៩ ខែក្រោយមក
@មន្ទីពេទ្យសម្ភព
ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ផ្នែកវះកាត់សម្រាកព្យាបាលទូទៅអ្នកកំលោះ ជុងហ្គុក មកអង្គុយរង់ចាំនៅទីនេះអស់រយៈពេលជាងមួយកំណាត់ព្រឹកចាប់តាំងតែពីឮសូរពាក្យសម្តី ថេយ៉ុង ត្អូញត្អែរឈឺពោះសម្រាលមិនស្ងប់ពីត្រចៀកមក គេឆ្លេឆ្លានៅមិនស្ងៀម ដើរទៅមករេរាពេញខាងមុខមាត់ទ្វារបន្ទប់មិនស្ងប់មួយជំហ៊ានណាសោះ អារម្មណ៍ជាស្វាមី ជាឪពុកគេលើកដំបូងធ្វើឱ្យនាយរំភើបក្នុងចិត្តណាស់ តែមានពេលខ្លះក៏ភ័យស្ទើរអស់ព្រលឹងព្រលះក្នុងដើមទ្រូងម្តងៗដែរ។ មិនដឹងនៅយូរប៉ុណ្ណាទៀត ទើបបញ្ចប់កិច្ចការងារទេ ទាំងសមាជិកគ្រួសារ ទាំងលោកដុកទ័រធំឯណេះ នាំគ្នាអង្គុយរង់ចាំធ្វើមុខតក់ស្លុតហាក់ដូចជាគ្មានអារម្មណ៍រីករាយសោះ។
«ឯងកុំដើរទៅមកច្រើនពេកបានទេយើងវិលមុខណាស់!» ដូជុន លាន់មាត់ស្រដីប្រាប់ ជុងហ្គុក តាមរយៈទឹកមុខអស់កម្លាំងជំនួសនាយ។
«ទៅថាអីឱ្យគេធ្វើអី្វ អារម្មណ៍ជាឪពុកគេលើកដំបូងឆ្លេឆ្លាបែបនេះហើយ!»
លោកស្រី ដារីរ៉ា អត់មិនបាននិងវាយក្តិចខ្ញាំប្អូនប្រុសគាត់ មាត់រពឹសនៅមិនស្ងៀមចូលចិត្តតែស្រែកស្តីបន្ទោសថាឱ្យក្មួយថ្លៃអាយុដំណាលគ្នាហូរហែរ។
ក្រាក!!
«អត់ទោសចាស..នរណាគេជាសាច់ញាតិអ្នកជំងឺ?» គិលានុបដ្ឋាយិកា ទាញទ្វារបើកឡើង ឧទានសួរទៅកាន់គ្រប់គ្នាដែលនៅរង់ចាំផ្នែកខាងក្រៅនៃបន្ទប់វះកាត់។
«គឺពួកយើងទាំងអស់គ្នា!» ស្ត្រីចំណាស់រហ័សពោលពាក្យ។
«ការវះកាត់ជោគជ័យហើយចាស៎ សម្រាប់កូនដំបូងទទួលបានកូនប្រុស!»
«បាទ!» ជុងហ្គុក សំដែងឫកពាអរកខិកកខុប បន្ទាប់ពីបញ្ចប់ផែនការងារគ្រូពេទ្យរួចជាស្រេចបាច់អស់។ បុគ្គលិកមន្ទីពេទ្យក៏បានធ្វើការផ្លាស់ប្តូរបន្ទប់សម្រាកព្យាបាលឱ្យវីអាយភីយ៉ាងមានផាសុកភាពសម្រាប់ផ្គត់ផ្គង់បន្ទប់គេងដ៏ល្អ រួមមានទីធ្លាធំជាងបន្ទប់សម្រាកធម្មតាទូទៅ ដែលអាចផ្ទុកនិងដាក់សម្ភារៈបានយ៉ាងច្រើនគួរសម។
«ស្លាប់ហើយដូចគ្នាខ្លាំងណាស់!» លោកស្រី ដារីរ៉ា ឧទានស្រែកស្ទើរតែភ្លាត់សំឡេង សម្លឹងមើលមុខចៅតូចច្រម៉ក់ រុំកន្សែងក្រហមរងាលមានមុខមាត់ដូចទៅនឹង ថេយ៉ុង បេះដាក់។ ទាំងទម្រង់មុខ ច្រមុះ បបូរមាត់ ថ្ងាស់ ដូចសឹងតែគ្មានកន្លែងទាស់ខុសមិនឃើញ គាត់និង ដូជុន នាំគ្នាអស់សំណើចឡើងកក្អឹក ឃើញកូនទារកកូនចង់តែសើចឱ្យផ្អើលអស់មន្ទីពេទ្យម្តងទេ។
