New friends..
Vlog.
"សួស្តីនេះគឺខ្ញុំ ថេយ៉ុង ដដែល ថ្ងៃនេះសូមមកណែនាំមិត្តភក្តិថ្មីម្នាក់ជាជនជាតិហុងកុង ដែលបានមករៀននៅឯសាកលវិទ្យាល័យជាមួយគ្នាកាលពីថ្មីៗនេះណា.."
"ឈ្មោះថា.. SiuWai!"
"សួស្តី!!!"
"សង្ហាទេ? ថេយ៍ កម្របានស្គាល់មិត្តភក្តិជាជនជាតិ ហុងកុង ខ្លាំងណាស់ មានឱកាសបានស្គាល់គ្នាគឺត្រូវតែណែនាំឱ្យគ្រប់គ្នាបានស្គាល់ដែរ ម្យ៉ាងវិញទៀតគាត់មករៀននៅទីនេះ ហើយបានទិញខន់ដូស្នាក់នៅក្បែរខន់ដូដែលខ្ញុំរស់នៅដែរ..ពួកយើងធ្វើដំណើរ ទៅមកសាកលវិទ្យាល័យជាមួយគ្នារាល់ថ្ងៃ!"
"SiuWai..ចង់រៀននិយាយភាសាកូរ៉េទេ?"
"ចង់តើស.."
"ចាំខ្ញុំជួយបង្រៀនណា.."
"Okay ល្អខ្លាំងណាស់!!!"
"មែនហើយ..ថេយ៍ ចង់ញ៉ាំការ៉េមទេ?"
"ចូលហាងមួយនេះញ៉ាំអ្ហេះ?"
"ត្រូវហើយ ហាងមួយនេះទំនងណាស់!"
"អ្ហា-អូខេណា.."
"See you next time bye.."
ឃ្លាតឆ្ងាយគ្នាមិនបានប៉ុន្មាន ថេយ៉ុង ដល់ពេលចាប់យកការងារជា Vloger មកធ្វើជា Content សម្រាប់ការងារថ្មីរបស់ខ្លួនឯងម្តងទៀតហើយ ប៉ុន្តែមកថ្ងៃនេះ មកជាមួយនិងដៃគូចំណូលថ្មីម្នាក់ទៀត ដែលអាចញ៉ាំងឱ្យចិត្តអ្នកទស្សនាហាក់បីដូចជាមានអារម្មណ៍ពុំសូវសប្បាយចិត្តក៏ព្រោះតែវត្តមានបុរសជនជាតិហុងកុងម្នាក់នោះ នរណាៗក៏ជឿជាក់ថានាយព្យាយាមចូលមកជ្រៀតជ្រែងមុខតំណែងសង្សាផ្ទាល់ខ្លួនរបស់ ជុងហ្គុក ដែរ។ មិនតែប៉ុណ្ណោះពួកគេបានបង្ហាញពីសកម្មភាពស្និទ្ធស្នាលចំពោះគ្នា ញ៉ាំអីនៅក្នុងហាងអាហារ ហាងការ៉េម វាសឹងតែប្រហាក់ប្រហែលតួនាទីជាគូសង្សានិងគ្នាទៅហើយ បើទោះបីជាបានលេចឮពាក្យសម្តីបញ្ជាក់ថារាប់អានគ្នាក្នុងនាមជាមិត្តភក្តិយ៉ាងណាក្តីក៏អ្នកគាំទ្រនៅតែមិនមានអារម្មណ៍សប្បាយចិត្តដដែល។
Comment..
► ថេយ៉ុង ចេញថត Vlog ថ្មីមិនសូវល្អមើលដូចមុនទេ
► ថេយ៉ុង បែកពីបងពេទ្យតែប៉ុន្មានថ្ងៃសោះក៏ទៅស្និទ្ធស្នាលជាមួយមនុស្សប្រុសណាផ្សេងប្រាប់ថាជាមិត្តភក្តិនិងគ្នាមិនគួរឱ្យជឿសោះ!
► បងពេទ្យមានអារម្មណ៍យ៉ាងម៉េចទៅ ដែលឃើញសង្សាខ្លួនឯងនៅក្បែរមនុស្សប្រុសផ្សេងដូច្នេះ?
