សប្តាហ៍ថ្មី
ពេលឥឡូវនេះទីធ្លាភូមិគ្រឹះ គីម ទាំងមូលពោពេញទៅដោយការប្រារព្ធពិធីមង្គលការដ៏មមាញឹកដើម្បីជាកិច្ចចាប់ផ្តើមក្នុងថ្ងៃមង្គល មន្ទីសារព័ត៌មានក្នុងស្រុកក៏បានចុះផ្សាយអំពីដំណឹងដ៏ល្អរវាងពួកគេទាំងពីរនាក់យ៉ាងល្បីកក្រើកពេញផ្ទៃប្រទេសផងដែរ។ ផ្ទាំងរូបភាពនៅថ្ងៃមង្គលជាច្រើនសន្លឹកត្រូវបានដាក់បង្ហោះនិងផ្ទុះមានការស៊ែរចែកចាយជាបន្តបន្ទាប់អមដោយពាក្យជូនពរនិងការឃោសនាតាមរយៈសារបង្ហោះពីសំណាក់អ្នកគាំទ្រពួកគេបន្ថែមជាច្រើនគណនីទៀត។
"បើគិតៗទៅពួកគេស្រលាញ់គ្នាបានយូរខ្លាំងណាស់ចាប់តាំងពី ថេយ៉ុង នៅវ័យក្មេងទោះបីធ្លាប់លេចឮរឿងអាស្រូវមិនល្អពីរូបគេជាច្រើនមកក្តី ប៉ុន្តែអតីតលោកដុកទ័រ ចន ជុងហ្គុក តែងតែតាមការពារថែរក្សា កេរ្តិ៍ឈ្មោះភរិយាកន្លងមកជានិច្ច គួរឱ្យស្ញប់ស្ញែងកោតសរសើរចំពោះទឹកចិត្តនិងក្តីស្រលាញ់ដែលលោកមានចំពោះ ថេយ៉ុង ខ្លាំងណាស់!"
"ស្នេហាមិនអាចកំណត់ភេទបានទេ មិនថាស្ថិតក្នុងវ័យណាក៏ដោយមើលទៅជីវិតរបស់ពួកគេចុះរស់នៅសេពគប់ចុះសម្រុងនិងគ្នាយ៉ាងមានក្តីសុខ មានកូនៗតូចៗដ៏គួរឱ្យស្រឡាញ់ផងទៀត ម្នាក់ប្រឹងប្រែងធ្វើការទោះបីដល់អាយុចាស់យ៉ាងណាក៏មិនរវល់គិតគូរច្រើនអំពីសុខភាពផ្លូវកាយខ្លួនឯងដែរ ចំណែកឯម្នាក់ទៀតប្រឹងប្រែងថ្ងៃយប់ដើម្បីលក់ដូររកស៊ីយ៉ាងចំណាប់ចំនួនណាស់ សេសសល់ពេលទំនេរនៅតាមបំពេញតួនាទីជាម្តាយមើលថែរក្សាទុកដាក់កូនៗបានយ៉ាងល្អផងទៀត!"
"ជីវិតពួកគេដើរទៅមុខឥតមានពេលវេលាថយក្រោយនោះទេ ពួកគេមានទាំងចំណេះដឹង មានទាំងសមត្ថភាព ខ្នះខ្នែងសម្បើមខ្លាំងណាស់ ជួនកាលណាមានមនុស្សខ្លះបានគិតថាពួកគេអាចមានបានក៏ដោយសារតែទ្រព្យធន់ម្តាយឪពុកបានបន្សល់ទុកជាកេរ្តិ៍មរតកសេសសល់ពីការខិតខំរិះរកកាលពីមុននោះមក ប៉ុន្តែការពិតជាក់ស្តែង មើលទៅពួកគេបានខំប្រឹងប្រែងច្រើនណាស់ដែរ ម្នាក់ៗតស៊ូរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងដល់ខាងក្រៅប្រទេស ទម្រាំបានរៀនចប់ច្រើនឆ្នាំណាស់ ចេញមកក៏ឃ្មាតខ្មីប្រញាប់ប្រញាល់រុះរាន់រកការងារធ្វើ បែងចែកមុខរបររកស៊ី ធ្វើជំនួញស័ក្តិសមហើយដែលពួកគេស្រលាញ់គ្នា សម្រេចចិត្តជ្រើសរើសដៃគូជីវិតរួមគ្នាដោយឥតភាពទាក់ទើរ គឺត្រឹមត្រូវហើយ!"
See more..
កាលបើបកត្រលប់មកកាន់កម្មវិធីឯណេះវិញ ចាស់ទុំមមាញឹកណាស់ ពេញមួយថ្ងៃនេះរវល់វីវក់រឿងរៀបចំពិធីក្នុងភូមិគ្រឹះមិនទំនេរដៃសោះឡើយ ហើយជាពិសេសនោះគឺការទុកដាក់សម្ភារៈ ឃើញតែមានមនុស្សម្នាឈូឆររត់ទៅរត់មក មានចាស់ មានក្មេង អមដោយសំឡេងជជែកវែកញែកលាន់ឮសូរទ្រហឹងអឺងកង។ ស្នូរភ្លេងប្រគុំរណ្តំដំណាលនិងទិដ្ឋភាពអ៊ូអរគគ្រឹកគគ្រេងខាងក្នុងពិធីឥតស្ងប់ស្ងាត់។
«អូយ..កូនម៉ាក់ស្រស់ស្អាតខ្លាំងណាស់!» លោកស្រី ដារីរ៉ា បន្លឺពោលពាក្យសរសើរអំពីរូបសម្រស់ ថេយ៉ុង មិនដាច់សូរពីបបូរមាត់សោះ កែវភ្នែកគាត់បានរំលេចនូវពន្លឺភ្លឺត្រចង់បញ្ជាក់ពីអារម្មណ៍ដ៏រំភើបជាច្រើនអនេក គាត់មិននឹកស្មានថា ថេយ៉ុង រៀបចំខ្លួនក្នុងថ្ងៃមង្គលបានយ៉ាងស្អាតល្អឥតទាស់យ៉ាងនេះនោះសោះ។
«កូនអៀនខ្លាំងណាស់អ្នកម៉ាក់!» ថេយ៉ុង ញោចអាការៈអៀនប្រៀនទាល់តែក្រហមអស់ពេញផែនថ្ពាល់ទាំងគូ មើលទៅគេសប្បាយចិត្តជាងរាល់ថ្ងៃទៅទៀត ថ្ងៃរៀបការជាថ្ងៃដ៏វិសេសវិសាលខ្លាំងបំផុតសម្រាប់គេ បើប្រៀបធៀបនិងពិធីល្អៗជាច្រើនទៀតដែលបានប្រារព្ធធ្វើឡើង ប៉ុន្តែគេពេញចិត្តពិធីនៅក្នុងថ្ងៃនេះជាងពិធីណាៗខ្លាំងបង្អស់។
«ម៉ាក់និយាយពិតមែនណាកូន កូនរបស់ម៉ាក់ស្អាតហាក់គ្មាននរណាម្នាក់យកប្រៀបបានទេ!» ថេយ៉ុង ជាមនុស្សមានវាសនាល្អចាប់តាំងតែពីវ័យខ្ចីមក មានម្តាយរង់ចាំមើលថែទំនុកបម្រុង ថែរក្សាទុកដាក់ថ្នាក់ថ្នមកូនភ្ងាប្រៀបដូចជាមាសពេជ្រកែវកងយ៉ាងអ៊ីចឹង ពេលធំដឹងក្តីឡើងមកក៏ក្លាយទៅជាមនុស្សពូកែឆ្លាតវៃ ដើរតាមគន្លងធម៌ម្តាយឪពុក ចេះគោរពចំពោះចាស់ទុំ យកចិត្តទុកដាក់មើលថែទាំខ្លួនឯងបានថែមទាំងមិនធ្វើឱ្យម្តាយឪពុកពិបាកចិត្តទៀតនោះឡើយ។
នៅពេលទទួលបានស្វាមីដែលស័ក្តិសមប្រកបគ្រប់យ៉ាង មានទាំងកូនៗដែលគួរឱ្យស្រឡាញ់ផងទៀត ព្យាយាមសព្វគ្រប់បែបយ៉ាងដើម្បីកែប្រែសម្រួលជីវភាព ពន្លើននិងពង្រឹងស្មារតីក្នុងការប្រកបមុខរបររកស៊ី មិនដេកស៊ីចាយវាយ ខ្ជៈខ្ជាយលើកម្លាំងស្វាមីតែមួយមុខគត់នោះឡើយ។
«ម៉ាក់កុំនិយាយអ៊ីចឹងអី នៅមានអ្នកផ្សេងច្រើនទៀតណាស់ ដែលល្អជាងកូនដែរ!» ថេយ៉ុង រហ័សប្រកែកមិនហ៊ានទទួលយកពាក្យសរសើរពីម្តាយ។
«នរណាថា? នរណាចង់គិតយ៉ាងម៉េច គិតទៅរឿងរបស់គេ ប៉ុន្តែកូនម៉ាក់ស្អាត ម៉ាក់ជឿជាក់លើខ្សែភ្នែករបស់ម៉ាក់បានសម្លឹងមើលឃើញដោយផ្ទាល់!»
