ភាគ១២៖បងស្អប់ខ្ញុំខ្លាំងណាស់មែនទេ?

4.7K 236 2
                                        

    គ្រប់ពាក្យសារភាព ដ្បិតអាចធ្វើឱ្យអ្នកស្តាប់រំភើបក្នុងចិត្ត តែមិនអាចសំដែងការទទួលយកដោយសមស្រប នៅក្នុងស្ថានភាពបែបនេះយ៉ាងតក់ក្រហល់ខ្លាំងពេកបានឡើយ ថ្វីបើព្រហ្មលិខិតហាក់បានដាក់ទណ្ឌកម្មចំពោះស្នេហាខុសវ័យរបស់ពួកគេយ៉ាងតំណំ ទើបសុខចិត្តលះបង់ក្តីសង្ឃឹមនិងការតាំងចិត្តពុះពារមួយនេះពាក់កណ្តាលទីចោលដោយចិត្តមិនចង់ធ្វើតម្រាប់តាមបេះដូងនិងខួរក្បាលជាអ្នកសម្រេចចិត្តខុសមួយពេលនោះទេ។
    «ហ៊ឹកៗ..បង!» ថេយ៉ុង ផ្ញើយមុខបង្ហាញទឹកសំណើមលើដានថ្ពាល់ជាច្រើនដំណក់ ស្រក់ហូរឥតអាសូរដល់ចិត្តកំពុងតែឈឺចាប់ស្ទើរតែប្រេះស្រាំក្នុងដើមទ្រូង។ ហេតុអី្វគេមិនអាចធ្វើចិត្តអើពើចំពោះស្នេហាមួយនេះបាន? ហេតុអីគេចិត្តដាច់គ្មានភាពអាណិតមេត្តាចំពោះក្មេងដែលគ្រាន់តែលួចស្រលាញ់ខ្លួនខ្លាំងដល់ថ្នាក់ហ្នឹងផងមិនបាន? ក្នុងត្រចៀកអ្នកកំលោះរូបស្រស់ គ្របដណ្តប់ទៅដោយសំឡេងយំថ្ងួចថ្ងូររហឹមឡើងរងុំកងរំពងពេញក្នុងខួរក្បាល។ ចង្វាក់បេះដូងរបស់នាយក៏បានលោតត្របោកខ្លាំងៗ មិនចាញ់និងក្មេងតូចអ្វីប៉ុន្មានដែរ ចិត្តដែលមាននៅក្នុងខ្លួនក៏ពុះកញ្ជ្រោលរោលរែកខ្លាំងៗដូចគ្នា គ្រាន់តែវាគឺជាធាតុពិតនៃភាពទន់ជ្រាយល្អូកដែលលាក់បំពួនទុកក្នុងខ្លួនតែប៉ុណ្ណោះ។
    «ថេយ៍ ទៅវិញបានហើយ ឈប់យំស្រែកគ្មានបានការនៅទីនេះទៀតទៅ!» ជុងហ្គុក និយាយផាំងៗឥតគិតអារម្មណ៍ ថេយ៉ុង ប៉ះទង្គិចផ្លូវចិត្តយ៉ាងណា បុរសសម្តីផ្អែមកាលពីមុនទៅណាបាត់ហើយ ហេតុអ្វីពេលនេះបន្សល់ទុកត្រឹមវត្តមានមនុស្សប្រុសចិត្តដាច់ថ្លើមខ្មៅ នៅឈរចំពោះមុខខ្លួនថែមទាំងបានពោលពាក្យដ៏មុតស្រួច អាចសម្លាប់គេបានទាំងរស់ម្នាក់នេះទៅវិញ?។
    «ហ៊ឹកៗ..វាពិបាកខ្លាំងណាស់ទៅមែនទេ បើគ្រាន់តែបងទទួលយកក្តីស្រលាញ់ដ៏ធំធេងមួយនេះពីខ្ញុំផងមិនបាន?» ប្រអប់ដៃស្រឡូនញ័រតតាត់លូកចូលទៅចាប់គ្រញីកអាវបុរសបេះដូងគ្មានឈាមទាល់តែទក់ភ្លីនិងស្រែកទ្រហ៊ោយំមិនអស់ចិត្ត ដ្បិតសេចក្តីស្នេហាមួយនេះច្រាលភាពឈឺចាប់ឱ្យគេអួលណែនក្នុងដើមទ្រូងខ្លាំងពេក។
    «ថេយ៍ វាគ្មានបានការអ្វីនោះទេ!» ជុងហ្គុក ច្រានស្មាតូចចេញធ្វើឱ្យរាងតូចស្រែកទួញយំដង្ហក់កាន់តែខ្លាំង ទង្វើគ្មានភាពធម្មមេត្តាមួយនេះអាចសម្លាប់ក្មេងដែលមិនដឹងអ្វីម្នាក់ឱ្យរស់ដូចធ្លាក់នរកទាំងរស់អ៊ីចឹង វាពិតជាឈឺចាប់ហើយប៉ះទង្គិចសុខភាពផ្លូវចិត្តខ្លាំងណាស់។
    «ហ៊ឹកៗៗ...អ្ហឹកៗៗ..បង!!»
