ភាគ៣២៖ប្រយ័ត្នកូនឃើញ

3.8K 183 3
                                    

     ថ្ងៃបន្ទាប់..
     ទំនិញគ្រប់មុខនៅក្នុងហាង ត្រូវបាននាំចេញជាច្រើនរាប់ពាន់ម៉ឺនកញ្ចប់ ថ្ងៃនេះ ជាថ្ងៃដែល ថេយ៉ុង សប្បាយចិត្តបំផុតរកអ្វីប្រៀបផ្ទឹមពុំបានទេ ដោយសារតែការធ្វើទីផ្សាររបស់គេក្នុងពេលបច្ចុប្បន្ននេះគឺទទួលបានភាពជោគជ័យខ្លាំងណាស់មគួបផ្សំទៅដោយគុណល្អសុវត្ថិភាពក្នុងការប្រើប្រាស់ មិនធ្វើឱ្យអតិថិជនមានអារម្មណ៍ខកបំណងចំពោះគេឡើយ។
     «Mummy លក់ដាច់ហា!» ហាជូន ឈរច្រត់ចង្កេះនិយាយយ៉ាងទំនងញញិមញញែមស្រស់ប៉ប្រិមដាក់ ថេយ៉ុង ប្រៀបជាដូចផ្ការីកទាំងព្រឹកព្រលឹម។
     «បើលក់ដាច់វាយ៉ាងម៉េច?»
     «សុំលុយទិញតុបប៉ាលី!!!»
     «ចង់បានស្ត្របឺរីហ្នឹង មក Live លក់ម្សៅឱ្យ Mummy មក..លក់បាន ១០ ប្រអប់ឡើងបានលុយទិញស្ត្របឺរីហើយ!» ថេយ៉ុង និយាយប្រាប់ដោយសេចក្តីពុំយោគយល់ ព្រោះចង់លលេងសើចជាមួយអាល្អិតក្បាលកំហូចឱ្យមានអារម្មណ៍ក្នក់ចិត្តជាមួយខ្លួន កាលបើឮសូរគេលើកបំណងឡើងមកដូច្នេះ ហាជូន ក៏មិនរុញរាក្នុងការសម្រេចចិត្តធ្វើតាមសម្តី ថេយ៉ុង ដែរ។
     «ចាំមើលណា តុបប៉ាលីតូចពូកែលក់ដាច់ជាង Mummy ទៀត!»
     «អ្ហា-ឱ្យតែវាខ្លាំងដូចសម្តីទៅ តែលក់មិនបានកុំថាឡើយស្ត្របឺរីតែបាយក៏គ្មានឱ្យញ៉ាំដែរ ចាំមើលថាសមត្ថភាពនេះវាខ្លាំងដូចជាពាក្យបានធ្លោយចេញពីក្រអូមមាត់ពិតឬអត់!» ថេយ៉ុង ញ៉ាក់ចិញ្ចើមដាក់កូនប្រុសល្អិតតូច ចំណែកឯ ហាជូន ងាកបែរដើរតាំងៗទៅប្រាប់ឱ្យបុគ្គលិកក្នុងហាងបើកកាមេរ៉ា Live លក់គ្រឿងសម្អាងខាងក្នុងបន្ទប់ការិយាល័យរបស់ ថេយ៉ុង យ៉ាងទំនង នៅឆ្លៀតទាញប្រអប់ម្សៅមកដាក់ជិតក្បែរខ្លួនអង្គុយញញិមញញែមដាក់អេក្រង់ទូរស័ព្ទបង្ហាញមុខមាត់តូចច្រម៉ក់ៗគួរឱ្យក្នក់ក្នាញ់ ទាញយកសំទុះអ្នកគាំទ្រឱ្យនាំគ្នាសម្រុកចូលមកមើល Live តាមរយៈគណនី Instagram Page លក់ទំនិញផ្លូវការជាច្រើននាក់គួរសម។
     «សួស្តីអ៉ីៗ..អ៉ីៗណាចង់ស្អាតមកទិញម្សៅ Mummy អូនមក..»
     «ម្សៅផាត់មុខមួយប្រអប់តម្លៃ 45$ Mummy ប្រាប់ថាធន់និងទឹក ធន់និងញើស មិនប្រតាក មិនកក មិនខ្ជាក់ម្សៅចេញមកទេ កូនក្មេងអាយុ ៣ ឆ្នាំក៏អាចប្រើបានដែរ ទិញពីអូនតុបប៉ាលីតួចមានថែម Sticker បិទលើប្រអប់ម្សៅឱ្យអរៗឱ្យអ៉ីៗដែរណា!»