«ដល់តែដូចខ្លាំងពេក ខ្ញុំមិនដឹងជាថាយ៉ាងម៉េចសមទេ ដូចកូនភ្លោះកើតមកខុសឆ្នាំគ្នាជាអ៊ីចឹង!» ដូជុន ពោលពាក្យនិយាយមិនភ្លេចលើកទូរស័ព្ទដៃទំនើបមកថតរូបចៅប្រុសតូចច្រម៉ក់ៗដោយស្នាមញញិមបិទបបូរមាត់ពុំជិត។
«ខ្ញុំមកវិញហើយ!» អ្នកដែលទើបតែបានវិលត្រលប់មកពីកន្លែងបង់ថ្លៃសេវាកម្មព្យាបាលរួចក៏ស្រាប់តែបានបង្ហាញខ្លួនឡើងជាមួយទឹកមុខញញិម។
«មកដល់ល្មម មកមើលមុខកូនប្រុសឯងទៅ!» ជុងហ្គុក ងក់ក្បាលផ្ងក់ៗតាមចូលទៅលូកដៃចាប់ជាយកន្សែងចេញបន្តិចសម្លឹងមើលផ្ទៃមុខតូចច្រម៉ក់កូនប្រុសខ្លួនជាមួយកែវភ្នែកភ្ញាក់ផ្អើលមិនចាញ់គ្រប់គ្នានោះទេ។
«ថេយ៉ុង ទើបតែកើតមែនឬអត់នៀក?»
«ហាស់ៗហា..មកពីឯងហ្នឹងមិនដឹងប្រើស្នៀតអីកូនកើតមករកកន្លែងដូចឪមិនឃើញសោះ!» ដូជុន សើចកាច់កកាច់ខ្លួនចំអកឱ្យ ជុងហ្គុក ហួសចិត្តអស់មួយទំហឹង តែនាយក៏គ្មានអារម្មណ៍ក្នក់ចិត្តដែរ គ្រាន់តែនឹកស្មានមិនដល់ថាកូនទារកតូចនេះកាត់តាម ថេយ៉ុង ៩៩.៩៩% សឹងតែដូចជាការបោះពុម្ពតែមួយទៅហើយ។ នាយសើចគ្រវីក្បាលញាប់ស្អេក រួចឱនសន្សឹមៗទៅផ្អឹបបបូរមាត់ថើបលើថ្ងាស់កូនប្រុសមួយដង្ហើមវែង មុននឹងចាប់ក្រសោបបីទារកតូចមកផ្អឹបក្បែរដើមទ្រូងខណៈរាងតូចខាងណោះត្រូវថ្នាំសន្លប់មិនទាន់ភ្ញាក់នៅឡើយទេ។
រាត្រីនេះ..
ក្រោយអស់ជាតិថ្នាំសន្លប់ ថេយ៉ុង ចាប់ដឹងខ្លួនឡើង ត្របក់ភ្នែកចាប់បើកឡើងម្តងបន្តិចៗ សម្លឹងមើលពិដានក្នុងបន្ទប់ជាមួយនិងអារម្មណ៍ឈឺក្បាលបន្តិចបន្តួច។
«បង!» សំឡេងស្រួយបន្លឺឡើង ដាស់ញាណប្រុសកំលោះដែលកំពុងតែអង្គុយបីបមថ្នាក់ថ្នមកូនទារកតូចជាមួយទឹកមុខស្រងូតស្រងាត់។
«អូនដឹងខ្លួនហើយ?» ជុងហ្គុក ក្រោកឡើងមិនភ្លេចបីកូនកណ្តៀតជាប់ទ្រូងមិនលែងដៃសោះ សំដៅមករករាងតូចនាំឱ្យស្នាមញញិមដ៏ហេវហត់អស់កម្លាំងលិចថ្កល់ឡើងយ៉ាងស្រស់ប៉ប្រិម។
«អូនមើលមុខកូនបន្តិច!» ថេយ៉ុង ទារចង់មើលមុខកូនតូច ជុងហ្គុក ប្រញាប់ដាក់កូនទារកតូចទៅជិតក្បែរដងខ្លួនដ៏ស្រឡូនស្រឡៅ។
«កូនយើងមុខដូចអូនណាស់!»