«ថេយ៍ ស្រលាញ់អ្នកម៉ាក់ខ្លាំងណាស់!» និយាយដល់ត្រឹមណេះភ្លាមកែវភ្នែកទាំងគូខ្មៅនិលទាំងពីរនេះស្រាប់តែរលីងរលោងជ្រាបសំណើមចេញមកភ្លែត។
«កុំយំអីកូនប្រយ័ត្នរលុបជ្រះម្សៅអស់!» លោកស្រី ដារីរ៉ា ស្រដីឃាត់ឃាំងកូនកុំឱ្យហ្មងសៅយំទួញសោកអីថ្ងៃមង្គលមិនគួរយំបង្ហូរទឹកភ្នែកច្រើនមិនល្អនោះទេ។
«អរគុណអ្នកម៉ាក់ខ្លាំងណាស់សម្រាប់គ្រប់យ៉ាង កូនកើតមកបានចួបអ្នកមានបុណ្យវាសនាល្អដូចជាម៉ាក់កូនបានអស់ចិត្តហើយ!»
«មិនអីទេកូន ម៉ាក់បង្កើតកូនមក ព្រោះម៉ាក់ស្រលាញ់កូន ម៉ាក់បានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីជ្រោមជ្រែងកូនអស់ពីលទ្ធភាពម៉ាក់សប្បាយចិត្តកូនកើតមកជាកូនរបស់ម៉ាក់ ម៉ាក់មានសំណាងណាស់ ដែលមានកូនពូកែគ្រប់យ៉ាងដូចជា ថេយ៍ មកចាប់កំណើតក្នុងផ្ទៃរបស់ម៉ាក់ តោះកូនរហ័សរហួនរៀបចំខ្លួនទៅនិងអាលបានទៅចូលរួមក្នុងពិធីឥឡូវនេះ!» គាត់សង្វាតដេញកូនឱ្យរហ័សរហួនរៀបចំខ្លួនស្រេចបាច់រួចរាល់ប្រញាប់ប្រញាល់តឿនគេឱ្យស្ទុះស្ទារទៅក្នុងពិធីដើម្បីបានបង្គ្រប់កិច្ចអាពាហ៍អាពាហ៍ពេញមួយថ្ងៃនេះ។ ភ្ញៀវអញ្ជើញចូលមកជាច្រើនកុះករហើយ សំឡេងហ៊ោកញ្ច្រៀវខ្ញេវខ្ញារន្ទឺឡើងពេញរោងការដ៏អធិកអធម លើសពីនេះទៅទៀតញ៉ាំងឱ្យទិដ្ឋភាពទាំងមូលទទួលបានការកោតសរសើរស្ញប់ស្ញែងពីអ្នកចូលរួម នាំគ្នានិយាយពីមាត់មួយទៅមាត់មួយទៀត ជាច្រើននាក់ហូរហែរផងដែរ។
«សមគ្នាខ្លាំងណាស់ មើលចុះ!»
«ស្អាតៗដល់ហើយ ពិធីទាំងមូលក៏រៀបចំបានយ៉ាងល្អឥតខ្ចោះផងដែរ!»
«ដៃគូគេជ្រើសរើសគ្នាពិតជាស័ក្តិសមមិនខកបំណងពិតមែន!»
«ត្រូវហើយៗ!»
«Mummy Daddy ស្អាតហើយសង្ហាណាស់ លោកតាថតរូបឱ្យចៅ ឱ្យច្រើនៗមើល៍!» ហាជូន ត្រេកអរកខិកកខុប ស្រែកទាមទារប្រាប់ឱ្យ ដូជុន ថតរូបឱ្យខ្លួនឱ្យបានស្អាតៗរក្សាទុកជារូបភាពអនុស្សវរីយ៍ថ្ងៃពិធីមង្គលការឪពុកម្តាយខ្លួន។
«អើរៗ..ចាំតាថតរូបឱ្យ!»
«ថតឱ្យស្អាតៗហាអត់មានមុខខ្ញុំដូចបវរកញ្ញា ថតចេញមកដូចឆ្មាប្រឡាក់ម្សៅទេណា!»
«យីអា..ពឹងឯងហើយកុម្មង់នោះកុម្មង់ទៀត!»
«ការម៉ែឪខ្ញុំម្តង ថតឱ្យចេញមកបែប Professional មកយល់ទេលោកតា!»
«Professional ទៅណាទូរស័ព្ទបែកអេក្រង់ហ្នឹង!»
«យី!កុំនិយាយច្រើន តែការហើយបានលុយចំណងដៃយកទៅទិញអាទូរស័ព្ទថ្មីមកបង្អួតលោកតាមុនគេហើយ!»
«អញហួសចិត្តណាស់ មិនដឹងថតរូបរកឪវាស្អីឡើង Full photo Album អស់..»
«លុបខ្លះហូវ..នៀកលុបអារូបថតជាមួយលោកតានៅសួនសត្វហូវ!»
«ចុម!»
«ថតមកតុបប៉ាលីធ្វើមាត់ខ្ជូតរួចហើយ..» ហាជូន ប្រញាប់តឿនបួញមាត់ស្រួចៗ ធ្វើដៃធ្វើជើងសំដែងឫកពាក្រមិចក្រមើមក្នក់ក្នាញ់បណ្តាលឱ្យ ដូជុន ឯណេះសង្កៀតជើងធ្មេញហាក់ក្នាញ់និងចរិតឫកពាចៅប្រុសតូចទាល់តែអស់សំណើចហៀរទឹកភ្នែក។
«ហុចទូរស័ព្ទមកណេះឱ្យខ្ញុំកាន់ថតម្តង..លោកតាធ្វើមាត់ខ្ជូតមើល៍..នៀកធ្វើមាត់ស្រួចដូចតុបប៉ាលីបែបនៀក..»
«អញកញ្ចាស់ក្បាលហើយទៅថតធ្វើអា Style អ៊ីចឹងល្មិចនិងកើត?» ដូជុន ប្រកែកខណៈ ហាជូន ក៏ចាប់ទាញបបូរមាត់នាយច្បូតឡើងឱ្យស្រួចតាមប្រអប់ដៃខ្លួន។
«អូយ..ដាច់មាត់អញអស់ហើយ!»
«ធ្វើអ៊ីចឹងហើយអរៗ..»
«អរៗទៅមាត់ដូចច្រវែបទាហ្នឹង?» ហាជូន ទ្រាំមិនបានទើបសើចហាស់ៗខិតទៅឈរប្រឡោះជើង ដូជុន ដើម្បីថតរូបជាមួយគ្នាទំនងធ្វើដូចជាឯងមនុស្សធំពេញវ័យ។
ក្រឹក!ក្រឹក!
«ងាប់!ថតឡើងមួយរយរូបស្បថ!»
«ហិហិ..តុបប៉ាលីស្អាតអើយស្អាត!» ក្មេងតូចសើចស្ញេញស្ញាញ លើកដៃខ្ទប់ថ្ពាល់ហាក់បីដូចជាមានចិត្តអៀននោះអៀន បន្ទាប់មកក៏បបួលគ្នីគ្នាក្មេងក្មាងដូចគ្នាទៅរត់លេងនៅឯកន្លែងផ្សេងបាត់។
ងាកមកមើលស្ថានភាពអ្នកខាងណេះដែលកំពុងមមាញឹករឿងរៀបចំខ្លួនដើម្បីបង្គ្រប់កិច្ចច្បាប់អាពាហ៍ពិពាហ៍ឱ្យបានត្រឹមត្រូវនៅក្នុងថ្ងៃរៀបការឯណេះវិញ។
កូនកំលោះដ៏ស្រស់សង្ហាបង្ហាញវត្តមាននៅលើវេទិការស្ថិតក្នុងឈុតគ្រ័ហ្សេពណ៌ខ្មៅឈរឈមក្បែរចាស់ទុំតាំងនាមជាឪពុកម្តាយយ៉ាងសមសួន តាមរយៈទឹកមុខរីករាយនិងស្នាមញញិមផ្អែមល្ហែមយ៉ាងស្រទន់ ស្របនឹងពេលសន្ធឹកសំឡេងបេះដូងលោតកញ្ជ្រោលញាប់ញ័ររន្ថើនក្នុងដើមទ្រូងខាងឆ្វេងស្ទើរតែដាច់រលេះរបេះរបូតពីដើមទ្រូងមួយនេះទៅហើយ។ ក្រោយពីបានចោលក្រសែភ្នែកសម្លឹងមើលទៅកាន់អនាគតភរិយាស្របច្បាប់ ដើរបណ្តើរអមនិងដំណើរបុរសចំណាស់ជាឪពុកសំដៅមករកខ្លួន នាគ្រានោះសំឡេងសូរតន្រ្តីបានរន្ទឺឡើងជាសារអបអរសាទរដល់ខាងក្នុងពិធីទាំងមូលញ៉ាំងឱ្យទស្សនីយ៍ភាពទាំងអស់រឹតតែទទួលបានការស្ញប់ស្ញែងនិងចាប់ផ្តិតយករូបភាពស្អាតៗជាច្រើនសន្លឹកទៀតមិនឱ្យខ្វះចន្លោះប្រហោងនៃពិធីមង្គលការដ៏មានន័យមួយនេះសោះឡើយ។
«កូនខ្ញុំស្រស់ស្អាតដល់ហើយ!» លោកស្រី ដារីរ៉ា បង្ហាញពីអារម្មណ៍រំភើបសប្បាយចិត្តខ្លាំងណាស់ ស្ទើរតែមិនអាចអង្គុយជាប់មួយកន្លែងណាបាននោះទេ ដោយសារតែគាត់ត្រេកអររំភើបជួសកូនខ្លាំងពេក ហើយណាមួយក៏មិនដែលបានគិតនឹកស្មានដល់ថានិងអាចមានថ្ងៃនេះកើតឡើងមកបានផងដែរ។