     «Mummy ឱ្យអូនលក់ឱ្យបាន ១០ ប្រអប់..ជួយទិញពីតុបប៉ាលីតូចផង..»
     «តុបប៉ាលីតូចទើបចេញលក់ថ្ងៃដំបូងទេ..ហ៊ឺៗ!!»
     «អ្នកលក់ឆ្កួតយ៍អីលក់ៗយំស្រែកដាក់កាមេរ៉ាអ៊ីចឹង?» ថេយ៉ុង ឈរសើចហៀរទឹកភ្នែករលាក់ សម្លឹងមើលកូនប្រុសតូចអង្គុយ Live លក់ម្សៅបណ្តើរ យំបណ្តើរព្រោះខ្លាចលក់មិនដាច់អស់ ១០ ប្រអប់ដូចដែលម្តាយបានកំណត់គោលដៅឱ្យខ្លួន។
     «ជួយទិញម្សៅ Mummy អូនផង យកលុយទិញតុបប៉ាលី..Mummy ឱ្យអូនអ្នក Live លក់..ហេៗ..ហ៊ឺៗ..ទិញម្នាក់មួយទៅ!»
    
     ទីងៗៗ!
     «លោកប្រុស..មានអតិថិជនឆាតមកកុម្មង់ទិញច្រើនណាស់!» ពីសម្តីរបស់ មាយ៍ ដែលជាបុគ្គលិកប្រុសផ្នែកលក់បានឧទានឡើងធ្វើឱ្យទឹកមុខ ថេយ៉ុង ចាប់មានសភាពភ្ញាក់ផ្អើលជាខ្លាំង។
     «សរុបការដាក់បញ្ជាទិញលើសពី ៥០ នាក់ទៅទៀត!»
     «ថាយ៉ាងម៉េច? ត្រឹមតែរយៈពេល ១០ នាទីដំបូងហ្នឹង?»
     «បាទត្រូវហើយ..ព្រោះគេប្រាប់ថាគុណភាពម្សៅល្អ ណាមួយឮសូរថាកូនក្មេងអាយុចាប់ពី ៣ ឆ្នាំឡើងទៅគឺអាចប្រើប្រាស់បាន!»
     «នរណាប្រាប់ថាអាចប្រើប្រាស់បាន?» រាងតូចហាក់ជ្រួញចិញ្ចើមឡើង។
     «អាអូនជាអ្នកនិយាយ!» ថេយ៉ុង សម្លឹងមើលខាងក្រោមឃើញកូនតូចច្រម៉ក់ធ្វើភ្នែកម៉ក់ៗ។
     «Mummy ធ្លាប់ប្រាប់កូនដែរថាលាបបាន Mummy ផាត់ម្សៅឱ្យកូនថ្ងៃមុន!»
     «អរ..ភ្លេចឱ្យឈឹងទៅត្រូវហើយម្សៅនេះកូនក្មេងក៏អាចប្រើប្រាស់បានដែរលក់បានលើស ១០ ប្រអប់ហើយ បានលុយទិញស្ត្របឺរីហើយចេះណាស់!» ថេយ៉ុង នៅមិនទាន់អស់ចិត្តខំដាក់សំណើរដើម្បីធ្វើបាបកូនប្រុស ប៉ុន្តែបែរជាចាញ់កលអាល្អិតឆ្លាតជាង ពូកែនិយាយ ពូកែយំ ទាល់តែអាចទាក់ទាញចិត្ត អ្នកទស្សនាឱ្យធ្វើការដាក់បញ្ជាទិញគ្រប់ៗគ្នា។
     «អរគុណអ៉ីៗដែលបានទិញម្សៅ Mummy អូន!»
     «ចំជាឈាមជ័រកូនអ្នកលក់ Online ពូកែខ្លាំងអ៊ីចឹងពិតមែន កោតតែវាចេះចាប់កូនឱ្យមកអង្គុយលក់យំគគ្រូកអ៊ីចឹងទៅកើតដែរ ម៉ោះចៅយាយ..យាយទិញស្ត្របឺរីមកផ្ញើហើយ មិនបាច់មកហត់អង្គុយលក់នាំតែឱ្យអស់ទឹកភ្នែកទេ មកនៅជាមួយយាយមក យាយទៅទិញស្ត្របឺរីមកឱ្យញ៉ាំទាំងគីឡូៗណា!» លោកស្រី ជូរី ម្តាយរបស់ ជុងហ្គុក មិនដឹងគាត់ដើរចូលមកខាងក្នុងហាងតាំងតែពីថ្មើរមាណ ធ្វើឱ្យ ថេយ៉ុង ខាងណេះហាក់រៀបចំខ្លួនទទួលគាត់មិនត្រូវសោះ។
     «ជម្រាបសួរម៉ាក់ក្មេក!»