«ម៉េចក៏មិនកាត់ទៅប៉ាខ្លះសោះហះ?» រាងតូចកញ្ជ្រោលស្វាងងងុយចែសសម្លឹងមើលមុខកូនដោយអារម្មណ៍ភ្ញាក់ព្រើតអស់ពីដួងចិត្ត។
«កាត់រកអូនអ៊ីចឹងហើយទើបហេង..សំណាងល្អ!»
«ដូចអូនណាស់ ដូចក្នុងរូបថតដែលអូនទើបតែកើតមកអ៊ីចឹង!» ថេយ៉ុង យំរលីងរលោងពោលពាក្យទាំងសើចញឹមៗទៅកាន់ស្វាមី។
«ម៉ាក់និងលោកពូរបស់អូនក៏បាននាំគ្នានិយាយថាបែបនេះដែរ!»
«ខ្ជូតណាស់ បងចង់ដាក់ឈ្មោះអីឱ្យកូន?»
«បងគិតថាដាក់ឈ្មោះ ចន យ៉ុង-ហាជូន ព្រោះឈ្មោះនេះវាកម្រដែរ!»
«ពិរោះខ្លាំងណាស់ អ្ហា..ហាជូន..ហា...»
«អ្ហឹកៗៗ!!» សំឡេងអាល្អិតយំរម្ងាស់បន្លឺឡើងភ្លាម ក្រោយសម្តីរាងតូចបានបន្លឺមិនបានប៉ុន្មាននាទីផង។
«អ្ហូយ..ហៅតិចតួចមិនបាន!» ថេយ៉ុង គ្រញិចកូនទារកតូចថ្នមៗ មិនភ្លេចឱនថើបថ្ពាល់តូចច្រម៉ក់ស្បែកក្រហមរងាលមិនទាន់ប្រែសម្បុរលាន់ឮសូរខ្សឺតៗមានអារម្មណ៍ស្រលាញ់កូនយ៉ាងអស់ពីបេះដូងពីពោះពីពុងអស់ពីដួងចិត្ត។
៣ឆ្នាំក្រោយ..
@ភូមិគ្រឹះ ចន
«អរគុណសម្រាប់ការណាត់ ថ្ងៃស្អែកខ្ញុំនិងទៅឱ្យទាន់ពេលវេលានៅឯមន្ទីពេទ្យតាមម៉ោងដដែល!» ជុងហ្គុក ចុចបិទទូរស័ព្ទក្រោយពីបានបញ្ចប់កិច្ចសន្ទនាជាមួយអ្នកជំងឺដែលបានខលមកស្នើសុំការណាត់ចួបពិគ្រោះអំពីបញ្ហាសុខភាពរួចមកហើយ។
«Daddy!!!» រាងក្រាស់ក្នុងទឹកមុខសង្ហាក្រឡេកវឹបទៅសម្លឹងមើលកូនប្រុសតូចដោយទឹកមុខញញិមស្រស់បស់ កាលបើឃើញអាល្អិតរត់តេះតាសៗ ចូលមកខាងក្នុងបន្ទប់ជាមួយនិងរូបរាងធាត់ក្រមឹមៗគួរឱ្យក្នក់ក្នាញ់ខ្លាំងបំផុត សម្បុរស.ស្គូសម៉ដ្ឋទន់រលោង មាឌមានសាច់ ទ្រលុកទ្រលន់ អមទៅដោយសំឡេងស្រួយស្រែសគួរឱ្យចង់សណ្តាប់។
«មកណេះមក!» ហាជូន ដើរសំដៅទៅរកនាយ ជុងហ្គុក ប្រញាប់ចាប់លើកកូនប្រុសមកដាក់លើភ្លៅ សឹមឱនទៅថើបគ្រញិចថ្ពាល់ប៉ោងៗ ទាំងឆ្វេង ទាំងស្តាំ មិនឱ្យខកខានមួយខ្សឺតណាទេ។
«ហាជូន!!!»
«អត់ឱ្យហៅកូនថាហាជូនទេ!» ហាជូន ស្តាប់ឮភ្លាមក៏ប្រកែកញែតៗលើកដៃខ្ទប់លើបបូរមាត់ ជុងហ្គុក ដោយការពុំពេញចិត្ត។
«ហើយឱ្យហៅថាម៉េចចុះ?»