    «បងប្រាប់ឱ្យហើយណា ហាមតាមមករំខានបងទៀត បងធុញដល់កំពូលហើយ រវាងពួកយើងទាំងពីរនាក់ បានត្រឹមតែជាអ្នកស្គាល់គ្នាធម្មតាៗ មិនអាចមានអ្វីឱ្យលើសលួសពីពាក្យថាអ្នកជិតដិតនោះទេ កុំរំឭកដល់រឿងដែលគ្មានបានការមួយណាមកនិយាយទៀត ថេយ៍ នៅក្មេងខ្ចីណាស់ មិនសមនិងបងទេ ព្រោះបងក៏មិនដែលចាត់ទុក ថេយ៍ ឱ្យលើសពីពាក្យថាប្អូនប្រុសដែរ ឈប់ធ្វើខ្លួនគួរឱ្យរំខាន ឈប់តាមមកបង្ករឿងឱ្យបងឈឺក្បាលឥតល្ហែរទៀត ចាប់ពីពេលនេះតទៅ..»
    «បានហើយ ថេយ៍ សូមអង្វរបង អ្ហឹកៗៗ..សូមអង្វរឱ្យបងអាណិត ថេយ៍ បានត្រឹមមួយចុងក្រចកដៃក៏បាន..ហ៊ឹកៗ..ថេយ៍ នឹកបង ហើយស្រលាញ់បងខ្លាំងណាស់!» ថេយ៉ុង គ្រវីក្បាលមិនចង់ធ្វើតាមសំណូមពរ ជុងហ្គុក ឡើយ ដឹងហើយ ឬហើយ ថាការស្រលាញ់ដ៏ជ្រួលជ្រាបមួយនេះអាចធ្វើឱ្យគេលុងខ្លួនខ្លាំងហើយទៅចួបរឿងឈឺចាប់អ្វីៗនិងទទួលបានលទ្ធផលបែបណាដែរ ប៉ុន្តែចិត្តទន់ជ្រាយមិនអាចហាមឃាត់បាន បូករួមទាំងទង្វើល្អៗ ការយកចិត្តទុកដាក់ ភាពផ្អែមល្ហែម ដែល ជុងហ្គុក បានធ្វើមកលើខ្លួន សុទ្ធសឹងតែជាការប្រលោមលួងល្បួងបេះដូងមួយនេះឱ្យលុងស្នេហ៍យ៉ាងជ្រៅ បើសុខៗនាយមកស្រែកហាមឃាត់ ហើយដេញខ្លួនឱ្យចេញចាកឆ្ងាយត្រឹមពាក់កណ្តាលទី ទឹកភ្នែកគ្មានទំនប់ វាពិតជាបានហូរស្រក់រហាមប្រៀបដូចជាទឹកហូរបុកទម្លុះទំនប់ឱ្យស្រោចស្រពផែនថ្ពាល់គួរឱ្យអាសូរ។
    «ព្រោះភាពក្មេងខ្ចីរបស់ខ្ញុំ មិនដឹងថាការធ្វើទង្វើបែបនោះ អាចធ្វើឱ្យបងលំបាកដល់ថ្នាក់នេះទេ ខ្ញុំក៏មិនចង់ឱ្យបងមានអារម្មណ៍ធុញទ្រាន់ចំពោះខ្ញុំដែរ ប៉ុន្តែតាមតម្រូវការក្នុងចិត្តរបស់ខ្ញុំមួយនេះវាពិតជាហួសព្រុំដែនខ្លាំងណាស់ សូមទោសដែលធ្វើឱ្យទំនាក់ទំនងរវាងយើងល្អក់កករចំពោះគ្នា!» ថេយ៉ុង និយាយរៀបរាប់ដង្ហក់ខ្លួនហូរទឹកភ្នែកស្រក់តក់ៗ មើលទៅគេពិតជាគួរឱ្យអាណិត ហើយហាក់បីមិនអាចដាច់ចិត្តពីបុរសដែលខ្លួនស្រលាញ់បាននោះទេ ដល់ពេលព្យាយាមកាត់ចិត្តក៏មានអារម្មណ៍ថាឈឺចាប់ចុកទ្រូងឆៀបៗរហូតស្ទើរតែធ្វើឱ្យគេស្រែកយំខ្លាំងៗទៅហើយដែរ។
    «បញ្ចប់រឿងឱ្យវាចប់ៗទៅ បងមានការងារត្រូវធ្វើបន្តទៀត កុំតាមមកឱ្យបងឃើញមុខ..បងស្អប់...» សម្តីតែប៉ុន្មានម៉ាត់នេះគ្របដណ្តប់ខួរក្បាលរាងតូចឱ្យឈរស្ងៀមទ្រឹងនិងមិនអាចទាមទារជម្រើសអ្វីបានទៀត។