► វាពិតជាគួរឱ្យអាក្រក់មើលណាស់ ប្រសិនបើ ថេយ៉ុង ទាក់ទងមនុស្សប្រុសពីរនាក់ក្នុងពេលតែមួយ!!
► ទើបតែបង្ហោះរូបវីដេអូផ្អែមល្ហែមជាមួយសង្សាកាលពីថ្ងៃមុនសោះឥឡូវមកបង្ហាញរូបភាពមុខមាត់មនុស្សប្រុសថ្មីយ៉ាងទំនង!!
See more...
«ពួកគេកំពុងតែនិយាយពីអ្វី?» ថេយ៉ុង អាន Comment នៅខាងក្រោមវីដេអូរួចមានអារម្មណ៍ងឿងឆ្ងល់មិនបាត់សោះ គ្រាន់តែជាវីដេអូដែលលើកឡើងអំពីទស្សនៈនៃមិត្តភាពក៏មានមតិមិនល្អជាច្រើនទៀតបានលើកឡើងនិងហាក់បីប្រឆាំងចំពោះទស្សនៈរបស់គេផងដែរ។ គ្រប់គ្នាគ្មាននរណាម្នាក់អាចស្វែងយល់អំពីមាតិកាដែលគេកំពុងតែបានបើកបង្ហាញសម្រាប់ផ្តល់បទពិសោធន៍ទំនាក់ទំនងនៃការចងសម្ព័ន្ធមិត្តភាពក្នុងនាមជានិស្សិតបរទេសដែលបានមកសិក្សានៅក្នុងប្រទេសផ្សេងតែមួយជាមួយគ្នាឡើយ។
«កុំទៅខ្វល់អី!» Siuwai និយាយងាយៗផុយស្រួយបែបនេះ ព្រោះមិនចង់ឱ្យ ថេយ៉ុង គិតច្រើន ប៉ុន្តែគេមិនបានដឹងថាកំលោះតូចមានអារម្មណ៍ប៉ះទង្គិចយ៉ាងណាពេលបានអានមតិទាំងអស់នេះនោះទេ ប្រាប់ថាមិនឱ្យខ្វល់យ៉ាងណា ចុះបើកេរ្តិ៍ឈ្មោះរបស់គេត្រូវលិចលង់ដោយសារតែការគិតខុសរបស់មនុស្សមួយចំនួនគេអាចប្រឈមមុខនិងការបាត់បង់ការងារក៏ដូចជាប្រជាប្រិយភាពដូចគ្នាដែរ។
«Siuwai វាមិនមែនជារឿងតូចតាចទេ!»
«ក្រែងពួកយើងមិនមានទំនាក់ទំនងអ្វីនិងគ្នាឯណា ហេតុអី ថេយ៍ ចាំបាច់ត្រូវបារម្ភចំពោះបញ្ហាទាំងអស់នោះដែរ?» ថេយ៉ុង សម្លឹងមើលមុខ Siuwai តាមដោយភាពតប់ប្រមល់ តាមពិតគេក៏មិនចង់គិតច្រើនដែរព្រោះដឹងថាគ្មានទទួលផលចំណេញអ្វី ប៉ុន្តែបើគិតពីគុណវិបត្តិវិញ វាផ្តល់ផលប៉ះពាល់ចំពោះគេច្រើនខ្លាំងណាស់។
«វាអាចគ្មានអ្វីសំខាន់សម្រាប់ Siuwai ប៉ុន្តែ..ខ្ញុំនេះជាអ្នកបាត់បង់មតិពីអ្នកគាំទ្រ!»
«ការងារជា Influence រស់នៅត្រូវការផ្គាប់ចិត្តអ្នកគាំទ្រខ្លាំងដល់ម្លឹងឬ?»
«វាចាំបាច់!»
ទីង!
