស់បងគឺត្រូវរូវតែទាំងអស់ហ្នឹង អូនអស់បារម្ភ អស់ការសង្ស័យហើយលោកប្តី!»
     «រៀបការជាមួយបងណា..ពួកយើងរៀបចំតាមប្រពៃប្រណីត្រឹមត្រូវ ទើបលើកមុខមាត់ចាស់ទុំបានយ៉ាងសមរម្យធ្វើឱ្យអ្នកដទៃទៀតដឹងថាបងស្រលាញ់អូនមិនមែនត្រឹមតែជាការស្រលាញ់លេងសើច ស្រលាញ់បានត្រឹមតែស្រលាញ់ តែមិនចេះគិតរឿងផ្សំផ្គុំការរៀបការនោះទេ!»
     នាយរៀបរាប់បានយ៉ាងលំអិតសន្សឹមចាប់ដកកូនប្រអប់ថ្មីស្រឡាងមួយឡើងបង្ហាញដល់កែវភ្នែករាងតូចដោយស្នាមញញិមស្រស់សង្ហា។
     «ថេយ៍ ព្រមណា!»
     «អូនព្រម..ហ៊ឹកៗ..ព្រមហើយប្តីសំឡាញ់!» ថេយ៉ុង លាម្រាមដៃឡើងជាសញ្ញា ខណៈ ជុងហ្គុក ក៏ចាប់កាន់ប្រអប់ដៃរាងតូចថ្នមៗរួចសន្សឹមស៊កចិញ្ចៀនបំពាក់ម្រាមដៃនាងដ៏ស្រឡូន ហើយឈ្ងោកថើបខ្នងដៃរាងតូចមួយដង្ហើមបន្ថែមទៀត។
     «បងរើសថ្ងៃរៀបការជាមួយអូនរួចហើយ!»
     «លឿនម្ល៉េះបង?»
     «ព្រោះបងស្លន់ចង់បានប្រពន្ធខ្លាំងពេក!»
     «ហិហិ!»















   
    

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now