    ជុងហ្គុក សង្កត់ទម្ងន់សម្តី "ស្អប់" មួយប្រយោគនេះ ដូចចាក់ ថេយ៉ុង រាប់រយលានមុខផ្លែកាំបិត ពាក្យដែលគេចង់ស្តាប់ គឺពាក្យថា "ស្រលាញ់" ពាក្យសម្តីដែលគេចង់ឮ គឺការសន្ទនាបែបផ្អែមល្ហែម មិនមែនទ្រគោះបោះបោក តោះតើយ មុតស្រួច ធ្ងន់ៗ យ៉ាងនេះឡើយ។ បបូរមាត់ញ័រទទ្រើក ចាប់ផ្តើមញ័រខ្លាំងឡើងៗ ទឹកភ្នែកសថ្លាយង់ហូរស្រក់លែងចេះគិតគូរអាណិតដល់ម្ចាស់របស់វា ខណៈស្មាតូចស្រឡូនប្រែជាញាប់ញ័រចំប្រប់ អមដោយសំឡេងទួញថ្ងួចថ្ងូរដង្ហក់អណ្តឺតអណ្តក់ លាន់ឮសសឹកជាប់ៗគ្នាមិនស្ងាត់សូរពីត្រចៀក។ សន្ធឹកប្រអប់ជើងរាងក្រាស់បានចាប់បោះជំហ៊ានចេញទៅវឹងបង្កឱ្យមានស្នាមរបួសទៅឱ្យអ្នកចួបរឿងដ៏ឈឺចាប់លែងមានភាពរឹងមាំបន្តទៅទៀត។
    «បើអ៊ីចឹងដដែលបងមកសំដែងធ្វើដូចចូលចិត្តខ្ញុំខ្លាំងធ្វើអ្វី?» ថេយ៉ុង ស្រាប់តែស្រែកអស់មួយទំហឹងសំឡេងបញ្ចេញរាល់ភាពវេទនាអម្បាល់មាណចេញមកទាំងអស់ បើសិនជាពេលនេះអាចកំណត់ឱ្យគេឆ្កួតចិត្តត្រឹមមួយវិនាទីបាន គេប្រាកដជាឆ្កួតដោយសារតែទង្វើបោកប្រាស់របស់ប្រុសម្នាក់នេះជាក់ជាមិនខានឡើយ។
    ជុងហ្គុក ទច់ដំណើរ បេះដូងគេលោតញាប់កន្ទ្រាក់ នៅពេលស្តាប់ឮសម្រែកឈឺចាប់របស់ ថេយ៉ុង រួចមកហើយ។
    «ខ្ញុំគ្រាន់តែជាក្មេងម្នាក់ដែលមិនដឹងអី មានត្រឹមបេះដូងភ្លើតភ្លើនមួយគ្រាន់លង់ស្រលាញ់មនុស្សអាយុច្រើនដូចជាបង អ្ហឹកៗ..ខ្ញុំគ្រាន់តែមិនចេះទន់ភ្លន់ ខ្ញុំគ្រាន់តែនៅក្មេងជាង ល្ងង់ជាងបង ពិតមែនហើយ..បងពូកែខ្លាំងណាស់ បងចង់ល្អក៏ល្អមួយរំពេច បងចង់អាក្រក់ក៏អាក្រក់ធ្វើបានភ្លាមៗ ថ្ងៃនេះបងសឱ្យខ្ញុំមើលឃើញពីទង្វើរបស់បង ធ្វើឱ្យខ្ញុំដឹងខ្លួនថា ខ្លួនឯងនេះថោកខ្លាំងប៉ុណ្ណា ខ្ញុំសន្យាឈប់តាមពាក់ព័ន្ធ ឈប់គិតថាបងជាមនុស្សប្រុសល្អ ជាមនុស្សប្រុសកក់ក្តៅព្រោះបងគ្រាន់តែសំដែង បងគ្មានភាពជាក់លាក់ជាមនុស្សប្រុសមានចិត្តបរិសុទ្ធពិតនោះទេ តទៅនេះខ្ញុំនិងព្យាយាមគេចមុខចេញពីបង រស់នៅតាមផ្លូវដែលខ្លួនឯងត្រូវដើរ បងនៅដោយបង ខ្ញុំនៅដោយខ្ញុំ ថ្ងៃក្រោយគ្មានរឿងចលាចលបង្កឱ្យបងឈឺក្បាលទៀតឡើយ..អ្ហឹកៗ!!»