     «អើរ-ល្អហើយ ម្តេចក៏ឯងហ៊ាន..បង្គាប់ឱ្យចៅប្រុសសំណព្វចិត្តយើងមកអង្គុយលក់ទាំងទឹកភ្នែកបែបនេះទៅរួច?» គាត់បន្ទោសមិនភ្លេចវាយលើស្មា ថេយ៉ុង ថ្នមៗធ្វើដូចជាខឹងណាស់ រួចដើរទៅចាប់ទាញចៅប្រុសតូចច្រម៉ក់មកឱបយ៉ាងណែនរង្វង់ដៃដោយក្តីនឹករំឭក។
     «ម៉ាក់មកទីនេះហេតុអីមិនព្រមផ្តល់ដំណឹងឱ្យកូនបានដឹងមុន?»
     «អ្ហា..យើងខំទៅរកនៅឯផ្ទះដែរ ប៉ុន្តែមិនបានចួប ទើបមករកនៅឯទីនេះវិញ មកចួបមុខចៅប្រុសយើង ហិហិ..!»
     «ម៉ាក់យាយអ្ហឹកៗ..» ហាជូន ទួញយំអណ្តឺតអណ្តក់ភ្លាមៗឡើងទៅអង្គុយលើភ្លៅលោកយាយសម្លឹងមើលមុខ ថេយ៉ុង ដោយអារម្មណ៍តូចចិត្ត។
     «Mummy ស្តីថាឱ្យ..ហាជូន..ហាជូន..លែងចង់រស់នៅជាមួយ Mummy ទៀតហើយ!»
     «ហើយចង់ទៅនៅឯណាវិញ?» ថេយ៉ុង ក្នាញ់ពេកលើកដៃចង្អុលលើមុខតូចច្រម៉ក់នោះដោយការសង្គ្រឺតធ្មេញ។
     «ទៅនៅជាមួយម៉ាក់យាយ!»
     «យាយគ្មានកម្លាំងកំហែងឯណាមើលថែកូនឯងទេ កុំបាច់រកលេសចង់ទៅនៅជាមួយម៉ាក់យាយនោះ!»
     «កូនទៅនៅជាមួយម៉ាក់យាយ កូនមិនក្បាលខូចដូចនៅជាមួយ Mummy ទេ!»
     «ច្បាស់ទេ..បើទៅនៅជាមួយម៉ាក់យាយ Mummy សម្រេចថាយកកូនមួយទៀតហើយ!»
     «ដេញកូនចេញ ព្រោះចង់បានអាអូន ចង់ឱ្យ Daddy ចាំថ្នាំគូទមែន?»
     «ហាស់ៗចេះមកពីណាទេចៅយាយ!» លោកស្រី ជូរី ហាមាត់សើចហាស់ៗអស់សំឡេងលើកដៃក្តោបលើថ្ពាល់ប៉ោងក្រមឹមៗឱនថើបថ្ពាល់ចៅប្រុសញក់ញីៗដោយក្តីស្រលាញ់គ្រឺតក្នាញ់ស្ទើរតែលេបចូលពោះ។
     «ឥឡូវតុបប៉ាលីតូចលក់ម្សៅបានច្រើនហើយ Mummy ត្រូវតែឱ្យថ្លៃលក់មកកូន!»
     «បើមិនឱ្យចង់យ៉ាងម៉េច?»
     «បើមិនឱ្យ ស្មើនិង Mummy រកស៊ីបោកប្រាស់បុគ្គលិកតូចតាច តុបប៉ាលីផ្លាស់ការងារទៅជួយធ្វើការ Daddy វិញហើយ មិនចង់រកស៊ីជាមួយចៅហ្វាយនាយសម្តីមិនទៀងនោះទេ!»
     «ណេះ..យកទៅមិនចង់ថោកជាមួយកូនឯងខ្លួនទេ ត្រឹមអាលុយប៉ុណ្ណឹង!»