លោក យ៉ុងជុន បណ្តើរ ថេយ៉ុង មកឈរចំពោះមុខ ជុងហ្គុក រួចជាស្រេច មុនពេលប្រគល់ ថេយ៉ុង ទៅឱ្យនាយក្នុងនាមជាឪពុកម្នាក់គាត់ក៏មានពាក្យពេចន៍ខ្លះចង់ណែនាំនិងសំណូមពរទៅកាន់នាយពីក្នុងចិត្តផងដែរ÷
«អរគុណកូនប្រសារប្រុសដែលតែងតែជួយមើលថែចិញ្ចឹមបីបាច់ កូនរបស់ប៉ាកន្លងមកបានយ៉ាងល្អក្នុងនាម ជាស្វាមីផង ជាបងប្រុសផង និងជាឪពុកម្នាក់ទៀត ប៉ាជឿទុកចិត្តថា ជុងហ្គុក និងអាចមើលថែ ថេយ៉ុង បានយ៉ាងល្អគ្រប់យ៉ាងក្នុងនាមជាស្វាមីម្នាក់ដែលមានអាយុចាស់ទុំជាងគេ លើសពីនេះប៉ាក៏សូមសំណូមពរឱ្យកូនចេះយោគយល់អធ្យាស្រ័យដល់ប្អូន ប្រសិនបើគេធ្វើខុសលើសលួសឬធ្វើឱ្យមានបញ្ហាកើតមានក្នុងគ្រួសារ ត្រូវចាំថាប្រៀបដូចជាចានក្នុងរាវតែងតែមានភាពប៉ះទង្គិចគឺជារឿងធម្មតាទៅហើយសូមឱ្យកូនចេះអត់ឱនទោសផ្តល់ដំបូន្មានឱ្យប្អូននិងស្រលាញ់ប្អូនឱ្យបានច្រើនៗដូចដែលចិត្តប៉ាមានចំពោះគេអ៊ីចឹងដែរ!» ជុងហ្គុក ព្រមងក់ក្បាលទទួលយកសំណើររបស់គាត់ដោយឥតរារែកចិត្តគំនិតបន្តិចសោះឡើយ ថ្វីបើសិនជាគាត់ពុំបានផ្តែផ្តាំក៏ដោយក៏គេពេញចិត្តក្នុងការទទួលយកតួនាទីទាំងអស់នេះនោះដែរ។
«បាទ!ខ្ញុំយល់ព្រមទទួលយកគ្រប់យ៉ាងណាប៉ាក្មេក!» បុរសមានសេចក្តីអំណត់ព្យាយាមខ្ពស់ដូចជា ជុងហ្គុក គាត់មិនខ្លាចរអារអ្វីនិងប្រគល់ជូនជីវិតកូនសំណព្វចិត្តរបស់ខ្លួនទៅឱ្យនាយជាអ្នកមើលថែឃុំគ្រងពេញសិទ្ធនោះឡើយ ព្រោះគេមានគ្រប់យ៉ាង ទាំងរូបសម្បិត្ត ចំណេះដឹង ជំនាញ និងទេពកោសល្យការងារ ជាមនុស្សប្រុសមានសណ្តានចិត្តល្អ ស្មោះត្រង់ ស្រលាញ់ភរិយាអស់ពីជម្រៅបេះដូង គិតគូររឿងគ្រួសារជាធំ មើលថែទុកដាក់កូនចៅប្រៀបដូចជាឪពុកផងម្តាយផង ពុំដែលត្អូញត្អែរ ឬចាត់ទុកតែការងារផ្ទះសំបែងចាត់ចែងឱ្យតែភរិយារ៉ាប់រង់តែម្នាក់ឯងនោះទេ ពោលគឺនាយតែងតែយកអាសារជួយបានសព្វមុខគ្រប់បែបយ៉ាងក្នុងនាមជាស្វាមីទាំងអស់ដូច្នេះ ហើយប្រសិនបើជីវិតរបស់ ថេយ៉ុង ត្រូវផ្ញើទុកលើកណ្តាប់ដៃរបស់ ជុងហ្គុក មិនធ្វើឱ្យគាត់ខកបំណងសោះឡើយ។
«អរគុណប៉ា សម្រាប់ការផ្តល់ដំបូន្មានកន្លងមកដូចគ្នា កូនស្រលាញ់ប៉ា!» ថេយ៉ុង ចោលក្រសែភ្នែកសម្លឹងផ្ទៃមុខឪពុកជាមួយសំណើមថ្លាយ៉ង់បង្ហូរស្រក់ចុះមកសស្រាក់ តាមពិតគាត់គឺជាឪពុកដ៏ល្អសម្រាប់គេគ្រប់យ៉ាង មិនថាគាត់ធ្លាប់មានអតីតកាលបែបណា ប៉ុន្តែគាត់ពុំដែលបំភ្លេចតួនាទីជាឪពុកសម្រាប់កូននោះទេ។
«មិនអីទេកូន ថែរក្សាគ្នាឱ្យបានល្អណា!» គាត់ថាចប់ហុចប្រអប់ដៃម្ខាងឆ្វេង ថេយ៉ុង ប្រគល់ជូន ជុងហ្គុក ភ្លាម ទើបប្រញាប់ដើរចេញទៅទុកឱកាសឱ្យកូនៗបានសម្លឹងមើលមុខគ្នាជាពេលវេលាដ៏រ៉ូមមែនទិកខ្លាំងបំផុត។
«ប្រពន្ធបងស្អាតខ្លាំងណាស់!» ជុងហ្គុក សរសើរ ថេយ៉ុង ភ្លាមទ្រាំឃើញសម្រស់ភរិយាមិនបានរពឹសមាត់និយាយញ៉ែញងមិនបង្អង់ពេលយូរឡើយ។
«ស្អាតយូរហើយ មិនស្អាតស្មានតែបងស្រលាញ់អូនហ្អេ?»
«ទេ! អូនស្អាតទាំងចិត្ត ស្អាតទាំងរូបសម្បិត្ត ទាំងគំនិត គ្រប់យ៉ាងអូនស្អាត អូនល្អតែទាំងអស់ហ្នឹង!» ថេយ៉ុង ឈ្ងោកផ្ទៃមុខចុះលួចសើចព្រោះអារម្មណ៍រំជួលចិត្តអៀនចំពោះពាក្យសម្តីស្វាមីគ្រប់ប្រយោគផ្អែមល្មួតដូចទឹកឃ្មុំអ៊ីចឹងគួបផ្សំទាំងបបូរមាត់ម្ចាស់សម្តីទៀតកាន់តែថើបរឹតតែផ្អែមផ្តាំចាស់។
«សឺត!»
«បង!» រាងតូចភ្ញាក់ព្រើត ដ្បិតស្វាមីស្រាប់តែចាប់ក្រសោបចុងចង្ការបស់ខ្លួនថើបបបូរមាត់មួយខ្សឺតអម្បាញ់មិញនេះ។
«ក្នាញ់អូនណាស់!»
«មនុស្សច្រើនណាស់អូនខ្មាសគេបង!»
«ខ្មាសអី..ប្តីប្រពន្ធយើងថើបគ្នាតែរហូតសោះ!»
«ច្រឡឺមខ្លាំងណាស់!» ថេយ៉ុង និយាយចប់ចាប់ក្តិចលើសាច់ស្មា ជុងហ្គុក រៀងចាស់ដៃបន្តិច។
«អូយ..»
«ចេះឈឺដែរ?»
«ឈឺតើស!»
«ចាំមើលអូនក្តិចបងឱ្យជាំសាច់ជាងនេះទៅទៀត!» ថេយ៉ុង គ្រាន់តែថាចប់ប្រញាប់ដកខ្សែភ្នែកចេញពីផ្ទៃមុខស្វាមីកំហូច រួចងាកទៅសម្លឹងមើលទស្សនីយ៍ភាពទាំងមូលដែលមានភ្ញៀវចូលរួមជាច្រើនកុះករ។
តាមច្បាប់ប្រពៃណី វាជាពេលមួយដែលត្រូវនិយាយក្នុងចិត្តរបស់អ្នកទាំងពីរខណៈពិធីដ៏ពិសេសបានចាប់ឈានចូលមកដល់ លោកតាអាចារ្យបានរៀបចំបង្វែរកម្មវិធីត្រលប់មកផ្តោតអារម្មណ៍នូវការសួរសំណួរទៅកាន់អ្នកទាំងពីរវិញបង្កឱ្យបរិយាកាសខាងក្នុងពិធីកាន់តែមានអត្ថន័យជាងមុនថែមមួយកម្រិតទៀត÷
«សម្រាប់សំណួរដំបូងទៅកាន់កូនប្រុស គីម ថេយ៉ុង នាក្នុងឱកាសដ៏វិសេសវិសាលស្ថិតនៅក្នុងពិធីមង្គលការពុកសុំសួរថា ក្នុងនាមកូនជាភរិយាម្នាក់ តើកូនពេញចិត្តទទួលយក កូនកំលោះ ចន ជុងហ្គុក ជាស្វាមីដែរឬទេ? ហើយសម្រេចចិត្តរួមរស់ជ្រកកោននៅក្រោមម្លប់តែមួយជាមួយគ្នារហូតដល់ចាស់កោងខ្នងសក់ខ្មៅប្រែជាស្កូវដែរឬអត់?»