«ហៅកូនថាតុបប៉ាលីតូច!»
«ស្អីគេអាហ្នឹង?»
«ហ៊ើយ..ហៅថាកូនស្ត្របឺរីតូច!» ថេយ៉ុង ជាអ្នកបកប្រែ អ្នកដែលស្តាប់សម្តីកូនបានច្បាស់ជាងគេគ្មាននរណាក្រៅពី ថេយ៉ុង នោះទេ។
«Mummy ទិញតុបប៉ាលីឱ្យកូន..តុបប៉ាលីតូចៗនៅទះយាយៗងាញ់ហា!»
«Mummy ទិញឱ្យកូនតើស ទិញមកច្រើនទៀតផងស្ត្របឺរីស្រស់ៗណាស់ លាងទឹកសិនទើបញ៉ាំបានណា!»
«កូនចូលចិត្តស្ត្របឺរីដូចអូនអ៊ីចឹង!»
«អូនយកទៅលេងផ្ទះម៉ាក់ ម៉ាក់ក៏ឱ្យស្ត្របឺរីទៅកូនញ៉ាំ ប្រាប់ថាឆ្ងាញ់ណាស់ ចង់ឱ្យអូនទិញច្រើនៗទុកឱ្យគេញ៉ាំ..ដល់ថ្នាក់ហៅខ្លួនឯងថាស្ត្របឺរីតូច អ្នកលក់នាំគ្នាឈរសើចពេញទាំងផ្សារ..»
«ហិហិ..គួរឱ្យស្រឡាញ់ណាស់កូនស្ត្របឺរីតូច..Cute ណាស់មើលចុះថ្ពាល់ក្រហមដូចស្ត្របឺរីអ៊ីចឹង!» ជុងហ្គុក អស់សំណើចឮៗចាប់ទាញថ្ពាល់ច្រមិចៗមិចថ្នមៗព្រមទាំងឱនថើបចុងច្រមុះកូនប្រុសសំណព្វចិត្តលាន់ឮសំឡេងខ្សឺតៗ សឹមដាក់ឱ្យអាច្រម៉ក់រត់វឹងទៅជួយរៀបចំវិចខ្ចប់សម្ពារៈលក់ដូរជាមួយភរិយា។
«Mummy Live លក់ម្សៅ តុបប៉ាលីតូចទៅជួយ Mummy live ដែរ!»
«ជួយ Live លក់ម្សៅគ្រាន់តែថ្លៃស៊ីឈ្នួលទិញស្ត្របឺរីឱ្យវិញ ខាតថ្លៃចំណេញអស់ហើយ!» ថេយ៉ុង តបមិនភ្លេចរៀបចំអីវ៉ាន់ទុកដាក់ឱ្យភ្ញៀវរូតរះរហ័សរហួនខណៈកូនប្រុសក៏ជួយហុចឧបករណ៍នេះនោះមកឱ្យខ្លួនរហូត។
«តុបប៉ាលីមួយគីឡូម៉ាន? តុបប៉ាលីតូចជួយធ្វើការ Mummy រកលុយទិញតុបប៉ាលីមកញ៉ាំថែម!»
«ចាំយកលុយ Daddy ទិញក៏បានដែរកូន មិនបាច់ខំប្រឹងដល់ថ្នាក់ហ្នឹងពេកទេ!»
«Daddy ចាក់ថ្នាំឱ្យគេម្តងៗបានលុយម៉ាន? Daddy មានលុយច្រើនដូច Mommy អត់?»
«មានតើស..ឱ្យតែកូនសុំ Daddy!»
«តុបប៉ាលីចង់ទៅមន្ទីពេទ្យ Daddy ជួយធ្វើការដែរ!»
«ហើយទៅជួយធ្វើខាងអីតូចក្រញឹបៗហ្នឹង?» ជុងហ្គុក ចោលសំណួរឡើងព្រមទាំងដើរមកចាប់ទាញកូនប្រុសសំណព្វចិត្តមកឱបក្រសោប។
«ជួយមើល Daddy ចាក់ថ្នាំឱ្យគេ ហើយកូនអាងទារលុយគេ!»
«ហិហិ..ធ្វើអ៊ីចឹងមិនបានទេកូន គេមានកន្លែងបង់វិក្កយបត្ររួចស្រាប់ទៅហើយ!»
«ម៉េចចឹង?»