     «ឥឡូវទៅទិញតុបប៉ាលីឱ្យកូនថែមមក កូនឱ្យលុយថ្លៃឈ្នួលទៅ Mummy វិញ 2$ Okay?» ហាជូន លើកដៃជាសញ្ញា បណ្តាលឱ្យចិត្តថ្លើម ថេយ៉ុង ចាប់មានចិត្តគ្រឺតក្នាញ់យកតែមែនទេន សម្រេចថានរណាប្រើនរណាឱ្យពិតប្រាកដទៅទាមទារប្រាក់ថ្លៃឈ្នួលហើយនៅមកប្រើឱ្យគេទៅទិញរបស់ខ្លួនចូលចិត្តញ៉ាំមកទៀត។
     «អត់..»
     «ចឹងកូនទៅទិញជាមួយពូមាយ៍ក៏បានដែរ 2$ ហ្នឹងកូនឱ្យពូមាយ៍ថ្លៃជូនកូនទៅទិញ អាក់..ហាហា...តោះពូមាយ៍ជូនអូនទៅទិញ តុបប៉ាលី..ខិខិ..តុបប៉ាលីម៉ាក់យាយទិញឱ្យនេះទុកក្លាហ្សេញ៉ាំជាមួយ daddy..ពេលយប់!!» ហាជូន សើចក្អាកក្អាយបង្ហាញចរិតឫកពាច្រឡឺមគួរឱ្យស្រលាញ់រត់ទៅដឹកដៃអ្នកកំលោះចាប់អូសកំលោះ មាយ៍ ឱ្យជិះម៉ូតូដឹកខ្លួនទៅផ្សារដើម្បីទិញស្ត្របឺរីមកញ៉ាំ។
     «ឡើងជិះពីមុខនេះមក!» មាយ៍ ចាប់លើក ហាជូន ដាក់ឱ្យអង្គុយកំប៉ុកៗខាងមុខម៉ូតូរួច អាល្អិតក៏ងាកទៅសើចហែកថ្ពាល់គ្រហាញៗ ដាក់ ថេយ៉ុង ហាក់ដូចជាសប្បាយចិត្តនោះសប្បាយចិត្ត។
     «ចាំមើល Mummy ស្តាយក្រោយអត់បានលុយ 2$ ហាហា!»
     «តែមកវិញគ្រញិចឱ្យចេញអាចម៍ខ្ចីហើយអាកូនក្បាលខូច!!»
    
     យប់ដដែល
     ម៉ោង ៨:៣០ នាទី
     បន្ទាប់ពីបានរៀបចំទុកដាក់ឱ្យកូនប្រុសចូលគេងរួចរាល់ ថេយ៉ុង រូតរះផ្លាស់សម្លៀកបំពាក់ដើម្បីងូតទឹកសម្អាតខ្លួន ក្រោយវិលត្រលប់មកពីហាងវិញធ្វើការពេញមួយថ្ងៃអស់កម្លាំងហេវហត់គ្រាន់បើដែរ។
     «គេងឱ្យលក់ណាកូនណា!» រាងតូចផ្តាំប្រាប់កូនប្រុសសំណព្វចិត្ត ឱនទៅថើបលើថ្ងាសតូចបន្ថែម ហាជូន ងក់ក្បាលផ្ងក់ៗសំងំគេងរហូតទាល់តែលក់ស្ងាត់បាត់សំឡេងឈឹង។
     ថេយ៉ុង ងាកទៅសម្លឹងមើលទ្រនិចនាឡិកា កាលបើម៉ោងចរត្រឹម ៨:៣៦ នាទី ហើយនៅមិនទាន់ឃើញវត្តមាន ជុងហ្គុក ធ្វើដំណើរត្រលប់មកដល់ផ្ទះវិញទៀត។
     ក្រាក!!
     «អូន!»
     «យូរម្ល៉េះបងថ្ងៃនេះ?»
     «ផ្លូវស្ទះណាស់!» ជុងហ្គុក ដាក់កាបូបការងារចុះដូចរាល់ដង រួចសម្លឹងមើលមុខភរិយាបង្ហាញត្រឹមទឹកមុខហត់នឿយខ្លាំងគួរឱ្យបារម្ភ។
     «ហត់ណាស់ឬ?»
     «អ៉ឹម..ព្រោះបងចូលវះកាត់តាំងពីព្រឹកដល់ក្បាលព្រលប់ទម្រាំរួចរាល់ហើយស្ពឹកភ្នែកណាស់!»
