យប់ដដែល..
ទិដ្ឋភាពទីក្រុងញ៉ូវយ៉កនាពេលរាត្រីពិតជាស្រស់ស្អាត អំពូលភ្លើងអគ្គិសនីបានបើកបំភ្លឺពន្លឺឡើងរះគ្រប់ទិសទីទាំងអស់គួរឱ្យចង់សម្លឹងមើល មេឃងងឹតខ្មៅខ្មួរខ្មាញ ញ៉ាំងឱ្យពន្លឺគ្រាប់ផ្កាយ តូច/ធំ ហាក់បីរំលេចឡើងផុសអណ្តែតលើដែនអាកាសជាច្រើនហ្វូង មានតូច មានធំ មានគ្រាប់ផ្កាយដែលរះភ្លឺជាងគេបន្ថែមទៀតគួរឱ្យចាប់អារម្មណ៍។
រាត្រីនេះខ្យល់ហាក់ធ្លាក់បក់ចុះមកត្រសៀករងារព្រួចពេញរាងកាយ អ្នកដែលឈរហាលទឹកសន្សើម នៅមិនទាន់ចូលនិទ្រា នៅតែបន្តឈរចោលខ្សែភ្នែកសម្លឹងទៅមើលយាន្តជំនិះបរទៅមក ឆ្វាត់ ឆ្វែង បណ្តាលឱ្យរង្វង់ដៃដ៏ក្រាស់ឃ្មឹកលូកចូលមកចាប់ឱបក្រសោបចង្កេះតូចអង្ក្រង ជួយធ្វើឱ្យភាពរងាររលុបបាត់ទៅបន្តិចម្តងៗ ព្រោះហាក់បីទទួលបានកម្តៅគ្របដណ្តប់លើរាងកាយពីដើមទ្រូងដ៏មាំធំទូលាយយ៉ាងកក់ក្តៅមួយនេះអស់ពេញមួយទំហឹង។
«មិនរងារទេឬ?» ជុងហ្គុក សួរបណ្តើរដាក់ផ្ទៃមុខផ្អឹុបក្បែរថ្ពាល់ដ៏ស្រឡូនស្រទន់ត្រដុសចុងច្រមុះឈ្លីសើរៗលើថ្ពាល់ ថេយ៉ុង ដោយចិត្តក្នក់ក្នាញ់។
«អត់ទេ!» ថេយ៉ុង គ្រវីក្បាលតិចៗងាកមកថើបតបតបបូរមាត់ ជុងហ្គុក វិញ ធ្វើឱ្យរាងក្រាស់ភ្ញាក់ក្នុងចិត្ត តែមានអារម្មណ៍ថារំភើបសប្បាយចិត្តខ្លាំងៗផងដែរ។
«ហ្អឹម!» សំឡេងរវាងអ្នកទាំងពីរគ្រហឹមក្នុងបំពង់.ករហឹមៗ រាងតូចដកបបូរមាត់ចេញមកវិញ លើកដៃប៉ះអង្អែលខ្នងដៃក្រាស់ឃ្មឹកសុទ្ធតែសរសៃបែករវាមថ្នមៗ។
«ឈប់ខឹងបងនៅ?» ជុងហ្គុក ចោលសំណួរផ្តោតខ្សែភ្នែកសម្លឹងមើលទឹកមុខពូកែងរ។
«នៅ!»
«ខឹងយូរណាស់!» ជុងហ្គុក លូកដៃច្បិចទាញថ្ពាល់ប៉ោងៗ មិនដឹងខឹងគុំគួនដល់ណាទៀតទេ គេមកលួងបានរយៈពេល ២-៣ ថ្ងៃហើយនៅតែមិនទាន់ចិត្តត្រជាក់ទៀត។
«ខឹងបងមិនសូវខ្វល់ខ្វាយពីអូន កាលពីប៉ុន្មានឆ្នាំមុន ខឹងបងដេញអូន ស្រែកដាក់អូន!!!»
