ភាគ៣៣៖តែមួយយប់នេះទេ

3.5K 133 0
                                    

ព្រឹកថ្ងៃថ្មី..
ថ្ងៃចុងសប្តាហ៍
ម៉ោង ៧:៤៥ នាទីព្រឹក..
«Mummy ភ្ញាក់ភ្លឺហើយ!» ហាជូន លូកដៃទៅចាប់អង្រួនលើស្មា ថេយ៉ុង ថ្នមៗព្រមទាំងឱនឈ្ងោកថើបថ្ងាសរាងតូចមួយខ្សឺតបន្ថែមទៀត។
«ឃ្លាននៅ Baby?» ថេយ៉ុង បង្ហើបសំនៀងយ៉ាងផ្អែមស្រទន់ទន់ភ្លន់ត្រជាក់ស្រេង ចាប់ទាញកូនប្រុសកំហូចមកឱបយ៉ាងណែនលើកឱ្យ ហាជូន អង្គុយកំប៉ុកៗលើក្បាលពោះខ្លួន ញញិមញញែមលើកដៃច្បិចតិចៗលើថ្ពាល់ម៉ដ្ឋទន់ល្មើយដ៏គ្រឺតក្នាញ់។
«Daddy បញ្ចុកបាយកូនរួចហើយ!»
«អ៊ីចឹងតើសទើបភ្ញាក់មុន Mummy ចំណាប់ជាងរាល់ថ្ងៃទៀត!»
«កូនភ្ញាក់តាម Daddy ថ្ងៃនេះ Daddy អត់បានទៅធ្វើការទេ!»
«ព្រោះវាជាថ្ងៃអាទិត្យ..Daddy ក៏សម្រាកនៅផ្ទះមួយថ្ងៃ..តោះក្រោកណាកូន Mummy ប្រញាប់រៀបចំខ្លួនទៅហាងដែរ..សឺត!» ថេយ៉ុង ថើបថ្ពាល់កូនប្រុសបន្ថែម ទើបងើបឡើងរូតរះងូតទឹករៀបចំខ្លួនប្រាណលម្អកាយឱ្យបានស្អាតបាត ដើម្បីទៅទទួលខុសត្រូវទៅលើរឿងការងារផ្ទាល់ខ្លួននៅឯហាង Cosmetic របស់ខ្លួនដែលកំពុងតែមមាញឹកស្ទើរតែរកពេលដេកវេលាពួនមិនបាននោះ។
«លាបម៉ាស់ការ៉ានេះផងបានឃើញស្អាត!»
«តែប៉ុណ្ណឹងស្អាតពេកហើយ!»
«អត់ទេលាបតាមកូនប្រាប់មើល៍..លាបមើល៍អរៗទៅប្តីស្រលាញ់!»
«ដឹងលាបទៅប្តីស្រលាញ់ទៀត?»
«Mummy អរៗណាស់!»
«អរៗមែនហ្អីកូន!»
«អរៗមែនតើស!»
«នៅជាមួយ Daddy ឮទេ? កុំតាម Mummy ទៅហាងនៅផ្ទះលេងជាមួយ Daddy កុំរពឹសណា!»
«បាទ!» ថេយ៉ុង ឱនថើបលើថ្ពាល់ ហាជូន មួយខ្សឺតទៀត ទើបបង្វែរខ្លួនចាប់ដើរចេញទៅដោយទឹកមុខញញិមចំពោះរាងក្រាស់។
«ឱ្យបងជូនទៅហាងទេ?»
«មិនបាច់ទេអូនបើកឡានទៅដោយខ្លួនឯងបាន នៅផ្ទះជាមួយកូន មើលថែស្ត្របឺរីតូចឱ្យបានល្អណា ល្ងាចនេះអូនត្រលប់មកវិញហើយ!»