     «បងឃ្លានទេ?» ថេយ៉ុង ដើរចូលទៅចាប់កំភួនដៃនាយមកកាន់យ៉ាងណែន ជុងហ្គុក ញញិមងក់ក្បាលបន្តិច។
     «អូនទៅរៀបចំអាហារឱ្យបងណា!» រាងតូចថាចប់ហៀបនិងស្ទុះដើរចេញ ស្រាប់តែរាងក្រាស់ចាប់កញ្ឆក់.កដៃតូចមកជិត រួចក្រសោបថើបលើបបូរមាត់ដ៏ទន់ល្មើយបឺតជញ្ជក់ខ្លាំងៗ។
     «បងប្រយ័ត្នកូនឃើញ!» ថេយ៉ុង វាយស្មានាយតិចៗនិយាយខ្សឹបៗលើបបូរមាត់ ជុងហ្គុក ព្រោះអារម្មណ៍ភ័យខ្លាច។
     «ស្ត្របឺរីតូចគេងលក់ហើយមិនឃើញទេអូន!»
     «បងទើបតែមកពីហត់គួរឱ្យប្រញាប់ញ៉ាំអាហារ ងូតទឹកសម្អាតខ្លួនរួចក៏ចូលទៅសម្រាក..កុំលេងច្រើនពេកអី!» រាងតូចប្រកែកហើយច្រានដើមទ្រូងមាំតិចៗ ប៉ុន្តែនាយពុំយកត្រចៀកស្តាប់ នៅចាប់អូសរាងតូចចេញមកខាងក្រៅបន្ទប់ ទាំងដែលស្ថិតនៅក្នុងសភាពស្លៀកពាក់ត្រឹមអាវឃ្លុំចងខ្សែចង្កេះមិនចូលងូតទឹកសម្អាតខ្លួនប្រាណនៅឡើយ។
     «បង..»
     «ឱ្យប្តីបានប៉ះពាល់បន្តិចក៏បានដែរណា!» ជុងហ្គុក និយាយបណ្តើរថើបឆ្កឹះឆ្លៀលអង្អែលត្រដុសលើសាច់គល់.កស្រឡូនមិនព្រមឈប់ រួចទាញខ្សៃចងជាប់ចង្កេះស្រាយចេញអស់ សឹមចាប់.កអាវ ថេយ៉ុង ទម្លាក់ចុះសម្រាតចោលទៅលើឥដ្ឋ មុននឹងឱនលុតជង្គង់ចុះថើបលើក្បាលពោះស្រឡូនគ្មានខ្លាញ់យ៉ាងជក់ចិត្ត ខណៈកំលោះតូចខំប្រឹងលើកដៃខ្ទប់លើបបូរមាត់ជាប់ ព្រោះតែភ័យបារម្ភខ្លាចតែរបូតសំឡេងថ្ងួចថ្ងូរចេញមកនោះទេ។
     «សឺត..!» ជុងហ្គុក ខាំបឺតជញ្ជក់លើសាច់ក្បាលពោះរាបស្មើខ្លាំងៗរហូតដល់បានបន្សល់ស្លាកស្នាម ទើបក្រោកមកក្រសោបមុខរាងតូចថើបបឺតជញ្ជក់មិនឱ្យខានតែបាន។
     «អ្ហឹកៗ..Daddy..Mummy..»
     «អ្ហឺ..កូនភ្ញាក់!» ថេយ៉ុង រហ័សច្រានដើមទ្រូងរាងក្រាស់ចេញផុតប្រញាប់ប្រញាល់ឱនរើសអាវឃ្លុំមកពាក់ឡើងវិញ។
     «បងនេះចំមែន!» រាងតូចស្លន់បើកទ្វាររត់សំដៅទៅរកកូនដោយទឹកមុខនៅភ័យស្លេកស្លាំងដដែល ធ្វើឱ្យរាងក្រាស់ខាងណោះឈរខាំបបូរមាត់គ្រវីក្បាលមិនយល់សេចក្តីឡើងញ័រឡើងតតាត់។
     «Mummy ទៅណា..» ហាជូន យំជោកទឹកភ្នែកហូររហាមសួរទៅកាន់ ថេយ៉ុង ជាមួយអារម្មណ៍ភ័យខ្លាច កាលពីក្បាលព្រលប់មកមើលរឿងខ្មោចមិនទាន់បាត់ខ្លាចនៅឡើយទេ។
     «Mummy រវល់រៀបចំបាយទឹកឱ្យ Daddy កូនញ៉ាំ!»