គ្រាន់តែសំឡេង Message លោតចូលភ្លាមៗ ថេយ៉ុង រហ័សឱនចុះសម្លឹងមើលសារដែល ជុងហ្គុក ផ្ញើចូលមកជាមួយពាក្យសម្តីប្លែកក្នុងចិត្តណាស់ណាដែរ រហូតដល់បានធ្វើឱ្យគេមិនតាំងចិត្តឈឺឆ្អាលអារម្មណ៍មិនបានពិតមែន។
► បងរវល់វះកាត់ឱ្យអ្នកជំងឺប្រហែលពីទៅបីថ្ងៃក្រោយទើបបងទំនេរ ចាំបង Message ទៅរកអូនពេលក្រោយណា ♡
«តោះទៅវិញ!» ថេយ៉ុង មិនដឹងមួម៉ៅឥតមូលហេតុមកពីណាបបួល Siuwai ត្រលប់ទៅខន់ដូវិញក្នុងទឹកក្រញូវមិនសូវរីករាយស្រស់ស្រាយដូចជាពេលថត Vlog សោះ។ គេគ្រាន់តែមានបំណងចង់ចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន គ្មានគំនិតចង់បង្កើតរឿងចលាចលឱ្យគ្រប់គ្នាឈឺក្បាលដោយសារតែខ្លួនយ៉ាងនេះនោះទេ។
នៅពេលដែលបានដឹងអំពីសារហេតុនៃការពុំពេញចិត្តអារម្មណ៍របស់គេប្រែប្រួលស្រងាកចិត្តមួយប៉ប្រិចភ្នែក សូម្បីតែសេចក្តីរីករាយក្នុងផ្នែកណាមួយដែលគេទទួលបាននៅថ្ងៃនេះក៏មិនអាចជួយធ្វើឱ្យកំលោះតូចស្ងប់ចិត្តបានដែរ។
ថេយ៉ុង ដើរចាកចេញពីហាងកាហ្វេសំដៅទៅរករថយន្តទំនើប រឿងរញ៉េរញៃកាន់តែបង្កហេតុជំពាក់ជំពិនឱ្យខួរក្បាលគេឈឺក្បាលជាទម្ងន់ មតិជាច្រើននៅតែបន្តលើកឡើងជាញឹកញាប់ រហូតដល់ត្រូវបង្ខំឱ្យគេផ្ទាល់ ផ្អាកសម្រាកពីការងារក្នុងប្រព័ទ្ធ Internet មួយរយៈសិន។ ចំណែកឯមិត្តភក្តិថ្មីម្នាក់នេះសឹងតែមិនជឿជាក់ថាខ្លួនឯងអាចឆក់ទាញយកចំណាប់អារម្មណ៍ពីមនុស្សគ្រប់ជាច្រើនដល់ម្លឹង ត្រឹមតែរយៈពេលមួយថ្ងៃសោះគណនី Account Instagram របស់គេហាក់បីទទួលបានការចុច Follow ជាច្រើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់បានធ្វើឱ្យចិត្តគំនិតរបស់គេរំជើបរំជួលខណៈភ្នាក់ងារ Agency នៅកន្លែងស្ថានីយ៍ការងារផ្សេងៗទៀត បានធ្វើការទាក់ទងមកកាន់ខ្លួនជាច្រើន Message ទៀតផងដែរ។
«ឱកាសការងារនៅញ៉ូវយ៉កជាក្តីស្រម៉ៃរបស់ខ្ញុំចាប់តាំងពីកុមារភាពមក..ដូច្នេះហើយ..ខ្ញុំមិនអាចព្រលែងឱកាសទាំងអស់នេះឱ្យអាសារបង់ទៅបាត់ដោយងាយៗនោះទេ!» នៅពេលនេះដឹងហើយមូលហេតុចម្បងនៃបំណងចង់ចងក្រងសម្ព័ន្ថមិត្តភាពជាមួយនិង ថេយ៉ុង វាសុទ្ធតែបានផ្តល់ឱ្យគេនូវផលចំណេញព្រមទាំងអត្ថប្រយោជន៍ជាចាំបាច់ផ្សេងៗទៀត ឧទាហរណ៍គឺរឿងការងារដំបូងដែលគេអាចចាប់យកឱកាសបានមុនគេ បន្ទាប់មកកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រមទាំងមានសំទុះពីអ្នកគាំទ្រកើតឡើងជាច្រើននាក់ដោយមិនចាំបាច់ខំប្រឹងពីចំណុចតូចទៅនាំតែខាតពេលវេលា។
