ភាគ២១៖ព្រោះបងមិនធ្លាប់

3.2K 173 1
                                    

    ហាងកាហ្វេ
    នៅពេលនេះគ្រប់គ្នាមានតែភាពស្រឡាំងកាំងចំពោះរឿងដែលបានកើតឡើងក្តៅៗក៏ដោយសារតែភាពក្លាហានរបស់ ថេយ៉ុង បានបញ្ចេញតាមរយៈរូបភាពក្តៅភ្នែកជាមួយនិងអ្នកកំលោះរូបស្រស់ ក្នុងបន្ទប់ទឹកជាមួយគ្នាតែពីរនាក់ ដោយសកម្មភាពអក្រាតកាយ នៅមានវីដេអូថើបបបូរមាត់គ្នាអង្អែលដើមទ្រូងគ្នាទៀត។
    «អូយប្រាប់ហើយមិនជឿគ្មាននរណាម្នាក់ទៅឈ្លោះឈ្នះជាមួយ គីម ថេយ៉ុង នោះទេ កាលនៅរៀននៅឯអនុវិទ្យាល័យគេវាយយើងបែកក្បាលបន្សល់ស្នាមដល់សព្វថ្ងៃមិនទាន់បាត់ផង!» យ៉ូជីន ជាអតីតមិត្តរួមថ្នាក់ ថេយ៉ុង កាលពីរៀនអនុវិទ្យាល័យលាន់មាត់និយាយក្រោយពីបានឃើញឈុតឆាកបង្ហោះសារដៀមដាមផ្លែផ្កាឱ្យគ្នានៅលើបណ្តាញសង្គមរួចមកហើយនាងក៏ស្រាប់តែនឹកឃើញដល់ទិដ្ឋភាពជំនាន់វាយទះតប់គ្នាដណ្តើមបងពេទ្យមកទល់និងពេលសព្វថ្ងៃនេះដែរ។
    «កំពូលសិស្សឆ្នាស់ជាងគេប្រចាំសាលាហើយ ឆ្នាស់ឆ្នើមជាងមនុស្សស្រីទៅទៀតសមនិងចែ ម៉ារីអេ ស្អីនោះកញ្ចាស់ស្បែកយាជ្រីវជ្រួញទៀត មិនដឹងថា ថេយ៉ុង បកពន្លាត់ស្បែកមកទាំងផ្ទាំងៗយ៉ាងណាទេ!»
    «គ្រាន់តែគិតនឹកឃើញដល់រឿងហ្នឹងឈឺក្បាលមុនគេ កាលនោះចាប់ក្បាលយើងបោកនិងតុផូសៗ បោកចង់ក្រឡុកខួរ គ្រាន់តែយើងចាប់អារម្មណ៍ពីបងពេទ្យគេបន្តិចសោះ ទម្រាំសង្សាចាស់បងពេទ្យមករញ៉េរញ៉ៃអ៊ីចឹងទៀត មិនហ៊ានស្រម៉ៃទេ..»
    «សង្ស័យតែយកស្បែកជើងញាត់ចូលក្រអូមមាត់ទេដឹង?»
    «ញាត់ចូលក្រអូមមាត់គ្រាន់បើ ចុះបើញាត់អ្វីចូលផ្សេង?»
    «ក្រហាយ ផ្សារ ឈឺ ណាស់វ្ហើយកុំនិយាយ នឹកឡើងព្រឺខ្លួន!!»
    យ៉ូជីន និងមិត្តរួមការងារនាំគ្នាជជែករឿងចាស់ៗហើយផ្អើលនាំគ្នាផ្ទុះសំណើចរៀងៗខ្លួននរណាមិនស្គាល់ មិនដឹង ជើងឆើត ជើងល្អ គីម ថេយ៉ុង និយាយជេរបញ្ចោរគ្នា ចាប់បោច ចាប់វាយ ចាប់ទះ មិនដែលចេះចាញ់នរណាស្រាប់ហើយ មានទាំងពួកម៉ាក បនភឿនដើរលេងជាក្រុមៗ រោមភ្នែកក្រាស់ៗ វែងៗ ចិញ្ចើមគូសខ្វង់ៗ បបូរមាត់ក្រហមទុំដូចយាយៗពិសារស្លារអ៊ីចឹង។
    «យក iced latte មួយមក!» នារីរូបស្រស់ល្អឆើតឆាយបានឧទានទៅកាន់បុគ្គលិកបម្រើផ្នែកសេវាកម្មកុម្មង់កាហ្វេ រួចបន្តដើរមករកតុដើម្បីធ្វើការអង្គុយរង់ចាំ។ 
    «អ៎េ..ខាងណេះ!» យ៉ូជីន លូកដៃទៅកេះស្មាមិត្តក្រឡេកទៅសម្លឹងមើលនារីរូបស្រស់ក្រែមបបូរមាត់ក្រហមឆេះឆិល។
    «គាត់គឺជា..អ្នកនាង ម៉ារីអេ នោះទេតើស..រូបពិតស្អាតជាងក្នុងរូបថតឆ្ងាយណាស់ គ្រាន់តែ..មុខរៀងចាស់!»