     «មកគេងជាមួយកូនឥឡូវនេះមកតុបប៉ាលីតូចខ្លាចខ្មោច!»
     «ហ្អឹម..កុំយំអីកូន Mummy នៅជាមួយកូនហើយកុំយំណា..កុំយំកូន!» ថេយ៉ុង ចាប់ទាញអាល្អិតមកបីក្រសោបឱបជាប់ដើមទ្រូងបំពេរឱ្យគេងលក់ម្តងទៀត ក្រឡេកទៅឃើញស្វាមីស្រាប់តែសើចដោយអារម្មណ៍អឹមអៀនៗ ដ្បិតគម្រោងការណ៍ខិលខូលក្នុងគំនិតរាងក្រាស់មិនអាចធ្វើបានសម្រេចនៅឡើយទេ។
     «Mummy....»
     «ម្តេចមិនគេង?»
     «Mummy ស្រលាញ់កូនអត់?»
     «សឺត..ស្រលាញ់ណាស់..សឺត..ស្រលាញ់ខ្លាំងទៀតផង!» ថេយ៉ុង ឆ្លើយបណ្តើរចាប់ថើបបបូរមាត់ក្រពុំស្រួចៗកូនប្រុសបណ្តើរដោយសេចក្តីស្រលាញ់អស់ពីជម្រៅចិត្ត។
     «គេងទៅកូន..អាង Daddy បានធ្វើការងារ!»
     «ធ្វើការអីទៀត យប់ហើយ Daddy មកគេងឱបកូនមក កូនខ្លាចខ្មោចស៊ីពោះវៀនកូនណាស់!»
     «ការងារហ្នឹងធ្វើបានតែចាស់ៗទេ កូនឯងនៅក្មេងអ៊ីចឹងអត់អាចដឹងបានទេ គេងទៅកូន គេងទៅកូនឆ្លាត!» ជុងហ្គុក ជួយនិយាយបញ្ចុះបញ្ចូលលើកដៃអង្អែលលើក្បាលកូនថ្នមៗ។
     «ការងារផលិតកូនទៀតហ្នឹងស្មានតែតុបប៉ាលីតូចអត់ដឹងមែន?»
     ថេយ៉ុង និង ជុងហ្គុក មើលមុខគ្នាធ្វើភ្នែកស្រឡើៗ ចង់តែសើចនឹកខ្មាសសម្តីកូនឡើងអៀនក្រហមមុខអស់គ្មានសល់។
     «Daddy មកពីចាក់ថ្នាំឱ្យគេហះ..អត់ព្រមចូលគេងទេ Daddy អូស Mummy ចេញក្រៅបន្ទប់ទៅណា? តុបប៉ាលីខ្លាចខ្មោច តុបប៉ាលីគេងបើកភ្នែកព្រឹមៗ សម្លឹងឃើញ Daddy ធ្វើអី Mummy ធ្វើមាត់ជីបជុបៗ!!»
     «ចប់ហើយអញ!» រាងក្រាស់អស់អីនិយាយស្តី បែរក្រោកដើរចេញជាមួយឫកពាខ្មាសសម្តីកូនទាល់តែងើបមុខលែងរួច។
     «ឃើញទេ..បងអត់ចេះស្តាប់សម្តីអូនទេ!»
     «នរណាទៅដឹងថាកូនដេកបើកភ្នែកព្រឹមៗនោះ?»
     «មកពីបងហ្នឹងហើយចចេសរឹងរូសជាមួយអូនណាស់ ទាល់តែអ៊ីចឹងទើបសមមុខ!»
     «មានអាស្ទាយដេកបើកភ្នែកព្រឹមៗទៀតបានមួយមករារាំងធ្វើស្អីមិនកើតសោះ ស្អែកឱ្យទៅដេកផ្ទះលោកយាយហើយកុំសង្ឃឹមបានឃើញម៉ែឪធ្វើអីគ្នា!»
     «អត់ចង់ទៅ!» ហាជូន ប្រកែកភ្លាមៗទាញឱបកញ្ចឹង.ក ថេយ៉ុង យ៉ាងណែន ខ្លាចតែពួកគេមានគម្រោងការយកកូនទៀត ខ្លាចលែងបានក្លាយទៅជាកូនពូជសំណព្វចិត្ត។
    
    
    
    
    
    
    

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now