Siuwai មិនត្រឹមតែលង់ខ្លួនក្នុងភាពល្បីល្បាញតែប៉ុណ្ណោះទេ ប៉ុន្តែគេបានប្រើប្រាស់មធ្យោបាយគំនិតនិយមខ្លួនឯងក្នុងការតោងចាប់ភាពល្បីល្បាញពី ថេយ៉ុង តាមរយៈការបង្ហោះរូបភាពជាមួយគ្នា មើលទៅដូចជាសង្សាថ្មីថ្មោងដែលទើបតែបានសេពគ្នាអ៊ីចឹង ទោះបីជាគេបានដឹងថា ថេយ៉ុង កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសជាជនជាតិកូរ៉េក៏ដោយ ប៉ុន្តែភាពចង់មានបានរបស់គេមិនអាចហាមឃាត់ទង្វើអបលក្ខណ៍ទាំងនេះឱ្យបញ្ឈប់ត្រឹមមួយវិនាទីណាឡើយ។
SiuTae ជាឈ្មោះអ្នកគាំទ្រឆ្កួតឡប់កើតចិត្តចេញពី Hater ដែលធ្លាប់បានតាមប្រមាញ់សកម្មភាពប្រើប្រាស់ពាក្យពេចន៍និយាយស្តីមិនសមរម្យចំពោះ ថេយ៉ុង រួមទាំង ជុងហ្គុក ក៏ដូចជាតាមរយៈការបង្ហោះសារនិយាយស្តីបំផុសបំផុលបំភ្លៃខុសពីការពិត ការជេរប្រមាថនិងទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់ពួកគេម្នាក់ៗឱ្យធ្លាក់ចុះជាដើម។
មន្ទីពេទ្យ Sejeong
«អាជុង?» ដូជុន ឧទានក្នុងទឹកមុខស្លន់ស្លោរ ដំណាលនិងដំណើរប្រុសសង្ហាបានទច់បញ្ឈប់។
ជុងហ្គុក ងាកសន្សឹមៗមកសម្លឹងមើលអ្នកដែលរត់សរសន់ចូលមករកខ្លួនជាមួយកែវភ្នែកជ្រិមបន្តិច។
«មានរឿងអី?» ដោយសារតែភាពតក់ក្រហល់របស់អ្នកម្ខាងទៀត ជាសារហេតុដែលធ្វើឱ្យនាយកំលោះយើងទ្រាំឈរនៅស្ងៀមពុំបាន។
«ឯងមានបានមើលបញ្ហាតាមរយៈប្រព័ន្ធ Internet ដែរទេ?» នៅពេលឮសូរសំណួរដូច្នេះ ជុងហ្គុក ស្រាប់តែគ្រវីក្បាលញ័ររន្ថាន់ ព្រោះគេជាប់បំពេញធុរៈការងារសឹងតែគ្មានពេលសម្រាកទៀតផង។
«នៅទេ ហើយយ៉ាងម៉េច?»
«មើលខ្លួនឯងទៅ!» ដូជុន ហុចទូរស័ព្ទដៃទំនើបទៅឱ្យ ជុងហ្គុក បានមើលសារបង្ហោះផ្ទួនៗគ្នាជាច្រើន Account Fan club ដែលសរសេររៀបរាប់ភ្ជាប់មកជាមួយរូបភាពប៉ុន្មានសន្លឹកផងដែរ។
Status
“មិនដឹងជាស្អីនៅក្មេងសោះសណ្តោងទាក់ទងប្រុសពីបីនាក់ក្នុងពេលតែមួយ អាងតែខ្លួនជាកូនអ្នកមាន មានតែទ្រព្យ ប៉ុន្តែកេរ្តិ៍ឈ្មោះចាប់ផ្តើមស្អុយរលួយបណ្តើរៗហើយ!”
“មើលចុះ..ក្មេងនេះចរិតហាច់ហើរអ៊ីចឹងទេតើសទើបបានជាឪពុកវាលែងម៉ែវាចោល!”