«ឱ្យបងសូមទោស..ដេញអូនមែន តែចិត្តបងនឹកអូនស្ទើរឆ្កួតទៅហើយ!» នាយកំលោះបន្តអង្វរករលន់តួនិយាយពាក្យសូមទោសរួចឆ្លៀតថើបគ្រញិចស្លឹកត្រចៀករាងតូចតិចៗបន្ថែម។
«អ្ហឹកៗ..ពេលនោះបងស្រែកថាឱ្យអូនខ្លាំងៗណាស់ អូនឈឺ..»
«ចុះទៅរៀនវាយគ្នាម្តេចមិនស្រែកថាឈឺផង?»
«វាយគ្នាជិតស្លាប់អូនមិនខ្ចីឈឺទេ កុំឱ្យតែបងស្តីឱ្យ ស្រែកដាក់អូន បានអូនឈឺ..ឈឺក្នុងចិត្តនៀក!» ថេយ៉ុង ចាប់ផ្តើមយំកិកកុកសស្រាក់ក្បាប់ដៃណែនគក់ដើមទ្រូងខ្លួនឯងមាយាយំគគ្រូកអណ្តឺតអណ្តក់ឱ្យរលួយ។
«ឈឺត្រង់ហ្នឹងអ្ហេះ?ចាំបងផ្លុំឱ្យ..ហ្វូស..មើល៍ជានៅ?» ចំជាចាស់ជោ ចាស់ជម្រេញ គ្រាន់តែក្មេងយំរំអួយប៉ុណ្ណឹងធ្វើឯង ជួយផ្លុំ ជួយស្តោះ ធ្វើដូចក្នុងដើមទ្រូងមួយនោះមានទូលដុំថ្មរាប់រយគីឡូអ៊ីចឹង។
ថេយ៉ុង កិកកុកបានចិត្តងាកមកចាប់ឱបកញ្ចឹងក ជុងហ្គុក យ៉ាងណែន ផ្អឹបបបូរមាត់កកិតបបូរមាត់រាងក្រាស់ និយាយបន្លឺសម្តីខ្សាវៗទួញយំហូរសម្រក់ដំណក់ទឹកភ្នែកសស្រាក់សស្រាំ៖
«ស្រលាញ់អូនប៉ុណ្ណា?» ថេយ៉ុង សួរម្តងទៀត ចាប់ថើបបបូរមាត់ ជុងហ្គុក មិនព្រមដកបបូរមាត់ចេញសោះ។
«ស្រលាញ់អូនធំៗ!»
«កុំស្រែកដាក់អូន ប្រយ័ត្នអូនទៅផ្ទះម៉ាក់អូនវិញ!»
«cute!»
«ឯណាថាឱបអូនឱ្យណែនៗម្តេចមិនឃើញឱប?»
«ឱបហើយតើសនៀក ឱបអូនចង់លេបចូលក្នុងពោះទៅហើយ!»
«ទៅដល់កូរ៉េវិញ ត្រូវតែឧស្សាហ៍ Message មករកអូន លួងអូន ពេលអូនខឹង និយាយផ្អែមៗដាក់អូន ព្រោះអូនមិនចូលចិត្តពេលបងស្រែកគំហកដាក់អូនទេ!» ជុងហ្គុក ស្រាប់តែសើចគ្រវីក្បាលទាមទារច្រើនដល់ថ្នាក់នេះគ្មានមនុស្សប្រុសឯណាដែលអាចមកទ្រាំបានខ្លាំងដូចជាគេនោះទេ ហើយក៏មានតែគេម្នាក់គត់ដែលអាចយល់ដឹងពីជម្រៅចិត្ត ថេយ៉ុង ច្បាស់ជាងនរណាៗទាំងអស់។ សំឡេងសើចលាន់ឮសូររហ៊ឹះៗជាច្រើនដង ផ្ទៃមុខប្រុសកំលោះមានវ័យចំណាស់ជាង ញញិមមិនព្រមឈប់សោះស្នាមជ្រីវជ្រួញចុងកន្ទុយភ្នែកនាយហាក់បានឆក់យកស្មារតីរាងតូចឱ្យមានការចាប់អារម្មណ៍អំពីវាយ៉ាងចម្លែក។
«ទោះបីបងចាស់ជាងអូន ក៏អូននៅតែស្រលាញ់បងដែរ ជុងហ្គុក!»