«ហេតុអីមិនយកកូនទៅតាមដែរ?» ជុងហ្គុក ជ្រួញចិញ្ចើមឡើងសួរប្រៀបដូចជានឹកឆ្ងល់រាល់ដងតែងតែសណ្តោងកូនតូចទៅតាមមិនដែលដាច់មួយជំហ៊ានណាទេ។
«ព្រោះអូនចង់ឱ្យកូនមានពេលវេលានៅជាមួយបងខ្លះ មើលថែគេក្នុងនាមជាឪពុកខ្លះក៏ល្អដែរ មួយថ្ងៃៗរវល់តែរឿងការងារ ចំណែកឯរឿងមើលថែកូនផ្តល់ភាពស្និទ្ធស្នាលឱ្យគេបងមិនដែលបានបំពេញតួនាទីជាប់លាប់សោះ!» ជុងហ្គុក ងក់ក្បាលផ្ងក់ៗហើយសម្លឹងមើលផ្ទៃមុខរាងតូចជាមួយខ្សែដ៏ស្រទន់ថ្ងៃនេះ ថេយ៉ុង ស្អាតប្លែកណាស់ ពាក់អាវយឺតដៃខ្លីលាតរៀងរលុងបន្តិចពណ៌ឈូកស្លៀកខោខូវប៊យពណ៌សស៊កអាវជាយខាងក្រោមបញ្ចូលជាមួយចង្កេះខោរឹបរាងសមសួនគួរឱ្យស្រឡាញ់ទាក់ទាញខ្សែភ្នែកធ្វើឱ្យអារម្មណ៍នាយកំលោះយើងពេញចិត្តខ្លាំងណាស់។
«បងសម្លឹងមើលអី?» ថេយ៉ុង ទប់អារម្មណ៍អៀនប្រៀនក្នុងចិត្តមិនបាន ឃើញនាយឈរសម្លឹងមើលយូរណាស់ហើយ កែវភ្នែកដ៏ស្រទន់របស់នាយហាក់បីលួចមានកំណួចជ្រាលជ្រៅខ្លាំងណាស់។
«សម្លឹងមើលពិភពលោករបស់បង!» ជុងហ្គុក ឆ្លើយដោយប្រើចុងច្រមុះត្រដុះលើស្បែកថ្ពាល់ទន់ល្មើយបង្អូសសម្រូតចុះឡើងៗក្នក់ក្នាញ់សម្រស់ដ៏ល្អឯករបស់ភរិយាមិនបាន។
«ពិភពលោកបងលើមុខអូន?» រាងតូចពោលពាក្យឡើងសួរដោយខ្សែភ្នែកហួសចិត្ត។
«ព្រោះអូនជាពិភពលោករបស់បង!»
«កុំនិយាយច្រើនដាក់គោៗឱ្យកូនមក!» ហាជូន ស្រែកគោះកំប៉ុងទឹកដោះគោឮសូរទូងៗលើតុដល់ម៉ោងឃ្លានហើយនៅផ្អែមល្ហែមជាមួយគ្នាអីដល់អង្កាល់ណាទៀត។
«ឆុងទឹកដោះគោឱ្យកូនផងណាអូនទៅហាងសិនហើយ!» រាងតូចច្រឡឹងផ្តែផ្តាំរួចទើបដើរចាកចេញទៅបាត់ជាមួយទឹកមុខញញិមស្រស់ប៉ប្រិម។
«ម៉ោះ Daddy ឆុងទឹកដោះគោឱ្យកូន!» ជុងហ្គុក ថាចប់ដើរទៅចាប់យកដបទឹកដោះគោពីដៃកូនតូចរួចឆុងទឹកដោះគោរួចរាល់ទើបចាប់លើកអាល្អិតដាក់ឱ្យគេងខាងលើគ្រែដ៏ប្រណីត នាយឈរស៊កដៃចូលហោប៉ាវខោយ៉ាងសង្ហាសម្លឹងមើលកូនប្រុសតូចច្រម៉ក់ៗគេងបៅទឹកដោះគោបះដៃបះជើងគួរឱ្យក្នាញ់ នៅផ្ទះរាល់ថ្ងៃប្រហែលពូកែងរង៉ក់កិកកុកក្បាលខូចបែបនេះទើប ថេយ៉ុង ចេះតែខឹងស្តីបន្ទោសឱ្យរួចក៏យំហូរទឹកភ្នែករហេមរហាមខលទូរស័ព្ទទៅផ្តឹងផ្តល់ខ្លួនរាល់លើក។
«បៅឆ្អែតមានកម្លាំងមកតមាត់ Daddy ទៀតហើយ!»