«បាទ!កូនបានយល់ព្រមគ្រប់យ៉ាងនិងសូមសន្យាថាធ្វើជាភរិយាដ៏ល្អម្នាក់ដែលសុខចិត្តដើរតួជាប្រពន្ធផងជាម្តាយផងជាឪពុកផង សម្រាប់ស្វាមីហើយនិងកូនៗអស់ពីចិត្តពីថ្លើមពេញមួយជីវិត!»
«សំណួរបន្ទាប់ បើទោះបីជាស្វាមីបានប្រព្រឹត្តខុសក្នុងកំហុសខុសឆ្គងណាមួយ តើកូននិងយល់ព្រមបើកឱកាសព្រមស្តាប់ហេតុផលហើយសម្រេចចិត្តទទួលយកស្វាមីតាមដោយសេចក្តីព្រមព្រៀងណាមួយដែរឬទេ? »
«គាត់ជាបុរសល្អ ប្រសិនបើគាត់ធ្វើខុស គាត់តែងតែសូមទោសនិងលួងលោមកូនក្នុងនាមជាស្វាមីដ៏ល្អម្នាក់ កូនតែងតែលើកទោសនិងបានផ្តល់ឱកាសឱ្យគាត់បានកែប្រែជានិច្ច!» ថេយ៉ុង ព្រមឆ្លើយដោយឥតភាពស្ទាក់ស្ទើរឡើយក្នុងខួរក្បាលនិងបេះដូងរបស់គេបញ្ជាក់បានយ៉ាងច្បាស់ៗហើយថាព្រមទទួលយកតែបុរសម្នាក់ដែលនៅឈរចំពោះមុខម្នាក់នេះតែមួយគត់ បើទោះបីជាយ៉ាងណាក៏មិនអាចកែប្រែចិត្តនិងបញ្ឈប់ចិត្តស្រលាញ់ចំពោះនាយបានដែរ។ តស៊ូ ទ្រាំពិបាក ទ្រាំហត់ កន្លងមកជាមួយគ្នាអស់ពេលជាច្រើនឆ្នាំមកហើយ ដ្បិតតទៅថ្ងៃខាងមុខទៀត បើទោះបីជាមានរឿងអ្វីបែបណាកើតឡើងមកក៏ដោយ ក៏សុខចិត្ត រួមសុខ រួមទុក្ខ ជាមួយគ្នាដល់ចាស់កោងខ្នងដែរ។
ជុងហ្គុក គ្រាន់តែស្តាប់ឮសូរសម្តី ថេយ៉ុង ពោលចប់នាយសប្បាយចិត្តខ្លាំងណាស់ ការខំប្រឹងថែរក្សាគ្នាពីដើមដល់ចប់មកទល់និងពេលនេះនាយពុំដែលសោកស្តាយពេលវេលាឬកម្លាំងពលកម្មក្នុងការធ្វើអ្វីៗដើម្បីកែប្រែជីវិតភរិយាជាទីស្រលាញ់ឱ្យរស់នៅមានជោគវាសនាជីវិតដ៏ល្អក្នុងពិភពលោករបស់ខ្លួនឯងដែរ គេតែងតែមានមោទនភាពនិងសេចក្តីសង្ឃឹមល្អៗចំពោះរឿងរ៉ាវស្នេហាជីវិតគូមួយនេះតទៅថ្ងៃមុខជានិច្ច។ មិនថាមានរឿងអ្វី ឬឧបសគ្គ អាក្រក់ ល្អ យ៉ាងណាកើតឡើងមកក៏ដោយ ក៏នាយបានប្តេជ្ញាចិត្ត តស៊ូជម្នះគ្រប់អ្វីៗ ទាំងអស់ក្នុងនាមជាស្វាមីឱ្យបានយ៉ាងល្អបំផុត។
ចំណែកឯលោកតាអាចារ្យខាងណេះបានងាកមកសម្លឹងមើលវត្តមានរបស់ ជុងហ្គុក វិញម្តង មុននឹងផ្តោតសំណួរទៅកាន់នាយយ៉ាងយកចិត្តទុកដាក់÷
«ចុះចំណែកឯចម្លើយដែលលាក់បង្កប់ទុកក្នុងចិត្តរបស់កូនប្រុស ចន ជុងហ្គុក ឯណេះវិញ សំណួរដែលពុកចង់សួរទៅកាន់កូន ជាលើកដំបូង សំណួរសួរថាក្នុងនាមជាស្វាមី ជាសសរទ្រូងដ៏រឹងមាំម្នាក់ក្នុងគ្រួសារ តើកូនបានប្តេជ្ញាចិត្តយ៉ាងណាខ្លះ ចំពោះការមើលថែរក្សា ការពារភរិយា ជាដៃគូជីវិតដូចម្តេចខ្លះ? ហើយយល់ព្រមទទួលយក គីម ថេយ៉ុង ជាភរិយាស្របច្បាប់ ស្មោះត្រង់ចំពោះស្នេហាមួយនិងមួយដែរឬទេ?» ជុងហ្គុក ងើបសម្លឹងផ្ទៃមុខភរិយា រួចចាប់ក្រសោបប្រអប់ម្រាមដៃដ៏ស្រឡូនយ៉ាងណែន និងបានសម្រេចចិត្តឆ្លើយតបដោយសេចក្តីហ្មត់ចត់÷
«ចាប់តាំងពីបានស្គាល់អូនមក ជីវិតដែលបងកំពុងមានទាំងប៉ុន្មានវាបានដឹងអំពីតួនាទីរបស់ខ្លួនឯង រួចជាស្រេចបាច់បាត់អស់ទៅហើយណា គីម ថេយ៉ុង ក្តីស្រលាញ់ដែលបងមានចំពោះអូនជាស្នេហាដ៏បរិសុទ្ធ ព្រោះបងស្រលាញ់ ទើបបងព្យាយាមតាមឱបក្រសោបថ្នាក់ថ្នម មើលថែការពាររូបអូនមិនឱ្យនរណាមកជិះជាន់ម៉ាកងាយជាន់ឈ្លីកិត្តិយសរបស់អូនបានងាយៗនោះទេ ហើយបងក៏បានយល់ព្រមទទួលយកវត្តមានរបស់អូនជាភរិយាដ៏សំខាន់ម្នាក់ក្នុងជីវិតរបស់បងអស់ពេលជាយូរមកហើយដែរ បងបានគិតគូរខិតខំប្រឹងប្រែង ព្យាយាមថែរក្សាមុខមាត់និងកេរ្តិ៍ឈ្មោះរបស់អូន ដ្បិតអាយុពួកយើង អាចនិងខុសគ្នាច្រើនឆ្នាំ ប៉ុន្តែបងតែងតែគិតថា បើបងជាស្វាមីផង ជាបងប្រុសផង ជាឪពុកផង បងត្រូវតែតាំងចិត្ត គិតឱ្យបានច្បាស់លាស់ដើម្បីធ្វើខ្លួនជាសសរទ្រូងដ៏រឹងមាំបំផុត ស្ថិតក្នុងតួនាទីតាមបំពេញចន្លោះប្រហោងខ្វះខាត នៃជីវិតគ្រួសាររបស់ពួកយើងឱ្យបានគ្រប់ចំណុចទាំងអស់ផងដែរ..»
ថេយ៉ុង ហៀបនឹងយំរលីងរលោង ទើបខំប្រឹងខាំមាត់សង្កត់ចិត្តព្រមសណ្តាប់ពាក្យក្នុងចិត្តដែលស្វាមីត្រៀមឆ្លើយយ៉ាងក្បោះក្បាយម្តងទៀត÷
«សំណួរបន្ទាប់សួរថា បើទោះបីជាមានជំងឺឈឺថ្កាត់ អាចមានបញ្ហាវិបត្តិកើតឡើងក្នុងគ្រួសារ តើកូននិងត្រូវធ្វើខ្លួនយ៉ាងណាខ្លះដើម្បីទប់ទល់និងស្វែងរកដំណោះស្រាយរិះរកមធ្យោបាយមកកែប្រែវាដោយការស្ម័គ្រចិត្តដែរឬទេ?»