«ចាស់ជាងអូន ១៥ ឆ្នាំនេះមែនទេ?»
«ទោះចាស់ដល់ម្ភៃឆ្នាំទៀតក៏អូនមិនខ្វល់ពីគម្លាតអាយុរវាងពួកយើងដែរ សំខាន់ឱ្យតែអូនបាននៅក្បែរបង អូនមានក្តីសុខខ្លាំងណាស់!» ពីមុនចង់នៅកៀកៗក្បែរគេក៏ត្រូវតែធ្វើខ្លួនភ័យខ្លាចមិនសូវហ៊ាននិងគេដែរ ចង់ឱបក្រសោបថើបក៏បានគិតត្រឹមតែគិតទុកក្នុងចិត្ត ប៉ុន្តែពេលនេះគេអាចបាន ទាំងឱប ទាំងថើប ទាំងនិយាយភាសាស្នេហាយ៉ាងផ្អែមល្ហែម ១០ ឆ្នាំមានប៉ុន្មានដងទៀត ដែលអាចចាប់ទាញយកពេលវេលាបែបនេះឱ្យនៅតែស្ថិតស្ថេររហូត មិនចង់ចាស់ មិនចង់ឃ្លាត មិនចង់បែកគ្នា រឹតតែមិនចង់រស់នៅឆ្ងាយពីគ្នានោះឡើយ។
ជុងហ្គុក ងើបសម្លឹងមើលចំកែវភ្នែក ថេយ៉ុង មួយសន្ទុះធំ រួចឱនសន្សឹមៗទៅថើបបឺតជញ្ជក់បបូរមាត់កំលោះវ័យក្មេងបន្ថែម។
«បងក៏ពេញចិត្តពេលវេលាដែលបានរស់នៅជាមួយអូនគ្រប់ៗពេលវេលាដែរ បងនឹកអូន ចង់ថើបអូន ចង់ឱបអូន ចង់ឃើញមុខអូនរាល់តែថ្ងៃ គ្មានថ្ងៃណាដែលថាបងមិននឹកនាដល់អូននោះទេ បងសន្យាថានិងបន្តរង់ចាំអូនម្តងហើយម្តងទៀត រង់ចាំរហូតទាល់តែអូនបានរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ បងនិងសុំអូនរៀបការជាមួយគ្នា!» និយាយដល់រឿងរៀបការ ថេយ៉ុង រំជួលចិត្តធ្លាយទឹកភ្នែកស្រក់ហូរចុះមកឈូរ គេពិតជាបានគិតគូរដល់អនាគតខ្លួនយ៉ាងម៉ិតប្រាយខ្លាំងពិតមែន គេមិនមែននិយាយពាក្យថាស្រលាញ់ត្រឹមតែមាត់ តែគេនិងស្រលាញ់ឱ្យអស់ពីចិត្តពីថ្លើមដែលគេមានចំពោះខ្លួនអស់ពីដួងចិត្ត។
«បង!!» ថេយ៉ុង ហៅដោយសំឡេងស្រទន់លើកម្រាមដៃច្បិចលើថ្ពាល់ ជុងហ្គុក ក្នាញ់និងសម្តីរាងក្រាស់ដែលបានពោលពាក្យគួរឱ្យស្រឡាញ់យ៉ាងរំភើបអរព្រួចក្នុងចិត្តស្តាប់ហើយមិនចេះជិនណាយអារម្មណ៍នោះទេ មានអារម្មណ៍រំជើបរំជួល មានចិត្តសប្បាយរីករាយ មានស្នាមញញិម ដែលតែងតែញញិមមិនចេះចុកថ្ពាល់សោះ។
«ងរង៉ក់ឱ្យបងលង់ស្រលាញ់អូនទាល់តែបាន បើជាតិនេះបងចាប់អូនមករៀបការធ្វើប្រពន្ធរបស់បងមិនបានទេ បងមិនយកស្រីណាមកធ្វើជាប្រពន្ធរបស់បងទាំងអស់ បងប្រាកដជានៅលីវរហូតដល់ចាស់កោងខ្នងជាក់ជាមិនខាន!»