«Daddy អស់ហើយនែក៎!» ហាជូន លើកដបទឹកដោះគោគ្រវីឫកពាច្រឡឺម រួចសើចហែកថ្ពាល់គ្រហាញចំពោះ ជុងហ្គុក ជាមួយទឹកមុខក្រមិចក្រមើម ក្បាលឡើងប៉ោងក្រមឹមៗគួរឱ្យក្នាញ់ណាស់សម្បុរសស្គូសកាត់មកតាមគេចំណែកអ្វីៗផ្សេងទៀតដូច ថេយ៉ុង រកកន្លែងទាស់គ្មាននោះទេ។
«បើអស់ហើយយ៉ាងម៉េច?»
«Daddy ជូនកូនដើរលេងណា!» ក្មេងល្អិតស្ទុះក្រោកឈរវឹងដើរទៅចាប់ឱបលើស្មាធំរីកក្រអាញដោយស្នាមញញិមក្នក់ក្នាញ់យ៉ាងម្ញិកម្ញក់។
«កូនចង់ទៅដើរលេងនៅឯណាហះ?» ជុងហ្គុក សួរស្របពេលផ្អឹបបបូរមាត់លើថ្ពាល់កូន រួចក៏ខាំញិចថ្ពាល់ទន់ល្មើយតិចៗបន្ថែម។
«ចង់ទៅទិញរបស់លេង តុបប៉ាលីតូចសុំ Daddy ណា!» ហាជូន ចាប់ដឹកដៃឪពុកបង្អូសដើរចេញពីមាត់ទ្វារបន្ទប់ជាមួយសំឡេងសើចឮៗកក្អឹក។
«Daddy តាមមកៗ!!»
«ទិញរបស់លេងអីទៀតហើយ របស់លេងពេញផ្ទះហើយតើសកូន..» អាច្រម៉ក់ទច់ដំណើរបន្តិច រួចងាកមកញញិមញញែមយ៉ាងផ្អែមល្ហែម។
«ទិញសៀវភៅផាត់ពណ៌ កូនចង់បានខ្មៅដៃថ្មីៗ!»
«សន្យាណាថាទិញតែមួយលើកនេះទៀតទេអូខេ?» ជុងហ្គុក លាកូនដៃដើម្បីផ្តល់សញ្ញាជាការថ្ពក់សន្យាជាមួយអាល្អិត ហាជូន សើចបន្តិចរួចក៏រហ័សថ្ពក់កូនដៃជាមួយឪពុកវិញ។
«អូខេ Daddy!» សំឡេងស្រែសឧទានយ៉ាងពិរោះគួរឱ្យក្នាញ់ណាស់ ស្តាប់ហើយស្រលាញ់ខ្លាំងៗ ស្រលាញ់ទាំងម្ចាស់សំនៀងទៀត។

ផ្សារទំនើប
ជុងហ្គុក ដើរបណ្តើរដឹកដៃ ហាជូន ដើរសំដៅទៅរកហាងលក់ទំនិញមួយកន្លែងស្ថិតក្នុងផ្សារទំនើបដោយទឹកមុខញញិមស្រស់បស់ទាំងពីរនាក់ឪពុកកូន។ មកដល់ភ្លាម ជុងហ្គុក ប្រញាប់ប្រញាល់ជួយរើសសៀវភៅគំនូផាត់ពណ៌ឱ្យកូនប្រុសបានជាច្រើនក្បាលណាស់ ថែមទាំងខ្មៅដៃល្អៗជាច្រើនដើមនិងរបស់របរក្មេងលេងបន្ថែមទៀត។
«Daddy ទិញឱ្យកូនច្រើនហា..»
«ទិញច្រើនអ៊ីចឹងហើយស្រួលថ្ងៃក្រោយមិនចាំបាច់ទារ Daddy ទិញម្តងហើយម្តងទៀត!» ជុងហ្គុក យួរកន្ត្រកដាក់សម្ភារៈចាប់អូសដៃអាច្រម៉ក់ទៅរកកន្លែងគិតលុយបន្ត។
«អស់ប៉ុន្មាន?»
«ចាស៎អស់ 50$ លោក!»
«បាទ!»
ព្រូស!
«អូយ!!!!»
«សូមទោស!»
«មិនអីទេ!!!» ក្មេងប្រុសជំទង់វ័យជាង ៦ ឆ្នាំក្រោកឈរឡើងបន្ទាប់ពីបាននិយាយពាក្យថាមិនអីទេទៅកាន់ ហាជូន ដែលបានដើរបុកខ្លួនឱ្យដួលបន្តិចមុននេះ។
«បងមិនអីទេឬ?»