«ជីវិតរបស់មនុស្សម្នាក់ៗ រមែងតែងកើតមានជំងឺឈឺថ្កាត់គឺជារឿងធម្មតាចំពោះបញ្ហាសុខភាព ដ្បិតខ្ញុំបានខិតខំសន្សំប្រាក់កាក់ សម្រាប់ផ្គត់ផ្គង់ទៅក្នុងធានារ៉ាប់រង់អាយុជីវិត ព្រមទាំងមានមន្ទីពេទ្យជាបង្អែកនៃការព្យាបាលរួចជាស្រេចអស់ទៅហើយ នៅមានទៀតចំពោះបញ្ហាវិបត្តិក្នុងគ្រួសារ មិនថាមានរឿងអ្វីកើតឡើងដោយសារតែមូលហេតុអ្វីនោះទេ មិនថានោះជាកំហុសរបស់ខ្ញុំ ឬជាកំហុសភរិយារបស់ខ្ញុំ ក៏ខ្ញុំនៅតែស្ម័គ្រចិត្តចូរខ្លួនមកដោះស្រាយដោយឥតចិត្តរារែកដែរ ទោះជាយ៉ាងណាបញ្ហារបស់អ្នកណាក៏ដោយឱ្យតែជាប់ជំពាក់ជំពិនក្នុងគ្រួសារ ខ្ញុំសន្យាថានិងខិតខំរិះរកស្វែងរកមធ្យោបាយ មកកែប្រែរឿងរ៉ាវគ្រប់យ៉ាងបានទាំងអស់ ព្រោះវាជាតួនាទីនិងការចាំបាច់បំផុតក្នុងនាមជាស្វាមី ជាបង្អែកដ៏ធំក្នុងគ្រួសារម្នាក់ដែរ!» ចម្លើយក្នុងចិត្តទោះបីនិយាយត្រឹមថ្ងៃនេះក៏មិនអស់ដែរ ប៉ុន្តែនាយបានបកស្រាយយ៉ាងអស់ពីចិត្តរួចហើយ ហើយក៏សូមឱ្យថ្ងៃនេះ ជាថ្ងៃដែលល្អបំផុតក្នុងជីវិត ក្នុងការបកស្រាយពាក្យសម្តីដែលនាយចង់បរិយាយវាចេញមកអស់ពេលជាយូរទៅហើយដែរ។
ស្នូរទះដៃលាន់ប្រកូកបន្លឺឡើងជាថ្មីម្តងទៀតពេញរោងពិធី ស្នូរតន្រ្តីមិនដាច់សូរសៀងក៏បានប្រគុំឡើងអមក្នុងកម្មវិធីទៅមុខជាបន្តបន្ទាប់។
លោកតាអាចារ្យបានបញ្ចប់សំណួរ ស្របពេល ជុងហ្គុក ក៏បានចាប់ទាញដៃ ថេយ៉ុង ម្តងទៀតប្រណិប័តន៍ក្នុងពិធីបំពាក់ចិញ្ចៀននៅចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលជាសាក្សីតំណាងឱ្យពិធីមង្គលការមួយនេះចាប់ប្រព្រឹត្តទៅដោយរលូន។
«បងស្រលាញ់អូន ថេយ៉ុង ប្រពន្ធក្មេងរបស់បង!»
«អូនក៏ស្រលាញ់បងដែរ បងពេទ្យ!» ថេយ៉ុង អៀនក្រហមថ្ពាល់ព្រឿងៗទាំងសង រួចផ្ងើយមុខទៅថើបបបូរមាត់ស្វាមី សំឡេងទះដៃស្រែកហ៊ោកញ្ចៀវស្រាប់តែលាន់បន្លឺឥតដាច់សូរហាក់ដូចជាសប្បាយអ៊ូអរណាស់។
«ហិហិ Mummy Daddy!» ហាជូន និង ជុងស៊ូ នាំគ្នាសើចឮៗរត់ផ្អើលទៅរកអ្នកទាំងពីរ សឹមនាំគ្នាថតរូបចាត់ទុកជាអនុស្សាវរីយ៍អបអបថ្ងៃពិសេស។
«ព្រមហើយណា..មួយ..ពីរ..បី!»
ក្រឹកៗៗ!!!
ជាងថត ថតឥតប្រណីដៃនោះទេ ថតនោះថត ថតទាល់តែចាប់បានរូបភាពស្អាតៗជាច្រើនសន្លឹកណាស់។
«ញ៉ាំទឹកក្រូចទេ?» អ្នកកំលោះរាងតូចស្តើងដែលឈរញញិមបិទមាត់ពុំជិតសញ្ជឹងមើលទិដ្ឋភាពរីករាយក៏ស្រាប់តែក្រឡេកមកសម្លឹងមើលម្ចាស់សំណួរមុននេះដោយខ្សែភ្នែកស្រទន់។
«អរគុណណាស់!» ជីមីន ជាបងប្អូនជីដូនមួយរបស់ ថេយ៉ុង ក៏បានចាប់ទទួលយកទឹកក្រូចស្រស់ពីដៃបុរសសម្បុរស.ស្គូសមកកាន់យ៉ាងជាប់ រួចសម្លឹងមើលផ្ទៃមុខបុរសសង្ហាដោយអារម្មណ៍រំជួលចិត្ត។
«អ្នកប្រុសអញ្ជើញមកតែម្នាក់ឯងទេមែនទេ?»
«មិនដូច្នេះទេ ខ្ញុំមកជាមួយគ្រួសារតើស ចុះលោកវិញនោះ?»
«ចៃដន្យខ្ញុំជាដៃគូរកស៊ីជំនួញជាមួយកូនកំលោះនៅទីនេះ ទើបត្រូវបានគេអញ្ជើញឱ្យមកចូលរួមក្នុងពិធីមង្គលការនេះដែរ!»
«អ៊ីចឹងទេអ្ហេះ? ខ្ញុំស្មានថាលោកជាសាច់ញាតិខាងកូនកំលោះ បើមិនជំទាស់ ខ្ញុំសូមអនុញ្ញាតបន្តិច..ចុះលោកមានឈ្មោះអី្វដែរ?»
«ខ្ញុំឈ្មោះ មីន យ៉ុនហ្គី! ហើយចុះអ្នកប្រុសវិញនោះ?»
«ខ្ញុំឈ្មោះ ផាក ជីមីន..»
«ហ្អេៗ..ដល់ពេលបោះផ្កាហើយ!» ដូជុន ចាប់ផ្តើមស្រែកឮឡូឡាបីដូចជាសប្បាយអរណាស់ ហាក់បីបានចាប់ក្រសោបទាញយកចក្ខុរវាងអ្នកទាំងពីរឱ្យឆាប់រហ័សបែរទៅសម្លឹងមើលវេទិការឯណោះវិញម្តង។
ជុងហ្គុក និង ថេយ៉ុង ត្រៀមបែរខ្នង ដើម្បីបោះផ្កាឱ្យអ្នកមានវ័យនៅលីវឆាប់ដល់គូ ខណៈគ្រប់គ្នានាំគ្នាឆោឡោ រត់ទៅឈររង់ចាំចាប់ដណ្តើមបាច់ផ្កា ឈូឆរទំនងសប្បាយដល់ហើយ។
«ដឹងតែបានខ្ញុំហើយ!» ដូជុន ស្រែកអួតខែងរែងប្រាប់គេឯងទាំងឫកពាគឃ្លើន។
«ដឹងតែបានមែនហើយ ព្រោះឃើញតែអើតដក.ករហង់ចង់បានផ្កាណាស់ឯងនេះ!» លោកស្រី ដារីរ៉ា ពោលបង្អាប់ប្អូនប្រុសដែលឈរធ្វើមាត់អេចអូចដាក់គាត់។
«ឥឡូវនេះខ្ញុំចេះចង់បានប្រពន្ធដែរតើស!»
«អើរ..ឱ្យវាបានដូចបំណងហ្នឹងទៅ!»
«បងចាំតែមើលចុះ ខ្ញុំមកឈរប៉ុណ្ណេះទៅហើយគ្មានរឿងអ្វីត្រូវចាញ់គេនោះទេ ហាហាហា!»
«ប្រុងប្រៀបណា ត្រៀមបោះផ្កាហើយ!» កូនកំលោះស្រែកឡើង ត្រៀមរាប់មួយពីរបីបញ្ចប់ទើបសម្រេចចិត្តបោះផ្កា..
«អ្ហាយយ!!!!» សំឡេងស្រែក។
ខ្ពោក!
«អុញ!»
«នរណាជាអ្នកចាប់បានផ្កា?» គ្រប់គ្នាលាន់មាត់ និយាយកាលបើមិនបានឃើញថា ដូជុន ជាអ្នកចាប់បានផ្កានោះទេ។
«គឺពួកខ្ញុំ!» ជីមីន និង យ៉ុនហ្គី ងាកសម្លឹងមុខគ្នា សំឡេងស្រែកហ៊ោបានបន្លឺឡើងខ្ទរខ្ទ័រពាសពេញរោងការ កាលបើបានឃើញអំពីទិដ្ឋភាពចាប់បាច់ផ្កាបានដល់ទៅពីរនាក់រួចមកហើយ។
«គូនេះសមគ្នាណាស់!»
«មែនហើយៗ!!!»
«ចៃដន្យខ្លាំងណាស់...»
«និស្ស័យពិតមែន!»
«ខ្ញុំជូន!» យ៉ុនហ្គី និយាយរួចប្រគល់ជូនបាច់ផ្កាទៅឱ្យ ជីមីន រាងតូចញញិមពេញចិត្តហើយក៏ទទួលយកដោយសេចក្តីសោមនស្សរីករាយក្រៃលែងផងដែរ។
«អរគុណលោក!!!» ជីមីន ញញិមផ្អែមឱនសម្លឹងមើលផ្កាជាមួយទឹកមុខអៀនប្រៀនមិនហ៊ានងើបប្រឈមនិងផ្ទៃមុខអ្នកកំលោះឡើយ។
«Mummy ឃ្លានគោគោ!!» ជុងស៊ូ ចាប់ផ្តើមយំកិកកុកដើរកាន់កំប៉ុងទឹកដោះស្រែករក ថេយ៉ុង ធ្វើឱ្យគ្រប់គ្នាលាន់មាត់ប្រកូកសំឡេងសើចក្អាកក្អាយ។
«ដល់ម៉ោងអ៊ឹមគោគោហើយ..តោះកូន..» ថេយ៉ុង ស្ទើរសើច ស្ទើរយំ រវល់តែរៀបការខ្លួនភ្លេចរឿងទឹកដោះគោកូន អស់សំណើចទាល់តែហៀរទឹកភ្នែករលាក់។
ពិធីមង្គលការបានបញ្ចប់ទៅដោយរលូន គ្រប់គ្នាមានសេចក្តីរីករាយណាស់ដែលបានមកចូលរួមអបអរសាទរដល់គូស្នេហ៍ស្វាមីភរិយារវាងអ្នកទាំងពីរ រួចក៏បានបន្តធ្វើដំណើរចាកចេញត្រលប់ទៅផ្ទះវិញដោយសុវិត្ថភាពរៀងៗខ្លួន។
«អញថាឆ្កែៗមែន ចាប់ផ្កាមិនបាន!»