«ថាមិនត្រូវអូនចាប់បងធ្វើប្តីអូនឱ្យបានមុនក៏មិនច្បាស់ដែរ!»
«ចាប់ឥឡូវមកអ៊ីចឹង..» ជុងហ្គុក ចាប់គ្រញិចចាក់ក្រឡេកឱ្យ ថេយ៉ុង សើចយ៉ាងកក្អឹក។
«កំពុងតែចាប់ហើយតើសបងពេទ្យប្តីអូន..» ថេយ៉ុង ស្ទុះទៅឱបក.នាយវឹង ឈោងដៃរឹត.កនាយយ៉ាងណែន រួចថើបថ្ពាល់ ជុងហ្គុក គ្រញិចញក់ញី ទាំងឆ្វេង ទាំងស្តាំ ថើបគ្រញិចខ្លាំងៗ ឱ្យអ្នកកំលោះសើចស្ញេញបញ្ចេញធ្មេញសស្គូស។
«យប់ជ្រៅហើយតោះទៅគេង!» រង្វង់ដៃក្រាស់លើកឡើងក្រសោបបីកាយតូចបែរខ្លួនដើរចូលទៅក្នុងបន្ទប់ រួចទម្លាក់ ថេយ៉ុង ថ្នមៗទៅលើគ្រែសន្សឹមដើរបង្ហួសទៅលូកដៃបិទកុងតាក់អំពូលភ្លើងអគ្គិសនីសឹមវិលត្រលប់មកវិញគេងឱបរឹតរាងកាយតូចយ៉ាងមានក្តីសុខ។
ថ្ងៃថ្មី..
Him & Me ♡
"សួស្តី..នេះគឺខ្ញុំ ថេយ៉ុង ដូចដែលគ្រប់គ្នាបានស្គាល់តាមរយៈវីដេអូជាច្រើនកន្លងមកអ៊ីចឹង..ថ្ងៃនេះខ្ញុំមកឆ្លើយ Q&A ទាំង ១១ សំណួរ/ចម្លើយជាមួយអ្នកទាំងអស់គ្នា តាមពិតខ្ញុំក៏បានដាក់បញ្ចូលវាទៅក្នុង Story Instagram ពេលទំនេរក៏ឆ្លៀតមកឆ្លើយបញ្ចប់ចម្ងល់អ្នកទាំងអស់គ្នាតែម្តង!"
"សំណួរទីមួយសួរថា..ខ្ញុំចូលចិត្តហាត់ប្រាណទេ ចម្លើយគឺចូលចិត្តតិចតួច!"
"សំណួរទីពីរសួរថា..តើការសិក្សានៅបរទេសរបស់ខ្ញុំមានរយៈពេលប៉ុន្មានឆ្នាំ? ចម្លើយគឺយ៉ាងយូរបំផុតបួនឆ្នាំ!"
"សំណួរទីបីសួរថា..ខ្ញុំមានមិត្តប្រុសឬអត់? ចម្លើយគឺ...មាន...ហិហិ!" សំឡេងសើចរហ៊ឹះៗ។
"សំណួរទីបួនសួរថា..បុរសដែលនៅក្នុងវីដេអូជាមួយខ្ញុំជាអ្នកណា?"
"ចាំបន្តិចណា!គឺគាត់..Daddy Turn to look at the camera!"
"សួស្តី..បាទ!"
"អាហារពេលព្រឹករបស់ខ្ញុំគឺគាត់ជាអ្នកចម្អិនឱ្យញ៉ាំស្រាប់ៗ ពេលរសៀលក៏ជូនទៅរៀននៅឯសាកលវិទ្យាល័យ!"