«មិនអីទេ ដួលតែបន្តិចសោះ!»
«យ៉ាងម៉េចទៅហើយក្មួយមានត្រូវត្រង់ណា?» ជុងហ្គុក រហ័សសួរនាំទៅកាន់ក្មេងដែលប៉ះពារគ្នាមុននេះបន្តិចក្មេងប្រុសឈ្មោះ យ៉ុនណាម ក៏ស្រាប់តែគ្រវីក្បាល បញ្ជាក់ថាមិនអីមុននឹងដើរគេចចេញទៅជាមួយម្តាយរបស់គេបាត់។
«កូនឯងម្តេចបានទៅដើរបុកគេ?»
«កូនខ្លាចវង្វេងបាត់ Daddy!»
«អ៊ីចឹងតាមមក!» នាយពុំនៅអែរអង់ប្រញាប់ប្រញាប់ចាប់អូសដៃកូនប្រុសសំដៅទៅរករថយន្តសេរីទំនើបវិញ មុននឹងលើកដាក់ឱ្យអាច្រម៉ក់ ហាជូន អង្គុយកៅអីខាងមុខយ៉ាងស្ងៀមស្ងាត់។
«រពឹសហ្នឹងបានដើរបុកកូនប្រុសគេ!»
«កូនប្រុសគេសង្ហាអត់ Daddy??» រាងក្រាស់ចាប់បញ្ឆេះម៉ាស៊ីនឡានមុននេះស្រាប់តែងាកមកសម្លឹងមើលមុខកូនប្រុសជាមួយខ្សែភ្នែកដ៏ភ្ញាក់ផ្អើល។
«លួចមើលមុខកូនប្រុសគេទៀត?»
«បងហ្នឹងសង្ហាដូច Daddy ចឹង..»
«ហើយបើគេសង្ហាយ៉ាងម៉េច កុំឱ្យសោះណា កុំគិតអ្វីផ្តេសផ្តាស់ប្រយ័ត្ន Daddy ឈប់នាំដើរលេង!» ជុងហ្គុក ឧទានយ៉ាងម៉ឺងម៉ាត់ដំឡើងសំឡេងធ្ងន់ៗជាងមុនដាក់អាល្អិតតូចឱ្យមានអារម្មណ៍ក្នក់ចិត្តមួយទំហឹងត្រឹមមួយប៉ប្រិចភ្នែក។
«កូនឃើញសង្ហាដូច Daddy បានកូននិយាយអ៊ីចឹង សរសើរគេអត់បានដែរមែន?» ហាជូន ខឹងដាច់ក្បាលដាច់កន្ទុយអង្គុយលើកដៃឱបលើទ្រូងធ្វើមុខក្រញូវៗចរិតពេលខឹងទ្រគោះបោះបោកនិយាយរករឿងចង់ឈ្នះកាន់តែដូចគ្នាទៅនឹងអត្តចរិត ថេយ៉ុង យ៉ាងបេះដាក់។
«មិនមែនមិនបានទេ តែប៉ាខ្លាចកូនគិតផ្តេសផ្តាស់!»
«Daddy ស្រែកដាក់កូនធ្វើអី? Daddy ស្តីឱ្យកូន..អ្ហឹកៗៗ!!»
«ប៉ានិយាយតិចតួចសោះហ្នឹង!»
«តិចតួចទេ..Daddy ស្រែកដាក់កូនខ្លាំងៗហា!!!»
«ឥឡូវទៅផ្ទះ!»
«មិនទៅទេ..ហ៊ឺៗៗ..មិនទៅទេ..Daddy យកកូនទៅដាក់ហាង Mummy ចោលទៅ Daddy កុំមកនិយាយជាមួយកូនទៀត!»
«ប៉ាសូមទោស!!» ជុងហ្គុក ចាប់ទាញកូនប្រុសតូចល្អិតមកដាក់លើភ្លៅទាំងគូសម្លឹងមើលទឹកភ្នែកថ្លាយ៉ង់ហូរស្រក់ចុះស្រោចលើផែនថ្ពាល់យ៉ាងរហាមយំរម្ងាស់អណ្តឺតអណ្តក់ឱ្យដូចមាន់រងាវជាប់គ្នាមិនដាច់សូរសំឡេង។
«អ្ហឹកៗៗ!!!»