«ព្រោះគ្រប់កន្លែងនៅឯមន្ទីពេទ្យគេបានចាត់ចែងគ្រប់ផ្នែកពេញអស់ហើយចាំប៉ាឱ្យលុយកូនស្ត្របឺរីតូចចាយក៏បានដែរមិនបាច់តាមទៅជួយធ្វើការ Daddy ទេ!»
«Daddy ឱ្យលុយតុបប៉ាលីតូចម៉ាន?»
«ឱ្យគ្រប់ថ្លៃកូនទិញស្ត្របឺរីហ្នឹង!»
«ចុះម៉េចបានកន្លែងអ្នកលក់តុបប៉ាលីហ្នឹងអត់យក Mummy ធ្វើ BA ? បើយក Mummy ធ្វើ BA កូនបានតុបប៉ាលីញ៉ាំហ្វ្រីៗរាល់ថ្ងៃ!»
«ហាស់ៗចង់ចំណេញតែរហូត..» ថេយ៉ុង និង ជុងហ្គុក នាំគ្នាសើចក្អាកក្អាយ បង្កើតកូនគ្រាប់ពូជមកបានម្នាក់មានរឿងឱ្យរីករាយសើចសប្បាយឡើងរាល់ថ្ងៃ។
«ឯងខំចង់ងាប់កើតមកមុខដូចម៉ែវា ខាតទាំងកម្លាំង ខាតទាំងពេលវេលា!» នឹកឃើញរឿងកូនមុខមាត់កាត់ដូចភរិយាម្តងណា ជុងហ្គុក នៅតែមិនអស់ចិត្តសោះ ខិតខំប្រឹងទាំងថ្ងៃទាំងយប់ទម្រាំចម្រាញ់បានសមិទ្ធិផលចុងក្រោយទទួលបានកូនប្រុសមកមុខដូចទៅនឹង ថេយ៉ុង ឱ្យបេះដាក់តែម្តង សូម្បីតែចរិតឫកពាក៏អ៊ីចឹងដូចគ្នាទាំងព្រមដែរ មិនឱ្យហ្មងសៅយ៉ាងម៉េចបាន បើរកតែកន្លែងដូចខ្លួនតែបន្តិចប៉ុនចុងក្រចកដៃក៏គ្មានដែរ។
«មកពី ដេតឌី ឧស្សាហ៍សម្លឹងមើលមុខ មាំមី ពេកដឹង?»
«ដឹងអីប្រហែលហើយ ចេះរកនឹកនិយាយឃើញកូននេះ!»
«សំណាងហើយសម្លឹងមើលមុខប្រពន្ធ ចុះបើសម្លឹងមុខឆ្កែកូនកើតមកមុខដូចឆ្កែមិចវិញទៅ?» រាងតូចបន្តប្រយោគសម្លឹងមុខកូនដោយខ្សែភ្នែកស្រទន់ ខណៈ ហាជូន ក៏បានតបវិញចាស់ដៃជាមួយប្រយោគដ៏ចុកឈាម៖
«Mummy មានប្តីឆ្កែដែរមែន?»
«..........» ថេយ៉ុង ស្ងាត់មាត់ច្រៀបងាកសម្លឹងមុខប្តីសើចញឹមៗមិនហ៊ានចម្អកថាឱ្យប្រពន្ធទេ ព្រោះខ្លាចភ្នំភ្លើងផ្ទុះឡើងកណ្តាលផ្ទះ។
ថ្ងៃបន្ទាប់
“KIM TAEHYUNG BEAUTY”
ហាង Cosmetic ដែល ថេយ៉ុង បានបើកដំណើរការអាជីវកម្មផ្ទាល់ខ្លួននៅចំកណ្តាលទីក្រុងសែលអ៊ូល បន្ទាប់ពីបានបញ្ចប់ឆ្នាំសិក្សាចុងក្រោយនៅឯបរទេសរួចរាល់ គេក៏បានវិលត្រលប់មករស់នៅលើទឹកដីកំណើត សម្រាប់បង្កើតមុខរបររកស៊ីទីផ្សារផ្ទាល់ខ្លួនដ៏ទូលំទូលាយនិងទទួលបានការគាំទ្រជាច្រើនមិនធម្មតាពីសំណាក់អតិថិជនតែងតែអញ្ជើញចូលមកទិញដោយផ្ទាល់ក៏ដូចជាការដាក់បញ្ជាទិញតាមរយៈប្រព័ន្ធផ្សព្វផ្សាយ Online ដូចគ្នា។ ជាហេតុដែលបានធ្វើឱ្យកេរ្តិ៍ឈ្មោះស្លាកយីហោផ្ទាល់ខ្លួនរបស់គេកាន់តែទទួលបានប្រជាប្រិយភាពខ្ពស់គួរឱ្យកត់សម្គាល់បូករួមទាំងទេពកោសល្យផ្សព្វផ្សាយម៉ាកផលិតផលរបស់ខ្លួនទៀត។