"សំណួរទីប្រាំសួរថា...ស្រលាញ់មនុស្សប្រុសចំណាស់ជាងខ្លួន ធ្លាប់មានអារម្មណ៍ខ្មាសគេឬអត់ ដែលមកជ្រើសរើសស្រលាញ់ភេទដូចគ្នា? ចម្លើយគឺ..មិនខ្មាសទេ ក្នុងការបង្ហាញសេចក្តីស្នេហាមួយនេះប្រាប់ទៅកាន់នរណាម្នាក់នោះ..ព្រោះគ្រួសារក៏ទទួលស្គាល់ពេញចិត្ត ស្នេហាក៏មិនប្រាកដថាត្រូវតែផ្តោតយ៉ាងសំខាន់ប្រកាន់ជំហរចំពោះតែភេទមួយមុខគត់នោះដែរ រស់នៅជាមួយគ្នាមានក្តីសុខ មានសុភមង្គល ក៏ជាចំណែកមួយដ៏ធំដែលអាចជួយធ្វើឱ្យជីវិតមួយនេះចួបតែរឿងល្អៗ មានដៃគូខ្នះខ្នែងស្រលាញ់ចេះយកចិត្តទុកដាក់ពិតប្រាកដ.."
"ខ្ញុំយកបេះដូងខ្លួនឯងមកស្រលាញ់ មិនបានជួលយកបេះដូងនរណាម្នាក់ឱ្យមកជួយស្រលាញ់ទេ!"
"បង..."
"សំណួរមួយណាដែលដាក់សម្ពាធឱ្យដៃគូរបស់ខ្ញុំ ខ្ញុំក៏មានសិទ្ធឆ្លើយតបជំនួស..កុំសួរថាការស្រលាញ់គ្នាត្រូវតែកំណត់លើវ័យនិងភេទ បញ្ហាស្ថិតនៅត្រង់ថារស់នៅជាមួយនរណាម្នាក់ដែលតែងតែផ្តល់ផលវិបាក ផ្តល់សម្ពាធ ចូលចិត្តសាងបញ្ហា ចូលចិត្តធ្វើឱ្យរឿងតូចក្លាយទៅជារឿងដ៏ធំ មិនចេះយោគយល់ឱ្យគ្នា ចូលចិត្តប្រកាន់គោលជំហរចង់ឈ្នះតែរៀងៗខ្លួន ទោះបីស្រលាញ់ភេទផ្ទុយគ្នាក៏មិនប្រាកដថាមានក្តីសុខ ប្រសិនបើមនុស្សប្រុស ឬមនុស្សស្រី ដែលមានបញ្ហាត្រូវការជម្នះយកឈ្នះរៀងខ្លួនសឹងតែគ្រប់រឿង ក៏មិនមានក្តីសុខដូចគ្នា.."
"ពេលអូនចង់ឈ្នះ?"
"បងក៏ចាញ់អូន!"
"ទោះបីអូនក្លាយទៅជាយ៉ាងណា?"
"ក៏បងនៅតែស្រលាញ់អូន!"
"ឮគាត់និយាយទេ? ដូច្នេះចម្ងល់ត្រូវបានដោះស្រាយត្រឹមណេះ!"
"សំណួរទីប្រាំមួយបន្ទាប់..សួរថា..បងពេទ្យចែចង់ ថេយ៍ ចាប់តាំងពីពេលណា? ចម្លើយគឺ..ខ្ញុំជាអ្នកញ៉ែគាត់មុនទេ..ខ្មាសគេខ្លាំងណាស់មិនចង់និយាយចេញមកនោះទេ..ហិហិ!"
"ក៏ញ៉ែចាប់តាំងពីអូននៅក្មេង!"
"នរណាឱ្យបងសង្ហាទាក់ទាញចិត្តអូនបានធ្វើអី្វ?"
"មិនដឹងថាក្នុងកាតាបរៀនមានលុយប៉ុន្មាន? ចេញពីសាលារៀនក៏មកបបួលបងទៅញ៉ាំបាយ ប្រាប់ថាចង់ប៉ាវបាយបងមួយពេលទៀត!"
"លុយម៉ាក់ឱ្យហ្នឹងណាហិហិ!"
"ឥឡូវចូលមកដល់សំណួរបន្ទាប់វិញ..សំណួរទីប្រាំពីសួរថា..ថេយ៉ុង និងបងពេទ្យស្រលាញ់គ្នាបានរយៈពេលប៉ុន្មានឆ្នាំមកហើយ? ចម្លើយគឺ..."