«Daddy សូមទោសឈប់យំទៅ..Daddy និយាយឮៗដាក់កូន ព្រោះខ្លាចកូនគិតមិនល្អ!»
«Daddy ស្រែកដាក់កូន Daddy ធ្វើមុខយក្សដាក់កូន!» ហាជូនកញ្ជ្រោលស្រែកយំខ្លាំងៗ លូកដៃទៅចាប់ក្រញាំខ្វាចលើស្បែកថ្ពាល់ឪពុកទាល់តែដាចស្បែកមុខតាមដោយអារម្មណ៍ខឹងខ្លាំងយកតែមែនទេន។
«ប៉ាសូមទោស!!»
«Daddy អត់និយាយថ្នមៗដាក់កូនទេ..ហ៊ឹកៗ..»
«ប៉ាស្តីថាឱ្យកូនបន្តិចបន្តួចខឹងអីខឹងយ៉ាងនេះហះ?»
«ខឹង..ព្រោះ Daddy ឈប់ស្រលាញ់កូនហើយ Daddy មួម៉ៅៗចង់ជេរស្តីបន្ទោសថាឱ្យកូនខ្លាំងៗហះ..ហ៊ឹកៗ..ហ៊ឺៗ!!!»
«ឥឡូវឈប់ខឹងទៅណា ប៉ាជូនកូនទៅទិញការ៉េមញ៉ាំ?» ជុងហ្គុក ដាច់ចិត្តចុះចាញ់អារម្មណ៍ខឹងរបស់កូន ព្យាយាមនិយាយលួងលោម ហាជូន ដោយប្រើវិធីសាស្ត្រឈាមត្រជាក់។
«ទិញកាឡេមតុបប៉ាលី..ហ៊ឹកៗ..!!!»
«អ្ហា-ទិញការ៉េមស្ត្របឺរីក៏បានដែរ..» ជុងហ្គុក លើកម្រាមដៃជូតលើដំណក់ទឹកភ្នែកកូនប្រុសចេញរួចឱនឈ្ងោកថើបលើខ្ទង់ច្រមុះស្រួចតូចច្រម៉ក់ៗពីបីខ្សឺតលើកខ្នងដៃជូតលើដំណក់ទឹកភ្នែករមៀលហូរតក់ៗ យំទាល់តែហើមមុខមាត់ ច្រមុះក្រហម រោមភ្នែកផ្សើមសំណើមជ្រាបរលីងរលោង ឃើញហើយនាយមិនភ្លេចគ្រវីក្បាលហួសចិត្តឥតឧបមាបន្ថែម។
«ហ៉ើយ..ដូចគ្នាឱ្យបេះដាក់!»
«តោះ Daddy ទៅទិញកាឡេម!»
«សឺត..បានញ៉ាំការ៉េមកុំប្រាប់ Mummy ឮទេ?» ជុងហ្គុក ថើបថ្ពាល់ ហាជូន ប្រាប់គេឱ្យរក្សារឿងសម្ងាត់ជាមួយខ្លួន។
«ហ៊ឹកៗ..ហ៊ឺៗ..បាទ..តុបប៉ាលីតូចបិទមាត់ស្ងៀមៗ!!»
«អ៉ីចឹងសន្យា Daddy លួចទិញការ៉េមឱ្យកូនញ៉ាំ!»
«ហ៊ឹកៗ..សន្យា..»
«ឈប់យំ!!»
«Daddy ស្រលាញ់កូនអត់?»
«ស្រលាញ់!!»
«ស្រលាញ់ខ្លាំងអត់?»
«ស្រលាញ់ខ្លាំងណាសសសសសសស់!»