    «និយាយមិនចាស់យ៉ាងម៉េច? មនុស្សស្រីអាយុចូលខ្ទង់ ៣០ ឆ្នាំជាងហើយតើស!»
    «តែស្បែកគាត់ស្អាតខ្លាំងណាស់ មុខនេះក៏កាចមិនណយដែរ!»
    «មិនណយយ៉ាងម៉េចមើលតែការតែងខ្លួនក៏ដឹងថាលះប៉ុណ្ណាដែរ!»
    ពួកគេបន្តខ្សឹបខ្សៀវគ្នា ចំណែកឯ ម៉ារីអេ ទទួលបានកាហ្វេរួចក៏បន្តអង្គុយក្រេបផឹកតែម្នាក់ឯង ខណៈទូរទស្សន៍ក្នុងហាងកាហ្វេស្រាប់តែបានចាក់ផ្សាយអំពីព័ត៌មានទាន់ហេតុការណ៍ទាំងព្រលឹម។
     កំលោះវ័យក្មេង គីម ថេយ៉ុង ត្រៀមគិតគូរអំពីរឿងរៀបការជាមួយលោក ដុកទ័រ កំលោះវ័យចំណាស់ក្នុងពេលឆាប់ៗនេះ ទស្សនាការបកស្រាយតាមរយៈឃ្លីបវីដេអូ Q&A នៅក្នុងគណនី Instagram របស់លោកដោយផ្ទាល់៖
    "សំណួរទីប្រាំបីសួរថា..មានធ្លាប់គិតចង់រៀបការជាមួយគ្នាឬអត់? ចម្លើយគឺ.."
    "ទើបតែបាននិយាយគ្នាកាលពីយប់មិញនេះរង់ចាំឱ្យ ថេយ៍ រៀនចប់ថ្នាក់បរិញ្ញាបត្រសិនទើបគិតគូររឿងរៀបការ!"
    «អាយ..មិត្តភក្តិរបស់ខ្ញុំជិតបានចូលរោងការហើយ!» ជីនស៊ុក ជាមិត្តជិតស្និទ្ធ ថេយ៉ុង បំផុតបានស្រែកបន្ទរសំឡេងឡើង នាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែទម្លាប់របស់គេចូលចិត្តបើកបំពង់កធំៗជំទាលឮៗខ្លាំងណាស់។
    «ខុសគេ ខុសឯងមែន អាចោរខ្ទើយនេះ!» យ៉ូជីន និយាយដូច្នេះដោយសារតែនាងនិង ជីនស៊ុក ក៏មិនសូវត្រូវរូវគ្នាប៉ុន្មានដែរ មិនដឹងដូចគ្នាថាគេមកសំងំផឹកកាហ្វេក្នុងហាងតែមួយជាមួយខ្លួនតាំងតែពីពេលណាមក។
    «ជារឿងធម្មតាទេ ដែលលោក ដុកទ័រ ជុងហ្គុក ព្រមព្រៀងរៀបការជាមួយនិង ថេយ៉ុង ដោយសារតែគេជាកូនអ្នកមុខមាត់នៅក្នុងសង្គម ឪពុកម្តាយគេក៏ជាអ្នកមានខ្លាំង ខ្លាំងដល់ថ្នាក់សល់ទ្រព្យសម្បត្តិ ចាយវាយពេញមួយជីវិតក៏មិនអស់ដែរ យ៉ាងណាក៏មានកូនប្រុសតែមួយគ្រាប់ទៀត ទាំងស្អាត ឆ្លាត នៅក្មេង នៅខ្ចីល្ហក់ លោកដុកទ័រក៏ជាមនុស្សពូកែតាមយកចិត្តយកថ្លើមមើលថែទាំទុកដាក់មិត្តភក្តិរបស់ខ្ញុំបានយ៉ាងល្អទៀត មិនដឹងថាទៅសំងំនៅជាមួយគ្នា នៅឯញ៉ូវយ៉កនោះ មានធ្វើអីៗជាមួយគ្នាដែរឬអត់នោះទេ ហាហា..ហាស់ៗ..គ្រាន់តែគិតមានក្តីសុខជំនួសមិត្តដែរ..សាធុណា..»