"បួនឆ្នាំជាងមកហើយចាប់តាំងពីថេយ៍ នៅរៀនថ្នាក់អនុវិទ្យាល័យ!"
"មែនហើយ ព្រោះកាលណោះនៅក្មេង មិនហ៊ានសុំស្រលាញ់គាត់មុនទេ តែសុំទៅគេងផ្ទះគាត់តែម្តង.."
"ថេយ៍!"
"អូនទៅគេងនៅឯខន់ដូរបស់បងកាលណោះ!"
"បញ្ជាក់ណាទៅគេងធម្មតាខ្ញុំអត់បានធ្វើអ្វីផ្តេសផ្តាស់ចំពោះប្អូនទេ ព្រោះទទូចទាមទារសុំទៅលេង មានការព្រមព្រៀងពីម៉ាក់គេដែរ ទើបអាចទៅលេងបាន!"
"បងពេទ្យគឺជាមនុស្សប្រុស ចូលចិត្តប្រកាន់ភ្ជាប់ រឿងច្បាប់ទម្លាប់ខ្លាំងណាស់ សូម្បីតែគ្រែក៏មិនហ៊ានគេងមួយពីរនាក់ដែរ គាត់សុខចិត្តគេងលើសាឡុងខ្លាចប៉ះពាល់ខ្លួនខ្ញុំ!"
"ខ្លាចគុក!"
"ហិហិ..."
"សំណួរទីប្រាំបីសួរថា..មានធ្លាប់គិតចង់រៀបការជាមួយគ្នាឬអត់? ចម្លើយគឺ.."
"ទើបតែបាននិយាយគ្នាកាលពីយប់មិញនេះរង់ចាំឱ្យ ថេយ៍ រៀនចប់ថ្នាក់បរិញ្ញាបត្រសិនទើបគិតគូររឿងរៀបការ!"
"សំណួរទីប្រាំបួនសួរថា...ប៉ារបស់ ថេយ៍ មានការយល់ឃើញបែបណាចំពោះរឿងទាំងអស់នេះ?"
ថេយ៉ុង ស្ងាត់ស្ងៀមបន្តិច ជុងហ្គុក ងាកមកសម្លឹងមុខរាងតូចរួចជ្រៀតវត្តមានចូលទៅឆ្លើយជំនួស។
"សំណួរខ្លះអាចសួរបញ្ចប់ ចាត់ទុកជាខ្យល់ក៏បាន..មិនឆ្លើយក៏ចប់ ព្រោះសំណួរខ្លះអាចប៉ះពាល់ដល់ជីវិតឯកជនរបស់បុគ្គល!"
"សំណួរទីដប់សួរថា...ថេយ៍ ធ្លាប់មានអារម្មណ៍ខុសចំពោះម៉ាក់ឬក៏អត់? ចម្លើយគឺ..ធ្លាប់..ព្រោះធ្លាប់ជាក្មេងរឹងរូសមិនស្តាប់សម្តីម៉ាក់ តែក៏ចង់អរគុណដល់ម៉ាក់ ដែលតែងតែតស៊ូចិញ្ចឹមខ្ញុំ រហូតដល់ធំដឹងក្តីនិងចង់និយាយពាក្យថាស្រលាញ់ចំពោះម៉ាក់ខ្លាំងបំផុត!"
"សំណួរទីដប់មួយ..ចុងក្រោយសួរថា...ការរស់នៅជាមួយគ្នា ដោយមិនចាំបាច់រៀបការ? ឬការរៀបការភេទដូចគ្នា នៅពេលចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ តើមន្ត្រីអត្រានុកូលដ្ឋាន បានយល់ព្រមចុះបញ្ជីទៅក្នុងសំបុត្រអាពាហ៍ពិពាហ៍ព្រមព្រៀងឱ្យគូស្នេហ៍ភេទដូចគ្នា ដូចទៅនឹងគូស្នេហ៍ភេទផ្ទុយគ្នាដែរឬមួយក៏អត់?"