    ថេយ៉ុង ស្រូបកម្សួលខំប្រឹងដកដង្ហើមញាប់ស្អេក រួចលើកខ្នងដៃជូតទឹកភ្នែកនិងដើរជៀសចេញ មិនរំខានឱ្យអ្នកម្ខាងទៀតទើសទែងក្នុងចិត្ត។
    ចំណែកឯ ជុងហ្គុក ស្តាប់ឮសម្តីដ៏ក្លាហានទាំងប៉ុន្មានម៉ាត់នោះចប់ បានទាំងអស់ សួរថាគេអាចមានអារម្មណ៍បែបណា ក្រោយពេលបានស្តាប់ចប់? គេប្រាកដជាឈឺចាប់មិនចាញ់ ថេយ៉ុង ឡើយ គេប្រាកដជាស្តាយក្រោយ ហើយបន្ទោសខ្លួនឯងមិនឈប់ ពីទង្វើដែលខ្លួនបានធ្វើចំពោះក្មេងដែលមិនបានដឹងរឿងអ្វីម្នាក់នោះ។
    (ហ៊ឹកៗ..វាពិបាកខ្លាំងណាស់ទៅមែនទេ បើគ្រាន់តែបងទទួលយកក្តីស្រលាញ់ដ៏ធំធេងមួយនេះពីខ្ញុំផងមិនបាន?)
    សម្រែកលាយឡំអារម្មណ៍អួលណែនអួលដើម.កនៅតែលាន់រណ្តំរត់ពេញខួរក្បាល ជុងហ្គុក ពុំទាន់រសាត់ផាត់ទៅណាឆ្ងាយ។ គេពិតពិបាកទទួលយកស្ថានភាពនៅពេលនេះខ្លាំងណាស់ ប្រសិនបើគ្រប់យ៉ាងអ្វីៗមិនមានផលអាក្រក់ហុចចូលមករំខានទំនាក់ទំនងពួកគេនោះទេ គេប្រាកដជាទៅចាប់ឱបក្រសោបលួងលោមថ្នាក់ថ្នមនិយាយផ្អែមល្ហែម ពុំបញ្ចេញឫកពា សោះកក្រោះ អាក្រក់ជូរជាតិដូច ខ្មោចចេញខ្មោចចូល បង្កឱ្យទឹកភ្នែកមានរូបរាងឈឺចាប់យ៉ាងនោះហូរចុះមកបាននោះឡើយ។
    ពេលវេលាដែលពួកគេស្រលាញ់គ្នាលឿនខ្លាំងពេក លឿនរហូតដល់ថ្នាក់មិនអាចរៀបចំឱ្យមានពេលវេលាសមស្របសម្រាប់ផ្តល់សេចក្តីស្រលាញ់ឱ្យគ្នា យ៉ាងណាក៏បេះដូងនិងខួរក្បាលជាអ្នកបញ្ចា បញ្ជាទាំងដឹងថាខុស ខុសទាំងអាយុ ខុសទាំងវ័យ និងពេលវេលា មិនមាននរណាម្នាក់អាចមានសិទ្ធបញ្ឈប់រាល់សេចក្តីស្នេហាដែលកើតចេញពីចិត្តពិតប្រាកដបានឡើយ។  
    +នៅតាមផ្លូវ