«ហិហិ!!!» ហាជូន សើចឮកក្អឹកស្ទុះវឹងទៅឱបប្រទាញប្រទង់ស្មា ជុងហ្គុក គ្រញិចខ្ញាំថ្ពាល់ឪពុកខ្លាំងៗបន្ទាប់ពីបានលួងលោមកូនប្រុសបានសម្រេចរួចមកហើយនាយក៏រហ័សបញ្ជារថយន្តបើកចេញទៅ។

ល្ងាចដដែល
ម៉ោង ៧:៣០ នាទីយប់
ភ្លើងហ្វារថយន្តទំនើបជះឡើងភ្លឺចិញ្ចាចពេញធ្លាខាងមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ ខណៈសំឡេងម៉ាស៊ីនក៏បានពន្លត់ស្ងាត់ច្រៀបទៅវិញ។ រាងតូចច្រឡឹងស្ថិតក្នុងឈុតដូចកាលពីព្រឹកមិញដដែល បានបង្ហាញខ្លួនឡើងជាមួយនិងសម្រស់ដ៏ល្អឯក ស្អាតឥតទាស់ក្នុងខ្សែភ្នែក មុននឹងចាប់បោះជំហ៊ានប្រអប់ជើងដើរសំដៅចូលទៅខាងក្នុងភូមិគ្រឹះ ចោលកែវភ្នែកខ្មៅដូចនិលទាំងគូ ព្រមទាំងសម្លឹងមើលទៅកាន់ម្ចាស់វត្តមានរាងក្រាស់អង្គុយសញ្ជឹងសម្លឹងមើលសៀវភៅចូលចិត្តអានតាមដោយស្នាមញញិមផ្អែមលើបបូរមាត់ទម្រង់ក្លែបក្រូច។
«បង!»
«អូនត្រលប់មកវិញហើយ!» ជុងហ្គុក ភ្ញាក់ឡើងព្រើតទើបក្រោកដើរចូលមករករាងតូច។
«ឯណា ហាជូន?»
«បងយកទៅដាក់ផ្ទះម៉ាក់អូនរួចហើយ យំរករឿងខឹងបងលួងមិនងាយបាត់ទេ!»
«អ៊ីចឹងអ្ហេះ?» ថេយ៉ុង ស្តាប់ឮសូរចប់ស្រាប់តែសើចកក្អឹកឡើង។
«កាចណាស់កូនអូននេះ!»
«ចុះមុខបងនេះកើតអីមានស្នាមក្រចកហ្នឹង?» រាងតូចលូកដៃទៅចាប់ចុងចង្កានាយកំលោះសង្ហាទាញមកសម្លឹងមើលស្នាមខ្វាចដោយខ្សែភ្នែកបារម្ភ។
«កូនខ្វាច!»
«កូនហ្នឹងខូចម្ល៉េះ? ចាំមើលមកវិញវាយឱ្យបាក់ដៃម្តង!»
«កុំវាយកូនបង..»
«កាន់ជើងអាតូចហ្នឹងទៀតហះ!»
«បងស្រែកដាក់គេមុនទេ!»
«ឱ្យនៅផ្ទះជាមួយគ្នាមួយថ្ងៃ មានស្នាមខ្វាច ស្នាមវាយ បើគ្មានកូនទេ អូនរករឿងថាបងលួចមានស្រីខ្វាចហើយ!»
«ចេះតែថាហើយអូនឯងនេះមើលស្នាមក្រចកកូនដូចក្រញ៉ាំឆ្មា!»
«ថ្ងៃក្រោយកុំបណ្តោយឱ្យកូនខ្វាចទៀត បើកូនខូចត្រូវស្តីបន្ទោសឱ្យកូនរៀនចេះប្រដែប្រដៅកុំឱ្យកូនខូច!»
«អត់!»
«បើអត់ឱ្យកូនខ្វាចដាច់រហែកមុខអ៉ីចឹងហើយ!» ថេយ៉ុង លែងតបតនិងស្វាមីប្រញាប់ប្រញាល់ឡើងទៅខាងលើបន្ទប់បាត់។
នៅពេលដែលបានងូតទឹកសម្អាតខ្លួនហើយរួចរាល់ ថេយ៉ុង ឆាប់វិលត្រលប់មកអង្គុយជូតសក់សម្ងួតនិងប្រើប្រាស់ផលិតផលលើមុខព្រមទាំងស្បែកខ្លួនដូចជាសព្វមួយដងដដែល។ ចាប់តាំងពីព្រឹកមកមមាញឹកចំពោះការងារល្វើយណាស់ មកដល់ផ្ទះចង់តែគេងឱ្យបានលក់ស្រួលទាំងកាយទាំងចិត្តម្តង។
ក្រាក!!
ក្រឹក!!!!!
«ចាក់គន្លឹះធ្វើអីបង?» ថេយ៉ុង ចងចិញ្ចើមឡើងបន្តិចក្រឡេកទៅសម្លឹងមើលមុខ ជុងហ្គុក ដែលឈរញញិមញញែមចុងបបូរមាត់តិចៗខាងណោះ។
«បងចង់សុំអូនរឿងមួយ!»