«យីបង..នៅតាមមកឌឺដងឱ្យខ្ញុំទៀត!» ដូជុន ក្រឡេកទៅនិយាយនិងលោកស្រី ដារីរ៉ា ដែលឈរសើចចម្អកមកកាន់ខ្លួនឮៗគួរឱ្យក្នាញ់ណាស់។
«នៅលីវដល់ក្បាលកញ្ចាស់ទៅឯង!»
«ចាំមើលតែដល់វេនការខ្ញុំម្តង ខ្ញុំហៅភ្ញៀវមកស៊ីការខ្ញុំ រាប់រយតុបងកុំប៉ិនខ្លាំងពេក ដារីរ៉ា!»
«អើរ យើងទល់ភ្នែកដេករង់ចាំមើល!»
«ពិតជាសយមែន!»
ឆ្នាំបន្ទាប់..
ថ្ងៃថ្មី..
ថរយន្តទំនើបពណ៌ខ្មៅបរយឺតៗមកបញ្ឈប់ពន្លត់ម៉ាស៊ីននៅខាងមុខហាង Cosmetic ជះរាងយ៉ាងសង្ហាបង្អួតកែវភ្នែកវ័យកណ្តាលឱ្យញោចស្នាមញញិមផ្អែមល្ហែមដ៏ស្រទន់ឡើងមួយប៉ប្រិចភ្នែក។ រាងក្រាស់ចាប់ដើរបោះជំហ៊ានស្វាហាប់ចេញមកសំដៅទៅរកទ្វារកញ្ចក់អូតូ (Auto) រួចក៏ដើរចូលទៅផ្នែកខាងក្នុងហាងដែលទើបតែបានរៀបចំឌីគ័រថ្មីថ្មោង ហាងនេះ ជាហាងដែលបានសាងសង់ឡើង សម្រាប់សាខាថ្មីនៃការកកើតអាជីវកម្មរបស់ ថេយ៉ុង យ៉ាងធំទូលំទូលាយនិងរីកដុះដាលសឹងតែគ្រប់ទីកន្លែងនៃទីក្រុងសែលអ៊ូលនេះទៅហើយ។ សមិទ្ធផលជាច្រើនឆ្នាំដែលរាងតូចបានបំបែកកំណត់ត្រាធំៗក្នុងការងារជំនួញវាយលុកទីផ្សារពិតជាទទួលបានផ្លែផ្កាយ៉ាងស័ក្តិសមប្រកបណាស់ មើលចុះស្នាដៃរបស់គេធ្វើឱ្យមនុស្សគ្រប់គ្នាស្គាល់និងជឿទុកចិត្តបានយ៉ាងមានសុវត្ថិភាព។ សូម្បីតែការលក់ដូរនាំចេញផលិតផលពីមួយថ្ងៃទៅមួយថ្ងៃទៀត កាន់តែរីកចម្រើនឥតថមថយឡើយ។
«លោកប្តី!» ថេយ៉ុង កាន់ទឹកសុទ្ធមួយកែវដើរចូលទៅទទួល ជុងហ្គុក ទើបតែបានចាកចេញមកពីធនាគារប្រហែលជានឿយហត់ណាស់ នៅឆ្លៀតពេលមកជួយមើលហាងប្រពន្ធសាងសង់រៀបចំឌីគ័ររចនាក្បាច់ក្បូរទៀត។
«ហត់ទេអូន បងទើបតែទំនេរដៃរួច!»
«ហត់អី បានបងមកជួយអូនលែងហត់ហើយ!»
«អ៊ីចឹងអូនសម្រាកខ្លះទៅទុកឱ្យបងជាអ្នករ៉ាប់រង់ការងារវិញ!» ថេយ៉ុង ងក់ក្បាលញញិមក្បួច ជុងហ្គុក ឯណេះឱនថើបថ្ពាល់ភរិយាមួយខ្សឺត ទើបប្តូរតួនាទីទៅមើលការខុសត្រូវនៅឯខាងណោះម្តង។
«ជម្រាបសួរ Mummy កូនមកពីរៀនវិញហើយ ថ្ងៃនេះលោកតា ដូជុន ជូនកូនមកហាង!» ហាជូន សើចដើរទៅចាប់ឱប ថេយ៉ុង យ៉ាងណែន ឆ្នាំនេះធំសន្ធឹកណាស់ មុខមាត់ក៏ស្អាតមិនចាញ់ម្តាយណាស់ដែរដែរ។
«មកវិញហើយហ្នឹងហ៎!» ជុងស៊ូ សួរឡើង ស្របនឹងពេលដើរចេញពីតុអាហារ។
«ហ្អឹម..ថើបមួយមើល៍!» ហាជូន ញញិមបន្តិចឱនថើបលើថ្ងាស់ប្អូនប្រុសមួយខ្សឺត។
«កុំខ្លាចគេ បើទៅរៀនគេវាយប្រាប់ពៅៗ!»
«ចង់ទៅធ្វើអីគេហ្នឹង?»
«វាយគេ!»
«មានប្អូនកាងបងទៀត..ហួសចិត្ត!» ដូជុន ធ្វើជាលាន់មាត់និយាយក្រោយបណ្តើរដៃគូសង្សាវ័យក្មេងខ្ចីល្ហក់ដើរចូលមកខាងក្នុងហាង។
«ថេយ៉ុង នេះគឺ..ស៊ុងហូ..គឺជាមិត្តប្រុសរបស់ពូ!»
«គាត់មើលទៅក្មេងណាស់លោកពូ!» ថេយ៉ុង ភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលបើឃើញថា ស៊ុងហូ មានវ័យក្មេងជាងគេទៅទៀត។
«សួស្តី!» ស៊ុងហូ ឱនគោរពតាមការគួរសម តែទឹកមុខរបស់គេបង្ហាញពីភាពភ័យខ្លាចតិចតួច។
«អាយុប៉ុន្មានហើយ ស៊ុងហូ?»
«ខ្ញុំអាយុ ១៨ ឆ្នាំហើយ!» ស្តាប់ចប់ ថេយ៉ុង បែរចំហមាត់ធ្លុង។
«លោកពូគេនៅក្មេងខ្ចីខ្លាំងណាស់!»
«ក្មេងមិនស្មើឯងអាយុ ១៥ ឆ្នាំចេះរត់តាមប្រុសនោះទេ!» និយាយដល់ចប់ត្រឹមណេះអ្នកជាក្មួយបែរជាស្ងាត់មាត់ច្រៀបដូចត្រូវបានគេយកឆ្នុកចុកបបូរមាត់អ៊ីចឹងដែរ។
ថេយ៉ុង សើចញឹមៗដាក់ ស៊ុងហូ នឹកឡើងខ្មាសសម្តីលោកពូរបស់ខ្លួនស្ទើរតែងើបមុខមិនរួច អារម្មណ៍អៀនផង ខ្មាសផង មកនិយាយចំៗចំណុចបែបនេះទៀត ធ្វើឱ្យគេព្រឺព្រួចលស់ព្រលឹងណាស់។
«តោះលោកពូ នាំគេចូលទៅអង្គុយខាងក្នុងបន្ទប់ការិយាល័យទៅ ខ្ញុំបានកុម្មង់អាហារមកញ៉ាំខ្លះៗដែរ ញ៉ាំអីរួចសឹមនាំគ្នាដើរមើលហាងក៏បានដែរណា!» ថេយ៉ុង គោរពអញ្ជើញពួកគេ នាំដើរចូលទៅខាងក្នុងដើម្បីរកកន្លែងអង្គុយញ៉ាំអីជាមួយគ្នា ដោយសារតែហាងសាងសង់នៅមិនទាន់រួចរាល់ហើយមួយរយភាគរយផង យកពេលវេលាមកអង្គុយពិភាក្សាជជែកគ្នាលេងក៏ល្អប្រសើរដែរ។
ក្រាក!!
«បងម៉ោះមកអង្គុយលេងជាមួយគ្នាសិនមក!» ថេយ៉ុង ស្រែកហៅ ជុងហ្គុក ដែលទើបនិងច្រានទ្វារ ដើរចូលមកល្មមរួចក៏បានអញ្ជើញគេឱ្យចូលមកអង្គុយជួបជុំគ្នាជាមួយលោកពូរបស់ខ្លួនដែរ។
«សុខសប្បាយទេពូថ្លៃ?» ជុងហ្គុក កម្រហៅ ដូជុន ដូច្នេះណាស់អ៊ីចឹងហើយទើបបានជាធ្វើឱ្យអ្នកខាងណោះពុំសូវទម្លាប់។
«ស្អីហា ហៅឯងពូថ្លៃ ដូចអត់សូវទំនងសោះ!»
«សុខសប្បាយអត់អាក្ជុន!!!!»
«ខឹក..ខិខិ..ដាច់សាច់ម្លេះអានេះ?»
«អើរ-បើហៅឯងគួរសមឯងធ្វើចរិតឡប់ដាក់យើងមានតែហៅបែបនេះហើយ!»
ជុងហ្គុក និយាយចប់គ្រវីក្បាលរួចលើកកែវទឹកមកចិបក្រេបចុងមាត់បន្តិច។
«សុខទុក្ខធម្មតាហ្នឹងឯង!»