    ជុងហ្គុក នៅតែបន្តស្ងាត់ស្ងៀម បញ្ជាចង្កូតរថយន្តបើកទៅមុខ ហាក់បីដូចគ្មានព្រលឹងប្រលះក្នុងខ្លួនបន្តិចណាសោះ ទឹកមុខក្រៀមក្រំ ស្រងេះស្រងោច សោកសៅ កែវភ្នែកខ្មៅនិលទទេស្អាត គ្មានរំញោច ធ្វើឱ្យខួរក្បាលរបស់ខ្លួនចេះតែនឹកឃើញដល់ទិដ្ឋភាពទាំងនោះស្របពេលចង្វាក់បេះដូងលោតផ្ទប់លឿនបោកយ៉ាងអន្ទះសារខ្លាំងៗពេញក្នុងទ្រូង។
    (ខ្ញុំគ្រាន់តែជាក្មេងម្នាក់ដែលមិនដឹងអី មានត្រឹមបេះដូងភ្លើតភ្លើនមួយគ្រាន់លុងស្រលាញ់មនុស្សអាយុច្រើនដូចជាបង អ្ហឹកៗ..ខ្ញុំគ្រាន់តែមិនចេះទន់ភ្លន់ ខ្ញុំគ្រាន់តែនៅក្មេងជាង ល្ងង់ជាងបង ពិតមែនហើយ..បងពូកែខ្លាំងណាស់ បងចង់ល្អក៏ល្អមួយរំពេច បងចង់អាក្រក់ក៏អាក្រក់ធ្វើបានភ្លាមៗ ថ្ងៃនេះបងសឱ្យខ្ញុំមើលឃើញពីទង្វើរបស់បង ធ្វើឱ្យខ្ញុំដឹងខ្លួនថា ខ្លួនឯងនេះថោកខ្លាំងប៉ុណ្ណា ខ្ញុំសន្យាឈប់តាមពាក់ព័ន្ធ ឈប់គិតថាបងជាមនុស្សប្រុសល្អ ជាមនុស្សប្រុសកក់ក្តៅព្រោះបងគ្រាន់តែសំដែង បងគ្មានភាពជាក់លាក់ជាមនុស្សប្រុសមានចិត្តបរិសុទ្ធពិតនោះទេ តទៅនេះខ្ញុំនិងព្យាយាមគេចមុខចេញពីបង រស់នៅតាមផ្លូវដែលខ្លួនឯងត្រូវដើរ បងនៅដោយបង ខ្ញុំនៅដោយខ្ញុំ ថ្ងៃក្រោយគ្មានរឿងចលាចលបង្កឱ្យបងឈឺក្បាលទៀតឡើយ..អ្ហឹកៗ!!) 
    «ហេតុអីមិនកើតឱ្យទាន់បង?» ជ្រើសរើសកើតមកមិនបាន ជ្រើសរើសពេលវេលាស្រលាញ់គ្នាក៏មិនបានទៀត ត្រូវរង់ចាំ ចាំយូរប៉ុណ្ណាទៀត? យូរខ្លាំងប៉ុណ្ណាទើបលែងមានអារម្មណ៍ហត់នឿយនិងការរង់ចាំមួយនេះបន្តទៅទៀត។
   
    ភូមិគ្រឹះ គីម
    មកទល់និងពេលនេះ អ្វីៗគ្រប់យ៉ាងនៅមិនទាន់អាចប្រសើរឡើងនៅឡើយនោះទេ ស្របពេលដែលការចងចាំនៅតែបន្តលោតថ្កល់ឡើងអណ្តែតពេញខួរក្បាលមួយនេះ បបួលឱ្យទឹកភ្នែកកាន់តែហូរស្រក់ចុះមកផ្ទួនៗជានិច្ច។
    (បញ្ចប់រឿងឱ្យវាចប់ៗទៅ បងមានការងារត្រូវធ្វើបន្តទៀត កុំតាមមកឱ្យបងឃើញមុខបងស្អប់...)