«រឿងអីបងនិយាយមក!» រាងតូចអនុញ្ញាតងាកបែរទៅសម្លឹងមើលកញ្ចក់រួចព្យាយាមកៀសជាតិឡេគ្រីមលើផ្ទៃមុខឱ្យបានចូលស្បែកមុខស្អាតល្អ។
«គឺ..»
«កើតស្អីមកឱបអូននៀក?»
«ឡើងលើគ្រែមក!»
«ហ្អឺ..កូនមិននៅបបួលអូនឡើងគ្រែ!»
«តែមួយយប់នេះទេ!» ជុងហ្គុក ថាចប់ចាប់ក្រសោបបី ថេយ៉ុង ឡើងបែរដើរសំដៅទៅលើគ្រែ មុននឹងដាក់រាងតូចចុះថ្នមៗកណ្តាលពូក ឡើងទៅទ្រោមពីលើរាងតូច។
«បង..»
«បងសុំហើយណា!» រាងក្រាស់ញញិមអរកខិកកខុបចាប់សយដោះអាវខ្លួនឯងឡើងបង្ហាញរាងកាយដ៏ស្វាហាប់បង្អួតកែវភ្នែកភរិយាយ៉ាងទំនង។
«ញ៉ាំអត់?» ជុងហ្គុក ចាប់ចុងចង្កាភរិយាបន្តិច ថេយ៉ុង បន្លឺសំឡេងសើចក្អឹកៗរួចក្រោកឡើងអង្គុយច្រានឱ្យរាងក្រាស់គេងផ្ងារម្តង។
«ញ៉ាំតើស!» ថេយ៉ុង លើកចុងម្រាមដៃចាប់ស្រាយអាវចងខ្សែរបស់ខ្លួនរួចបង្ហាញសាច់ដងខ្លួនប្រាណភ្លឺរលោងស្រិលជាមួយសម្បុរ Honey skin គួរឱ្យទាក់ទាញថែមទាំងសិចស៊ីខ្លាំងទៀតផង ត្រគាកមូលណែនក្លំ បូករួមចង្កេះតូចអង្ក្រង ស្មាតូច ចុងដើមទ្រូងពណ៌ស៊ីជម្ពូ និងគល់ភ្លៅដ៏ស្រឡូន ទោះបីជាធ្លាប់មានកូនម្តងរួចមកហើយ ប៉ុន្តែរាងកាយមួយនេះនៅបន្តទាក់ទាញក្នុងក្រសែភ្នែកស្វាមីជានិច្ចដដែល។
«អូនចាប់ផ្តើមហើយណា?»
«បាទ!» ជុងហ្គុក បញ្ចប់សម្តី ថេយ៉ុង ចាប់ផ្តើមចាត់ការដោយគ្មានចិត្តរារែក រាងតូចទម្លាក់បបូរមាត់ថើបថ្នមៗ ទៅលើបបូរមាត់រាងក្រាស់ជាការចាប់ផ្តើម បន្ទាប់មកក៏បង្អូសសម្រូតមកលើថ្ពាល់បុរសសង្ហាខ្លាំងៗសន្សឹមចាប់ខាំទងស្លឹកត្រចៀកនាយបង្កឱ្យមានភាពស្រើបស្រាលកាលបើចុងអណ្តាតផ្សើមសំណើមបានលិឍជញ្ជក់ទៅលើត្រចៀកបង្កឱ្យមានភាពស៊ីអារម្មណ៍ស្រេវញ័ររណ្តំពាសពេញរាងកាយ។
«អ្ហា..» ថេយ៉ុង ភ្ញាក់រមួលពេញពោះ ព្រមទាំងព្យាយាមដេកសម្លឹងមើលរាងក្រាស់ដែលបានចាប់បង្វិលខ្លួនឱ្យដេកផ្នែកខាងក្រោមចំណែកឯនាយជាអ្នកចាត់ការគ្រប់យ៉ាងវិញម្តង។
ជុងហ្គុក ឱនថើប ថេយ៉ុង គ្រប់គន្លុកគន្លៀត ប្រដេញបង្អូសសាច់បបូរមាត់សព្វពាសពេញស្មានិងកញ្ចឹងក ព្រមទាំងផ្ទៃមុខដ៏ស្រស់ស្អាត ខ្ជាក់កម្សួលក្តៅងុំដាស់ញាណនាំឱ្យកំលោះតូចយើងស្រេវស្រើប ត្រដុះប្រអប់ជើងកកិតក.ជើងរាងក្រាស់នៅពុំស្ងៀមចលនា កាលបើធ្មេញទង្គិចប៉ះសាច់រលោងដ៏ទន់ល្មើយបង្កឱ្យមានស្នាមដៅជាប់ចង្កូមយ៉ាងក្រហមរងាល។
«អ្ហាស..»