“អសោចឈ្មោះណាស់ហាហា!”
“ក្មេងមិនទាន់ចូលអាយុខ្ទង់ម្ភៃឆ្នាំផង បង្ករឿងសាងរឿងអាស្រូវឱ្យខ្លួនឯងត្រូវគេជេរប្រមាថទាល់តែពេញផ្ទៃប្រទេស ចប់ហើយ..យូរៗទៅមិនដឹងជាស្អីទៅស្អីវិញទេ អាក្មេងនេះ!”
«អាក្មេងជនជាតិហុងកុងម្នាក់នោះស្គាល់ ថេយ៍បានដោយរបៀបណា?» ជុងហ្គុក សួរភ្លាមៗដោយទឹកមុខមាំធ្ងន់ជាខ្លាំងហួសពីការនឹកស្មានខ្សែភ្នែករបស់គេពន្លិចចេញរស្មីពណ៌សផ្លាតដល់ចក្ខុបុរសជាមិត្តឱ្យមានអារម្មណ៍តឹងទ្រូងមួយទំហឹង។
«តាមរយៈវីដេអូ Vlog ថេយ៍ បានបញ្ជាក់ប្រាប់ថាជានិស្សិតថ្មីមករៀនជាមួយគ្នានៅឯសាកលវិទ្យាល័យតែមួយ..ប្រាប់ថាជាមិត្តគ្រាន់តែរាប់អានគ្នាតាមធម្មតា!»
«មិត្តភក្តិជាមនុស្សស្រីរាប់អានគ្នាមិនបាន? ចាំបាច់អីទៅស្គាល់អាក្មេងប្រុសម្នាក់នេះ?» គេបីដូចជាខឹងខ្លាំងណាស់ ខឹងប្រៀបដូចជាត្រូវបានគេគប់ដុំថ្មចប់កណ្តាលមុខយ៉ាងអ៊ីចឹង។
«ឯងមានហេតុផលជាងនេះបន្តិចទៅបានទេ..ថាមិនត្រូវ..»
«វា Post រូបភាពជាមួយ ថេយ៍ ដាក់ Caption បែបនេះចង់មានន័យថាយ៉ាងម៉េច?» ជុងហ្គុក រន្ថាន់ច្រឡោតតោតតូងដាក់ ដូជុន ប្រៀបដូចជាភ្នក់ភ្លើងកំពុងតែដុតក្តៅគគុកក្នុងដើមទ្រូងគេដូច្នេះ អារម្មណ៍របស់គេប្រែប្រួលជាល្អក់កករមួយរំពេច បន្ទាប់ពីបានដឹងរឿងរ៉ាវទាំងអស់នេះរួចមកហើយ។
«ឯងត្រជាក់ចិត្តសិនទៅមានរឿងអ្វីក៏ត្រូវតែសួរនាំពី ថេយ៍ ឱ្យបានដឹងច្បាស់សិនដែរ!» ដូជុន ព្យាយាមសម្របសម្រួលទាំងអារម្មណ៍មិននឹងនរ បើសិនគេជា ជុងហ្គុក ក៏ខឹងមិនចាញ់នាយកំលោះអ្វីប៉ុន្មាន ដែរ ត្រឹមឋានៈជាពូនៅមានសម្ពាធអារម្មណ៍ខ្លាំងចុះទម្រាំបុរសជាសង្សាដែលបានស្រលាញ់ក្មួយប្រុសខ្លួនស្ទើរផុតដង្ហើមម្នាក់នោះទៀត។
ជុងហ្គុក ខាំមាត់សង្កត់ចិត្ត ប្រឹងប្រែងចូលទៅបំពេញការងារទាំងចិត្តមិនអាចស្ងប់ បើសិនជាគេដឹងថាការឃ្លាតឆ្ងាយមួយនេះអាចធ្វើឱ្យមនុស្សដែលខ្លួនស្រលាញ់ចួបបញ្ហាគេក៏មិនសុំជ្រើសផ្លូវដើរចេញពីទីនោះដែរ។
𖣀𖣀𖣀
ចាប់តាំងពីកើតរឿងមានបញ្ហាអ៊ីចឹងឡើងមក ថេយ៉ុង នៅសំងំក្នុងខន់ដូជាមួយម្តាយខ្លួនមិនព្រមចេញទៅណាសោះដល់ថ្នាក់សុំ Cancel ការងារគេចោលទៀតក៏មានដែរ។ មិនតែប៉ុណ្ណោះសូម្បីតែទៅរៀននៅឯសាកលវិទ្យាល័យ ក៏គេបានឈប់ផ្អាកសម្រាកទៅរៀនបណ្តោះអាសន្នសិនដែរ។
«ត្រលប់ទៅកូរ៉េជាមួយម៉ាក់មួយរយៈសិនទេកូន?»