«មិននឹកស្មានថាកូនពូកែយ៉ាងនេះសោះ!» សម្តីចាកចេញពីក្រអូមមាត់បុរសចំណាស់ យ៉ុងជុន នាំឱ្យកែវភ្នែកដ៏ស្រទន់កំលោះតូចបានចាប់ញោសឡើងបង្ហាញនូវអារម្មណ៍ដ៏រំភើបតាមរយៈពាក្យកោតសរសើរចេញមាត់ឪពុកខ្លួន។
«អរគុណប៉ាដែលជួយផ្តល់យោបល់ឱ្យកូនកន្លងមក!» មានពេលខ្លះ មានអារម្មណ៍ថាឯកោបន្តិច ក្រៀមក្រំបន្តិចពិតមែន បើទោះបីជាបុរសមានតួនាទីជាឪពុកបានចាកចោលខ្លួនអស់ពេលជាច្រើនខែឆ្នាំ ប៉ុន្តែគាត់តែងតែផ្ញើសារទៅលើកទឹកចិត្តកូនប្រុសសំណព្វចិត្តក្នុងប្រយោគដាស់តឿនល្អៗ មានអត្ថន័យជាច្រើនទៀត ដែលអាចផ្តល់ភាពកក់ក្តៅបង្កប់ក្នុងខ្លឹមសារទាំងអស់នោះ ធ្វើឱ្យទឹកចិត្តកូនប្រុសម្នាក់នេះកាន់តែបានវិវឌ្ឍន៍ភាពក្លាហាននិងហ៊ានពុះពារគ្រប់ឧបសគ្គទៅមុខពុំរាថយឡើយ។
«ប៉ុណ្ណឹងវានៅមិនទាន់គ្រប់គ្រាន់សម្រាប់កូនទេ ថេយ៍..ប៉ានៅតែគិតថាខ្លួនឯងខ្វះខាតច្រើនណាស់សម្រាប់កូន!»
«មិនអីទេប៉ា..កូនដើរមកដល់ចំណុចមួយនេះរួចទៅហើយ កូនក៏មានអារម្មណ៍ថាធូរស្រាលច្រើនខ្លាំងណាស់ ដែលមិនបានធ្វើឱ្យប៉ាម៉ាក់ពិបាកចិត្តបន្តទៅមុខទៀត កន្លងមកវាគ្រប់គ្រាន់ហើយ ដែលកូនតែងតែក្លាយទៅជាបន្ទុកឱ្យប៉ាម៉ាក់ គិតច្រើន មិនអាចជួយធ្វើឱ្យគ្រួសារយើងមានសុភមង្គលបាន!» ថេយ៉ុង ពោលពាក្យមិនភ្លេចស្រក់ទឹកភ្នែកឱ្យគាត់បានឃើញ កើតមកជាតិនេះទោះបីមានអត្តចរិតនិស្ស័យខុសធម្មជាតិក៏ប៉ាម៉ាក់និងសាច់ញាតិពួកគេ ពុំដែលបានប្រើពាក្យពេចន៍មើលងាយជាន់ពន្លិចបន្ទាបបន្ថោកតម្លៃខ្លួនប្រាណគេម្តងណាសោះឡើយ មានតែការរង់ចាំជួយនិយាយលើកចិត្ត ជួយសម្រេចគោលបំណងប្រាថ្នាឱ្យគេបានគ្រប់យ៉ាង មិនថាគេចង់បានអ្វីក៏គ្រប់គ្នារីករាយផ្តល់ជូនបានជានិច្ច។
«បើកូនអាចរកឃើញសុភមង្គលឱ្យខ្លួនឯងបាន ប៉ាក៏សប្បាយចិត្តជូនពរកូនពីចម្ងាយដែរ ប៉ាតែងតែនឹកនាដល់កូនជានិច្ច ប៉ាស្រលាញ់កូនណា ថេយ៉ុង!»