«បងចូលទៅហើយ!» ជុងហ្គុក បញ្ចប់ពាក្យសម្តីប្រញាប់រុញកូនប្រុសចងទៅដោយកំហឹងមាំទាំ រុញបញ្ចូលទៅក្នុងភាពទន់ជ្រាយរាងតូចផ្សើមជោកមានសំណើមស្រាប់យឺតៗបន្ទាប់មកក៏ចូលទៅបានយ៉ាងជ្រៅនិងចាប់ផ្តើមចាប់ក្តោបកាន់ចង្កេះតូចអង្ក្រងយ៉ាងស៊ុបណែនប្រអប់ដៃ។
«យឺតៗបង..» រាងតូចបិទភ្នែកប្រឹងថ្ងួចថ្ងូរដោយសំឡេងស្អកស្អាររងុំ រួចក៏លើកជើងគងលើចង្កេះមាំ ដោយការបិទត្របក់ភ្នែកទទួលយកភាពស្រើបស្រាលបំបោសអង្អែលដ៏ជក់ចិត្ត ខណៈចង្កេះពោពេញទៅដោយកម្លាំងក៏ចាប់ផ្តើមលើកដោលចលនាខ្លាំងៗសម្រុកយ៉ាងញាប់ស្មេក្នុងភាពទន់ជ្រាយដ៏ស្រស់ស្អាតទាល់តែលាន់បន្លឺសំឡេងសាច់ប៉ះសាច់។
«ថ្ងៃនេះអូនស្អាតណាស់!»
«យ៉ាងម៉េចបងសុខៗស្រាប់តែពោលពាក្យសរសើរអូន?» ថេយ៉ុង ញញិមលាយឡំអារម្មណ៍ក្តៅរោលរាលរលាក់ខ្លួនប្រាណតាមចង្វាក់ស្នេហាដែលរាងក្រាស់បានបុកទន្ទ្រានឡើងមិនស្លេះមួយចង្វាក់ណានោះសោះ។
«បងឃើញអូនស្អាតរាល់ថ្ងៃ តែថ្ងៃនេះអូនស្អាតជាងរាល់ថ្ងៃទៅទៀត!» ស្នាមញញិម ថេយ៉ុង លេចថ្កល់ឡើងក៏ដោយសារតែពាក្យសរសើររបស់ ជុងហ្គុក បានបង្ហើបឡើងជាមួយកែវភ្នែកដែលសម្លឹងមើលផ្ទៃមុខគេជាមួយនិងឫកពាដ៏ទន់ភ្លន់។
«បងក៏សង្ហាដែរ!»
«មើលឃើញបងសង្ហាត្រង់ណា?»
«ត្រង់ថាអូនចូលចិត្តឃើញបងញញិម និយាយផ្អែមដាក់អូន ថែមទាំងពូកែនិយាយលួងលោមអូនបែបនេះទៀត សង្ហាទាំងរាងកាយខាងក្រៅនិងខាងក្នុង បងគួរឱ្យស្រលាញ់ជាងរាល់ថ្ងៃទៅទៀត!»
«សឺត..អូនក៏សម្តីផ្អែមណាស់ដែរ!» ទ្រាំមិនបាននាយក៏ចាប់ថើបលើថ្ពាល់ទន់ល្មើយមួយដង្ហើមយ៉ាងវែងបន្ថែម ក្រោយពីបានផ្អែមល្ហែមនិងគ្នាចប់យុទ្ធនាការក្តៅសាច់ក៏បានប្រព្រឹត្តទៅដោយរលូនក្រោមដំណក់សំណើមរាត្រីដ៏ត្រជាក់ស្រេង។









ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now