«ទៅធ្វើអីម៉ាក់? ពួកនៅកូរ៉េនោះកំពុងតែនាំគ្នាជេរកូនដូចសត្វដូចធាតុ!» ថេយ៉ុង ឆ្លើយតបចំពោះបំណងរបស់ម្តាយដោយខ្សែភ្នែកក្តៅគគុកមានអារម្មណ៍តឹងតែងរាល់ពេលបានអានមតិជាច្រើនធ្វើការជេរប្រមាថមកលើខ្លួនគួរឱ្យឈឺចាប់ខ្លាំងណាស់។
«តែម៉ាក់ខ្លាចថាកូនទ្រាំទ្រជាមួយរឿងទាំងអស់នេះមិនបាន ម៉ាក់ខ្លាចកូនចួបបញ្ហាពិបាកដោះស្រាយ!» គាត់និយាយព្រមទាំងសំដែងការបារម្ភចំពោះកេរ្តិ៍ឈ្មោះរបស់កូន។
«មិនអីទេ..រឿងប៉ុណ្ណឹងកូនទប់ទល់រួច..នរណាចង់ថាយ៉ាងម៉េចខ្លាំងក៏ចេញមុខមកតទល់ចំពោះគ្នាមកម៉ាក់មិនឃើញទេឬ? ថាពួកគេប្រើប្រាស់គណនីលាក់មុខមកជេរកូន គ្រាន់តែភាពក្លាហានគ្មាននៅក្នុងខ្លួនផង សម្អាងអីហ៊ានចេញមុខមាត់មកជេរប្រមាថនៅចំពោះមុខកូនស្រស់ៗទៅបាននោះ!» ថេយ៉ុង ចាប់ផ្លែឈើមកញ៉ាំក្នុងមាត់ដូចគ្មានរឿងអ្វីសោះកើតឡើង យកខួរក្បាលទៅគិតនាំតែស្មុគស្មាញ ជ្រុលថាគេអាក្រក់ខ្លាំងទៅហើយអាក្រក់ឱ្យដល់ទីបញ្ចប់ក៏ល្អដែរ។
ទីង!
សំឡេង Notifications បន្លឺជាថ្មីម្តងទៀត តែម្តងនេះមិនមែនជា Message នោះទេ។ ស្នាមញញិមដែលសឹងតែបានរលាយរលត់ទៅចាប់ផ្តើមលេចថ្កល់ឡើងសារជាថ្មីម្តងទៀត បន្ទាប់ពីបានឃើញការដាក់បង្ហោះរបស់រាងក្រាស់រួចមកហើយ។
Account Instagram @Jungkook
@Tag Kim Taehyung
“រូបភាពនៅឯណា NYC នឹកអូនខ្លាំងណាស់ ថ្ងៃនោះពួកយើងបានដើរលេងជុំគ្នាញ៉ាំអាហារឆ្ងាញ់ៗជាមួយគ្នា ថេយ៍ ក៏ជាក្មេងគួរឱ្យស្រលាញ់ខ្លាំងណាស់ដែរសម្រាប់បង ពេលទំនេរពីការងារមានថ្ងៃឈប់សម្រាកបងនិងទៅចួបអូនម្តងទៀតណា..ក្មេងឆ្លាត..បងស្រលាញ់អូន ♡!”