សំណួរដែលកាន់តែផ្តល់ភាពតឹងតែងនិងនាំឱ្យសម្ពាធអារម្មណ៍អ្នកទាំងពីរ ស្រាប់តែមានម្នាក់ចុះខ្សោយយ៉ាងមួយទំហឹង ខណៈកែវភ្នែកសឹងតែបុកច្រាលសំណើមបង្ហូរចេញមកទៅហើយ។
ជុងហ្គុក ឃើញដូច្នេះរហ័សចាប់ក្រសោបប្រអប់ដៃ ថេយ៉ុង យ៉ាងជាប់គ្រវីក្បាលញាប់ស្អេកហាមប្រាមមិនឱ្យគេយំនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ Internet នោះទេ។ គេដកដង្ហើមធំៗ សម្រួលផ្លូវអារម្មណ៍បន្តិច មុននឹងតាំងចិត្តតាំងស្មារតី ប្រមូលភាពក្លាហានមកឆ្លើយយ៉ាងហ្មត់ចត់៖
"នៅលើលោកនេះគ្មានអ្វី ដែលមិនអាចទៅរួចនោះទេ បើទោះបីជាមានច្បាប់តឹងរ៉ឹងប៉ុណ្ណាក៏ខ្ញុំនៅបន្តជម្នះទៅមុខយ៉ាងដាច់ខាតផងដែរ សូម្បីតែការរៀបការស្ថិតនៅក្រោមលក្ខខណ្ឌមិនអាចអនុញ្ញាតពីច្បាប់អត្រានុកូលដ្ឋានក៏ដោយក្តី ក៏ខ្ញុំនៅបន្តមានក្តីសង្ឃឹមថាច្បាប់និងអាចកែប្រែហើយអាចមានមន្ត្រីដឹកនាំណាម្នាក់ ឈរឈ្មោះជាអ្នកបែងចែកច្បាប់យោគយល់ដល់ការស្នើសុំសិទ្ធអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គមផងដែរ ជាចុងក្រោយគ្រាន់តែចង់ប្រាប់ថា បើការស្រលាញ់ភេទដូចគ្នាមិនបានធ្វើវិបត្តិសេដ្ឋកិច្ចក្នុងសង្គមធ្លាក់ចុះ មិនបានបំផ្លិចបំផ្លាញហិរញ្ញវត្ថុក្នុងគ្រួសារមួយណាឱ្យមានភាពក្រក្សត់ ឬផ្តល់ភាពចលចលនៅក្នុងសង្គមឱ្យវឹកវរនោះទេ គ្មាននរណាម្នាក់អាចបញ្ឈប់ ឬដកសិទ្ធបុគ្គលដែលស្រលាញ់ភេទដូចគ្នាបានយ៉ាងដាច់ខាត ពីព្រោះគ្រប់មជ្ឈដ្ឋាននៅជុំវិញខ្លួនទាំងអស់ សុទ្ធសឹងតែទទួលបានការ យល់ដឹងនិងសិក្សាអំពីបញ្ហានានាគ្រប់គ្នា ភាពចង្អៀតចង្អល់ និងការរឹតត្បិត សឹងតែគ្រប់យ៉ាងពីអ្នកស្រលាញ់ភេទដូចគ្នា លុះត្រាតែវាកើតចេញពីបណ្តុំមនុស្សដែលស្អប់អ្នកស្រលាញ់ភេទដូចគ្នាតែប៉ុណ្ណោះពិភពលោកមួយនេះមិនពិបាករស់នៅទេ ប្រសិនបើមានភាពក្លាហាន រឹងមាំ គ្រប់គ្រាន់ ក្រោកឈរតតាំង ប្រឆាំងជាមួយច្បាប់ទម្លាប់មនុស្សអគតិទាំងអស់នោះ!"
"អរគុណសម្រាប់សំណួរ..ចួបគ្នានៅពេលក្រោយ.."
Instagram Account @Dojun
Tag @Jeon Jungkook @Kim Taehyung
Status Updates....