«ហើយចុះការងារនៅឯមន្ទីពេទ្យនោះ?»
«ហត់បន្តិច រឿងការងារដុកទ័រដូចឯងដឹងហើយស្រាប់!» និយាយដល់រឿងការងារជាដុកទ័រ ជុងហ្គុក ស្រាប់តែផើតពោះដកដង្ហើមឡើងធូររលុង។
«ហ្អឹមមមម!!»
«យ៉ាងម៉េចបានដង្ហើមធំហ្នឹង?»
«នឹកដល់ការងារជាដុកទ័ររៀងពិបាកចិត្តបន្តិច ការងារពីថ្ងៃចន្ទដល់អាទិត្យគ្មានពេលបានឈប់សម្រាកទេ អ្នកជំងឺចេញចូលហូរហែរ ចួបអ្នកជំងឺមានបញ្ហាសុខភាពបែបណាក៏មាន មានសព្វ មានគ្រប់ ល្វីង ជូរចត់ ដែរហ្នឹងណាអំឡុងពេលនោះ!»
«ហោចណាស់ឯងក៏បានជួយ ព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់មកទៅហើយដែរ ខ្លះក៏គិតកម្រៃ ខ្លះទៀតក៏ផ្តល់ជូនសេវាកម្មព្យាបាលដោយឥតគិតថ្លៃ និយាយដល់រឿងមន្ទីពេទ្យ Sejeong នរណាៗក៏ពោលសរសើរអំពីកេរ្តិ៍ឈ្មោះរបស់ឯងមិនដាច់ពីមាត់ផងដែរ!» ថេយ៉ុង បានដឹងដំណឹងអររំភើបជួសចិត្តស្វាមីជាការពិតណាស់ ជុងហ្គុក បានខិតខំបម្រើការងារមកអស់រយៈពេលជាច្រើនឆ្នាំយ៉ាងល្អប្រសើរដូច្នេះហើយគេស័ក្តិសមបំផុតដែលទទួលបានផលតបស្នងត្រលប់មកវិញនូវការលើកឡើងអំពីកេរ្តិ៍ឈ្មោះដ៏ក្រអូបឈ្ងុយឈ្ងប់របស់នាយដែរ។
«មន្ទីពេទ្យជាទីកន្លែងដែលអាចផ្តល់ក្តីសង្ឃឹមនិងបានជួយសង្គ្រោះជីវិតរបស់មនុស្សជាច្រើននាក់ ឱ្យជៀសផុតពីជំងឺដ៏កាចសាហាវក្នុងពិភពលោកយើងនេះ អូនក៏ចង់អរគុណដល់បងដែរ ដែលបានបញ្ចេញកម្លាំងកាយកម្លាំងចិត្ត បញ្ចេញពលកម្មនិងលុតតំស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការជួយសង្គ្រោះជីវិតរបស់មនុស្សជាច្រើននាក់ តាមទៅដោយចំណេះជំនាញមានភាពច្បាស់លាស់របស់បងយ៉ាងប្រាកដប្រជា!» ជុងហ្គុក ងាកមកសម្លឹងមើលទឹកមុខ ថេយ៉ុង ទៅដោយកែវភ្នែកមានពន្លឺបរិសុទ្ធ កន្លងមកយូរណាស់ហើយ គេពិតជាបានធ្វើគ្រប់យ៉ាងដើម្បីមនុស្សជាច្រើននាក់ពិតមែនណាស់ គ្រប់គ្នាតែងតែរំឭកអំពីឈ្មោះរបស់គេសឹងតែគ្រប់ទីកន្លែងនៅតាមបណ្តារមន្ទីពេទ្យនានាទៀតក៏ដូច្នេះដែរ។
ជុងហ្គុក មិនត្រឹមតែបានផ្តល់នូវសេវាកម្មព្យាបាលដោយឥតគិតថ្លៃនោះទេសូម្បីតែការបរិច្ចាគនូវឧបករណ៍បរិក្ខារពេទ្យក្នុងការជួយសង្គ្រោះព្យាបាលដល់អ្នកជំងឺទៅតាមមន្ទីពេទ្យផ្សេងៗទៀត នាយក៏បានផ្តល់ជូនអស់ជាច្រើនកន្លែងផងដែរ ទៀតសោតនៅតាមមជ្ឈមណ្ឌលសុខភាពក្រីក្រតាមទីជនបទ ជុងហ្គុក ក៏មិនដែលភ្លេចចុះទៅសួរសុខទុក្ខជារៀងរាល់ឆ្នាំដែរ ថែមបានផ្តល់ជូនអំណោយអាហារហូបចុកដល់អ្នកភូមិដែលរស់រានមានជីវភាពខ្វះខាតមុខក្រោយទៀត។
«ជីវិតរបស់ឯងប្រៀបដូចជាព្រះអាទិត្យបំភ្លឺពន្លឺគ្រប់ទីកន្លែងដល់មនុស្សគ្រប់គ្នាដែលខ្វះខាតអ៊ីចឹងដែរ គិតសព្វៗទៅ ធ្វើការច្រើនឆ្នាំ សល់លុយចាយមិនអស់ ផ្ទះក៏មាននៅ ដីមានច្រើនកន្លែង បាយក៏មានស៊ី ឆ្លៀតពេលឧបត្ថម្ភ ទៅនេះ ទៅនោះ ជាច្រើនកន្លែងផ្សេងទៀត មានប្រពន្ធក៏ប្រពន្ធចំណាប់ចំនួនពូកែរឿងរកស៊ី មានកូនឆ្លាតៗគួរឱ្យស្រឡាញ់ពីរនាក់ទៀត ថាទៅមើលជីវិតរបស់ឯងនៅខ្វះខាតអី្វទៀត? សុភមង្គលក៏មាន ចំណេះជំនាញក៏មាន ឪពុកម្តាយសប្បាយចិត្ត គ្រួសារមានក្តីសុខ សមប្រកបស្ទើរតែគ្រប់យ៉ាងទៅហើយណាអាពេទ្យ!» ដូជុន រៀបរាប់សរសើរស្ញប់ស្ញែងចំពោះជីវិត ជុងហ្គុក ណាស់ មិត្តភាពយូរអង្វែងនៅសល់តែគេម្នាក់ទេ ដែលតែងតែនៅក្បែរនាយគ្រប់ពេលវេលា ឃើញមិត្តភក្តិមានបានជួយអរ ជួយសប្បាយចិត្ត រត់ការណ៍ជ្រោមជ្រែងទៅគ្រប់ទីកន្លែងបានទាំងអស់ឃើញថាមិត្តពូកែក៏តែងតែលួចសប្បាយចិត្តរំភើបជំនួសមិត្តភក្តិគ្រប់ពេល។
«ប៉ុន្តែជីវិតដែលយើងនៅភ័យខ្លាចបំផុតនោះគឺការដែលធ្វើឱ្យប្រពន្ធកូនយើងមិនសប្បាយចិត្ត!»
«អត់ទេ Daddy ជាមនុស្សពូកែខ្លាំងណាស់ Daddy ផ្តល់ឱ្យកូនបានគ្រប់យ៉ាងទាំងអស់ ហាជូន និង ជុងស៊ូ មិនធ្លាប់តូចចិត្តចំពោះ Daddy ម្តងណាទេ!» ហាជូន ចាប់ក្រសោបថ្ពាល់ ជុងហ្គុក រួចនិយាយរៀបរាប់ឆ្លាតគួរឱ្យស្រឡាញ់ ជុងហ្គុក ញញិមចាប់ទាញកូន មកថើបថ្ពាល់មួយដង្ហើមស្រលាញ់ពួកគេស្មើជីវិតខ្លួនឯងទៅហើយ។
«ឯងចិញ្ចឹមពួកគេបានល្អណាស់ ធំធាត់ឡើងច្បាស់ជាក្លាយខ្លួនទៅជាមនុស្សពូកែមិនចាញ់ឪពុកម្តាយនោះទេ!» ជុងហ្គុក មិនហ៊ានថាទេ តែគេនិងទទួលយកពាក្យកោតសរសើរចេញពីបបូរមាត់របស់ ដូជុន ក្នុងពេលឥឡូវនេះ។
«អរគុណឯងដូចគ្នាណាដែលជួយមើលថែពួកគេជំនួសពួកយើងផងដែរ!» ដូជុន ងក់ក្បាលផ្ងក់ៗលូកដៃទៅចាប់មិចថ្ពាល់ ជុងស៊ូ និង ហាជូន ថ្នមៗមិនភ្លេចញញ៉េះញញ៉ោះឱ្យក្មេងៗសើចសប្បាយបន្ថែមដែរ។
មួយខែក្រោយមក
វិក្កយបត្រទូទាត់ទំនិញនាំចេញច្រើនសន្ធឹកសន្ធាប់ណាស់ ការងារទាំងអស់នេះសុទ្ធតែបានហូរចេញពីការខិតខំប្រឹងប្រែងថ្ងៃយប់យ៉ាងសស្រាក់សស្រាំពី ថេយ៉ុង និង ជុងហ្គុក ដែលបានរួបរួមគ្នាធ្វើមកជាមួយគ្នា សឹងតែឆ្លៀតរកពេលសម្រាកគ្មាន ទោះបីមានពេលខ្លះគេជួលកម្លាំងបាយបុគ្គលិកមកធ្វើការពិតមែន ប៉ុន្តែពួកគេពុំដែលធ្វេសប្រហែសមិនគិតគូរអំពីការរៀបចំផែនការការងារជាបន្តបន្ទាប់ឡើយ។
«អរគុណបងច្រើនណាស់ ជុងហ្គុក!» ដល់ពេលហត់ពេកចង់សម្រាក ថេយ៉ុង ក៏ស្រាប់តែយំឈូររត់ឆ្លាទៅចាប់ឱបក្រសោបស្វាមីយ៉ាងណែន។
«កើតអីអូនសុខៗម្តេចក៏..»