«ហេតុអីក៏ប៉ាមិនព្យាយាមតាមអង្វរករម៉ាក់?» សួរដល់ត្រឹមសំណួរនេះ គាត់បានត្រឹមតែព្រលែងសូរដង្ហើមធំៗចេញមកយ៉ាងលំបាក។
«ម៉ាក់កូនលែងទុកឱកាសឱ្យប៉ាបានកែប្រែអ្វីទៀតហើយ!» គាត់ឆ្លើយតបទាំងក្នុងទឹកមុខអស់សង្ឃឹមជាខ្លាំងកន្លងមកគាត់បានខិតខំព្យាយាមអស់ពីលទ្ធភាពទៅហើយ ប៉ុន្តែចិត្តដែលមុតរង់របួសពិបាកព្យាបាលក្នុងដើមទ្រូងលោកស្រី ដារីរ៉ា វាស្ទើរតែមិនអាចជាសះស្បើយទាល់តែសោះ។ អារម្មណ៍ឈឺចាប់អួលណែន បានធ្វើឱ្យគាត់ខ្លាចការប្រេះឆាម្តងទៀត ខ្លាចចួបអារម្មណ៍ពិបាកទ្រាំអស់ទាំងនោះ ខ្លាចការយំសោក ខ្លាចភាពសោការត់ចូលមក បំផ្លិចបំផ្លាញជីវិតគាត់ម្តងហើយម្តងទៀត។
«ខ្ញុំដឹងថាប៉ានៅនឹកនាដល់ម៉ាក់ ប៉ាក៏ចង់សុំម៉ាក់ត្រូវរូវគ្នាវិញដែរ ដូច្នេះហើយពេលវេលាសម្រាប់ម៉ាក់ហើយនិងប៉ានៅមិនសេសសល់ច្រើនទៀតទេ ប៉ាគួរតែក្តោបក្តាប់ឱកាសសារជាថ្មីម្តងទៀតណា!»
លោក យ៉ុងជុន ឮសូរ ថេយ៉ុង ពោលប្រយោគបែបនេះគាត់ក៏ញញិមដោយការសប្បាយចិត្តជាខ្លាំង។
«ប៉ានិងខិតខំម្តងទៀតឱ្យអស់ពីលទ្ធភាពណាកូន!» ថេយ៉ុង ចាប់ទាញឱពុកមកឱបយ៉ាងណែនមិនភ្លេចលើកដៃអង្អែលផែនខ្នងគាត់បន្ថែម។
«សូមឱ្យប៉ាមានសុខភាពល្អណាប៉ា!» ដល់ពេលលាគ្នា ថេយ៉ុង មិនភ្លេចនិយាយជូនពរគាត់បន្ថែម គ្មានអ្វីសំខាន់ជាងឪពុកម្តាយ គ្មានអ្វីទៀងទាត់ជាងក្តីស្រលាញ់ដែលពួកគាត់មានចំពោះខ្លួនឡើយ។
យប់ដដែល
ម៉ោង៧:៣០នាទីយប់
ជុងហ្គុក វិលត្រលប់មកធ្វើការវិញជាមួយទឹកមុខហត់នឿយដដែលឆ្នាំនេះគេចាស់ច្រើនជាងឆ្នាំមុនៗកើនវ័យដល់៣៦ឆ្នាំហើយ អ្វីដែលគេសេសសល់ពីការខំប្រឹងទាំងឡាយគឺមន្ទីពេទ្យក្រុមហ៊ុនផលិតរថយន្តនិងធានាគារហរិញ្ញវត្ថុ ចុងក្រោយនៃការឱបក្រសោបខ្លាំងបំផុត គឺប្រពន្ធកូនដែលគេពេញចិត្តនិងទទួលបានសមិទ្ធិផលទាំងអស់នេះ បើទោះបីជានឿយណាយហត់ខ្លាំងយ៉ាងណាក្តីក៏តស៊ូមិនរអ៊ូរទាំពេញចិត្តទទួលគ្រប់ភារកិច្ចដោយគ្មានសេចក្តីតវ៉ា។
«Daddy មកវិញហើយ!» ហាជូន រត់តាំងៗទៅជួយយួរកាបូបការងារពីដៃឪពុក។
«ធ្ងន់ណាស់កូនមិនចាំបាច់ទេ..កុំអីល្អជាង!»
«តុបប៉ាលីតូចចង់ជួយ Daddy!»