    «បងស្អប់ខ្ញុំខ្លាំងណាស់មែនទេ?» ថេយ៉ុង បានខាំបបូរមាត់តាំងចិត្តរម្ងាប់ភាពឈឺចាប់យ៉ាងណាក៏មិនអាចជួសជុលប៉ះប៉ូវបេះដូងដែលមុតរបួសបានដែរ ការនឹកស្មានមិនដល់ធ្វើឱ្យគេសឹងតែមិនជឿជាក់ថា ជុងហ្គុក អាចប្រព្រឹត្តទង្វើបែបនេះបានទេ ហេតុអី្វលលេងបញ្ឆោតបោកប្រាស់បេះដូងដ៏ក្មេងខ្ចីរបស់គេទៅរួច ហេតុអីធ្វើឱ្យគេងងឹតងងុល រំជើបរំជួល បេះដូងលោតញាប់រំភើប គ្រប់ពេល គ្រប់វេលា ចុងក្រោយក៏ដេញគេឱ្យមកតែលតោលចិត្តកំណាញ់ ចិត្តខ្មៅ ចិត្តអាក្រក់ គ្រាន់តែនឹកគិតក៏ឈឺម្តងម្កាល់ស្ទើរតែគាំងបេះដូងស្លាប់ដែរ។
    «បងធ្លាប់ថាខ្ញុំគួរឱ្យស្រឡាញ់ បងក៏ធ្លាប់និយាយថាខ្ញុំពូកែ តែហេតុអ្វីថ្ងៃនេះបងប្រែក្រឡាស់ពាក្យសម្តី? ខ្ញុំធ្វើអ្វីឱ្យបងឃ្នើសចិត្តខ្លាំងដល់ថ្នាក់នេះ? ខ្ញុំនៅតែរកចំណុចខុសរបស់ខ្លួនឯងមិនឃើញដដែល..អ្ហឹកៗ..មើលថែខ្ញុំ ផ្តល់ដំបូន្មានល្អៗឱ្យខ្ញុំសុខៗ បងក៏ប្រែ..ហ៊ឹកៗ..ហ៊ឺៗ...មកពីខ្ញុំឆ្កួតខ្លួនឯង ឆ្កួតដែលគិតថាបងប្រហែលជាអាចស្រលាញ់ខ្ញុំបាន ប៉ុន្តែវាមិនអាចទៅរួច មិនអាចសូម្បីតែគិតថាវាទៅរួចបានដោយរបៀបណាផង?» ដល់ពេលនិយាយផ្តេសផ្តាស់សួរខ្លួនឯងរវើរវាយក៏មានអារម្មណ៍ថាតឹងទ្រូងខ្លាំងណាស់ដែរ មិនតែប៉ុណ្ណោះឱ្យតែព្យាយាមលួងលោមខ្លួនឯងថាអាចទៅមុខរួច មិនគិតគូរអំពីរឿងស្នេហា កែវភ្នែកដ៏ទន់ជ្រាយមួយគូនេះ ស្រាប់តែផ្សាររលីងរលោងជ្រាបសំណើមហូរចេញមកតែម្តង។
    តុៗ...
    ថេយ៍ ចៅយាយ!!!
    សំឡេងស្ត្រីចំណាស់បន្លឺ ហាក់បីបានក្រសោបទាញយកចំណាប់អារម្មណ៍រាងតូចឱ្យមានអារម្មណ៍កក់ក្តៅមួយរំពេច។
    ក្រាក!!
    «ថេយ៍!»
    «លោកយាយ!»
    «កើតអីហាចៅ?» លោកយាយ ឆេយ៍ ឧទានព្រមទាំងបើកភ្នែកធំៗសម្លឹងមើលឃើញទឹកភ្នែកសថ្លាហូរចុះរលីងលោងធ្វើឱ្យគាត់បារម្ភពីសុខទុក្ខចៅប្រុសមួយរំពេចភ្នែក។
    «លោកយាយវិលត្រលប់មកពីបរទេសវិញ តាំងតែពីថ្មើរមាណហេតុអីមិនផ្តល់ដំណឹងឱ្យ ថេយ៍ បានដឹងខ្លះផង?» ថេយ៉ុង សួរនាំអំពីគាត់ព្យាយាមលើកខ្នងដៃជូតសម្ងួតទឹកភ្នែកចេញ លោកយាយញញិមតិចៗចាប់ទាញចៅកំលោះតូចមកឱបក្រសោបជាប់ដើមទ្រូងដោយក្តីនឹករំឭក។
    «យាយមកពិនិត្យមើលសុខភាព ល្ងាចស្អែកយាយទៅវិញហើយ!»
    «លោកយាយ ថេយ៍ ចង់ទៅនៅឯបរទេសជាមួយលោកយាយដែរណា!»