«បងជួយអូនបានគ្រប់យ៉ាងអូនពិតជាមានសំណាងណាស់ដែលបានបងធ្វើជាស្វាមី!» សំឡេងញ័រក្រអួនហាក់បាននាំឱ្យនាយទាយដឹងអំពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដែលរាងតូចកំពុងតែទួញយំនោះដែរវាឮរងុំរណ្តំពេញក្នុងត្រចៀកយ៉ាងទ្រហឹងអឺងកង។
«កុំយំអីអូន..បើហត់ណាស់សម្រាកសិនក៏បានដែរ!» ជុងហ្គុក អូសទាញរាងតូចមករកសាឡុងមុននឹងលើកដាក់ឱ្យ ថេយ៉ុង គេងផ្អែកក្បែរដើមទ្រូងហើយថើបថ្នមៗលើថ្ពាល់ដែលផ្សើមទឹកភ្នែកជោករហាមនោះមួយដង្ហើម។
«អូនមិនស្រួលខ្លួនទេឬយ៉ាងម៉េច?» ថេយ៉ុង គ្រវីក្បាលញ័រតតាត់។
«ថ្ងៃនេះអូនហត់ណាស់តែមានបងនៅក្បែរអូនគ្រប់វិនាទីជានិច្ចណា ជុងហ្គុក!»
រាងក្រាស់សើចលូកដៃមកជួយជូតទឹកភ្នែកផ្សើមរលាក់ចេញឱ្យបានស្អាត។
«ហត់យ៉ាងណាក៏បងត្រូវតែជួយអូនឱ្យបានដល់ទីបញ្ចប់ដែរណាប្រពន្ធសំឡាញ់!»
«បងល្អនិងអូនណាស់ ជុងហ្គុក..ហ៊ឹកៗ..ហ៊ឺៗ!!»
«ប្រពន្ធបងមានតែម្នាក់ មិនឱ្យល្អចំពោះអូន ឱ្យបងទៅល្អនិងនរណាបានទៅ?»
«លោកប្តី!» ថេយ៉ុង លូកដៃចាប់ក្រសោបកញ្ចឹង.កខាងក្រោយនាយជាប់ រួចខិតទៅថើបផ្តិតបបូរមាត់លើបបូរមាត់ ជុងហ្គុក។
«ជុប៎!» សំឡេងបឺតជញ្ជក់បបូរមាត់គ្នាលាន់ឮសូរជុបៗបន្តកន្ទុយគ្នារហូត។ រង្វង់ដៃមាំក្រាស់ឱបលើចង្កេះតូចអង្ក្រងមុននឹងរឹតរួតថើបខ្លាំងៗទៅលើសាច់មាត់ទន់ល្មើយជញ្ជក់ទាល់តែស្លេកពណ៌ទើបព្រមព្រលែងចេញ។
«ហ្អឹម!» ជុងហ្គុក តាមថើបថ្ពាល់ ថេយ៉ុង ទាំងឆ្វេងនិងស្តាំបង្អូសមករកគល់កស្រឡូនរួចក៏ថើបជញ្ជក់ដោយក្តីស្រលាញ់ពេញចិត្ត។
«បងស្រលាញ់អូនណាស់ ថេយ៉ុង..ជាតិនេះទោះបីមិនបានស្គាល់អូនក្នុងវ័យស្រករគ្នាក៏ដោយតែបងយល់ថាសេចក្តីស្នេហារវាងពួកយើងមិនទាន់ហួសពេលនោះទេ!»
«អូនក៏គិតដូចជាបងបានថាដែរណា ជុងហ្គុក!»
«អូនគួរឱ្យស្រឡាញ់ណាស់..បងស្រលាញ់អូនដល់ចាស់ ស្រលាញ់អូនស្មោះត្រង់និងអូនគ្មានចិត្តវេចវេរឡើយ!»
«អរគុណបងខ្លាំងណាស់ប្តីសំឡាញ់!»
«ហ្អឹម!!!» ជុងហ្គុក ក្រសោបថើបបបូរមាត់ ថេយ៉ុង មួយដង្ហើមទៀត។
«អូនកុំគិតច្រើនអី ត្រូវចាំថាអូននៅទីណាបងនៅទីនោះពួកយើងនៅជាមួយគ្នាគ្រប់ទីកន្លែងបងនិងសន្យាថានិងតាមមើលថែអូនរហូតទៅ!»
«បងពិតជាលះបង់ច្រើនណាស់សម្រាប់អូន មានបងជាប្តីដូចបានរស់នៅក្នុងវិមានមានជីវិតផូរផង់ប្រៀបដូចជាព្រះនាងម្នាក់យ៉ាងអ៊ីចឹង!»
«ព្រោះបងស្រលាញ់អូន បងមិនខ្វល់ពីអ្វីទាំងអស់ ទោះហត់នឿយណាយប៉ុណ្ណាឱ្យតែបានសម្លឹងមើលមុខអូនរៀងរាល់ថ្ងៃ ជីវិតប្រៀបដូចជារុក្ខជាតិត្រូវគេស្រោចទឹកត្រជាក់ត្រជំឱ្យរាល់ថ្ងៃដូច្នេះដែរ!»
«ចុងបញ្ចប់នៃជីវិតអូនគឺបានរស់នៅក្បែរបង បងជាបុរសដែលអូនស្រលាញ់អស់ពីដួងចិត្ត!»
«បងក៏ស្រលាញ់អូនស្មើនិងជីវិតរបស់បងដែរប្រពន្ធសំឡាញ់ចិត្តបង!»
«ចាប់ពីថ្ងៃនេះទៅ ពេលហត់ក៏ត្រូវតែសម្រាក!»
«ខំមកយូរហើយ..សម្រាកខ្លះក៏ល្អដែរ..»
«អូនចង់មានពេលវេលានៅជាមួយបងឱ្យបានច្រើនដូចមុន!»
«បាទ!»
«អូនចង់ទៅដើរលំហែរកាយប្រើអារម្មណ៍និងមនោសញ្ចេតនាជាមួយបងឱ្យបានយូរ!»
«បាទ!»
«អូនចង់ធ្វើជាកូនក្មេងគួរឱ្យស្រលាញ់សម្រាប់បងអស់ពេលពេញមួយជីវិត!»
«បាទ!»
«ឆ្លើយបាទនិងអូនសឹងតែគ្រប់ការសំណូមពរ!» ថេយ៉ុង ក្រោកអង្គុយធម្មតាសម្លឹងមើលមុខស្វាមី។
«ចុះក្រែងបងបានប្រាប់អូនហើយតើស មិនថាអូនសំណូមពរអ្វីដល់បងទេ បងនិងធ្វើឱ្យអូនបានគ្រប់យ៉ាងទាំងអស់ ធ្វើឱ្យបេះដូងអូនស្រស់ប្រៀបដូចជា ផ្កាក្រពុំយ៉ាងដូច្នេះដែរ!» ថេយ៉ុង ញញិមលើកដៃវាយដើមទ្រូងនាយបន្តិច។
«អូនអៀនណាស់!»
«អៀនអី?»
«បងនិយាយអីមុននេះដឹងខ្លួនឯងហើយ!»
«បងនិយាយការពិតហ្នឹងហើយ!»
«និយាយបេះបួយកូនគេហ្នឹងពូកែណាស់!»
«កុំថាឡើយមានកូនពីរនាក់រួចមកហើយ..ទោះបីមានកូនដល់ទៅដប់នាក់ទៀតក៏បងនៅតែតាមញ៉ែអូនដល់ចាស់ដែរ សឺតៗ..!» ជុងហ្គុក ហក់ថើបថ្ពាល់ ថេយ៉ុង ឆ្វេង ស្តាំ ជាច្រើនខ្សឺតបណ្តាលឱ្យរាងតូចកញ្ជ្រោលសើចក្អាកក្អាយ អៀនផង សប្បាយចិត្តផង រៀបរាប់ពិពណ៌នាអារម្មណ៍មិនត្រូវនោះទេ។
«ហិហិ..បងបានហើយ...»
«សឺត...ក្រអូបណាស់..សឺត..ឈ្ងុយណាស់ថ្ពាល់ប្រពន្ធក្មេងរបស់បង!»
«បងពេទ្យឈប់..បងពេទ្យបានហើយ..អ្ហា..បងពេទ្យ!!!»
«សឺត..សឺត..សឺត!!!!»
«ថើបអីថើបយ៉ាងនេះ!»
«សឺតតតតតត!!!!!»
«យើស..ចាស់ៗអស់ហើយនៅប្រលែងគ្នាទៀតហ្ន៎?» ហាជូន និង ជុងស៊ូ ច្រានទ្វារឱ្យរបើកអើតដក.ករហង់ តាមមាត់ទ្វារ លាន់មាត់និយាយដំណាលគ្នា ខណៈ ជុងហ្គុក និង ថេយ៉ុង ក៏នាំគ្នាសើចកាច់កកាច់ខ្លួនក្អាកក្អាយយ៉ាងមានក្តីសុខ។
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់