«បាទ..អរគុណច្រើនណាស់ តែវាធ្ងន់ណាស់ យួរមិនកើតទេកូន កុំអីណា..ម៉ោះមកឱ្យ Daddy សុំឱបបន្តិច!» ជុងហ្គុក ចាប់លើកកូនប្រុសមកពររួចថើបខ្លាំងៗលើថ្ពាល់ក្រពុំទន់ល្មើយជាច្រើនខ្សឺតសឹមដើរសំដៅចូលទៅក្នុងបន្ទប់។
«Daddy..Mummy ជាប់ Live លក់ Online ហើយ!»
«កូនមាននៅជួយ Live Mummy ដែរឬអត់?»
«ជួយ..ប៉ុន្តែ Mummy ដូចកូនចេញ!» ហាជូន ឆ្លើយដោយទម្លាក់ទឹកមុខចុះធ្វើដូចជាអន់ចិត្តតូចចិត្តខ្លាំងណាស់។
«ម៉េចចឹង?»
«មកពីកូនធ្វើធ្លាក់បែកម្សៅ Mummy ខឹងកូន!»
«អ្ហា-រឿងអីគេមិនដេញចេញ បើកូនឯងខូចម្លឹងៗនោះ!» ជុងហ្គុក ពោលពាក្យទាំងអស់សំណើចមិនភ្លេចរ៉ូតបើកកាបូបធំការងារដកយកប្រអប់ផ្លែស្ត្របឺរីចេញមកផ្ញើកូនសំណព្វចិត្តដែរ។
«យ៎េ..Daddy ទិញតុបប៉ាលីផ្ញើកូន ហិហិ!!»
«ស្រលាញ់ Daddy ប៉ុណ្ណា?»
«ស្រលាញ់ធំហះ ធំប៉ុនមេឃ..ធំមាំហា!»
«ចេះណាស់កូនឯងនេះ យកទៅញ៉ាំទៅ!» ហាជូន ទទួលយកប្រអប់ផ្លែឈើពីឪពុករួចក៏រត់ចេញទៅអង្គុយលេងខាងក្រៅបន្ទប់បាត់។
«បងចេះតែទិញផ្លែឈើឱ្យកូនញ៉ាំពេលយប់ព្រលប់ដឹងឈឺពោះកូនទេ?» កូនចេញទៅមិនទាន់បានប៉ុន្មាននាទីផង ក៏ឮសូរមាត់ភរិយារអ៊ូរទាំឡើងរងូវរណ្តំពេញត្រចៀក។
«ញ៉ាំៗទៅបងផ្សំថ្នាំឱ្យកូនលេបតាមក្រោយបានតើស!»
«ទម្រើសកូន..»
«ដូចម៉ាក់អូនទម្រើសអូនដែរហ្នឹង!»
«ឥឡូវចេះតមាត់អូនសម្បើមណាស់ចាប់តាំងពីបានកូនមក លែងខ្លាចអូនអស់ហើយហ្ន៎?» ថេយ៉ុង ច្រត់ចង្កេះសម្លឹងមើលមុខប្តីដោយអារម្មណ៍ខឹងងរង៉ក់ដូចក្មេងខ្ចីល្ហក់អ៊ីចឹង រីឯ ជុងហ្គុក បែរជាឈរសើចញឹមៗដើរទៅចាប់ចង្កេះតូចអង្ក្រងអូសមកជិតខ្លួន រួចទម្លាក់បបូរមាត់ថើបលើបបូរមាត់ទម្រង់ក្លែបក្រូចមួយខ្សឺត។
«កុំខឹង..កូនឃ្លានឱ្យកូនញ៉ាំទៅ ពេលកូនឈឺចាំបងមើលថែក៏បាន!»
«សមតែវាយ ទាំងឪ ទាំងកូន ក្បាលខូច រពឹស ទៅរញ៉េរញ៉ៃកន្លែងអូនលក់ដូរធ្លាក់បែកម្សៅអូនអស់ ស្តីថាឱ្យពីរបីម៉ាត់ងរង៉ក់រត់ទៅណាបាត់ស្រមោលឈឹង មិនដឹងជាកាត់ទៅរកនរណាទេ!»
«កាត់រកនរណា កាត់រកអូនហ្នឹងហើយ ចរិតខូចខិលដូចគ្នា!»
«បង!»
«កូនដូចអូនហ្នឹង!»
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
Lãng mạnJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់