“សាលារៀនជាទីកន្លែងបណ្តុះបណ្តាល ចំណេះវិជ្ជា និងផ្នត់គំនិតរបស់មនុស្ស ដូច្នេះសម្រាប់សំណួរខ្លះមុនពេលធ្វើការសាកសួរទៅកាន់នរណាម្នាក់ សូមសួរប្រកបទៅដោយភាពថ្លៃថ្នូរ ព្រមទាំងចំណេះដឹង ឧទាហរណ៍: ទាក់ទិនទៅនឹងរឿងក្នុងគ្រួសារឯកជនរបស់បុគ្គល/ មិនគួរសួរសំណួរអំពីបញ្ហាប៉ះពាល់ដល់ផ្លូវចិត្តនិងប៉ះទង្គិចផ្លូវអារម្មណ៍ ព្រោះការសួរសំណួរដោយគ្មានវិជ្ជាជីវៈក្នុងខ្លួន អាចក្លាយទៅជាទង្វើអសីលធម៌របស់បុគ្គលបាន!”
Instagram Account @Dariera
Status Updates......
Tag @Kim Taehyung
“ម៉ាក់ស្រលាញ់កូន ! ម៉ាក់និងខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីបានមើលថែកូនឱ្យអស់ពីលទ្ធភាព ! មិនថាកូនសម្រេចចិត្ត យកបេះដូងទៅស្រលាញ់ភេទណាក៏ដោយ ក៏ម៉ាក់ពេញចិត្ត បើកចិត្តទទួលយកតម្រូវការក្នុងបេះដូងរបស់កូនបានជានិច្ច គ្មាននរណាម្នាក់យល់ចិត្តកូនជាងម៉ាក់នោះទេ ម៉ាក់ជាអ្នកពរពោះបង្កើតកូនមកដោយខ្លួនឯង ម៉ាក់ដឹងថាកូនធំឡើង និងក្លាយទៅជាមនុស្សបែបណាក៏ម៉ាក់ នៅតែស្រលាញ់ ហើយត្រូវការវត្តមានរបស់កូនបំផុតនៅក្នុងជីវិតមួយនេះរហូតទៅណា ថេយ៉ុង សំណព្វចិត្តរបស់ម៉ាក់ ♡”
Instagram Account @Jeongyurn
រូបភាព ថេយ៉ុង កុមារភាព និង សំណេរ.....
Tag @Kim Taehyung
“កន្លងមកប៉ាមិនដែលបាននៅមើលថែកូនឱ្យបានល្អ ប៉ុន្តែប៉ាពិតជាស្រលាញ់កូនខ្លាំងណាស់ ថេយ៉ុង មិនថាកូនជ្រើសកើតមកជាអ្វី កូនមានអត្តចរិតឫកពាបែបណាក៏ប៉ានៅតែស្រលាញ់និងគាំទ្រកូនជានិច្ច ប៉ាតែងតែសូមទោសកូន ប៉ាតែងតែធ្វើឱ្យកូននិងម៉ាក់កូនពិបាកចិត្ត កន្លងមកប៉ាដើរតួជាស្វាមីជាឪពុកសម្រាប់គ្រួសារយើងមិនបានល្អ ប៉ានៅតែចង់សូមទោសសម្រាប់គ្រប់យ៉ាង ប៉ាស្រលាញ់កូន ថេយ៉ុង ប៉ាចង់ឃើញរស់នៅជាមួយមនុស្សដែលកូនស្រលាញ់ពិតប្រាកដ មិនចង់ឱ្យកូនចួបបុរសដែលមានប្រភេទនិស្ស័យចរិតមិនល្អដូចជាប៉ានោះទេ កុំយំណាកូន ប៉ានឹកដល់ម៉ាក់កូននិងកូនជានិច្ច ♡!”
Instagram Account @Jeon Jungkook
Tag @Kim taehyung ♡♡♡
“អនុស្សាវរីយ៍បួនឆ្នាំមុន រូបភាពជិះកន្ត្រកជាមួយគ្នា បងនៅតែរក្សាទុកវាជានិច្ច អូនពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ធំឡើងក៏អូននៅតែគួរឱ្យស្រឡាញ់សម្រាប់បងដដែល បងស្រលាញ់អូន ស្រលាញ់អូនខ្លាំងបំផុត ថេយ៉ុង♡”
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់