    «សាធុ..ឪឯងស្អីមិនមែននៅក្នុងវត្តឯណា?» ជីនស៊ុក ក្រឡេកទៅដៀងកែវភ្នែកសម្លក់សម្លឹងមុខនាង យ៉ូជីន ថ្មែភ្លែត។
    «ចិត្តមនុស្សជ្រះថ្លា មិនចាំបាច់ធ្វើបុណ្យតែក្នុងវត្តទេ ក្រៅវត្តក៏ធ្វើបាន មិនមែនដូចពួកនាង កើតមកសាងបាប មុខអាក្រក់ដូចត្រីបបែលហើយនៅតែ ចិត្តយក្ស ចិត្តកំណាច ចិត្តបិសាចទៀត!»
    «មុខឯងវាស្អាតណាស់ទៅអ្ហេះ?» នាងក្រមុំក្តៅចិត្តឆួលឡើងអន្ទះសារ។
    «ចៃដន្យអីមានមិត្តភក្តិជាទូតសុឆន្ទៈ ឱ្យខាងផលិតផលស្បែកមុខដែរ ឧបត្ថម្ភឱ្យយើងក្នុងមួយខែៗមួយឈុតខ្ទង់រាប់ពាន់ដុល្លារ..នៅមានគ្លីនិចបម្រើសេវាកម្មថែទាំសម្រស់ទៀត រឿងអីយើងមិនស្អាតជាងពួកនាងៗបានទៅ!» ជីនស៊ុក ញញិមញញែមឌឺដងទំនងដូចមានប្រៀបជាងពួកនាង ត្រូវហើយព្រោះគេនិង ថេយ៉ុង ឧស្សាហ៍ទាក់ទងជាមួយគ្នាញឹកញាប់ស្និទ្ធស្នាលសឹងតែដូចជាបងប្អូនបង្កើត រឿងអីគ្រឿងសម្ភារះរបស់របរប្រើប្រាស់រាល់ៗខែសុទ្ធសឹងតែជារបស់ល្អៗ ទាំងថ្លៃ ទាំងទំនើប មិនចាញ់ប្រៀបនរណាម្នាក់នោះទេ។
    «ប្អូនជួយគិតលុយថ្លៃកាហ្វេផងណា!»
    «បាទបង!» បុគ្គលិកប្រុសម្នាក់ដើរចូលមក ដោយក្នុងដៃមានកាន់បុងបញ្ជីចូលមករក ជីនស៊ុក។
    «មិនបាច់អាប់ទេណាប្រុសសង្ហា!»
    «បាទអរគុណច្រើនបង!» ជីនស៊ុក ដើរចេញទៅផុត មិនភ្លេចងាកមកសម្លក់មុខសត្រូវខ្លួនចង់លានគ្រាប់ភ្នែកមួយរយម៉ែត្រ។
    «ជ្រេញឫកណាស់អញ!» យ៉ូជីន ច្រងេងច្រងាងដៃជើង ទីបំផុតក៏និយាយស្តីមិនឈ្នះ ជីនស៊ុក ដដែល។
    ថ្លែងរៀបរាប់ពីនារីរូបស្រស់បវរខាងណេះវិញ អង្គុយក្រេបកាហ្វេទាំងមានអារម្មណ៍ចត់ល្វីងខុសប្លែកពីរាល់ដងមិនដឹងថាថ្ងៃនេះផឹកកាហ្វេម៉ាកស្អីមិនសូវឆ្ងាញ់ មិនសូវត្រូវមាត់សោះ ឬក៏មកពីអារម្មណ៍ដែលទៅឃើញសកម្មភាពសង្សាចាស់ខ្លួនស្និទ្ធស្នាលនិងអាក្មេងប្រុសវ័យក្មេងខ្ចីល្ហក់ម្នាក់នោះ?។
    ម៉ារីអេ មិននិយាយស្តី ឬបញ្ចេញប្រតិកម្មអ្វីសោះ គ្រាន់តែផឹកកាហ្វេរួចរាល់នាងក៏ប្រញាប់ប្រញាល់ដើរចេញទៅបាត់ ទុកឱ្យមនុស្សជាច្រើននាំគ្នាជជែកវែកញែកអំពីនាងខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយទៀតជាហូរហែរ។

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now