«កូនសំណាងណាស់ដែលមានជុងហ្គុកនៅតែតាមស្រលាញ់ហើយយកចិត្តទុកដាក់ចំពោះកូននោះ បុរសល្អដូចជាគេកូនត្រូវតែថែរក្សាគ្នាឱ្យបានល្អ កុំឱ្យមានជីវិតដូចជាម៉ាក់ ម៉ាក់មិនចង់ឃើញកូនជួបការលំបាកទេ ថេយ៍!» គាត់ក៏បានអានសារបង្ហោះរបស់ ជុងហ្គុក ប៉ុន្មាននាទីមុននេះបន្តិចដែរ គាត់ពិតជាសប្បាយចិត្ត ហើយមានអារម្មណ៍ថាត្រេកអរពេលឃើញក្តីស្រលាញ់របស់ ជុងហ្គុក ចំពោះ ថេយ៉ុង។ ទាំងសង្ហា ទាំងឆ្លាត ទាំងមានភាពអត់ធ្មត់ អំណត់ព្យាយាមចំពោះរឿងការងារយ៉ាងហ្មត់ចត់តាមស្រលាញ់កូនប្រុសគាត់ ស្រលាញ់ដោយបេះដូងស្មោះស្ម័គ្រ ស្រលាញ់ដោយចិត្តបរិសុទ្ធពិតៗពិតប្រាកដ។
«ម៉ាក់ទុកចិត្តគាត់ដល់ថ្នាក់នេះមែនទេ?» ថេយ៉ុង សួរទៅកាន់អ្នកម្តាយព្រោះមើលទៅគាត់ពិតជាជឿទុកចិត្តចំពោះ ជុងហ្គុក ខ្លាំងណាស់។
«ម៉ាក់មើលដឹងជម្រៅចិត្ត ជុងហ្គុក ដែលមានចំពោះកូនច្បាស់ខ្លាំងណាស់ ថេយ៍ ម៉ាក់ដឹងថាគេស្រលាញ់កូន ខ្លាចបាត់បង់កូន ម៉ាក់ក៏ដឹងទៀតថា គ្មានបុរសឯណាដែលសុខចិត្ត លះបង់ភាពសង្ហា រង់ចាំក្មេងខ្ចីល្ហក់ដូចជាកូនឱ្យឆាប់ធំពេញវ័យ និងអាលបានស្រលាញ់គ្នាបែបនេះនោះទេ កូនមើលទៅគេទៅ អាយុក៏ច្រើន វ័យចំណាស់នេះទៅហើយនៅមិនទាន់មានប្រពន្ធ មានកូនចៅឱ្យសម្លឹងមើលមុខទុកគ្រាន់សើចញញិមជាមូយគ្នាបានទៀត ទើបម៉ាក់តែងតែនិយាយថាគ្មានបុរសឯណាដែលមានទឹកចិត្តធំធេងស្មើនិងគេច្រើននាក់នោះទេកូន!»
«ម៉ាក់និយាយក៏ត្រូវម្យ៉ាងដែរ ប៉ុន្មានថ្ងៃមកនេះ គាត់មកកាន់ទីនេះមើលថែកូនបានគ្រប់យ៉ាងទាំងអស់ ចម្អិនអាហារឱ្យកូនញ៉ាំ ប្រាប់ថាស្រលាញ់កូនគ្រប់ពេលវេលា កូនចង់ទៅណាគាត់ជូនទៅបានទាំងអស់ គាត់តែងតែបារម្ភពីសុខទុក្ខរបស់កូនគ្រប់ពេល មិនថាពេលកូនឈឺ ឬកូននឿយហត់ ពិបាកចិត្តរឿងការងារក៏គាត់តែងតែមកអង្គុយពិភាក្សាជាមួយកូន សូមទោសកូន ទោះគាត់មិនបានធ្វើខុសក៏គាត់មិនប្រកាន់ឋានៈ មិនប្រកាន់ទោសអូសដំណើរ រឿងរ៉ាវដែលកូនបានធ្វើខុសចំពោះគាត់ដែរ!!»