    «ទៅនៅជាមួយយាយធ្វើអីកូន?» លោកស្រី ដារីរ៉ា ឮសូរអ៊ីចឹងភ្លាមគិតនឹកដល់កូនភ្លែត គាត់មិនចង់រស់នៅបែកបាក់កូនចៅទៅណាម្នាក់នោះទេ ម្យ៉ាងវិញទៀត គាត់ស្រលាញ់ ថេយ៉ុង បាត់មុខមិនបានផង បាត់ស្វាមីទៅម្នាក់មានអារម្មណ៍ថាពិបាកខ្លាំងណាស់ណាទៅហើយ បើបណ្តោយឱ្យ ថេយ៉ុង ទៅម្នាក់ទៀត ផ្ទះនេះប្រាកដជាស្ងប់ស្ងាត់ខ្លាំងណាស់។
    «សាលារៀននៅទីនោះល្អណាម៉ាក់..»
    «ចាំរៀនចប់វិទ្យាល័យចាំទៅណាកូនណា នៅជាមួយម៉ាក់ឱ្យបានយូរឆ្នាំទៀតបានទេ ម៉ាក់នឹកកូនណាស់!» លោកស្រី ដារីរ៉ា មិនទាន់អនុញ្ញាតចង់ឱ្យកូនទៅរស់នៅឯណាចាកឆ្ងាយចោលគាត់ទេ គាត់ពិបាកចិត្តណាស់សព្វថ្ងៃនេះ ប្រសិនបើមិនបានជួបមុខ មិនបានឮសំឡេងកូនប្រុសសំណព្វចិត្តតែម្នាក់របស់គាត់ វាកាន់ស្ងាត់ទៅៗ គាត់ត្រូវរស់នៅខ្លួនមួយម្នាក់ឯង គ្មានអ្នកណាពិភាក្សាជាមួយ គ្មានកូនឱ្យបានឃើញមុខ ទោះកូនពូកែរករឿងទាមទារច្រើន គាត់ក៏ពេញចិត្តផ្តល់ឱ្យកូនប្រុសបានគ្រប់យ៉ាងដែរ។
    «ម៉ាក់!!» ថេយ៉ុង ងាកក្រឡេកទៅសម្លឹងមុខម្តាយ ផ្សារភ្នែកក្រហាយហូរទឹកភ្នែកចុះមកច្រោក។
    «តែបន្តិចទៀតលែងអីហើយកូនកុំពិបាកចិត្តអី!»
    «អ្ហឹកៗ..»
    «កុំយំអីកូន..ចង់ទៅណាចោលម៉ាក់ កូនមិនស្រលាញ់ម៉ាក់ទេឬ?» ស្ត្រីចំណាស់ស្រាប់តែយំឈូរចេញមក ដើរទៅចាប់ក្រសោបកូនប្រុសឱបយ៉ាងណែន ពេលកូនពិបាកចិត្ត អារម្មណ៍គាត់ បេះដូងគាត់ ក៏រេទៅផ្លូវតែមួយជាមួយនិង ថេយ៉ុង ម្នាក់ដែរ។
    «កុំគិតច្រើនអី បន្តិចទៀតលែងអីហើយ មានម៉ាក់នៅស្រលាញ់ត្រូវការកូនខ្លាំងម្នាក់ដែរ កុំសោកសៅ កុំខូចចិត្តច្រើនអីណាកូន ម៉ាក់រង់ចាំផ្តល់កម្លាំងចិត្តឱ្យកូនជានិច្ច!» ពេលនេះគ្មានអ្នកណាដែលយល់ចិត្តគេជាងម្តាយដ៏ល្អម្នាក់នេះឡើយ គ្រប់គ្រាដែលនឿយហត់ ពិបាកចិត្តតែងមានគាត់ជាទីប្រឹក្សាយោបល់ ផ្តល់យោបល់ ពាក្យពេចន៍ល្អៗឱ្យគេស្តាប់យ៉ាងពិរោះរណ្តំ ទោះបីជាមានពេលខ្លះពិបាកចិត្ត ដល់ថ្នាក់សើចញញិមក៏មិនចេញ ឱ្យតែបានស្តាប់ឮសូរសំឡេងគាត់ ក៏មានអារម្មណ៍ថាកក់ក្តៅខ្លាំងប៉ុណ្ណាដែរ។
    «បាទ!»
   
   
  
   

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now