«កូនធ្លាប់មានអារម្មណ៍នឹកដល់ប៉ាទេ?» ថេយ៉ុង ស្តាប់ចប់កែវភ្នែកចាប់ផ្តើមរលីងរលោងតិចៗ មិនបានប៉ុន្មានគេក៏យំចេញមកឈូរតែម្តង។
«នឹកណាស់ម៉ាក់!» កំលោះតូចចាប់ផ្តើមយំយែកទួញសោកសៅដង្ហក់ស្រក់ទឹកភ្នែកផ្សើមថ្ពាល់រហាម។
«គាត់បានមកសូមទោសម៉ាក់សារជាថ្មីម្តងទៀត ប្រាប់ថាបារម្ភពីកូន នឹកកូន មិនចង់ឱ្យកូនមកសិក្សានៅឯបរទេសតែម្នាក់ឯងបែបនេះឡើយ គាត់ខ្លាចថាកូនលំបាក ហើយមានអារម្មណ៍ឯកោ សោកសៅពេលគ្មានម៉ាក់ប៉ានៅក្បែរ ខ្លាចគ្រប់សព្វបែបយ៉ាង ខ្លាចថាកូនវេទនាទៅថ្ងៃមុខទៀតណាស់!»
«បងពេទ្យមករស់នៅជាមួយកូនប៉ុន្មានថ្ងៃ គាត់តែងតែនិយាយណែនាំកូនប្រៀបដូចជាមានវត្តមានប៉ានៅក្បែរកូនម្នាក់ដែរយ៉ាងអ៊ីចឹង មានប៉ានៅក្បែរ មានអារម្មណ៍កក់ក្តៅ តែកូនបាត់បង់ភាពកក់ក្តៅពីប៉ាចាប់តាំងតែពីតូចមក..ទោះបីនៅឯសាលារៀនត្រូវបានគេជេរស្តីថាអាកូនគ្មានឪ...ម្តាយឪពុកលែងលះគ្នាក៏ដោយសារតែមានកូនជាខ្ទើយ...ជេរកូន ប្រមាថ មើលងាយកូនគ្មានខ្វះចន្លោះ កូននៅតែអាចរឹងមាំបាន មិនថាស្ថិតលើប្រព័ន្ធ Internet មានមនុស្សជាច្រើនបានបញ្ចេញមតិមិនល្អក៏កូនអាចស៊ាំជាមួយបរិយាកាសទាំងអស់នេះរួចទៅហើយដែរណាម៉ាក់!» ថេយ៉ុង រៀបរាប់ប្រៀបដូចជាគ្មានភាពចុះចាញ់ជាមួយមនុស្សនៅឯសង្គមខាងក្រៅដោយសារតែរសជាតិជីវិតទាំងអស់នេះបានបង្រៀនរឿងជាច្រើនធ្វើឱ្យគេចួបប្រទះទាំងការលំបាកចួបទាំងរឿងសប្បាយរីករាយនិងមិនមានកំហុសក្នុងការតបតជម្លោះចំពោះនរណាម្នាក់ដែលតែងតែមកបំពានចំពោះគេមុននោះទេ។
«ឥឡូវនេះ..ខ្ញុំមានរឿងពិសេសចង់ប្រាប់ដល់ម៉ាក់ដែរ..» លោកស្រី ដារីរ៉ា ងើបសម្លឹងមើលផ្ទៃមុខកូនប្រុសជាមួយខ្សែភ្នែកងឿងឆ្ងល់។
«យ៉ាងម៉េច?»
«គ្រប់គ្នាមើលមកខ្ញុំជាកូនក្មេងស្លូតបូត បន្ទាប់ពីទុកឱកាសឱ្យពួកគេជេរប្រមាថអស់រយៈពេលជាច្រើនឆ្នាំ ខណៈឥឡូវនេះមានមនុស្សជាច្រើននាក់បានផ្ញើសារមកសូមទោសខ្ញុំជាបន្តបន្ទាប់..បន្ទាប់ពីទទួលបានដីកាកោះហៅពីស្ថានីយ័ប៉ុស្តិ៍ប៉ូលីស!»
«ថេយ៍..»
«កើតមកពេញមួយជីវិតនេះ ខ្ញុំមិនព្រមចុះចាញ់នរណាម្នាក់ទេ មិនចុះចាញ់សូម្បីតែម្នាក់!»
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់